មូលហេតុពីក្រោយ ការឈឺក្បាលរ៉ាំរ៉ៃនៃស្ត្រីវ័យចំណាស់
ឈឺក្បាលជាអាការៈធម្មតាអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យនៅពេលគិតច្រើន ប៉ុន្តែប្រសិនបើកើតចំពោះស្ត្រីវ័យចំណាស់ជាប្រចាំវិញនោះ វាអាចជាសញ្ញានៃផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួន ដែលតម្រូវឲ្យមានការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស។
សំណួរ ៖ ម្តាយរបស់ខ្ញុំមានអាយុ ៤៧ឆ្នាំ កម្ពស់១.៥៧ម៉ែត្រ ទម្ងន់ ៥៣គីឡូក្រាម និងមានមុខរបរជាមេផ្ទះ។ គាត់មានបញ្ហាសុខភាព ដោយគិតច្រើន ភ័យរន្ធត់ មានអារម្មណ៍ឈឺក្បាល ហើយគាត់មានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងដែលអាការៈនេះកើតឡើងអស់រយៈពេល ៤ ទៅ៥ឆ្នាំទៅហើយ។ តើធ្វើដូចម្តេចទើបម្តាយរបស់ខ្ញុំអាចបាត់ឈឺក្បាល?
ចម្លើយ ៖ ប្រហែលជាម្តាយរបស់ប្អូនមានការគិត និងព្រួយបារម្ភច្រើនលើជំងឺបេះដូងរបស់គាត់ និងដោយសារគាត់ជាមេផ្ទះផងនោះគាត់អាចមានបញ្ហាស្មុគស្មាញខ្លះ ដែលនាំឲ្យគាត់មានការឈឺក្បាលរ៉ាំរ៉ៃ ដោយសារការគិតរបស់គាត់។ ករណីនេះ គាត់គួរតែពិនិត្យ និងពិភាក្សាជាមួយវេជ្ជបណ្ឌិត ជំនាញប្រព័ន្ធសរសៃប្រសាទខួរក្បាលឲ្យបានច្បាស់លាស់ ព្រោះនេះជាជំងឺរ៉ាំរ៉ៃជាប់ទាក់ទង នឹងខួរក្បាល ឬមួយជំងឺបេះដូង ដើម្បីឲ្យគាត់ធូរស្រាលចិត្ត និងទទួលការព្យាបាលឲ្យត្រឹមត្រូវ នោះទើបការឈឺក្បាលរបស់គាត់អាចនឹងប្រសើរឡើង។
បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ