
តេីពិតឬ «ទឹកដោះ ជាឈាម»?


វាជាចម្លើយមួយ ដែលកាលពីក្មេង ចាស់ៗធ្លាប់ប្រាប់ខ្ញុំថា ទឹកដោះនឹងក្លាយជាឈាម នៅពេលដែលយើងយកវាទៅហាលថ្ងៃ …
តើវាជាការពិតទេ សម្រាប់ជំនឿនេះ ?
តាមការពិតទៅ ទឹកដោះម្តាយរបស់យើង ត្រូវបានផលិតចេញពីក្រពេញទឹកដោះ ក្រោមការភ្ញោចនៃអរម៉ូនប្រូឡាក់ទីន (Prolactin) ដែលផលិតចេញពីទងសណ្តំខួរក្បាលផ្នែកខាងមុខ (Anterior pituitary gland) ។ អរម៉ូន Prolactin នេះ វានឹងអាចធ្វើការបាន ដរាបណាស្រ្តីឆ្លងទន្លេហើយ ព្រោះតែកម្រិតអរម៉ូន estrogen និងprogesterone ចុះទាប ។
មួយវិញទៀតសោត នៅក្រោយពេលដែលគាត់សម្រាលហើយ ក្រោមអំពើនៃអរម៉ូនខាងលើ វានឹងចម្រាញ់ជាទឹកដោះដ៏បរិសុទ្ធ ដែលមានសារធាតុផ្សំដូចជា ស្ករប្រភេទឡាក់តូស (Lactose), Casein (ប្រូតេអ៊ីននៃទឹកដោះ), ជាតិខ្លាញ់ (Lipids) និងជាពិសេស នៅក្នុងទឹកដោះអ្នកម្តាយ (ជាពិសេសទឹកដោះដំបូង) វាសំបូរទៅដោយអង់ទីករប្រភេទ A (IgA) ពោល គឺវាចូលរួមបង្ការការយាយីពីមេរោគបានមួយចំនួន ។
ជារួមមក «ទឹកដោះម្តាយមិនមែនជាឈាមទេ» តែវាជាការផ្សំឡើងពីស្ករ, Casein, ខ្លាញ់ និងអង់ទីករ តែប៉ុណ្ណោះ ។
នេះជាការផ្ញើសារមួយជូនទៅកាន់អនាគតមាតាគ្រប់រូប «ការបំបៅដោះកូន ពិតជាមានគុណប្រយោជន៍ណាស់ ក្នុងការជួយឲ្យបុត្រធីតាលោកអ្នកមានសុខភាពល្អ និងចៀសវាងពីជំងឺដង្កាត់នានាបានមួយចំនួនផងដែរ» ។
បកស្រាយដោយ ៖ ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
អត្ថបទទាក់ទង
មើលទាំងអស់