(ភាគ២) លួចស្រឡាញ់គេយូរហើយ ត្រូវធ្វើបែបណា! ប្រលោមលោក
រសាប់រសល់ណាស់ពេញមួយថ្ងៃ គិតៗទៅអារម្មណ៍លួចស្រឡាញ់គេម៉េចក៏ដល់ម្លឹងណ៎ ឡើងម្សិលមិញពេលញំុាបាយល្ងាចប៉ាសួរថា លេងបៀរចាញ់មែន? មិនដឹងប្រាប់គាត់ថាម៉េចទេ តីអើយ មិនចេះលាក់អារម្មណ៍សេាះហ្មង!
មិនអស់ចិត្តសេាះហ្មង ម្នាក់ហ្នឹងអីក៏ម៉េះៗ គ្រាន់តែ Delete Request លេង Block ខ្ញំុចោលហ្មង មិនសមសេាះ មែនអត់? តែអ្នកណាប្រើឲ្យតីឯង Delete Request គេចោលធ្វើអី ឲ្យវាសមមុខទៅ តីអើយ! ហិហិ .. តែឥឡូវអ្វីដែលសំខាន់គឺ ត្រូវធ្វើយ៉ាងម៉េចទៀត បើលួចមើល Profile គេក៏លែងបាន Chat ក៏មិនបាន ចប់ហើយខ្ញំុ Crush អើយ Crush ហេតុអីដាច់ចិត្តយ៉ាងនេះ? យល់ពីអារម្មណ៍ តីខ្លះបានអត់?
វីវរហើយ…. Block Facebook ខ្ញំុហើយមិនគ្រប់ សូម្បីយល់សប្តិក៏លែងមកអើតដែរ គេខឹងខ្ញំុមែនទែនហើយ ។ ចប់ហើយៗ ទៅយល់សប្តិឃើញស្អីមិនដឹងទេ ចាំបានថារត់រហូត មិនដឹងមានអ្វីដេញតាមទេ ក្រោកឡើង អស់កម្លាំងពីខ្លួនហ្មង? មុខឡើងក្តៅ! ចង់ឈឺម៉េចមិនដឹងទេនៀក៎! តែចង់ដឹងណាស់ថា យល់សប្តិហ្នឹងមានន័យថាម៉េចណ៎? មានអ្នកណាដឹងអត់? មិនហ៊ានសួរចាស់ៗទៀតហ្នឹងណា៎! អូ៎… ទូរស័ព្ទអស់ថ្មអាលីងហើយ ភ្លេចសាកថ្មយប់មិញ បើក 3G ចោលហើយដេកដាក់ក្បាលលើទូរស័ព្ទទៀត ចឹងបានមានអារម្មណ៍ក្តៅៗ ហើយមិនយល់សប្តិឃើញគេសេាះ! សង្ស័យមកពី អាទូរស័ព្ទហ្នឹងហ្មង!
សាកថ្មមួយសន្ទុះ… ទៅអើតមើល Account គេម្តងទៀត ព្រេាះមិត្តភក្តិប្រាប់ថាប្រហែលជាគេ Deactivate Account ទេដឹង មិនដល់ថ្នាក់ Blockទេ គេមិនទំនេរទៅ Block តីឯងទេ។ អីយ៉ា… នៅមានសង្ឃឹមតាសនៀក៎ ថ្ងៃនេះចូលមើល Account គេបានហើយ ឆ្នាំនេះមិនស៊យទេ ហេហេ… Account គេថ្ងៃនេះ ចម្លែកណាស់ ចេះ Drama ទៀត! Share បទ ទេវតា របស់ P-Sand ហើយដាក់ថា ផ្កាយអើយផ្កាយជួយនាំខ្ញំុទៅផង on the way to Kampot។ តិចគេនិយាយពីតីទៅ? មិនអាចទេ … ឃើញ Post ហ្នឹងមានស្រីស្អាតមក Comment ច្រើនណាស់ … សុំទៅដែរ… បងជាទេវតាណា៎ … ហើយគាត់ Reply ឡើង sweet sweet … តីឯងស្រម៉ៃពេកហើយ គេកំពុងលួចស្រឡាញ់អ្នកផ្សេងដែលមិនមែនជាតីឯងហើយ នៅអរទៀតហ្ហា៎! អូ… មាន Message មួយ … “Happy Chinese New Year” ពួកម៉ាកខ្ញំុទេ ស្មានតែគេ Reply… អឺស! គេ seen ហើយអត់ Reply មួយម៉ាត់! គួរសប្បាយចិត្តដែលគេបានមើល ឬពិបាកចិត្តដែលគេមិន Reply ណ៎? គិតទៅមនុស្សយើងលោភមែនណ៎ ម្សិលមិញ បុណ្យឲ្យតែគេបានឃើញសេាះ ឥឡូវគេ seen ហើយ មកពិបាកចិត្តទៀត! ណ្ហើយ… យ៉ាងណាក៏នៅមានសង្ឃឹមដែរ គ្រាន់បើជាងម្សិលមិញ មើលអីគេមិនឃើញដែរ។ តែឥឡូវសំខាន់ត្រូវធ្វើម៉េចទៀតណ៎? អង្គុយមួយសន្ទុះ… Comment លើ post គេមួយចុះ ចាំគិតទៀត! Happy New Year, Have a safe trip …
“តីហ្អាតី! ប៉ាហៅទៅលេងចំការអាបិុ” បងខ្ញុំហៅខ្ញំុហ្នឹងណា៎! យូរៗបានដើរលេងជុំគ្នា ខ្ញុំទៅសិនហើយណា៎… សំខាន់ គាត់ហ្នឹង ស្រីស្អាត Comment ឆ្លើយឡើងលឿន ខ្ញុំ Comment ឡើងជិត ១០នាទីហើយ មិនទាន់ Reply ទៀត… យឺស