Menu

មន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី ចោមចៅ ជូនកាដូពិសេសដល់ស្ត្រីមានផ្ទៃពោះ៥០០នាក់ដំបូង ក្នុងឱកាសសម្ពោធជាផ្លូវការ


មន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី ចោមចៅ ជូនកាដូពិសេសដល់ស្ត្រីមានផ្ទៃពោះ៥០០នាក់ដំបូង ក្នុងឱកាសសម្ពោធជាផ្លូវការ

នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ មន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី ចោមចៅ ត្រូវបានបើកសម្ពោធជាផ្លូវការ ដើម្បីបម្រើជូននូវសេវា២៤ម៉ោងជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើសេវា៣ធំៗរួមមាន ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកជំងឺទូទៅ និងផ្នែកសង្គ្រោះបន្ទាន់ និងជំងឺឯកទេស ជាពិសេសជំងឺទឹកនោមផ្អែម លើសឈាម និងតម្រងនោម។

លោកវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី ប្រធាន និងជាស្ថាបនិកនៃមន្ទីរសម្រាកព្យាបាលផ្ទាល់បានមានប្រសាសន៍ជម្រាបជូននូវដំណឹងល្អជាការផ្តល់ជូនពិសេសលើសវាផ្នែកសម្ភព និងរោគស្ត្រី ថា «មន្ទីរពេទ្យនឹងមានការផ្តល់ជូននូវពិនិត្យផ្ទៃពោះដោយឆ្មប និងវេជ្ជបណ្ឌិតឯកទេស ចាក់វ៉ាក់សាំង តេតាណុស និងថ្នាំជាតិដែក ព្រមទាំងការពិនិត្យអេកូផ្ទៃពោះ ដោយឥតគិតថ្លៃ ជូនដល់អ្នកម្តាយ៥០០នាក់ដំបូង ដែលមកទទួលសេវានៅមន្ទីរពេទ្យ។ ស្របពេលជាមួយគ្នា លោកវេជ្ជបណ្ឌិតក៏បានលើកឡើងផងដែរថា «ការស្ថាបនានូវមន្ទីរសម្រាកព្យាបាលមួយនេះ គឺលោកមានគោលបំណងក្នុងការជួយសម្រួលដល់ប្រជាជនដែលមានចំណូលទាប និងមធ្យម ដោយផ្តល់ជូននូវសេវាសុខភាពដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ស្របតាមឯកទេស និងវិជ្ជាជីវៈសុខាភិបាល»។

គួរបញ្ជាក់ផងដែរថា មន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី ចោមចៅ មានទីតាំងស្ថិតនៅក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (បើធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ដល់ភ្លើងស្តុបកប់ស្រូវ បត់ស្តាំប្រហែល៥០ម៉ែត្រ) 
លេខទូរស័ព្ទទំនាក់ទំនង ៖ ០១២ ៨៤០ ៧៣១/ ០៧០ ៨៤០ ៧៣១

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង