អំណោយមានតម្លៃសម្រាប់អ្នកមានគុណលើសពីទឹកប្រាក់
លោកអ្នកមានគុណចំណាយពេលលើសពីពាក់កណ្តាលជីវិតរបស់ពួកគាត់ក្នុងការមើលថែទាំ និងចិញ្ចឹមបីបាច់រូបអ្នក…អ្នកចង់បានអី ក៏ពួកគាត់ព្យាយាមរកឲ្យទាល់តែបាន…មិនដែលប្រកែក មិនដែលរអ៊ូរទាំសូម្បីតែមួយម៉ាត់ថាហត់នឿយ ឬលំបាក…
ក្នុននាមជាកូនមួយរូប…តើដឹងទេថា អ្វីទៅដែលពួកគាត់ប្រាថ្នា? បើទោះជាគាត់មិនដែលនិយាយត្រង់ៗក៏ដោយ...តែមានកាដូម្យ៉ាងដែលពិតជាគុណតម្លៃលើសលប់របស់អ្វីៗទាំងអស់នៅលើលោកនេះ…ជាកាដូដែលទឹកប្រាក់មិនអាចទិញដូរបាន…ហើយបើទោះជាមានប្រាក់ច្រើនប៉ុណ្ណា ពេលវេលាល្អយ៉ាងណា អវត្តមាននៃកាដូនោះនឹងធ្វើឲ្យពួកគាត់អាក់អន់ស្រពន់ចិត្ត ទោះមិនតិចក៏ច្រើនដែរ…
ដឹងទេថាជាអ្វី? មានធ្លាប់ដែលគិតទេថា វត្តមានរបស់អ្នកអាចផ្លាស់ប្តូរអ្វីខ្លះ? មិនដឹងថាយ៉ាងណាចំពោះអ្នកដទៃ តែសម្រាប់ឳពុកម្តាយអ្នក…វត្តមានរបស់អ្នកជាកាដូដ៏មានតម្លៃជាងគេហើយ…
ទោះជានៅក្បែរគ្នារាល់ថ្ងៃ តែបើក្នុងឱកាសពិសេស អ្នកអាចកំដរគាត់បាន គឺពិតជាពិសេសហើយ…
តើមានអ្វីខ្លះដែលអាចធ្វើបាន?
ជូនគាត់ទៅកន្លែងដែលប្រាថ្នា
ប្រាកដជាកន្លែងខ្លះដែលគាត់ចង់ទៅកម្សាន្ត…ប្រសិនបើមានលទ្ធភាព គួរតែឆ្លៀតពេលខ្លះជូនពួកគាត់ទៅ…
You can always surprise them…
ចម្អិនអាហារដែលគាត់ចូលចិត្តញ៉ាំ
កុំប្រាប់ណាថា អត់ដឹងថាគាត់ចូលចិត្តញ៉ាំអី…បើអត់ដឹងមែន…ស៊ើបមើលតាមខ្សែបណ្តាញទៅ (បងប្អូន ឬពូមីង អ៊ំប្រុស អ៊ំស្រី…សុទ្ធតែអាចផ្តល់ចម្លើយបានហើយ) …ចាំណា៎…មិនថាឆ្ងាញ់ ឬអត់នោះទេ…រសជាតិមិនសំខាន់ សំខាន់ទឹកចិត្ត…
កំដរនិយាយរំលឹកអនុស្សាវរីយ៍
ពេលខ្លី ឬមិនវែងមិនសំខាន់នោះទេ សំខាន់គឺត្រូវប្រាកដថាពិតជាquality timeមែន…មិនលូកឡំនឹងអ្វីផ្សេងនោះឡើយ…និយាយលេងៗ រំលឹករឿងពីក្មេង ទាំងរឿងសប្បាយ រឿងទុក្ខសោក…flashback belike
ជូនបានតែខ្លីៗប៉ុណ្ណោះ…កុំភ្លេចណា៎…វត្តមានរបស់អ្នក តែងតែមានអត្ថន័យបំផុតសម្រាប់រូបលោកអ្នកមានគុណ…
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ