(ភាគ៤) លួចស្រឡាញ់គេយូរហើយ ត្រូវធ្វើបែបណា! ប្រលោមលោក
ថាដេកចុច Facebook ទៅគេងមិនលក់ ដល់ដាច់ភ្លើងហើយ ទូរស័ព្ទអស់ថ្មទៀត ចង់លើសដើម! ហើយ ២ នាក់ស្រីៗនេាះជាណាគេណ៎? ម៉េចក៏ត្រូវទៅកំពតជាមួយ Crush ខ្ញុំចឹង! ដឹងអត់ថាខ្ញុំប្រច័ណ្ឌ ប្រច័ណ្ឌព្រេាះស្រឡាញ់នេាះអី! ប្រហែលជាបងប្អូនគេទេដឹង? តែមិនសមសេាះ ដូចជាអាយុប្រហែលគាត់ដែរ ឬមួយជាសង្សាររបស់គាត់? ចប់ហើយ ... អស់សង្ឃឹមហើយតី ដ៏កំសត់អើយ! នៅមិនស្រណុកក្នុងខ្លួនសេាះ មានប៉ុន្មាននាក់យល់ពីអារម្មណ៍ ដែលដឹងថា Crush មានសង្សារ? ហិហិ... ចាំមើលណា៎ Stalk ឲ្យដឹងសាច់រឿងហ្នឹងហ្មង! Crush ឯង ចាំមើលហ្អា៎... ហ៊ានតែមានសង្សារដឹងតែរឿងហ្មង... (លលេងទេ បើអញ្ចឹងមែន មានតែបានត្រឹមជា Fan កំសត់ហើយ)...
ដាច់ភ្លើងយូរដែរហ្នឹង ល្មមម៉ាអស់អីគិត ក៏សន្លប់បាត់ទៅ...
តុកៗ.... "តីហ្អាក្រោកឡើង!" បងធំខ្ញុំគោះទ្វាដាស់ខ្ញុំ! "ជូនបងទៅព្រលានបន្តិច" ព្រឹកហ្នឹងបងខ្ញុំត្រូវទៅសិង្ហបុរីជាមួយប៉ា ៣ ៤ថ្ងៃ ដូចជាគាត់ត្រូវពិភាក្សាការងារអីមិនដឹងទេ។ ខ្ញុំនេះងូតទឹកមិនចង់ទាន់ ព្រេាះយន្តហេាះត្រូវចេញម៉ោង 9:35 ព្រឹកហើយ! ប្រញ៉ាប់ប្រញ៉ាលជូនគាត់ទៅ។ ពេលជិតដល់ព្រលាន បងខ្ញុំហុចថង់កិបមួយឲ្យ គាត់ថា អាហ្នឹងរបស់របររបស់ម្ចាស់ឡានដែលយើងប៉ះគ្នាពីម្សិលមិញ ទុកឲ្យស្រួលបួលផងប្រយ័ត្នបាត់របស់គេ ហើយព្រឹកមិញ បងយកឡានបងទៅដាក់ការ៉ាស់ពូម៉ាប់ហើយ ស្អែកពូម៉ាប់យកឡានមកឲ្យវិញហើយ ហើយអស់ម៉ានចាំតេប្រាប់ម្ចាស់ឡានប៉ុណ្ណឹងទៅ! អីយ៉ា... កំពុងតែគិតថាធ្វើម៉េចសុំបាន ឥឡូវឡើងឲ្យដល់មាត់នៀក៎ បងធំខ្ញុំគួរឲ្យស្រឡាញ់ម៉េះ!
មកដល់ផ្ទះវិញ ដកអត្តសញ្ញាណប័ណ្ណគេមកមើល អូហ៎ូ ថ្ងៃនេះ ស្គាល់ដល់ផ្ទះគេទៀតនៀក៎ គូព្រេងឲ្យច្បាស់ក្រឡែត! ហាហា... ហើយមុខក្នុងអត្តសញ្ញាណប័ណ្ណឡើងដូចស្វា ដឹងថតតាំងពេលកាលទេនៀក៎ មើលឡើងកាច តែមើលម៉េចក៏នៅតែគួរឲ្យស្រឡាញ់ គិតៗទៅ មនុស្សយើងពិតជាឃ្លានឆ្ងាញ់ស្រឡាញ់ស្អាតមែន។
សាកថ្មអីហើយ... ទៅឆែក Profile គេទៀតហើយ អត់ឃើញអីទៀតហើយ... ដូចមិនដែលចឹងសេាះកាលពីមុន គ្រាន់តែ Chat ទៅម្តង លេង Deactivate Account ទៀតហើយ! អូ៎.. សង្ស័យទៅស្វ៊ីតអីនៅកំពតហ្មងបានជាគេ Deactivate ចោល! យឺសៗ ខ្លាំងដៃណាស់តាស៎....
អារម្មណ៍គ្មាន Crush មើល មិនដូចអារម្មណ៍ពេលមាន ថ្ងៃនេះលេង Facebook អីក៏ធុញម៉េះ! គ្មានអីគួរឲ្យចាប់អារម្មណ៍សេាះហ្មង...
ប្រហែលជាម៉ោង ជិត៥ កូនជាងរបស់ពូម៉ាប់យកឡានមកឲ្យវិញ គាត់ថាអស់ 120$ ខ្ញុំក៏ឲ្យលុយទៅ...
សំខាន់ឥឡូវដល់ពេលត្រូវនិយាយទូរស័ព្ទជាមួយ Crush ហើយ! គួរនិយាយថាម៉េចណ៎? ភ័យណាស់នៀក៎... បងហ្អា... បងឯងប៉ះឡានបងខ្ញុំម្សិលមិញហ្អា.. បងឯងនៅណាឥឡូវ? អេ... មិនត្រូវនិយាយចឹងទេ... បង ខ្ញុំតី ប្អូនបងមួយបងឯងជិះឡានប៉ះម្សិលមិញហូ៎ ចាំអត់? ហឺយ.. មិនល្អទេ... ហើយខ្ញុំថីហ្នឹង ម៉េចក៏ភ័យម៉េះ... វាយលេខទូរស័ព្ទហ់ើយ តែមិនហ៊ានចុចតែ .. យ៉ាប់ហ្មង! គ្រាន់តែនិយាយតាមទូរស័ព្ទសេាះក៏យ៉ាប់ដែរ... ណ្ហើយ.. តេក៏តេ... ល្មមដាច់ចិត្តតេ ម៉ោងឡើងជិត ៦ កន្លះ... ពេលវេលាបណ្តាលឲ្យយើងជួបគ្នា ពេលវេលា.. អូហូ Ringtone អីក៏ស៊ីអារម្មណ៍ម៉េះនៀក៎ ... អាឡូចា៎ ... គ្រាន់តែលឺប៉ុណ្ណឹង មិនដឹងជាម៉េចខ្ញុំក៏បិទទូរស័ព្ទ... ហឺយ... ម៉ោងប៉ុណ្ណឹងហើយ ម៉េចក៏ស្រីអ្នកលើកទូរស័ព្ទវិញណ៎? អារម្មណ៍បែបនេះម៉េចក៏ចំឡែកម៉េះ... គេជានរណាគេ... មិនអស់ចិត្តសេាះ... ប្រហែលមួយសន្ទះក្រោយ ខ្ញុំ Call ទៅម្តងទៀត ... ពេលវេលាបណ្តាលឲ្យយើងជួបគ្នា... ហេតុអ្វីអារម្មណ៍លឺ Ringtone នេះមិនដូចអារម្មណ៍លឺដំបូងណ៎? ហេតុអ្វីមានអារម្មណ៍ថាបទនេះកំសត់ម៉េះ? លើកនេះ គ្មានអ្នកទទួលទូរស័ព្ទទេ... ខ្ញុំតេទៅប៉ុន្មានដង ហើយចុងក្រោយក៏តេលែងចូលតែម្តង អឺស.. លេងបិទទូរស័ព្ទចឹងហ្មង... Crush អើយ Crush កំពុងធ្វើអី ម៉េចក៏បិទទូរស័ព្ទហើយ... ឬមួយក៏... ទូរស័ព្ទគេអស់ថ្ម... ឬមួយក៏គេកំពុង...... កុំចេះតែគិតអីផ្តេសផ្តាស តីអើយតី