មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានការកើនឡើងជំងឺដែលបណ្តាលមកពីរបៀបរស់នៅ ដោយសារមានការផ្លាស់ប្តូររបៀបរស់នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៏ ជំងឺគ្រុនចាញ់ ជំងឺរបេង នៅតែជាបញ្ហាសុខភាពដ៏ចំបងនៅឡើយ។ ដូចនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាគមកំចាត់រោគរបេងជប៉ុន បានរួមគ្នា បង្កើតមណ្ឌលធ្វើរោគវិនិច្ឆ័យមួយឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកំពស់សុខភាពរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។ សមាគមកំចាត់រោគរបេងជប៉ុននិងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងនូវមណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត នេះឡើងដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យនេះតែម្តង។ គោល បំណងនៃការបង្កើតមណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តនេះ គឺផ្តល់នូវសេវាពិនិត្យសុខភាពទូទៅ សេវាមន្ទីរពិសោធន៏ និងរូបភាពវេជ្ជសាស្រ្ត ដែលមានគុណភាពបែបជប៉ុន ដល់ប្រជាជន ក្នុងប្រទេសកម្ពុជា ដើម្បីអោយពួកគាត់ទទួលបានសេវាពិនិត្យសុខភាពមួយដោយមិនមានការបារម្មណ៏។ យើងសង្ឃឹមថា ពួកគាត់នឹងចាប់អារម្មណ៏ពីសុខភាពនិងមកពិនិត្យសុខភាព ហើយពួកយើងមានចិត្តរីករាយនឹង ផ្តល់ជូនការពិនិត្យសុខភាពដើម្បីធ្វើអោយជីវិតបានប្រសើររីករាយ។ សមាគមកំចាត់រោគរបេងជប៉ុន ការិយល័យអង្គការចាតា Director Okada Kosuke (Doctor)
ផ្ទះ 73, ផ្លូវ Monivong, ស្រះចក, ដូនពេញ
ទំនាក់ទំនង: 023430142