តើក្មេងតូច អាចនឹឹងឆ្លងរបេង ពេលនៅក្បែរអ្នកជំងឺឬទេ?
សំណួរ ៖ នាងខ្ញុំ អាយុ ២៦ឆ្នាំ រស់នៅចោមចៅ។ នាងខ្ញុំមានសំណួរមួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា កូនរបស់ខ្ញុំទើបតែមានអាយុ ៦ខែ ហើយប៉ុន្មានថ្ងៃមុន លោកតារបស់ប្តីខ្ញុំបានមកលេង ដោយគាត់មានជំងឺរបេងផង ហើយបានស្នាក់នៅជាមួយពួកយើងក្នុងរយៈពេល២ទៅ ៣ថ្ងៃ។ តើកូនរបស់ខ្ញុំអាចឆ្លងជំងឺនេះបាន ដែរឬទេ? ហើយនាងខ្ញុំគួរនាំកូនខ្ញុំ ទៅជួបពេទ្យ ដែរឬទេ?
ចម្លើយ ៖ ករណីនេះពឹងផ្អែកលើស្ថានភាពពីរយ៉ាង ប្រសិនបើលោកតាមានបញ្ហាជំងឺរបេងកំពុងមានសកម្មភាពខ្លាំង (ពិនិត្យឃើញមេរោគរបេងក្នុងកំហាក) និងកំពុងទទួលបានការព្យាបាល អ្នកគួរនាំកូនរបស់អ្នកទៅពិភាក្សាជាមួយគ្រូពេទ្យមានជំនាញខាងផ្នែករបេង ដោយសារកុមារអាចប្រឈមទៅនឹងការឆ្លងខ្លាំងក្លា យ៉ាងណាមិញ ប្រសិនបើស្ថានភាពរបេងនោះបានព្យាបាលបានចប់សព្វគ្រប់ នោះការប្រឈមក៏អាចថយចុះ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ