Menu

អ្វីគួរយល់អំពីការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះ


អ្វីគួរយល់អំពីការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះ

វាជារឿងធម្មតាទេដែលអ្នកឡើងទម្ងន់រាងកាយក្នុងអំឡុងពេលមានផ្ទៃពោះនៅពេលដែលគភ៌របស់អ្នកមានការវិវឌ្ឍល្អប្រសើរ។ការបរិភោគបានត្រឹមត្រូវនិងសម្រាកបានគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះគឺមានសារៈសំខាន់ណាស់សម្រាប់ការវិវឌ្ឍខាងមុខជាប្រក្រតីរបស់ទារកក្នុងផ្ទៃ។មានចំណុចខ្លះៗដែលស្រ្តីមានផ្ទៃពោះមិនគួរមើលរំលងអំពីការឡើងទម្ងន់រាងកាយរបស់ខ្លួន ដែលមានបង្ហាញដោយខ្លី តែខ្លឹមនៅក្នុងអត្ថបទខាងក្រោម…

តើស្ត្រីមានផ្ទៃពោះអាចកើនឡើងទម្ងន់ប៉ុន្មានដែរ?
ប្រហែល 11,5kg ទៅ 16kgគិតចាប់ពីពេលមានគភ៌រហូតដល់គ្រប់ខែសម្រាល។ការកើនទម្ងន់រាងកាយគួរកើនពី 1-1,5kg សម្រាប់បីខែដំបូង និងបី 1,5-2kg ក្នុងខែនីមួយៗរហូតដល់ថ្ងៃសម្រាលទារក។

ហេតុអ្វីបានជាត្រូវកើនទម្ងន់?
វាអាស្រ័យលើទម្ងន់រាងកាយម្តាយពិតមុនពេលមានផ្ទៃពោះ ទម្ងន់កូនភ្លោះសភាពទឹកភ្លោះកើនឡើងនៃជាលិកាផ្ទាល់របស់ម្តាយ (សុដន់ ស្បូន) ទម្ងន់របស់គភ៌ ឬក៏ជំងឺផ្សេងទៀត (ទឹកនោមផ្អែម)ជាដើម។ 

តើស្រ្តីមានផ្ទៃពោះគួរធ្វើអ្វីខ្លះ អំឡុងពេលកើនទម្ងន់ ដើម្បីសុខភាពរបស់ខ្លួន និងទារក?    
អ្នកគួរតែពិនិត្យមើលថារបបអាហាររបស់អ្នកមានផ្ទុកនូវសារធាតុចិញ្ចឹមដែលរក្សាឱ្យអ្នកមានសុខភាពល្អហើយវានឹងផ្តល់ឱ្យទារករបស់អ្នកមានសុខភាពល្អផងដែរដូចជាអាស៊ីត ហ្វូលិក ជាតិដែក កាល់ស្យូម អ៊ីយ៉ូត និងប្រូតេអ៊ីន។ បន្ថែមពីលើនេះ ក៏មានទង្វើខ្លះៗដែលអ្នកគួរធ្វើ ដែលរួមមានដូចខាងក្រោម ៖
•បរិភោគរបបអាហារដែលមានជីវជាតិល្អ រួមបញ្ចូលទាំងផ្លែឈើ និងបន្លែស្រស់ នំប៉័ង និងធញ្ញជាតិទាំងមូល
•បរិភោគគ្រប់ប្រភេទសាច់គ្មានខ្លាញ់ ត្រី និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប 
•ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងស្ករ និងភេសជ្ជៈកំប៉ុង។
•ធ្វើលំហាត់ប្រាណកម្រិតមធ្យមធម្មតាប្រសិនបើគ្មានការហាមឃាត់របស់វេជ្ជបណ្ឌិតឯកទេសពីការហាត់ប្រាណនោះទេ ស្ត្រីគួរហាត់ប្រាណឲ្យបាន30នាទីជាប្រចាំថ្ងៃចៀសវាងសកម្មភាពលំហាត់ប្រាណរហ័សពេកក្នុង20នាទីព្រោះវាបណ្តាលឲ្យស្ត្រីមានការកើនឡើងនៃកម្តៅរាងកាយ។ 
•រក្សាការទទួលជាតិទឹករបស់អ្នកក៏មានសារៈសំខាន់ផងដែរទឹកត្រូវបានវេជ្ជបណ្ឌិតឯកទេសណែនាំឱ្យផឹកទឹកប្រហែលពីរលីត្រជារៀងរាល់ថ្ងៃ។    

ការកើនឡើងខ្លាំង ឬមិនកើនឡើងនៃទម្ងន់រាងកាយអំឡុងពេលមានផ្ទៃពោះគឺទាំងពីរនេះសុទ្ធតែជះឥទ្ធិពលដល់សុខភាពម្តាយ និងទារក។ ចំពោះបញ្ហាទាក់ទងនឹងទម្ងន់រាងកាយអំឡុងពេលមានផ្ទៃពោះអ្នកម្តាយគ្រប់រូបគួរពិភាក្សានិងពិនិត្យឲ្យបានឌិតដល់ជាមួយវេជ្ជបណ្ឌិតឯកទេស ឬក៏ឆ្មបជំនាញ៕

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង