ស៊ូចាំយូរថ្ងៃខែ ឲ្យតែជួបស្នេហ៍ពិត
ជូនចំពោះម្នាក់នោះ….
ថ្វីត្បិតថា ពេលនេះ នៅទីនេះ ម្នាក់នេះមិនដឹងថាអ្នកកំពុងនៅទីណា
ប៉ុន្តែ ក៏បានដឹងហើយថា ខ្លួនឯងកំពុងតែនៅជ្រុងណាមួយនៃពិភពលោកនេះ
មិនប្រាកដថា ពេលណាយើងនឹងបានជួបគ្នាដោយនិស្ស័យ ឬចៃដន្យ
ក៏មិនដឹងថា យើងនឹងត្រូវឆ្លងកាត់អ្វីខ្លះជាមួយគ្នា
រឹតតែមិនច្បាស់ថា ខ្លួនឯងនឹងចូលមកក្នុងជីវិតម្នាក់នេះបានរយៈពេលយូរប៉ុណ្ណា
ប៉ុន្តែ…អ្វីដែលដឹងច្បាស់នោះ គឺថា…
ម្នាក់នេះនឹងរង់ចាំ…រង់ចាំដល់ថ្ងៃមួយនោះ
ថ្ងៃនៃភាគបញ្ចប់នៃរឿងភាគឯការបស់ម្នាក់នេះ
ហើយក៏ជាថ្ងៃចាប់ផ្តើមទំព័រជីវិតគូរវាងម្នាក់នេះ និងម្នាក់នោះដែរ…
ទោះបីជាមិនទាន់បានជួបផ្ទាល់ តែវត្តមានរបស់អ្នកនៅក្នុងបេះដូង
កំពុងរង់ចាំម្ចាស់វត្តមានបកប៉ះប៉ូវនូវអារម្មណ៍អវិជ្ជមានធ្លាប់មានកន្លងមក
ដូចដែលបានបញ្ជាក់ហើយអញ្ចឹង
មិនបាច់ជួបលឿនពេកក៏បាន តែ៏សុំកុំឲ្យយូរពេកដែរ …
សង្ឃឹមថា ល្បែងបិទពួនរវាងម្ចាស់បេះដូងទាំងពីរនេះ
នឹងមិនត្រូវបានលេងយូរទៀតទេណា៎!!