Menu

ឈប់ពន្យារកំណើតភ្លាមអាចមានកូនឬទេ?


ឈប់ពន្យារកំណើតភ្លាមអាចមានកូនឬទេ?

ការប្រើថ្នាំពន្យារកំណើតមិនមែនមានន័យថាស្ត្រីមិនចង់មានគភ៌នោះទេ ជាក់ស្តែង ការពន្យារកំណើតគ្រាន់តែជាមធ្យោបាយទាំងឡាយណាដែលធ្វើឡើងដើម្បីការពារស្រ្តីពីការពពោះក្នុងរយៈពេលណាមួយតែប៉ុណ្ណោះ។ នៅពេលស្រ្តីសម្រេចចិត្តមានផ្ទៃពោះ នោះចម្ងល់ជាច្រើននឹងត្រូវចោទមានឡើង ដែលមិនត្រឹមតែការបញ្ឈប់ប្រើប្រាស់ថ្នាំពន្យារកំណើតនោះទេ កត្តាផ្សេងទៀតដូចជាអាយុ និងសុខភាពទូទៅក៏ត្រូវបានរាប់បញ្ចូលផងដែរ។

សកម្មភាពថ្នាំពន្យារកំណើត
ថ្នាំពន្យារកំណើត ជាប្រភេទឱសថរួមផ្សំដោយពពួកអ័រម៉ូនដែលត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពសម្រាប់ពន្យារពេលក្នុងការមានផ្ទៃពោះ ដោយឱសថមានសកម្មភាព និងគោលដៅជាច្រើនរួមមាន៖
• រក្សាកម្រិតអ័រម៉ូន
• ការបញ្ឈប់កម្រិតអ័រម៉ូនអឺស្រ្តូហ្សែនដែលបណ្តាលឲ្យបញ្ចេញពងអូវ៉ុល
• ធ្វើឲ្យភ្នាសស្បូនឡើងក្រាស់ ដែលរារាំងមេជីវិតឈ្មោល។

ការវិវឌ្ឍបន្ទាប់ពីឈប់ពន្យារកំណើត
យោងតាមការសិក្សាពី The United Kingdom’s National Health Service (NHS) បានបង្ហាញថាបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យារកំណើតភ្លាមស្រ្តីអាចមានវដ្តរដូវមិនទៀងទាត់រយៈពេលលើសពី ៣ខែ ទើបវដ្តរដូវអាចត្រលប់មកធម្មតាវិញ ដោយរដូវលើកដំបូងអាចមានសភាពមិនប្រក្រតី និងខុសប្លែកពីឈាមរដូវទូទៅ។ ដូច្នេះ ភាពមិនទៀងទាត់នៃការមករដូវបន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំពន្យារកំណើតអាចបង្អាក់ក្នុងការមានផ្ទៃពោះភ្លាមៗបាន។

ការសិក្សាលើឱកាសមានផ្ទៃពោះ
ការសិក្សាលើស្រ្តីចំនួន ៣៧២៧ នាក់ ក្នុងចន្លោះអាយុចាប់ពី ១៨ ដល់ ៤០ឆ្នាំ ពីការសិក្សាស្រាវជ្រាវនៅប្រទេសដាណឺម៉ាក បានបង្ហាញថាការប្រើប្រាស់ថ្នាំពន្យារកំណើត អាចនាំឲ្យមានការពន្យារពេលនៃការមានផ្ទៃពោះឡើងវិញពី ២ ទៅ៦ខែ បន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំពន្យារកំណើត បើធៀបជាមួយការអនុវត្តវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។ បន្ថែមពីនោះ កត្តាអាយុរបស់ស្រ្តីដែលចាប់ផ្តើមប្រើប្រាស់ថ្នាំពន្យារកំណើតក៏ត្រូវបានយកមកសិក្សាផងដែរដោយលទ្ធផលបានបង្ហាញថាស្រ្តីចាប់ផ្តើមពន្យារកំណើតដោយថ្នាំនៅអាយុក្មេងជាង ២១ឆ្នាំ អាចពិបាកក្នុងការមានផ្ទៃពោះឡើងវិញជាងស្រ្តីដែលពន្យារកំណើតបន្ទាប់ពីអាយុ ២១ឆ្នាំ។

កត្តារំខានក្នុងការមានផ្ទៃពោះ
ក្រៅពីកត្តាស្រ្តីដែលប្រើប្រាស់ថ្នាំពន្យារកំណើត ក៏នៅមានកត្តារួមផ្សំផ្សេងទៀតដែលអាចប៉ះពាល់ដល់លទ្ធភាពនៃការមានគភ៌ បន្ទាប់ពីឈប់ប្រើថ្នាំពន្យារកំណើតផងដែររួមមាន៖
• សុខភាពទូទៅរបស់ស្ត្រី៖ កត្តាមួយចំនួនដូចជាបញ្ហាក្រពេញទីរ៉ូអុីត ជំងឺក្រពេញ Pituitary ឬជំងឺសរសៃប្រសាទ (PCOS) ស្ត្រីដែលធាត់ ឬស្គមពេក
• សុខភាពបន្តពូជរបស់ស្ត្រី៖ ស្ត្រីដែលមានប្រវត្តិឆ្លងមេរោគឆ្អឹងត្រគាក បញ្ហារារាំងបំពង់ស្បូន ឬជំងឺ Endometriosis
• សុខភាពបន្តពូជរបស់បុរស៖ កម្រិតមេជីវិតឈ្មោលទាប
• ការរួមភេទ៖ ការរួមភេទមិនទៀងទាត់រៀងរាល់ ២ទៅ ៣ថ្ងៃម្តង អាចជាកត្តារារាំងដល់ការមានផ្ទៃពោះ
• អាយុរបស់ស្រ្តី៖ អត្រានៃការមានផ្ទៃពោះថយចុះបន្ទាប់ពីស្រ្តីឈានដល់អាយុ៣៥ឆ្នាំ។

ការពិគ្រោះជាមួយគ្រូពេទ្យជំនាញក្នុងការមានផ្ទៃពោះ ជារឿងចាំបាច់ និងមានប្រសិទ្ធភាព ដោយអ្នកនឹងអាចតម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តនានារហូតទាល់តែអ្នកមានវដ្តរដូវជាធម្មតាឡើងវិញមុននឹងមានផ្ទៃពោះ។ ការរង់ចាំប៉ុន្មានខែបន្ទាប់ ដើម្បីឲ្យឈាមរដូវត្រលប់មកទៀងទាត់ឡើងវិញនឹងធ្វើឲ្យមានភាពជាក់លាក់ក្នុងការមានគភ៌។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង