ក្តីសង្ឃឹមរបស់និស្សិតឯកទេសបេះដូង ដើម្បីរួមចំនែកលើកកំពស់វិស័យសុខាភិបាលក្នុងប្រទេស
និស្សិតឆ្នាំទី១ ជំនាញ ជំងឺ បេះដូងនិង សរសៃឈាម ចិន ណារ៉ុង បានបង្ហាញថា៖
មូលហេតុចំបង ក្នុងការសម្រេចជ្រើសរើសជំនាញមួយនេះ
គឺចំនង់ចំនូលចិត្តផ្ទាល់ខ្លួនដែលស្រលាញ់ ជំនាញបេះដូង និងសរសៃឈាមតាំងតែពីចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ។ ម្យ៉ាងវិញទៀតអត្រាមរណភាពបណ្តាលមកពីជម្ងឺបេះដូងនិងសរសៃឈាមស្ថិតនៅលេខរៀងទី១បើប្រៀបធៀបនឹងជម្ងឺដ៏ទៃទៀត។ បន្ថែមពីនេះ អត្រាប្រេវ៉ាឡង់នៃជម្ងឺមិនឆ្លងដែល មានមួយផ្នែកធំជាជម្ងឺបេះដូងនិង សរសៃឈាម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សទៅតាមកំរិតជីវភាពរបស់ប្រជាជន។ ការជ្រើសរើសជំនាញនេះអាចអនុញ្ញាតអោយខ្ញុំចូលរួមចំនែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព និងផលវិបាកផ្សេងៗបណ្ដាលមកពីជម្ងឺបេះដូង។
សម្រាប់អ្នកដែលមានបំណងចូលសិក្សាជំនាញនេះ
គួរតែត្រៀមខ្លួន ប្រលងប្រជែងជ្រើសរើសជំនាញបន្ទាប់ពីបញ្ចប់ឆ្នាំសិក្សាររយះពេល៦ឆ្នាំ គឺជាក្តីព្រួយបារម្មណ៍របស់និស្សិតពេទ្យគ្រប់រូបដោយសារការជ្រើរើសនិស្សិតមានចំនួនកំណត់។ហេតុនេះយើងគួរត្រៀមខ្លួនអោយបានល្អបំផុតតាមដែលអាចធ្វើបាន។ឧទាហរណ៍ យើងគួរចាប់ផ្តើមត្រៀមរៀបចំខ្លួននៅពេលចាប់ផ្ដើមឆ្នាំទី៤ ឬទី៥ ដោយប្រមូលគ្នារជាក្រុមតូចៗដើម្បីរៀនត្រៀមប្រលងអោយ សមស្របទៅតាមកំរិតចំនេះដែលកំណត់ដោយគណកម្មារធិការប្រលង។ ដើម្បីអោយការងារក្រុមដំណើរការល្អយើងត្រូវកំណត់កាលវិភាគ និងមេរៀនដែលត្រូវរៀនអោយបានច្បាស់លាស់។
បញ្ហាលំបាកដែលជួបប្រទះក្នុងអំឡុងពេលសិក្សា និងការជម្នះនូវឧបសគ្គទាំងនេះ
- ការសិក្សារជំនាញវេជ្ជសាស្រ្តទាមទារការខិតខំប្រឹងប្រែង ពេលវេលា និងថវិការ។ ការលំបាកមានទាំងការខិតខំរៀនដើម្បីប្រលងជាប់ឡើងថ្នាក់ ឬក៏កាន់តែលំបាកទៀតបើចង់បាននិទ្ទេសរល្អ និងការធ្វើកម្មសិសក្សារតាមមន្ទីរពេទ្យ។ ហេតុនេះ ដើម្បីទទួលបានចំនេះដឹង យើងត្រូវខិតខំអោយអស់លទ្ធភាព ព្រោះថាការក្លាយខ្លួនជាវេជ្ជបណ្ឌិតពូកែរម្នាក់ទាមទារនូវការលះបង់ និងការខិតខំប្រឹងប្រែងខ្ពស់បំផុត។
- សម្រាប់យោបល់ផ្ទាល់ខ្លួន យើងគួរត្រៀមរៀបចំខ្លួនអោយបានល្អដើម្បីប្រលងជ្រើសរើសជំនាញ ហើយការជ្រើសរើសជំនាញគួរផ្អែកទៅតាមចំនង់ចំណូលចិត្តព្រោះថាយើងត្រូវធ្វើការជាមួយវាមួយជីវិត។ មួយវិញទៀត យើងត្រូវខំរៀនភាសារបរទេស ទាំងបារាំង និដអង់គ្លេស អោយបានស្ទាត់ជំនាញ ព្រោះវាមានសារសំខាន់ណាស់សំរាប់អភិវឍ្ឍន៍ចំណេះដឹងផ្នែកវេជ្ជសាស្រ្តរបស់យើង។
ក្រៅពីការសិក្សា មានអ្វីផ្សេងទៀតជាច្រើន អាចជួយបង្កើនចំណេះដឹងទាក់ទងនឹងជំនាញនេះ
ក្រៅពីការសិក្សារនិង ធ្វើកម្មសិក្សារតាមមន្ទីរពេទ្យ យើងអាចបង្កើនចំណេះថ្មីៗតាមរយះការអាននូវ (អែក)សារផ្សេងៗដែលបានបោះពុម្ពផ្សាយ ដោយសមាគមន៍ជម្ងឺបេះដូងល្បីៗទូទាំងភិពភលោក និងចូលរួមសិក្ខាសិលាផ្សេងៗដែលរៀបចំដោយសមាគមន៍គ្រូពេទ្យបេះដូងកម្ពុជាជាដើម។
ការងារដែលនិស្សិតជំនាញមួយនេះ អាចធ្វើបាន ក្រោយពេលបញ្ចប់ការសិក្សា
យើងអាចព្យាបាលជម្ងឺបេះដូង និងសរសៃឈាមគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដោយសមស្របទៅតាមបដ្ឋានបច្ចេកវិទ្យាថ្មីៗ។ ពេលបញ្ចប់ការសិក្សា សម្រាប់ថ្ងៃអនាគត ខ្ញុំមានបំណងចូលរួមចំណែកលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋជារួម និង ដោយឡែកចូលរួមការពារ និងព្យាបាលជម្ងឺបេះដូងជូនដល់ប្រជាជនយើង ដោយសារបច្ចុប្បន្នគ្រូពេទ្យជំនាញផ្នែកនេះ នៅមានចំនួនតិចតួចបើប្រៀបធៀបនឹងចំនួនប្រជាជន ជាពិសេសនៅតាមបណ្ដាខេត្ត។ ចូលរួមកាត់បន្ថយអត្រាមរណភាពនិង ផលវិបាកផ្សេងៗបណ្ដាលមកពីជម្ងឺបេះដូង និងសរសៃឈាម ជាពិសេសការបង្ការនឹង ការកើតឡើងនូវជម្ងឺប្រភេទនេះ។
រយះពេល៨ ទៅ១០ឆ្នាំនៅក្នុងសាលាពេទ្យពិតជាយូរណាស់ ប៉ុន្តែបើយើងមិនខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពពេលនៅរៀនទេនោះចំណេះដឹងរបស់យើងនឹង មិនមានច្រើនគ្រប់គ្រាន់ដើម្បីក្លាយជាគ្រូពេទ្យពូកែបានទេនៅពេលបញ្ចប់ការសិក្សារ។ ដូចនេះយើងត្រូវព្យាយាមរៀនសូត្រ និងអនុវត្តន៍នៅតាមមន្ទីរពេទ្យឱ្យបានខ្ចាប់ខ្ចួនដើម្បីរួមចំនែកលើកកំពស់វិស័យសុខាភិបាលក្នុងប្រទេសយើងឱ្យបានកាន់តែល្អប្រសើរថែមទៀត។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។