ផលប៉ះពាល់ពីជំងឺឫសដូងបាត (Impacts of Hemorrhoid)
ផលប៉ះពាល់ពីជំងឺឫសដូងបាត (Impacts of Hemorrhoid)
ជំងឺឫសដូងបាតធ្វើឲ្យពិបាកបត់ជើងធំ (ទល់ផោម ឧស្ម័នពុល) ទល់លាមក កាកសំណល់ពុល សល់ជាតិពុល និងមេរោគនៅពេញពោះវៀន ក្រពះ ហើយបង្កឲ្យក្រពះ ពោះវៀនមានជំងឺរុំារ៉ៃ ទន្ទឹមនោះជាតិ ពុលនៅក្នុងក្រពះ ពោះវៀន ជ្រាបចូលក្នុងឈាម ធ្វើឲ្យឈាមពុល ឈាមមានជំងឺ ឈាមមានមេរោគ ទៅស្រោចស្រពកោសិកា ជាលិកាទូទៅក្នុងខ្លួនយើង ធ្វើឲ្យពុល រលាក ដំបៅ និងមានជំងឺទាំងអស់។
១- ធ្វើឲ្យប៉ះពាល់ដល់ការបត់ជើងធំ (ទល់ផោម ឧស្ម័នពុល) (លាមក កាកសំណល់ពុល)នៅសល់ជាតិពុល មេរោគនៅពេញពោះវៀនក្រពះ ធ្វើឲ្យហើមពោះ ឆ្អល់ពោះ ហើមពោះវៀនក្រពះជាប្រចាំ ហើយបង្កឲ្យពោះវៀនក្រពះមានជំងឺ រលាក ដំបៅ រុំារ៉ៃ ហើយព្យាបាលពុំជាបើពុំបានព្យាបាលជំងឺឫសដូងបាត ឲ្យជាមុនទេនោះ ។
២- ធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារ និងបឺតស្រូបយកជីវជាតិដោយសារ ជំងឺឫសដូងបាត វាបន្សល់ផោម និងលាមកនៅពេញពោះវៀនក្រពះ ពេលដាក់អាហារថ្មី ក្តៅរលាកមាត់ តែពេលចូលដល់ក្នុងក្រពះពោះវៀនលាយជាមួយសំណល់ចាស់ ពេលកិនរំលាយ ធ្វើបាត់បង់គុណភាព និងជីវជាតិអាហារថ្មីអស់ បាត់រស់ជាតិ និង គ្មានថាមពលចិញ្ចឹមរាង្គកាយ ។
៣- កាលណាការបញេ្ចញចោលផោម និងលាមកមិនអស់ ធ្វើឲ្យពោះវៀនក្រពះ ហើម ឆ្អល់សង្កត់លើសន្ទះទ្រូង ធ្វើឲ្យបេះដូង សួតដំណើរការពុំបានល្អ ចលនាឈាមរត់មិនទៀងទាត់ ជួនលើស ជួនខ្វះ ជួនស្ទះ ដោយសារកំណកឈាមនៅក្នុងឫសដូងបាតដាច់ហើយរត់ចូលទៅស្ទះសសៃឈាមតូចៗក្នុងបេះដូង សួត ធ្វើឲ្យបេះដូងសួត ខំប្រឹងច្របាច់ និងចុះខ្យោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។
៤- កាលណាក្រពះពោះវៀនបន្សល់ផោមបន្សល់លាមកបន្សល់ជាតិពុល និងមេរោគនៅពេញពោះវៀនក្រពះ និងនៅក្នុងឈាម ហើយធ្វើឲ្យឈាមពុល ឈាមមានមេរោគ ឈាមមានជំងឺ ហើយបញ្ចូនឲ្យថ្លើម លាងសំអាតរាល់ថ្ងៃ ធ្វើឲ្យថ្លើម បំពេញមុខងារច្រើន ថ្លើមខ្សោយ ថ្លើមពុល ថ្លើមមានជំងឺA B C ថ្លើមមិនជួយរំលាយអាហារ មិនជួយសំអាតឈាម ថ្លើមឆាប់ពុល ឆាប់ស្រវឹង ។
៥- ធ្វើឲ្យមានការឈឺចាប់ រមាស់ក្រហាយនៅជុំវិញ ទ្វារលាមក និងជំងឺឫសដូងបាត ។
៦- ប៉ះពាល់ដល់ការបត់ជើងតូច មិនចេះអស់ ចុះខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ។
៧- ដោយឈាមពុល ឈាមខ្វះអុកស៊ីស្សែនទៅស្រោចស្រពកោសិកា ជាលិកាសាច់ដុំធ្វើឲ្យឧស្សាហ៏ ឈឺចង្កេះ ខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកពុំបានសម្រាន្តពុំបានស្រួលហូបចុកពុំដឹងរស់ជាតិឆ្ងាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។
៨- ឧស្សាហ៏ឈឺក្បាល ឧស្សាហ៏វិលមុខងងិតមុខ សក់ជ្រុះ និង ឆាប់ស្កូវ ភ្នែកឆាប់ស្រវាំង ងងិត ខួរក្បាលប្រាជ្ញាស្មារតីបាត់ការចង់ចាំ មានការធុញទ្រាន់ និង មួរមៅច្រើន ។
៩- ប៉ះពាល់ដល់ស្បែក បង្កឲ្យមានជំងឺសើរស្បែក កន្ទួលរមាស់ កន្ទួលត្រអាក ជាដើមស្បែកឆាប់ជ្រីវជ្រួញ ស្បែកឆាប់ចាស់ ឆាប់ស្លាប់មុនអាយុ ស្បែកមានពណ៌សម្បុរមិនល្អ សាច់ឈាមមិនស្រស់ថ្លា ។
១០- នៅដំណាក់កាលទី២ ឫសដូងបាត លូនចេញមកក្រៅនៅពេលបត់ជើងធំម្តងៗ ក្រោយពេលបត់ជើងធំរួច ឫសដូងបាត លូនចូលវិញដោយខ្លួនឯង ។
១១- នៅដំណាក់កាលទី៣ ឫសដូងបាតលូនចេញមកក្រៅ នៅរាល់ពេលបត់ជើងធំម្តងៗ ហើយវាពុំអាចលូនចូលវិញដោយឯងៗបានទេ លុះត្រាតែជួយរុញ ជួយច្រានទើបចូលវិញបាន ។
១២- នៅដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ឫសដូងបាត លូនចេញមកដោយឯងៗ មានការ ឈឺចាប់ធ្ងន់ធ្ងរ ហើយពុំអាចរុញ ឬច្រានឲ្យចូលវិញបានឡើយ ត្រូវការព្យាបាលជាបន្ទាន់
១៣- នៅពេលដែលឫសដូងបាត ទុំ លូនចេញមកក្រៅ ហើយមានការហូរឈាម ឈឺចាប់ធ្ងន់ធ្ងរត្រូវព្យាបាលជាបន្ទាន់ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នក
ជំងឺទៀតផង។
បញ្ជាក់ៈ ចំពោះផលប៉ះពាល់ទាំង១៣ខាងលើពុំមែនអះអាងថា ជំងឺទាំងនោះឈឺដោយសារជំងឺឫសដូងបាតទាំងអស់នោះទេ ជាពិសេសក្រពះពោះវៀននិងថ្លើម វាអាចបង្កពីកត្តាផ្សេងៗទៀតដែរ ដូចជា៖
-មេរោគ
-ហូបអាហារមិនត្រឹមត្រូវ ដេកមិនលក់
-ញុំាបាយមិនទៀងពេល
-ញុំាថ្នាំពេទ្យមិនត្រឹមត្រូវតាមវេជ្ជបញ្ជា ស្រា បារី ក៏អាចធ្វើឲ្យក្រពះពោះវៀន ថ្លើម ឈឺដែរ ដូច្នេះត្រូវព្យាបាល តាមភាពជាក់ស្តែង ក៏ប៉ុន្តែ បើជំងឺទាំងនោះឈឺដោយសារ ជំងឺឫសដូងបាតបង្កឡើង គឺពុំអាចព្យាបាលជាទេបើពុំបាន ព្យាបាលជំងឺឫសដូងបាតឲ្យជាមុនទេនោះ ។
ចំណាំៈ មនុស្សភាគច្រើនតែងគេចវេស និងបដិសេធថា ខ្លួនមិនមានកើត
ជំងឺឫសដូងបាតទេ ព្រោះគេ យល់ថាជំងឺឫសដូងបាត គឺជាជំងឺមិនសមកើតលើខ្លួនឯងទេ អ្នកខ្លះទៀតខ្លាចគេឯងដឹង គេរើសអើង ព្រោះយើងកើតជំងឺឫសដូងបាត នេះហើយ ក៏មានអ្នកខ្លះទៀត កំពុងផ្ទុក ជំងឺឫសដូងបាត និងកំពុងទទួល ផលប៉ះពាល់ពីជំងឺឫសដូងបាត យ៉ាងធ្ងន់ធ្ងរដូចជាកំពុងមានជំងឺពោះវៀន ក្រពះ ថ្លើម រុំារ៉ៃ ហើយព្យាបាលពុំជា នៅតែប្រកែកថាខ្លួនគ្មាន(ពុំមាន) ជំងឺឫសដូងបាតទេ គឺគ្រាន់តែការពិបាកបត់ជើងធំ និងមានជំងឺពោះវៀន ក្រពះ រុំារ៉ៃតែប៉ុណ្ណោះ។
ដូច្នេះសរុបមកវិញ គ្រប់មនុស្សសុទ្ធតែប្រឈមនឹងជំងឺឫសដូងបាតគ្រប់គ្នាទាំងអស់ ព្រោះធម្មជាតិ បង្កើតមនុស្សមកមានកំពកសសៃឈាមវ៉ែន ៣ដុំដូចគ្នាទាំងអស់ ដែលអាចកើតជំងឺឫសដូងបាតដូចគ្នាគ្រប់គ្នា គ្រាន់តែវាពុំទាន់ឲ្យរោគសញ្ញា ឬ មានរោគសញ្ញា ហើយតែយើងមិនដឹង ឬមួយដឹងហើយតែពន្យាពេល ឬមិនយកចិត្តទុកដាក់ថាជំងឺឫសដូងបាតបង្ក ឲ្យមានជំងឺផ្សេងៗទៀតជាច្រើន ដែលយើងនឹកស្មានមិនដល់ ហើយគ្រូពេទ្យពិបាកដាក់រោគវិនិច្ឆ័យ ព្យាបាលជំងឺទាំងនោះពុំជា បើពុំបានព្យាបាលជំងឺឫសដូងបាត ឲ្យជាមុនទេនោះ។
យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។
បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត
លោក លោកស្រី អាចពិនិត្យ ពិគ្រោះ ថត ជំងឺឫសដូងបាត ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់ ឬ តាមរយៈទូរស័ព្ទលេខ Tel: 012 855 922 /070 855 922 /016 955 822/097 97 97 882 ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ កមកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង, សង្កាត់ ចោមចៅ, ខណ្ឌ ពោធិ៍សែនជ័យ, រាជធានី ភ្នំពេញ។