Menu

10 វិធីលួងលោមទារកឲ្យបាត់យំ


10 វិធីលួងលោមទារកឲ្យបាត់យំ

រុំខ្លូន៖
សម្រាប់មនុស្សធំការរុំខ្លួនប្រៀបបាននឹងការស្លៀកពាក់អាវធំជ្រុលដែលធ្វើឲ្យមានអារម្មណ៍កាន់តែស្តុកនិងស្មុកស្មាញទៅវិញ។ប៉ន្តែសម្រាប់ទារកដែលកំពុងតែយំនិងរករឿងវិញវាប្រៀបបាននឹងការត្រឡប់ចូលទៅក្នុងស្បូនរបស់ម្ដាយទៅវិញម្ដងទៀតព្រោះវាធ្វើឲ្យគេមានភាពកក់ក្ដៅ។ប៉ុន្តែត្រូវរុំគេល្មមដែលមិនតឹងពេកមិនរលុងពេកដោយមិនឲ្យគេរើបម្រាសជាមួយដៃ និងជើងដោយសេរី។

ធ្វើការផ្លាស់ប្ដូរទីតាំង៖
ឳពុកម្ដាយភាគច្រើនមានទំនោរដាក់ទោផ្ងារតែនេះជាកំហុសមួយ។អ្វីដែលអ្នកគួរធ្វើគឺពរគេដោយដាក់មុខផ្កាប់ចុះក្រោមដោយដាក់ដៃនៅក្រោមពោះរបស់គេហើយដាក់ក្បាលគេនៅលើកំភូនដៃរបស់អ្នក។ពេលនោះសម្ពាធដែលឈឺពោះរបស់គេនិងជួយសម្រាលខ្យល់ដែលមិនល្អចេញ។

សម្លេងស្រាលហើយមានចង្វាក់ស្មើ៖
សម្លេងប្រភេទនេះជួយឲ្យគេមានអារម្មណ៍ស្ងប់ហើយព្រៀបបាននិងពេលដែលគេស្ថិតនៅក្នុងផ្ទៃម្ដាយ។សាកល្បងបង្កើតសម្លេងបែបនេះតាមរយៈ ការបើកកង្ហារ ការបើកម៉ាស៊ីនបូមធូលី ឬក៏បើកវិទ្យុក្នុងសម្លេងដែលថេរ ហើយស្រាល។

ធ្វើឲ្យគេនៅស្ងៀមដោយប្រើក្បាលដោះ៖
ទារកមានទម្លាប់បៀមរបស់ដូច្នេះក្បាលដោះដែលអ្នកតែងឲ្យគេនោះនឹងជួយឲ្យគេបាត់យំបន្ថែមពីនេះការសិក្សាក៏បានបង្ហាញផងដែរថា ការធ្វើបែបនេះក៏អាចចួលរូមចំណែកក្នុងការបង្ការអាការៈ ស្លាប់ទាន់ហន់របស់ទារកផងដែរ។

អង្រួនខ្លូនរបស់គេ៖
ទារកមានការសុំាទៅនិងចលនាស្ទើរតែគ្រប់ពេល ពេលដែលគេស្ថិតនៅក្នុងផ្ទៃរបស់ម្ដាយ។ ចូលសាកល្បងលើកគេបី ហើយអង្រួន ឬរលាក់ខ្លួនគេតិចៗ នោះគេនឹងអាចគេងលក់យ៉ាងលឿន។​ ម្យ៉ាងអ្នកក៏អាចដាក់គេលើអង្រឹង ឬកៅអី ដែលអាចយោលនិងអង្រួនបាន។ ធ្វើយ៉ាងណាផ្ដល់ភាពរំញ័រដល់គេ។

Shhhh!៖
ការធ្វើសម្លេងឲ្រស្ងាត់ Shhhh ថ្នមៗនិងតិចៗ នៅផ្ទាល់ត្រចៀកកូនរបស់អ្នក អាចនឹងជួយឲ្យអារម្មណ៏របស់គេស្ងប់។

ម៉ាស្សា៖
ការប៉ះពាល់ដោយផ្ទាល់ខ្លូនប្រាណរបស់ទារកពិតជាមានប្រសិទ្ធភាពក្នុងការលួងលោមទារកពេលយំ។ការសិក្សាក៏បានលើកឡើងដែលថាទារកដែលទទួលបានការម៉ាស្សាទំនងជាយំតិចជាងនឹងគេងលក់ស្រួលជាងក្មេងធម្មតា។ដោះសម្លៀកបំពាក់របស់គេចេញ ហើយធ្វើការច្របាច់​ និងអង្អែរថ្នមៗ យឺតៗ លើដៃ ជើង ដើមទ្រូង មិងមុខរបស់គេ។

ពរគេឲ្យជាប់និងដងខ្លួន៖
ក្នុងប្រទេសមួយចំនួនគេមានប្រដាប់ទាក់ភ្ចាប់ក្មេងទៅនិងខ្នងឬទ្រូងរបស់ម្ដាយ។នៅពេលដែលអ្នកពរគេដាក់ជាប់និងខ្លូនបែបនេះគេអាចក្រាបខ្លួនជាមួយនឹងយើង ហើយជួនក៏គេងលក់លើស្មាអ្នកផងដែរ។

សម្រួលខ្យល់ក្រពះដោយរឹត ឬគោះខ្នង៖
ពេលក្មេងយំគេតែងដង្ហក់ខ្យល់ជាច្រើនដែលអាចឲ្យហើមពោះឬហើមសាច់។រឹតខ្យល់ជាមួយនឹងមេដៃដោយថ្នមៗលើខ្នងរបស់គេដោយដាក់ក្បាលរបស់គេផុតស្មារបស់អ្នក ឬក៏អ្នកអាចឲ្យគេបញ្ចេញនូវក្អែរ ឬកម្អួតរបស់គេលើខ្នងរបស់អ្នកដែរ។ បន្ទាប់មកដាក់កូនរបស់អ្នកផ្គាប់មុខចុះក្រោមពីលើភ្លៅរបស់អ្នកឬដាក់ឲ្យគេអង្គុយដូចធម្មតាវិញដោយទុកដៃមួយចំហៀងទប់ទ្រូងនិងដៃរបស់គេ។ 

ទុកពេលឲ្យខ្លួនឯង៖
ក្រោយពីបានសាកល្បងប្រើវិធីសាស្ត្រខ្លះៗរួចមកនៅតែមិនមានប្រសិទ្ធភាពទៀតនោះអ្នកគួរតែទុកពេលវេលាខ្លះឲ្យខ្លួនឯងដោយចៀសវាងការស្រែកគំហគដាក់កូនដែលអាចនឹងបង្កភាពស្លន់ស្លោដល់គេ។អ្នកគួរប្រគល់កូនឲ្យគ្រួសាររបស់អ្នកមើលម្ដង ហើយសម្រាកមួួយសន្ទុះ។ 

ទៅមន្ទីរពេទ្យ៖
ក្នុងករណីដែលមានអ្វីមិនប្រក្រតីហើយអ្នកបារម្ភថានឹងមានបញ្ហាអ្វីចំពោះកូនរបស់អ្នកនោះអ្នកគួរតែនាំគេទៅពិនិត្យនៅមន្ទីរពេទ្យកុមារដើម្បីស្វែងរកមុខសញ្ញាផ្សេងៗ។ អ្វីដែលចម្លែកនោះ គឺថាវាមិនមែនមកពីបញ្ហាអ្វីធំដុំនោះទេ ក្មេងក្នុងវ័យនោះគឺមានទំនោរយំច្រើន។ ហេតុដូចនេះហើយ លើកក្រោយពេលដែលកូនរបស់អ្នកស្រែកទ្រហ៊ោយំនោះ អ្នកត្រូវចាំថា៖ វាមិនមែនជាកំហុសរបស់អ្នកឡើយ ហើយវានឹងកើតមានបែបនេះថ្ងៃក្រោយទៀត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង