កន្លែងថតOutdoor លេងៗនៅម្តុំក្រុង
សព្វថ្ងៃហ្នឹងអ្នកណាមិនដឹងថា រូបថតបែប Outdoor ពេញនិយមបំផុតហើយ។ តែថាថតនៅកន្លែងណាល្អជារឿងមួយ អញ្ចឹងមើលថាកន្លែងទាំងអស់នេះយ៉ាងម៉េចដែរ?
មុខព្រះបរមរាជវាំង
ល្អបំផុតគឺព្រឹកពីម៉ោង ៧ ទៅ ៩គឺថាមិនសូវមានមនុស្សច្រើន ហើយវាក៏ជាពេលដែលសត្វព្រាបហោះទៅមកច្រើនផងដែរ។
សារមន្ទីរជាតិ
ពិសេសគឺផ្លូវទៅកាន់សារមន្ទីរ សម្បូរដើមឈើធំៗផ្តល់រូបភាពធម្មជាតិលាយឡំនឹងសម័យកាលមួយ ដែលល្អ
បំផុតសម្រាប់រូបថតបែប roadside ។
កាំកូស៊ីធី
ផ្លូវស្អាត ដើមឈើច្រើន ហើយដែលពិសេសគឺខ្យល់អាកាសល្អ អំណោយផលសម្រាប់ការថតបែបស៊ីអារម្មណ៍នៅពេលដែលខ្យល់បក់មកតែម្តង។ ក៏មានស្មៅវែងៗដុះ បង្កើតទិដ្ឋភាពយ៉ាងស្រទន់ពេលថ្ងៃលិច។
វិហារចិននៅតាខ្មៅ
ជិះឆ្លងតែស្ពានតាខ្មៅតិចទៅដល់ហើយ វិហារចិនជាប់ទន្លេមានទេសភាពពេញភ្នែកតែម្តង។ វិហារចិនលក្ខណៈបុរាណ ទីធ្លាស្អាត ដើមឈើក៏ធំៗ ខ្យល់ក៏ខ្យល់ ល្អបំផុតសម្រាប់ការថតបែបសន្តិភាព និងស្ងប់ស្ងាត់។
សួនផ្កានៅតាខ្មៅ
ជិះហួសភ្នំពេញតែបន្តិចទៅ បានឃើញសួនផ្កាចម្រុះពណ៌ស្អាតមែនទែន អមទេសភាពជុំវិញបែបជាយក្រុងកាន់តែពិសេស អ្វីដែលសំខាន់ផ្កាតំណាងឲ្យនារីៗ និងភាពស្រស់ស្រាយផងដែរ។
Credit : កញ្ញា សាន សោភា