រឿងខ្លះៗដែលយើងជឿស្លុងកាលពីក្មេង (Shared by Public)

កាលពីក្មេង ថាឆោតក៏ឆោត ថាស្តាប់បង្គាប់ក៏ស្តាប់បង្គាប់…ឲ្យតែលឺចាស់ៗនិយាយអី ដឹងតែជឿស្លុងតែហ្មង...
តោះ! រំលឹកឡើងវិញបន្តិច ពីរឿងខ្លះដែលធ្លាប់ជឿ ហើយធំឡើង ទើបដឹងខ្លួនឯងថាឆោតប៉ុណ្ណា…ហើយក៏បានដឹងពីហេតុផលពិតដែលពួកគាត់បានណែនាំឲ្យប្រតិបត្តិ ឬចៀសវាងទង្វើទាំងនោះ…

១ គេងញ៉ាំបាយ ដុះកន្ទុយដូចក្រពើ
២ ញ៉ាំចុងអំពៅ ឬកន្ទុយត្រី ចេះហែលទឹក
៣ គេងខ្ពស់ជាងចាស់ទុំ តាគ្រើមចាក់បាយលើក្បាល
៤ លេងអង្ករ ក្បាលរឹងដូចអង្ករ
៥ ពេលលឺភ្លេងហែសព ត្រូវបិទផ្ចិតឲ្យជិត កុំឲ្យខ្មោចចូល
៦ ច្រៀងពេលធ្វើម្ហូប បានប្តីពោះម៉ាយ/ ប្រពន្ធមេម៉ាយ
៧ ត្រូវយកចៃចេញ មិនអញ្ចឹងទេ ចៃសែងទម្លាក់ទឹក
៨ កាត់ក្រចក/ សិតសក់នៅមុខកញ្ចក់ពេលយប់អធ្រាត្រ ឃើញខ្មោច
៩ ញ៉ាំបាយអត់អស់ពីបាយ បានគូមកមុខមិនស្អាត
១០ ញ៉ាំឈាមមាន់ ជាំមុខ
១១ ញ៉ាំពងត្រី មុខឡើងមុខ

គិតចុះគិតឡើង អស់សំណើចនឹងខ្លួនឯងហ្មង…

Related Word


Comment