មានប្រវត្តិរលូតកូន អាចប៉ះពាល់ដល់ការមានកូនបន្ទាប់ឬទេ?
សំណួរ ៖ នាងខ្ញុំមានអាយុ២៤ឆ្នាំ ភេទស្រី ទម្ងន់ ៤៨គីឡូក្រាម កម្ពស់១ម៉ែត្រ៥៥ ជាបុគ្គលិកការិយាល័យ។ ខ្ញុំមានប្រវត្តិធ្លាប់រលូតកូនកាលពី១ឆ្នាំមុន ហើយប៉ុន្មានខែចុងក្រោយនេះ ខ្ញុំមាន សុខភាពល្អធម្មតា និងព្យាយាមចងមានកូនម្តង ទៀតតែមិនអាចមាន។ តើនេះដោយសារតែខ្ញុំធ្លាប់មានប្រវត្តិរលូតកូនពីមុនមក ឬយ៉ាងណា ទើបធ្វើឲ្យពិបាកមានកូនម្តងទៀត?
ចម្លើយ ៖ ភាគច្រើននៃការរលូតកូន តែងបណ្តាលមកពីទារកដែលមិនទាន់កើត មានបញ្ហា ទាក់ទងនឹងហ្សែនធ្ងន់ធ្ងរ។ ជាទូទៅ បញ្ហានេះអាចជាប់ទាក់ទងនឹងម្តាយ មួយវិញទៀត អាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖ ជំងឺឆ្លង ការប្រើថ្នាំ ដូចជាថ្នាំទឹកនោមផ្អែម ឬថ្នាំទាក់ទងក្រពេញទីរ៉ូអុីត បញ្ហាអ័រម៉ូន ការឆ្លើយតបនៃប្រព័ន្ធភាពសុំា បញ្ហារាងកាយរបស់ម្តាយ និងភាពមិនប្រក្រតីនៃស្បូន ដែលអ្នកអាចទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ។
ជម្រើសនៃការរៀបចំ របៀបរស់នៅដែលមានផាសុកភាពមុនពេលមានគភ៌ និងអំទ្បុងពេលមានគភ៌ គឺពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក និងកូនក្នុងផ្ទៃ។ ការប្រើប្រាស់វីតាមីនមុនពេលសម្រាល ឬ ផលិតផលអាស៊ីតហ្វូលិកគឺល្អបំផុត នៅដើម ២ ទៅ ៣ ខែមុនពេលមានគភ៌។ អ្នកត្រូវព្យាយាមរក្សាទម្ងន់ និង បរិភោគជាតិកាហ្វេអុីន ឲ្យមានកំណត់ ចៀសវាងការពិសាស្រា ជក់បារី និងប្រភេទថ្នាំញៀនផ្សេងទៀត ដោយគ្មានការអនុញ្ញាត។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិតb ឯកទេសផ្នែកសម្ភពនិងរោគស្ត្រីនៃ Anna Women and Baby’s Center
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ