សង្ឃឹមថាចម្រៀងនេះនឹងបានលឺដល់crushគាត់ទៅចុះ (មានវីដេអូ)
ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏បានកន្លងផុតទៅ បន្សល់នូវការចងចាំមិនអាចភ្លេចបានរបស់សុភាពបុរសមួយរូប ដែលមាននិស្ស័យបានជួបនឹងនារីម្នាក់ដែលបានឆក់យកបេះដូងរបស់គាត់ ជាមួយនឹងមន្តស្នេហ៍នៃភាពទាក់ទាញ(Just the way she is…) ក្នុងរាត្រីដែលពួកគេបានទៅលេងកម្សាន្តនឹងល្បែងជះទឹកនៅឯផាប់ស្រ្តីត (Pub Street) ទីប្រជុំដែលអ្នកដែលទៅលេងសៀមរាបមិនអាចរំលងបាន…
បន្ទាប់ពីបានជួបភក្រ្តលើកដំបូងហើយនោះ ដោយមិនទាន់ទាំងបានស្គាល់ឈ្មោះគ្នាផង បុរសម្នាក់នោះក៏បានតែងនិពន្ធនូវបទចម្រៀងមួយបទរ៉ាយរ៉ាប់យ៉ាងក្បោះក្បាយពីរឿងរ៉ាវដែលបានកើតឡើងក្នុងខណៈនោះ លាយឡំនឹងវាចាផ្អែមល្អែមដែលបង្ហាញពីអារម្មណ៍ពិតដែលមាននៅក្នុងចិត្តទាំងអំបាលម៉ាន…សង្ឃឹមថាតួឯកស្រីនឹងបានឃើញ ក៏ដូចជាស្តាប់លឺ ហើយបើសិនជាអាចក៏ចង់បន្តនិស្ស័យទៀតផងងដែរ...
វីដេអូចម្រៀងនៃការច្រៀងផ្ទាល់ អមដោយភ្លេងហ្គីតារបស់គាត់ក៏កំពុងត្រូវបានបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចូលទស្សនា និងចែកចាយបន្ត ដើម្បីជួយសម្រេចនូវក្តីប្រាថ្នារបស់គាត់ក្នុងការស្វែងរកcrushដែលបានទើបបានម្តងផងដែរ…
ចង់ដឹងថាមានអត្ថន័យយ៉ាងណាខ្លះ? កុំភ្លេចចុចមើលណា៎…ហើយក៏ជួយshareម្នាក់មួយផង ក្រែងលោចំណងស្នេហ៍នេះអាចនឹងចាប់កំណើតបាន…
ប្រភព៖ ទំព័រហ្វេសប៊ុក V2 Resturant
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ...