(ភាគ៣) លួចស្រឡាញ់គេយូរហើយ ត្រូវធ្វើបែបណា! ប្រលោមលោក
ថ្ងៃនេះមានរឿងពិបាកចិត្តមួយ និងសប្បាយចិត្តមួយ តើគួរប្រាប់រឿងមួយណាមុនណ៎?
ម្សិលមិញ បងខ្ញំុបើកឡាន Mazda ដែលគាត់ទើបតែទិញកាលពីអាទិត្យមុនជូនបងប្អូនទៅលេងចំការបិុខ្ញំុនៅតាកែវ។ ខ្ញំុគេងស្តាប់ចម្រៀងក្នុងឡាន ចុចទូរស័ព្ទចាំមើលគេ Reply Comment យូរនេាះយូរ ម្នាក់ហ្នឹងមិនខ្ចី Reply សេាះហ្មង! ចុចចុះចុចឡើង ក៏គេងលក់បាត់ទៅ.... កំពុងតែគេងលក់សុខៗ ស្រាប់តែឡានខ្ញំុឈប់ឡើងកញ្ឆក់ ហើយម៉េចបានចឹង??? អូ៎! ឡានខ្ញំុប៉ះឡាន Audi ពណ៌សមួយ ឡើងវៀចកាង ពេលខ្ញំុមើលពីក្នុងឡាន។ បងខ្ញំុ ស្រែកថា យី អានេះទើបតែរៀនបើកឡានទេអី បើកចេញពីហាងបាយមក អត់ចេះមើលផ្លូវហ្មង! បងខ្ញំុ ប្រញ៉ាប់ចុះទៅមើលឡាន ហើយឡានមួយទៀតក៏ចុះមកដែរ ឃើញស្រីស្អាត ២នាក់ចេញពីឡាន ហើយតៃកុងឡានប្រុសម្នាក់។ អ្នកក្នុងឡានខ្ញំុរៀបនឹងចេញពីឡានទាំងអស់ ប៉ាប្រាប់ថាទុកឲ្យប៉ាចុះជាមួយបងប្រុសបានហើយ! ខ្ញំុអង្គុយអើតមើលពីក្នុងឡាន មើលឡើងស្លុត ហើយ crush ខ្ញំុបើកឡានម៉េចចឹង? ចប់ហើយៗ ... ហើយខ្វះពេលជួបមែន ជួបប៉ាខ្ញំុម្តង ប៉ះឡានគ្នានៀក៎! ចឹងៗអី ចូលដណ្តឹងខ្ញំុ ក៏ប៉ាខ្ញំុមិនឲ្យដែរ! អូ... គិតដល់ណាណីហើយតី ចេះតែមានហ្មង! យីស... ហើយអាបិុហ្នឹង នាំស្រីស្អាតឡើង២នាក់ទៅកំពតនៀក៎ ស្ទាវដែរហ្នឹងហ្អា៎ ចឹងៗអីទុកចិត្តបានអត់ទេ! អង្គុយក្នុងឡានភ័យផងអរផង ដឹងម៉េចម៉ាលទេ ឡានហ្នឹងបងខ្ញំុស្រឡាញ់ខ្លាំងផង!
ប្រហែលជា ១០នាទី បងខ្ញំុ និងប៉ាដើរចូលក្នុងឡានវិញ ខ្ញំុមិនហ៊ានសួរពួកគាត់ទៀតហ្នឹងហ្អា! "ហ៊ា ដេាះស្រាយម៉េចហើយ?" បងទី២ខ្ញំុសួរបងធំ។ "អត់អីទេ អាមួយហ្នឹងគ្រាន់បើ ចេះគួរសម ចេះសំុទោស ឥឡូវគេឲ្យយកអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរគេ លេខទូរស័ព្ទ និងគេកក់ ៥០ដុល្លាសិន ចាំធ្វើហើយអស់ម៉ានចាំទាក់ទងគេទៀត"។ "អឺ ក្មួយហ្នឹងចេះគួរសមគ្រាន់បើ មិនអីទេ" ប៉ាខ្ញំុបន្ថែម។ អីយ៉ា ... Crush ខ្ញំុគ្រាន់បើតាស៎នៀក៎ ប៉ាសរសើរទៀត ឡើងគ្រេាះជាលាភនៀក៎! អេ៎... ធ្វើម៉េចយកលេខអាបិុហ្នឹងពីបងធំខ្ញំុបានណ៎? ហេហេហេ ... តែនៅតែមិនអស់ចិត្តរឿង ដឹកស្រីស្អាត២នាក់ហ្នឹងហ្មង យឺស....
ចូលទៅលេងចំការល្ងាចនេះសប្បាយណាស់ ខានទៅលេងបិុយូរហើយ ឥឡូវសម្បូរអីញំុាដល់ហើយ បានផ្លែផ្កាហើយតាស៎ ចាំបានថាកាលពីក្មេងៗឧស្សាហ៍បានមកលេងចំការណាស់ តែដល់ឥឡូវម្នាក់ៗរវល់អស់ទៅ ប៉ុន្មានឆ្នាំហើយល្មមបានមកលេងម្តង! ហឺយ ... ពេលខ្លះសុភមង្គល ទាល់តែមានផែនការខ្លះបានៗ បើមិនចឹងទេ រវល់ភ្លេចបាយទឹកអស់ហើយ! នៅចំការ សេវា Internet ដើរយឺតណាស់ ចឹងក៏ខ្ជឹលឆែកតែម្តង ម៉្យាងជំុគ្រួសារសប្បាយក៏ភ្លេច Facebook អីហ្នឹងហ្មង...
តាមផ្លូវមកភ្នំពេញវិញ ទូរស័ព្ទអស់ថ្មល្មម ហើយក៏ហត់ខ្លាំងដែរ ចឹងក៏គេងទៅ...
ល្មមដល់ភ្នំពេញ ប្រហែលម៉ោង ៩យប់ហើយ ដាច់ភ្លើងឲ្យឈឺង ទូរស័ព្ទក៏អស់ថ្ម គ្មានជម្រើសទេថ្ងៃនេះ គេងយកកម្លាំងល្អជាង Good Night, Crush.