#mumcomesfirst
ប្រហែលជាមានទង្វើជាច្រើន ដែលអ្នកម្តាយរបស់អ្នកបានធ្វើរៀងរាល់ថ្ងៃ តែអ្នកកំពុងតែធុញទ្រាន់នឹងគាត់…
ប៉ុន្តែតើអ្នកធ្លាប់គិតដែរឬទេថា? ក្នុងអំឡុងពេលដូចគ្នានេះ មានមនុស្សមួយចំនួនរាប់បញ្ចូលទាំងខ្ញុំដែរ កំពុងតែច្រណែននឹងអ្នក...
ច្រណែនដែលអ្នកអាចនៅក្បែរអ្នកម្តាយជាទីស្រលាញ់
ច្រណែនដែលអ្នកអាចមានឱកាសឈ្លោះប្រកែកជាមួយម៉ាក់
ច្រណែនដែលអ្នកមានស្រ្តីម្នាក់ដែលនឹងឈឺឆ្អាលនឹងសុខទុក្ខរបស់អ្នកគ្រប់វិនាទី គ្រប់ដង្ហើម…
អារម្មណ៍ដែលនឹកមនុស្សម្នាក់ពិបាក
ប៉ុន្តែអ្វីដែលរឹតតែពិបាកនោះ គឺអារម្មណ៍ដែលនឹកមនុស្សម្នាក់ដែលមិនអាចនឹងជួបបាន
រាល់លើក អ្វីដែលខ្ញុំអាចធ្វើបាន គឺសម្លឹងមើលរូបថត ហើយអោបយំតែម្នាក់ឯង
រាល់លើក បើចង់និយាយអ្វី ក៏បានត្រឹមតែនិយាយម្នាក់ឯង
ដោយសារតែមានវិប្បដិសារីដ៏ធំធេងមួយនេះ ទើបខ្ញុំព្យាយាមរ៉ាយរ៉ាប់រឿងរ៉ាវមួយនេះ
ដោយសារតែមិនចង់ឲ្យជួបប្រទះនឹងវិប្បដិសារីបែបនេះ ទើបខ្ញុំចង់ដាស់តឿនដល់អ្នកទាំងអស់គ្នា
«ធ្វើបុណ្យទាន់ខែភ្លឺ» !!! អ្នកមិនអាចមើលឃើញពីអនាគតនោះឡើយ…