Medical Student Syndrome នេះ និស្សិតពេទ្យណាក៏មានដែរមើលទៅ…
ធ្លាប់មានអារម្មណ៍បែបនេះទេ? ជាពិសេសពេលឆ្នាំដំបូងៗ លក្ខណៈថា…ជួនកាល ក៏កើតមានឡើងដោយមិនខ្លួនតែម្តង…នេះបើតាមអ្វីដែលបងប្រុសជាវេជ្ជបណ្ឌិតរបស់ខ្ញុំបានប្រាប់…
ហើយវាក៏ត្រូវបាននិស្សិតពេទ្យជាច្រើនទទួលស្គាល់ថាជាអ្វីដែលខ្លួនមានពិតមែនដែរ…និយាយឲ្យស្រួលស្តាប់ទៅ វាប្រៀបបាននឹងអាការៈនៃស្ថានភាពផ្លូវចិត្តមួយដែលប៉ះទង្គិចដល់អារម្មណ៍ និងអាកប្បកិរិយានៃនិស្សិតពេទ្យ ដែលភាគច្រើនបានប្រាប់ឲ្យដឹងថា ច្រើនកើតមានក្នុងឆ្នាំដំបូងនៃចូលរៀនរបស់ពួកគេ…
សាកបន្តអាន ហើយគិតឡើងវិញទៅមើល ថាខ្លួនអ្នកធ្លាប់មានអារម្មណ៍បែបហ្នឹងដែរឬអត់? ហើយក៏សូមឆ្លើយប្រាប់ផង ថាតើមាន ឬមិនមាន?
នៅពេលសិក្សាលើជំងឺណាមួយ ដោយអាន ឬស្វែងយល់ពីចង្កោមនៃរោគសញ្ញានៃជំងឺនោះ ក៏តាំងចាប់ផ្តើមគិតថាដូចត្រូវនឹងអាការៈដែលខ្លួនមានដល់ហើយ ដល់ថ្នាក់ពេលខ្លះទៅធ្វើការពិនិត្យបញ្ជាក់ទៀត ដើម្បីប្រាកដថាអ្វីដែលខ្លួនគិតនោះ គឺមិនត្រឹមត្រូវនោះទេ។ អារម្មណ៍មួយហ្នឹង តែងតែកើតមានជារឿយៗ ទាំងដែលពេលខ្លះ មានសុខភាពល្អ និងរឹងមាំសោះហ្នឹងណា…
ជាក់ស្តែងណាស់ ខ្ញុំនេះឃើញបងប្រុសខ្ញុំផ្ទាល់ កាលពីប៉ុន្មានឆ្នាំមុនហ្នឹង គឺគាត់ភ័យមិនតិចនោះទេ ហើយភ័យដល់ខ្ញុំទៀត ព្រោះរាល់លើក ឲ្យតែមានរឿងអី ក៏គាត់ប្រាប់ខ្ញុំមុនគេ ហើយក៏ពឹងឲ្យលាក់ប៉ាម៉ាក់ទៀត។ និយាយទៅ…កាលគាត់នៅរៀនហ្នឹង ពេលអាការៈហ្នឹងរើឡើងម្តងៗ ខ្ញុំនេះដំបូងៗស្លន់ស្លោ ដល់យូរៗទៅក៏ស៊ាំទៅហើយ…
ចង់ដឹងដល់ហើយថា នរណាខ្លះធ្លាប់មានបទពិសោធន៍បែបហ្នឹង? ប្រាប់ផងបានទេ???