
ការផ្សាយផ្ទាល់់អំពី «វិធីសាស្រ្តក្នុងការបង្ការជំងឺមហារីកមាត់ស្បូន»


លោកអ្នកប្រហែលជាធ្លាប់បានលឺខ្លះៗហើយអំពីការប្រឈមទៅនឹងជំងឺមហារីកមាត់ស្បូនរបស់ស្រ្តីនៅជុំវិញពិភពលោក រួមទាំងស្រ្តីកម្ពុជាផងដែរ…
យើងក៏ឃើញមានផងដែរនូវ «យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្រ្តីដែលរៀបការរួច (អាយុចាប់ពី៣០ ដល់៥០ឆ្នាំ) ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅឯមន្ទីរពេទ្យកាល់ម៉ែត។
ជាដំណឹងល្អមួយទៀតសម្រាប់ប្រជាជន ជាពិសេសស្រ្តីកម្ពុជា គឺនឹងមានការផ្សាយផ្ទាល់អំពី«វិធីសាស្រ្តក្នុងការបង្ការជំងឺមហារីកមាត់ស្បូន»
•នៅទីណា? ទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត Calmette Hospital
•ថ្ងៃណា? ថ្ងៃអង្គារ ទី ៧ ខែ កុម្ភៈ ឆ្នាំ២០១៧
•ម៉ោងប៉ុន្មាន? ម៉ោង ១២: ៣០ នាទី រសៀល
•នរណាជាវាគ្មិន? លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែករោគវិនិច្ឆ័យជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អនុបណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសអូស្រ្តាលី និង បណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសប៊ែលហ្សិក។
សូមជួយផ្សព្វផ្សាយដំណឹងដ៏ល្អបន្តផង…
លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺនេះជាមួយនឹងអត្ថបទសម្ភាសន៍ផ្ទាល់របស់ហេលស៍ថាម និងលោកស្រីវេជ្ជបណ្ឌិតតាមរយៈ Q&A on Cervical Cancer