(ភាគ១) លួចស្រឡាញ់គេយូរហើយ ត្រូវធ្វើបែបណា! ប្រលោមលោក
.... ពេលវេលាពិតជាលឿនណាស់!
មិនទាន់បានអីផងចូលឆ្នាំចិនទៀតហើយ ចង់ដឹងថាឥឡូវនេះ គេកំពុងធ្វើអ្វី? គេដឹងថា ខ្ញំុចាប់អារម្មណ៍គេឬអត់ណ៎? លួចស្រឡាញ់គេយូរហើយ នៅឡើយមិនហ៊ានសារភាពប្រាប់គេ ព្រេាះដឹងក្នុងចិត្តច្បាស់ថាគេគ្មានអារម្មណ៍លើខ្ញំុទេ។ មនុស្សស្រីដ៏សាមញ្ញដូចខ្ញំុ ម៉េចនឹងអាចស្ថិតក្នុងក្រសែភ្នែករបស់មនុស្សប្រុសដែល សង្ហារ កើតក្នុងត្រកូលខ្ពង់ខ្ពស់ ថែមទាំងជានិស្សិតឆ្នើមនៅសាលាទៀតនេាះ។ ហឺយយយយ.... ដូចអត្ថន័យបស់ចម្រៀងគេមែន នឹកបងបានត្រឹមក្តីស្រម៉ៃ តែពេលខ្លះគ្រាន់តែស្រម៉ៃក៏សប្បាយចិត្តបាត់ទៅហើយ ទេាះដឹងថាគ្មានឱកាសក៏នៅតែលួចស្រឡាញ់គេ យល់អារម្មណ៍បែបហ្នឹងអត់? ម្នាក់ហ្នឹងមិនដឹងជាទៅដាក់អាគមន៍ពីណាទេ ម៉េចក៏ខ្ញំុស្រឡាញ់គេផ្កាប់មុខបែបនេះណ៎! យប់ម្សិលមិញ ខឹងគេណាស់ ល្មមដាច់ចិត្តហ៊ាន Chat "Hi" ទៅគេហើយ បែរជាមើលក៏មិនចង់មើល! ធ្វើម៉េចយើងមិនដល់គេ បើនៅក្បែរដៃអី វាយឲ្យណាណីម្តង ឌឺហ៎ា! មិនអស់ចិត្តសេាះ ខំគេងចាំមើល Reply គេរហូតជិតម៉ោង ៤ភ្លឺហើយ នៅតែមិនឆ្លើយ ម្នាក់ហ្នឹងអីក៏កំណាញ់ម៉េះណ៎ គ្រាន់តែ Reply ប៉ុន្មានម៉ាត់ក៏អស់ចិត្តដែរ! នែ៎ ខ្ញំុខំតាំងចិត្តប៉ុន្មានឆ្នាំហើយ ល្មមព្រម Chat ទៅ! រកឃើញ Account Facebook គេយូរហើយ តែមិនហ៊ាន Add ទៅគេទេ តែមិនដែលរំលងរូបគេមួយណា៎ឡើយ ហើយក៏លួចប្រច័ណ្ឌពេលគេថតជាមួយស្រីៗ។ យី គាត់ហ្នឹងថតស្និតម៉េះ ចង់ភ្លេចថាគេមិនស្គាល់ខ្ញំុផង ទៅប្រច័ណ្ឌគេអី តីអើយតី កាលបានស្វាង គេមិនចាប់អារម្មណ៍នឹងយើងទេ។ ចាំយូរពេកក៏ដេកលក់ទៅ ....
អូយ ... យល់សប្តិក៏ឃើញគេដែរ មិនដឹងជាស្អីទេ ពិតៗមិនមកទេ បែរជាមកក្នុងយល់សប្តិទៅវិញ សំុាណាស់! បើជាការពិតមិនដឹងជាល្អយ៉ាងណាទេ! យល់សប្តិថា គេជិះកង់ដឹកតីក្នុងសាលា មិត្តភក្តិណាក៏ច្រណែននឹងតីដែរ ចាំបានតែប៉ុនហ្នឹងទេ គ្រាន់តែចាំថា នៅក្បែរគេមានអារម្មណ៍កក់ក្តៅណាស់។ អារម្មណ៍បែបនេះ មិនដឹងពេលណាក្លាយជាការពិតទេណ៎!
នាឡិការោទ៍ ដល់ម៉ោងក្រោកបាត់ ហើយត្រូវសែនទៀតថ្ងៃហ្នឹង! រឿងមុនគេដែលធ្វើព្រឹកមិញគឺ មើលទូរស័ព្ទដៃ។ ហឺយយយយ ... ម៉េចក៏មិន Reply ទៀត!!!! ឈប់ស្រឡាញ់ហើយ!!!! បានតែមាត់ទេ ធ្លាប់គិតចង់ឈប់ប៉ុន្មានដងហើយ តែមាត់ក្បត់ចិត្ត លួចស្រឡាញ់គេយូរហើយ ម៉េចនឹងឈប់បានងាយៗយ៉ាងហ្នឹង! Scroll ចុះ Scroll ឡើង ហើយថ្ងៃហ្នឹង ថ្ងៃសែនហើយអត់មាន ណាគេ Post រូបចឹងណ៎ ឃើញតែរូបកាលពីម្សិលមិញ! អឺស.... សំុាហ្មង! ទូរស័ព្ទខ្ញំុអស់លុយតាំងពីកាល!!! អីយ៉ាអញ្ចឹងមានសង្ឃឹមហើយ គេប្រហែលជា Reply ខ្ញំុហើយ ទៅទិញកាតបញ្ចូលលុយមួយសិន.... បញ្ចូលហើយ មាន Internet វិញហើយ ... យេ៎ៗៗ ... នៅតែអត់ Reply ទៀត! អារម្មណ៍ Seen មិន Reply មធ្យមទេ សំខាន់អត់សូម្បីតែ Seen។ អេ៎ ឈប់សិន ថ្ងៃនេះមាន Friend Request មួយ! អារម្មណ៍ហេាះហើរដល់ណា៎ហើយខ្ញំុ ម៉េចនឹងអាចជាគេ ម៉េចបានជាគេផ្ញើរ Friend Request គិតម៉េចទេខ្ញំុ! រៀបហ្នឹងចុច Confirm ហើយ ក្មួយខ្ញំុចូលមក ទាញទូរស័ព្ទ ក៏ប៉ះប៊ូតុង Delete Request! យំមិនចង់ចេញទេលោកអើយ ... អត់ Reply តែផ្ញើរ Friend Request មកខ្ញំុ តិចគេចាប់អារម្មណ៍នឹងខ្ញំុទៅ! មិនអាចទៅរួចទេ! តែឥឡូវត្រូវធ្វើម៉េចទេ នៅមិននៅទៅ Delete Request នៀក៎! (Sorry, ....) មិនដឹងគួរសរសេរថាម៉េចទេ តីអើយតី! មិនទាន់បានផ្ញើរទៅគេឲ្យអស់សាច់រឿងផង Facebook លោតថាគេមិនអាចទទួលសារពីខ្ញំុទេ ម៉េចអញ្ចឹង! ហឺយ... ទៅមើល Profile គេ ក៏មិនអាចមើលបានដូចមុន មិនឃើញព័ត៌មានអីសោះ... ចប់ហើយខ្ញំុ ផ្តើមឆ្នាំថ្មី អីក៏ស៊យម្ល៉េះណ៎... គួរធ្វើយ៉ាងណាបន្តទៀត? តិចគេ Block ខ្ញំុបាត់ទៅ ....