តើខ្ញុំអាចដកថ្គាមទាល់ ពេលកំពុងមានផ្ទៃពោះបានឬទេ?
ថ្គាមទាល់តែងត្រូវបានគ្រូពេទ្យណែនាំឲ្យដកចេញជាចាំបាច់ ទោះបីអ្នកមិនមានអាការៈឈឺចាប់យ៉ាងណាក៏ដោយ តែប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ហើយកំពុងមានការឈឺចាប់វិញ តើអ្នកគួរដកចេញដែរឬទេ?
សំណួរ៖ នាងខ្ញុំអាយុ ២៥ឆ្នាំ កំពុងមានផ្ទៃពោះប្រាំពីរខែ ហើយពេលនេះ ខ្ញុំឈឺថ្គាមទាល់ខ្លាំងណាស់។ តើខ្ញុំអាចធ្វើការដកថ្គាមនេះចេញបានទេ? តើវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃខ្ញុំទេ?
ចម្លើយ៖ បើប្អូនមានការឈឺចាប់ខ្លាំងទ្រាំពុំបាន គួរតែយកថ្គាមទាល់នោះចេញ ទោះបីប្អូនកំពុងមានផ្ទៃពោះក៏ដោយ។ កូនក្នុងផ្ទៃរបស់ប្អូននឹងមិនប៉ះពាល់ជាមួយការយកថ្គាមទាល់ចេញនោះទេ ប៉ុន្តែ \រឿងដែលត្រូវប្រុងប្រយ័ត្នគឺ ទីតាំង និងជំហរ (Position of dental chair) របស់កៅអីធ្មេញ ធ្វើយ៉ាងណាកុំឲ្យសង្កត់ទៅលើទារកក្នុងផ្ទៃ។ ម៉្យាងទៀត ប្អូនគួរទទួលការព្យាបាលជាមួយគ្រូពេទ្យជំនាញ ទើបការព្យាបាលមានរយៈពេលលឿន។
បកស្រាយដោយ ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ