អត្ថបទប្រចាំសប្តាហ៍ទី២ នៃខែមករា
នៅក្នុងឆ្នាំថ្មីនេះតើអ្នកទាំងអស់គ្នាបានធ្វើអ្វីសម្រាប់ខ្លួនឯងហើយឬនៅ ? ហើយនេះជាសប្ដាហ៍ទី២នៃខែមករាក្រុមការងារយើងខ្ញុំនៅតែបន្តធ្វើការចុះផ្សាយនៅអត្ថបទផ្សេងៗដែលពាក់ព័ន្ធនឹងសុខភាព ក៏ដូចជាវិធីបង្ការជំងឺផ្សេងៗសម្រាប់ចែកជូនដល់បងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពដ៏ស្មោះស្ម័គ្រពី ហេលស៍ថាម ។
ក្នុងចំណោមអត្ថបទទាំងអស់ តើមានអត្ថបទណាខ្លះដែលទទួលបានចំនួនអ្នកអានច្រើនជាងគេ?
រើសកន្លែងព្យាបាលមិនដូចរើសកន្លែងធ្វើការ ឬសិក្សាឡើយ ព្រោះវាពាក់ព័ន្ធនឹងជីវិត!!!
មិនដឹងនិយាយអ្វីមិនដឹងខ្លួនឯងកំពុងគិតអ្វី…ដឹងត្រឹមថាបេះដូងរបស់ខ្ញុំចាប់ផ្តើមលោតខុសពីធម្មតា…អារម្មណ៍ហាក់បីដូចជាធ្លាក់ចុះយ៉ាងខ្លាំងហើយក៏ភិតភ័យមិនតិចនោះដែរ…ក្រោយការស្តាប់ពីការរៀបរាប់របស់ខ្ញុំ លោកវេជ្ជបណ្ឌិតក៏បានសន្និដ្ឋានថា «បញ្ហានេះ គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ ឬលើកខុសទំនង»… ដំណឹងក៏បានលឺដល់លោកម្តាយឪពុកខ្ញុំ និងក្រុមគ្រួសារ ហើយប្រាកដណាស់គឺពួកគាត់ពិតជាបារម្ភពីខ្ញុំមែនទែន។
ហេតុអ្វីមានការឈឺចាប់ និង ឈាមក្រហមស្រស់ពេលបន្ទោបង់?
ចង់យល់ឲ្យកាន់តែច្បាស់ពីបញ្ហាការដាច់រលាត់ទ្វារលាមកជាអ្វីដែរឬទេ? ជាជនទូទៅ តែងតែយល់ថា រាល់គ្រប់រោគសញ្ញាដែលកើតមាននៅតំបន់ទ្វារលាមកសុទ្ធតែជាជំងឺឫសដូងបាត ។ ក៏ប៉ុន្តែការពិតទៅ មានជំងឺផ្សេងៗទៀតជាច្រើនក្រៅពីជំងឺឫសដូងបាត ។ រោគសញ្ញាខាងលើនេះអាចបណ្ដាលមកពីមូលហេតុជាច្រើន ដែលក្នុងចំណោមនោះការដាច់រលាត់ទ្វារលាមក (Fissure anale) គឺជាមូលហេតុដែលជួបញឹកញាប់ជាងគេ ។
មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកអ្នកបរិច្ចាគឈាមគ្រប់ប្រភេទទាំងអស់!!!
ធ្លាប់គិតចង់ជួយសង្រ្គោះជីវិតអ្នកដទៃ បើទោះជាអ្នកមិនបម្រើការក្នុងវិស័យសុខាភិបាល ឬវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងការសង្រ្គោះជីវិតដែរឬទេ? ធ្លាប់គិតឬអត់ ថាតើអ្នកអាចធ្វើបានដោយរបៀបណា ប្រសិនបើអ្នកមិនមានជំនាញទាំងនោះ?មានសកម្មភាពមួយដែលមិនពិបាកធ្វើ តែមានតម្លៃលើសលប់ ហើយក៏ជាការរួមចំណែកមួយក្នុងការជួយសង្រ្គោះដល់ជីវិតរបស់មនុស្ស ជាពិសេសកុមារកម្ពុជាដែលកំពុងមានបញ្ហាសុខភាពផ្សេងៗ ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ…នោះ គឺ ការចូលរួមឧបត្ថម្ភឈាមរបស់លោកអ្នក…
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ