Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វេទិកាសុខភាពអំពី«ស្រ្តេស និងមហារីកមាត់ស្បូន»

នៅព្រឹកថ្ងៃទី ២៤ និង ២៦ ខែកុម្ភៈឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន Health Time Corp ក្រោមការសហការឧបត្ថម្ភពី Sunlife Multivitamin + Mineral និង Co-plaster បានរៀបចំនូវវេទិកានិយាយពីសុខភាព នៅសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ជប៉ុន( CJCC) នៅក្នុងកម្មវិធីមហោស្រពគីហ្សូណា ដែលមានអ្នកចូលរួមប្រមាណជា១០០ នាក់ក្នុងបទបង្ហាញនីមួយៗ។

នៅថ្ងៃទី ២៤ ពីម៉ោង ៨ ដល់ ១១ ព្រឹក កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថា DJ Nana បានចូលរួមជាវាគ្មិនបកសា្រយនូវប្រធានបទ «ការគ្រប់គ្រងស្រ្តេសដោយការផ្លាស់ប្តូរបែបផែនការរស់នៅ» ដែលអ្នកចូលរួមបានបំពេញនូវកម្រងសំណួរ ដើម្បីឲ្យដឹងថាតើស្ត្រេសរបស់ពួកគេស្ថិតនៅក្នុងកម្រិតណា មុននឹងស្តាប់នូវការចែករំលែកបទពិសោធន៍ពីវិធីសាស្ត្រគ្រប់គ្រងស្ត្រេស ដូចជាការរៀនមើលខ្លួនឯងនៅក្នុងផ្លូវដ៏ល្អ និងមិនសូវខ្វល់ពីការគិតរបស់អ្នកដទៃ ជាពិសេសគឺមិនប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ និងវិធីសាស្ត្រដទៃជាច្រើនទៀតសម្រាប់កាត់បន្ថយភាពតានតឹង។

សម្រាប់ព្រឹកម៉ោងដដែលនៅថ្ងៃទី ២៦ មានវេទិកានិយាយមួយទៀតក្រោមប្រធានបទ «កត្តាហានិភ័យនៃជំងឺមហារីកមាត់ស្បូន» ដោយមានករអញ្ជើញចូលរួមពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរ័ត្ន ជាវាគ្មិនកិត្តិយស ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងទាក់ទងទៅនឹងរោគសញ្ញា ការចម្លង និងវិធីសាស្ត្រការពារជាដើម។ យោងទៅតាមលោកស្រីវេជ្ជបណ្ឌិត «ស្ត្រីដែលមិនទាន់មានស្វាមីអាចការពារខ្លួនដោយប្រើវ៉ាក់សាំង និងអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ។ ចំណែកឯស្ត្រីដែលមានគ្រួសារហើយគួរទៅធ្វើការពិនិត្យរយៈពេល ៣ ទៅ ៥ ឆ្នាំម្តង ដើម្បីឲ្យដឹងច្បាស់និងស្វែងរកវិធានការឲ្យបានទាន់ពេលវេលា»

ក្រៅពីបទបង្ហាញនីមួយៗដែលរៀបចំដោយ Health Time Corp ក៏មានការបង្ហាញអំពីការប្រកួតសំណេរក្រោមប្រធានបទ ការចែករំលែក និងចំណាប់អារម្មណ៍ចំពោះកម្មវិធីពីអ្នកចូលរួម ដោយការសរសេរ និងចែករំលែកតាមរយៈគេហទំព័រ www.healthtime.tips


អត្ថបទទាក់ទង

មើលទាំងអស់

នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie

បើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។  គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ  • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU)  មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang)  មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ភ្នំពេញ, ថ្ងៃទី 27 ខែសីហា ឆ្នាំ 2024 - មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយអង្គការ Pour un Sourire d'Enfant (PSE) ដែលជាអង្គការមិនរកប្រាក់ចំណេញដែលផ្តល់អាហារ ការថែទាំ និងការអប់រំដល់កុមារទុរគត ដូច្នេះកុមារទាំងនោះអាចក្លាយជាមនុស្សដែលរឹងមាំឯករាជ្យ មានជំនាញសង្គម និងវិជ្ជាជីវៈច្បាស់លាស់ នៅពេលពួកគេធំពេញវ័យ។ ជំនួយឥតសំណងរបស់ HFF ចំនួន 50,000 ដុល្លារសហរដ្ឋអាមេរិក ក្រោមកម្មវិធី Casa Herbalife នឹងគាំទ្រកម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ PSE សម្រាប់កុមារដែលត្រូវការជំនួយនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍របស់ PSE ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានកុមារសរុបចំនួន 474 នាក់ ដែលមានអាយុពី 3 ទៅ 6 ឆ្នាំ នៅក្នុងសាលាមត្តេយ្យនៅទូទាំងមជ្ឈមណ្ឌលសេវាកម្មសហគមន៍ចំនួនប្រាំមួយ (CSCs) រួមមាន ភូមិឬស្សី ភូមិញញឹម សែនសុខ ព្រែកហូរ អូរបែកក្អម និងវាលស្បូវ។ លោក ថាំង វូ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife កម្ពុជា និងវៀតណាម បានមានប្រសាសន៍ថា៖ “ការកែលម្អសុខភាព និងសុខុមាលភាពរបស់សហគមន៍ និងប្រជាជនរបស់យើង បានបំផុសគំនិតគ្រប់យ៉ាងដែលយើងធ្វើនៅ Herbalife។ តាមរយៈភាពជាដៃគូជាមួយអង្គការ PSE ក្រោមកម្មវិធី Casa យើងសង្ឃឹមថានឹងរួមចំណែកជាក់ស្តែងក្នុងការជួយកុមារទុរគតនៅកម្ពុជា ឱ្យទទួលបានអាហារូបត្ថម្ភចាំបាច់ដែលពួកគេត្រូវការ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែមានសុភមង្គល”។ លោកស្រី Leakhena des Pallières អគ្គនាយកអង្គការ PSE បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូបន្តរបស់ Herbalife ដែលជាប្រភពនៃការគាំទ្រដ៏មានតម្លៃអស់រយៈពេលជាងមួយទសវត្សរ៍។ លោកស្រីបានមានប្រសាសន៍ដែរថា៖ "PSE ពិតជាមានកិត្តិយសណាស់ដែលមានក្រុមហ៊ុន Herbalife ជាដៃគូយូរអង្វែង" ។ សកម្មភាពរបស់ HFF ត្រូវបានគាំទ្រជាទៀងទាត់ដោយអ្នកស្ម័គ្រចិត្តដូចជា អ្នកចែកចាយឯករាជ្យ Herbalife មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ និងបុគ្គលិករបស់ក្រុមហ៊ុន។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍ ព្រែក ហូរ ក្រោមវត្តមាន អ្នកចែកចាយឯករាជ្យ និងបុគ្គលិករបស់ Herbalife។ នេះគឺជាឆ្នាំទី 11 នៃភាពជាដៃគូរវាង HFF និង PSE ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ 2014 ជាមួយនឹងកុមារចំនួន 120 នាក់នៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍ ព្រែក ទាល់។ -------------------------------------------------------------- អំពី PSE បេសកកម្មរបស់ Pour un Sourire d'Enfant's (PSE) គឺដើម្បីជួយកុមារឱ្យរួចផុតពីភាពអត់ឃ្លាន និងនាំពួកគេទៅរកការងារសមរម្យ ដែលមានជំនាញ និងទទួលបានប្រាក់ខែល្អ។ បង្កើតឡើងក្នុងឆ្នាំ 1995 ដោយ Christian និង Marie-France des Pallieres អង្គការក្រៅរដ្ឋាភិបាលមួយនេះបានដកកុមារចេញពីភាពក្រីក្របានជាង 12000 នាក់។ នៅអាស៊ីអាគ្នេយ៍ Pour un Sourire d'Enfant ឥឡូវនេះត្រូវបានទទួលស្គាល់ថាជាអង្គការមិនស្វែងរកប្រាក់ចំណេញដ៏សំខាន់ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារ។ សព្វថ្ងៃនេះ អតីតសិស្សនិស្សិតជាង 6,000 នាក់ មិនមានការងារធ្វើសមរម្យ ហើយភាគច្រើន ពួកគេបានបង្កើតគ្រួសារ និងប្រភេទផ្ទះដែលមានភាពខ្វះខាតធ្ងន់ធ្ងរ។ ជារៀងរាល់ថ្ងៃ PSE ផ្តល់អាហារប្រចាំថ្ងៃជិត 7,000 កញ្ចប់ ដល់កុមារក្រោមការមើលថែទាំរបស់ខ្លួន រួមទាំងអ្នកដែលចូលរៀននៅសាលារដ្ឋផងដែរ។   អំពី Herbalife ក្រុមហ៊ុន Herbalife (NYSE:HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ ជាសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងដែលបានផ្លាស់ប្តូរជីវិត មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងឱកាសអាជីវកម្មសម្រាប់អ្នកចែកចាយឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងជាង 90 ប្រទេស តាមរយៈអ្នកចែកចាយដែលមានសហគ្រិនភាព ដែលផ្តល់ការបង្វឹកមួយទល់មួយ និងសហគមន៍គាំទ្រដែលបំផុសគំនិតអតិថិជនរបស់ពួកគេ ឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ និងសកម្មជាងមុន ដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។ អំពី មូលនិធិគ្រួសារ Herbalife (HFF) មូលនិធិគ្រួសារ Herbalife ("HFF") ត្រូវបានបង្កើតឡើងដើម្បីការកែលម្អជីវិត និងសហគមន៍ជុំវិញពិភពលោក។ ដោយផ្តោតលើការធ្វើឱ្យអាហារូបត្ថម្ភកាន់តែងាយស្រួលទទួលបាន លុបបំបាត់ភាពអត់ឃ្លាន និងការលើកកម្ពស់ឱកាសផ្នែកសេដ្ឋកិច្ច។ HFF ធ្វើការជាមួយអង្គការក្នុងស្រុក និងអង្គការអន្តរជាតិឈានមុខគេដើម្បីធានាថា យើងកំពុងផ្តល់អាហារូបត្ថម្ភដល់មនុស្ស និងភពផែនដី ពីព្រោះទាំងពីរនេះរួមគ្នានាំទៅរកពិភពលោកដែលមានសុខភាពកាន់តែល្អប្រសើរ។ សម្រាប់ព័ត៌មានបន្ថែមអំពី HFF និងរបៀបដែលអ្នកអាចគាំទ្រការងារសំខាន់របស់មូលនិធិ សូមចូលទៅកាន់ herbalifefamilyfoundation.org។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហាយយ៉ាត់រីចេនស៊ី  មន្ទីរសំរាកព្យាបាល កម្ពុជា បានប្រារព្ធពិធីអបអរសាទរខួប៩ឆ្នាំ របស់ខ្លួន។ ក្នុងរយៈពេល៩ឆ្នាំនេះ មន្ទីរសំរាកព្យាបាល កម្ពុជា បាននិងកំពុងឈានមុខគេ ក្នុងការព្យាបាលអ្នកជំងឺលំបាកមានកូនជាង៣០០០គ្រួសារដោយជោគជ័យ តាមរយៈបច្ចេកវិទ្យាវេជ្ជសាស្ត្របង្កកំណើតកូនក្រៅខ្លួន ដូចប្រទេសជឿនលឿន នៅក្នុងតំបន់និងពិភពលោកដែរ។ មន្ទីរសំរាកព្យាបាល កម្ពុជា ទទួលបានការគាំទ្រ និងជឿជាក់លើការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអ្នកជំងឺ ដោយផ្តោតលើ ប្រសិទ្ធភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ក្រុមវេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញវេជ្ជសាស្ត្រ ដែលមានបទពិសោធច្រើនឆ្នាំ និងមានស្មារតីទទួលខុសត្រូវខ្ពស់ បូករួមជាមួយបច្ចេកវិទ្យាចុងក្រោយ ធ្វើឲ្យមន្ទីរពេទ្យសម្រេចអត្រាជោគជ័យខ្ពស់។ ជាលទ្ធផល មន្ទីរសំរាកព្យាបាលកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO 9001:2015 (គ្រប់គ្រងរាល់ប្រតិបត្តិការទាំងអស់) ពីវិទ្យាស្ថាន និយ័តករ British Standards Institute នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់  ដើម្បីសម្រេចបាននូវប្រសិទ្ធភាព និងសុវត្ថិភាពជូនអ្នកជំងឺ។ លើសពីឧត្តមភាពក្នុងវេជ្ជសាស្ត្រព្យាបាល មន្ទីរសំរាកព្យាបាល កម្ពុជា បានផ្តល់អទិភាព ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពវេជ្ជបណ្ឌិត និងអ្នកជំនាញ ដើម្បីធានាឲ្យបាននូវអត្រាជោគជ័យកាន់តែខ្ពស់។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២​ មន្ទីរសំរាកព្យាបាល កម្ពុជា បានរៀបចំសិក្ខាសាលាដំបូងស្តីអំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រជំនួយការបង្កកំណើតក្រៅ ដែលមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិមកពីអឺរុប សហរដ្ឋអាមេរិក សិង្ហបូរី និង វៀតណាម ក្នុងគោលបំណងបង្កើតនូវវេទិកាប្រចាំឆ្នាំសម្រាប់បទបង្ហាញផ្សេងៗ ដែលផ្តល់ចំណេះដឹងអំពីរបកគំហើញថ្មីៗ ក្នុងការព្យាបាលជំងឺលំបាកមានកូន សម្រាប់វេជ្ជបណ្ឌិត និងអ្នកឯកទេសពាក់ព័ន្ធសុខភាពបង្កកំណើត។ ជាមួយនឹងអទិភាពនៃការសិក្សាស្រាវជ្រាវនេះ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសជាប្រចាំ ដល់អ្នកប្រតិបត្តិវេជ្ជសាស្ត្រនិងអ្នកគ្រប់គ្រង ដើម្បីផ្តល់នូវសេវាព្យាបាលល្អប្រសើរបំផុត ជូនដល់អ្នកជំងឺ។​ លើសពីការទទួលស្គាល់និងទំនុកចិត្តក្នុងប្រទេស ឧត្តមភាពនៃមន្ទីរសំរាកព្យាបាល កម្ពុជា ក៏ត្រូវបានទទួលស្គាល់ក្នុងវេទិកាតំបន់ផងដែរ។​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀងនាយិកាបច្ចេកទេសនិងជាសហស្ថាបនិក មន្ទីរសំរាកព្យាបាល កម្ពុជា បានទទួលកិតិ្តយសក្លាយជាអ្នកតំណាងប្រចាំប្រទេស របស់កម្ពុជា នៅ Asia Pacific Initiative on Reproduction [(​ASPIRE សន្និសីទអាស៊ីបាស៊ីហ្វិកស្តីពីសុខភាពបង្កកំណើត)]។ វេទិកាដ៏សំខាន់នេះ ជំរុញធ្វើអោយប្រសើរឡើងក្នុងប្រតិបត្តិព្យាបាលលំបាកមានកូនប្រកបដោយគុណភាព បង្កើនការយល់ដឹងពីការឈានទៅមុខនៃនីតិវិធីព្យាបាល និងជំរុញអោយវេជ្ជបណ្ឌិតឯកទេសកាន់តែមានប្រសិទ្ធភាពក្នុងការប្រឹក្សានិងព្យាបាលអ្នកជំងឺលំបាកមានកូន។ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង បានលើកឡើងថា៖ «នាងខ្ញុំជឿជាក់ថា ប្រសិទ្ធភាពនិងសុវត្ថិភាព ជាគោលការណ៍ចម្បងក្នុងអាជីពជាវេជ្ជបណ្ឌិត។ ក្នុងការព្យាបាលយើងតែងចង់មានប្រសិទ្ធភាពនិងទទួលបានលទ្ធផលតាមការរំពឹងទុក ប៉ុន្តែសុវត្ថិភាពរបស់អ្នកជំងឺ កាន់តែមានសារៈសំខាន់។ ក្នុងនាមជាវេជ្ជបណ្ឌិត និងនាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាល កម្ពុជា នាងខ្ញុំនិងបុគ្គលិកបច្ចេកទេសទាំងអស់ តែងតែផ្តល់នូវការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត និងម៉ត់ចត់ គ្រប់ការព្យាបាលនិងគ្រប់ពេលវេលា។» គួរបញ្ជាក់ផងដែរថា អត្រាមានកូន ត្រូវបានគេផ្តល់និយមន័យថា ជាចំនួនកូនជាមធ្យមដែលស្រី្តអាចមាន ក្នុងអាយុដែលគាត់អាចបង្កកំណើតបាន។ ក្រោយពីរបបខ្មែរក្រហម ឆ្នាំ១៩៧៩ អត្រាមានកូននៅកម្ពុជា កើនឡើងគំហុកជិតដល់ចំនួន៦ ដែលត្រូវបានគេហៅថា Post Khmer Rouge Baby Boom (កំណើតកូនកើនដោយគំហុកក្រោយរបបខ្មែរក្រហម) ហើយគេប្រដូចទៅនឹង World War II Baby Boom (កំណើតកូនកើនដោយគំហុកក្រោយសង្គ្រាមលោកលើកទី២)។ ប៉ុន្តែ បើតាមសម្តីដកស្រង់ចេញពីបទបង្ហាញរបស់លោកសាស្រ្តាចារ្យ ដូមីនិក ដឺហ្ស៊ីឃ្លែរ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ នៃមន្ទីរសំរាកព្យាបាល កម្ពុជា និងជាសិក្សាធិករដែលបានស្រាវជ្រាវនិងនិពន្ធជាង២៥០អត្ថបទស្រាវជា្រវ ក្នុងវិស័យសុខភាពបង្កកំណើត បានអោយដឹងថា៖ «បច្ចុប្បន្នភាពបង្ហាញថា ការបន្តយល់ឃើញបែបនេះ ជាការយល់ច្រឡំ និងកំណើតកូនកើនដោយគំហុកក្រោយរបបខ្មែរក្រហម លែងមានទៀតហើយ»។ អត្រាមានកូនបច្ចុប្បន្ននៅប្រទេសកម្ពុជា បានធ្លាក់ចុះច្រើនគួរអោយកត់សម្គាល់ មកត្រឹមតែលើស២បន្តិចប៉ុណ្ណោះ ស្មើនឹងអត្រានៅប្រទេសវៀតណាម។ លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា ដើម្បីចំនួនប្រជាជននៃប្រទេសមួយមានស្ថិរភាព អត្រាមានកូនត្រូវស្ថិតនៅត្រឹមចាប់ពី២,១ឡើងទៅ ហើយថាអត្រាទាបជាងនេះ ច្បាស់ណាស់ មិនអាចធានាបាននូវស្ថិរភាពចំនួនប្រជាជនមិនអោយធ្លាក់ចុះបានទេ។ បើមើលពីទិដ្ឋភាពធុរកិច្ចអាជីវកម្ម មន្ទីរសំរាកព្យាបាល កម្ពុជា ប្រកាន់យកគោលការណ៍ប្រតិបត្តិ នៃភាពច្បាស់ ត្រូវ និងស្មោះត្រង់ ដើម្បីធានាបាននូវការព្យាបាលប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងការពេញចិត្តនិងទំនុកចិត្តខ្ពស់។ លោក ហោ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយក បានលើកឡើងនូវភាពច្បាស់លាស់អំពីលទ្ធផល ដែលត្រូវរួមគ្នាសម្រេចឲ្យខាងតែបាន នូវដំណោះស្រាយវេជ្ជសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ប្រជាជននិងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមដំបូងក្នុងវិស័យសុខភាពបង្កកំណើតក្នុងប្រទេសកម្ពុជា និងការសម្រេចចិត្តដ៏មោះមុត បានផ្តល់ឱកាសដល់គ្រឹះស្ថាននេះ ចូលរួមយ៉ាងច្រើនឥតឧបមា ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គមរួមមាន ការលែងលះ អស់សង្ឃឹម បាក់ទឹកចិត្ត និងអំពើហិង្សាក្នុងគ្រួសារ ដែលផ្តើមចេញមកពីវិបត្តិមិនមានកូន និងសម្រាលបញ្ហាសេដ្ឋកិច្ច ដោយជួយកាត់បន្ថយចំណាយច្រើនសន្ធឹកសន្ធាប់ របស់ប្រជាជនកម្ពុជា ក្នុងការទៅទទួលសេវាព្យាបាលនេះ នៅបរទេស។​             «កាលណោះ ខ្ញុំព្យាយាមណាស់ ហើយនៅតែមិនមានកូន។ ខ្ញុំអស់សង្ឃឹម។ ខ្ញុំក៏បានលឺពីការព្យាបាលលំបាកមានកូន។ ខ្ញុំសម្រេចចិត្តថាព្យាបាល។ ខ្ញុំសម្រេចបំណងបានកូន១ ដែលជាកូនបង្កកំណើតក្រៅខ្លួនទី១របស់កម្ពុជា។ ឥឡូវនេះ កូនខ្ញុំអាយុ៨ឆ្នាំហើយ» នេះជាសម្តីរបស់អ្នកស្រី បេង ចាន់រី ដែលជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ។ ឥឡូវនេះ​ អ្នកស្រីមានកូន២ហើយ៕

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម (IS Premium) ដែល ជាមន្ទីរពិសោធន៍ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ នូវការទទួលសិទ្ធិផ្តាច់មុខ ក្នុងការ នាំចូលបច្ចេកវិទ្យាតេស្តលើហ្សែន ពីក្រុមហ៊ុន Cordlife ទីក្រុងហុងកុង។ លោកស្រី ឱសថបណ្ឌិត ហែម សុភ័ក្រ្ត  ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពិសោធន៍ អាយ អេស ព្រីមៀម បានបញ្ជាក់ផងដែរថាបច្ចេកវិទ្យាតេស្ត លើហ្សែនរបស់ក្រុមហ៊ុន Cordlife នឹងក្លាយជាជំនួយមិនអាចខ្វះបាន សម្រាប់វេជ្ជបណ្ឌិតក្នុងសតវត្សទី២១ ក្នុងការតាមដាន និងកំណត់ឲ្យកាន់តែច្បាស់នូវប្រភេទជំងឺ ដើម្បីផ្ដល់ជូននូវវិធីព្យាបាលដែលមានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។ ក្នុងដំណាក់កាលទីមួយនេះ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម នឹងផ្តល់ជូន នូវការតេស្តលើហ្សែនចំនួន ៤ប្រភេទ ដូចជា៖ ១. Bebegen ជាការធ្វើតេស្តពិនិត្យហ្សែនអាចកំណត់បានយ៉ាងត្រឹមត្រូវនូវការកើតមានជំងឺជាង ១២០មុខ ដែលមានការពាក់ព័ន្ធនឹងរោគសញ្ញានានាដូចជាជំងឺអូទីស្មឹម និងជំងឺ ADHD តាមរយៈការវិភាគលើទីតាំងក្រូម៉ូសូមជាង ២៥០.០០០។​ ២. Metascreen ជាការពិនិត្យសម្រាប់ទារកទើបនឹងកើតគ្រប់រូបចំពោះបញ្ហាមេតាបូលីសជាច្រើនដែលបង្កគ្រោះថ្នាក់ ឬអាចបណ្ដាលឱ្យស្លាប់ (ត្រូវបានគេស្គាល់ថាជាវិបត្តិមេតាបូលីសពីកំណើត ឬ IEMs ក្នុងរយៈពេលខ្លី) ដែលមិនលេចឡើងនៅពេលកើត ។ ៣. Carrier Screening ជាតេស្តធ្វើមុន ឬអំឡុងពេលមានផ្ទៃពោះ ដែលជាការធ្វើតេស្តហ្សែន ដើម្បីកំណត់ថា តើអ្នកមានផ្ទុកហ្សែនដែលមានជម្ងឺហ្សែនជាក់លាក់ដែរឬអត់។ ៤. Talent Test ជាតេស្តអាចជួយមាតាបិតាឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈហ្សែនផ្សេងៗរបស់កូនពួកគេពីទិដ្ឋភាពវិទ្យាសាស្ត្រ ដើម្បីស្វែងរកទេពកោសល្យប្រកបដោយសក្តានុពលរបស់កូនៗ។ ក្នុងឱកាសនេះដែរ អ្នកជំនាញពីក្រុមហ៊ុន Cordlife ទីក្រុងហុងកុង ក៏បានផ្តល់ជូននូវការបណ្តុះបណ្តលបឋម ដើម្បីឲ្យលោក លោកស្រីវេជ្ជបណ្ឌិតដែលបានចូលរួមយល់ច្បាស់ពីអត្ថប្រយោជន៍ និងភាពចាំបាច់ ក្នុងការធ្វើតេស្តលើហ្សែនផងដែរ។ គួរបញ្ចាក់ផងដែរ នេះមិនមែនជាលើកទីមួយទេ ដែលមន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម បាន ព្យាយាមស្វែងរកបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដើម្បីជាជំនួយដល់វេជ្ជបណ្ឌិតក្នុងការធ្វើរោគវិនិច្ឆ័យឲ្យ កាន់តែប្រសើរជាងមុន នាពេលកន្លងមក មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម ក៏បានផ្តល់ជូននូវ សេវាកម្មទំនើបៗផ្សេងទៀត ដូចជា តេស្តជួសកែងជើងទារកទើបកើត ដំបូងបង្អស់នៅកម្ពុជា ដែលជារបកគំហើញផ្នែកវិទ្យាសាស្ត្រថ្មីមួយពីសហរដ្ឋអាមេរិក ដែលអាចជួយសង្គ្រោះកុមារ លើជំងឺតំណរពូជ និងជំងឺមួយ ចំនួនទៀតឲ្យបានទាន់ពេលវេលា និងតេស្ត Non-Invasive Prenatal Test(NIPT)ពីក្រុមហ៊ុន iGENE ពីប្រទេសសិង្ហបុរី ដែលជាតេស្តឈាម បូមពីស្ត្រីមានផ្ទៃពោះ ដែលអាចឲ្យយើងដឹងពីការលូតលាស់របស់គភ៌ ក្នុងផ្ទៃបានរហូតដល់ ៩៩.៩៩% ដែលកាលពីមុនតម្រូវឲ្យយើងពិនិត្យទឹកភ្លោះ ដែលអាចបណ្ដាលឲ្យមាន គ្រោះថ្នាក់ទាំងម្តាយ និងគភ៌ផងដែរ ។ ក្រៅពីការស្វះស្វែងរកបច្ចេកវិទ្យាថ្មីៗ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម ក៏មានការសហការយ៉ាងស្អិតរមួតជាមួយដៃគូអន្តរជាតិផ្សេងទៀត ដូចជាថៃ និងវៀតណាមជា ដើម។

នាព្រឹកថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២២នេះ មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម បានបើកដំណើរការសាកល្បងនូវសេវាកម្មរបស់ខ្លួន ក្រោមអធិបតេយ្យភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលកម្ពុជា រួមជាមួយវត្តមានរបស់លោកសាស្ត្រាចារ្យ កេត វាន់សិទ្ធ ប្រធានសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្ពុជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឱសថការី និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ជាច្រើនរូប។ សូមបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍មួយក្រុមដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះ និងមានជំនាញផ្សេងៗគ្នាដូចជាផ្នែក Virology, Bacterio-parasitology, Biochemistry និង Immunology ជាដើម។ លោកស្រីឱសថបណ្ឌិត ហែម សុភ័ក្ត្រ ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍អាយ អេស ព្រីមៀម បានលើកឡើងថា “ចក្ខុវិស័យនៃ អាយ អេស ព្រីមៀម គឺធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាទទួលបាននូវសេវាកម្មមន្ទីរពិសោធន៍សម្បូរបែបដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីចូលរួមក្នុងការកាត់បន្ថយលំហូរនៃការស្វែងរកសេវាកម្មមន្ទីរពិសោធន៍ក្រៅប្រទេស”។ អាយ អេស ព្រីមៀម មានលទ្ធភាពផ្តល់សេវាកម្មរហូតដល់ជាង ៦០០តេស្តផ្សេងៗគ្នា ដែលក្នុងនោះរួមមាន Clinical Biochemistry, Hematology-Hemostasis, Serology & Immunology, Molecular Biology, Newborn Screening Tests, General health check-up pakages, NIPT, Bacteriology-Mycology-Parasitology, Allergy test, Autoimmune diseases, Torch Panel និងតេស្តផ្សេងៗទៀតជាច្រើន។ គួរកត់សម្គាល់ផងដែរថា អាយ អេស ព្រីមៀម ជាមន្ទីរពិសោធន៍ក្នុងស្រុកដំបូងគេដែលបាននាំមកជូនប្រជាជនកម្ពុជានូវសេវាកម្មជួសកែងជើងទារក ដោយមិនចាំបាច់បញ្ជូនសំណាកទៅក្រៅប្រទេស និងចំណាយពេលរង់ចាំយូរនោះទេ។ ដើម្បីធានាបាននូវគុណភាពរួមនឹងការតាមឲ្យទាន់នូវការអភិវឌ្ឍក្នុងវិស័យមន្ទីរពិសោធន៍វេជ្ជសាស្ត្រនិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃផ្នែកសុខាភិបាលកម្ពុជា អាយ អេស ព្រីមៀម បានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដោយសហការជាមួយដៃគូក្រៅប្រទេសដូចជា ប្រទេសសិង្ហបុរី ជាដើម។ ជាចុងក្រោយ អាយ អេស ព្រីមៀម ផ្តាជ្ញាចិត្តផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មល្អឥតខ្ចោះ និងលទ្ធផលតេស្តដែលត្រឹមត្រូវ ជាក់លាក់ក្នុងការធ្វើរោគវិនិច្ឆ័យ។

ជាមួយនឹងបទពិសោធក្នុងភាពជាអ្នកដឹកនាំ ២០​ឆ្នាំ លោក Mohd Daud Mohd Arif​  ​ដែលជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី Malaysia Healthcare Travel Council (“MHTC”)បាននាំមកនូវទស្សនវិស័យថ្មីចំពោះការរីកចម្រើន នៃ​វិស័យសុខាភិបាលនៃប្រទេសម៉ាឡេស៊ីនិងពង្រីកបន្ថែមនូវចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេលើពិភពលោក។ នៅក្នុងកិច្ចសម្ភាសន៍ជាពិសេស​រវាងលោក Mohd Daud និងលោកស្រី ឃាង ស៊ីវ ហ៊ុង ជានាយកជាន់ខ្ពស់ និងជាឱសថការី នៃហេលស៍ថាម​ ដែលកិច្ចសម្ភាសន៍នេះមានខ្លឹមសារ ជារួម ផ្តោតលើ ការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ី ដើម្បីឲ្យក្លាយជាគោលដៅដ៏ប្រសើរក្នុងការផ្តល់នូវសេវាថែទាំសុខភាព ជូនប្រជាជនកម្ពុជាដែលមានតម្រូវការស្វែងរកការព្យាបាលផ្នែកសុខភាព។ សំណួរក្នុងកិច្ចសម្ភាសន៍ និង ចម្លើយដែលទទួលបានការឆ្លើយតប 1. តើលោកអាចពន្យល់បន្ថែមពីប្រវត្តិ និងការបង្កើតនៃ Malaysia Healthcare បានដែរឬទេ? ‘Malaysia Healthcare’ គឺជាសាខាមួយរបស់ឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដែល​ត្រូវ​បានសម្របសម្រួល និងបង្កើតឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាល ស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH)។ គ្រឹះរបស់ Malaysia Healthcare ត្រូវបានកសាងឡើងយ៉ាងរឹងមាំនៅលើភាពជាដៃគូរវាងផ្នែក សាធារណៈជាមួយនិងផ្នែកឯកជន ដែលមានបណ្ដាក្រសួងរបស់រដ្ឋាភិបាល និងទីភ្នាក់ងារនានា ក៏ដូចជាក្រុម​ហ៊ុនឯកជនល្បីៗខាងថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ ដោយធ្វើការរួមគ្នា យើងខ្ញុំសូមផ្ដល់ជូនដល់ភ្ញៀវទាំងអស់នូវបទពិសោធន៍នៃការធ្វើដំណើរពិនិត្យសុខភាពដ៏រលូនតាំងពីពេលចាប់ផ្ដើម រហូត​ដល់ពេលបញ្ចប់ទៅវិញ។ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលមានទេសចរណ៍តំហែទាំសុខភាពជាឧស្សាហកម្មដែលគាំទ្រដោយរដ្ឋាភិបាលខណៈពេលដែលឧស្សាហកម្មនេះ​គ្រប់គ្រង​ដោយ​វិស័យឯកជន។ ដោយត្រូវបានគេស្គាល់តាំងពីយូរលង់មកហើយថាជា គុជលាក់ខ្លួននៃតំបន់អាស៊ី (Hidden Jewel of Asia) បច្ចុប្បន្ន​នេះប្រទេសម៉ាឡេស៊ីត្រូវបានគេឱ្យឈ្មោះថាជា “The World’s Healthcare Marvel” ដោយបានសាងនូវ កេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ ដែលជាគោលដៅសម្រាប់សាកលលោក ក្នុងតំហែទាំសុខភាពឈានមុខគេប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត​។ ដោយត្រូវបានទទួល ស្គាល់ថាជាប្រទេស​គោលដៅខាងទេសចរណ៍តំហែទាំសុខភាពប្រចាំឆ្នាំ នៅក្នុងកំណត់ត្រា International Medical Travel Journal ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៨ និង ជាថ្មីម្ដងទៀត នាឆ្នាំ២០២០ ថ្មីៗនេះប្រទេសម៉ាឡេស៊ីបានបង្ហាញនូវការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួននៅក្នុងដំណើរ នៃការផ្ដល់ជូននូវការថែទាំសុខភាពប្រកបដោយគុណភាពលំដាប់ពិភពលោក ជាមួយនិងតម្លៃដ៏ សមរម្យ និងប្រកបដោយភាពងាយស្រួលក្នុងការទទួលបានសេវា ដែលការផ្ដល់ជូននេះត្រូវបាន​ធ្វើឡើង​តាម​រយៈ​ការផ្ដល់ឱ្យនូវបទពិសោធន៍ធ្វើដំណើររបស់អ្នកជម្ងឺដ៏រលូនតាំងពីពេលចាប់ផ្ដើមដល់ ពេល​បញ្ចប់។ 2. តើហេតុអ្វីបានជាប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលគេពេញនិយមសម្រាប់ទេសចរណ៍តំហែទាំសុខភាព? ប្រទេសម៉ាឡេស៊ី បានទទួលនូវប្រជាប្រិយភាពថាជា ប្រទេសគោលដៅដែលផ្ដល់នូវការថែទាំសុខភាព និងភាពរឹងមាំនៃរូបរាងកាយប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការរីកចម្រើន និងវឌ្ឍនភាពនៃឧស្សាហកម្មនេះ មួយចំណែកធំគឺកើតចេញពីការគាំទ្រ​របស់ការ​ថែទាំ​សុខភាពម៉ាឡេស៊ីទៅលើ គុណភាពលំដាប់ពិភពលោក ភាពងាយស្រួលក្នុងការទទួលបាន​សេវា និង តម្លៃសមរម្យបើប្រៀបធៀបជាមួយប្រទេសដទៃ។ ចំណុចពិសេសដែលជម្រុញឱ្យប្រទេសម៉ាឡេស៊ីក្លាយជាជម្រើសនៃគោលដៅសម្រាប់អ្នកទេសចរណ៍ ក្នុងតំហែទាំសុខភាពនៅលើសាកលលោកមានដូចជា ៖ គុណភាពលំដាប់ពិភពលោក ស្តង់ដារគុណភាព និងសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យម៉ាឡេស៊ីគឺជាមន្ទីរពេទ្យគំរូ និងជាខ្នាត​គោល​​សម្រាប់ធៀបទៅ​នឹងមន្ទីរពេទ្យល្បីៗនៅលើពិភពលោក ហើយត្រូវបានត្រួត​ពិនិត្យ​យ៉ាង​​ដិត​ដល់ និងមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ពីសំណាក់ក្រសួងសុខាភិបាលម៉ាឡេស៊ី។ ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រកបដោយគុណភាពខ្ពស់របស់យើងខ្ញុំសុទ្ធតែ បានទទួលការបណ្ដុះបណ្ដាលពីគ្រឹះស្ថានល្បីៗដែលទទួលស្គាល់ជាអន្តរជាតិដូចជា ប្រទេសម៉ាឡេស៊ី ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង សហភាពអឺរ៉ុប។ មន្ទីរពេទ្យជាសមាជិកនៃបណ្ដាញ Malaysia Healthcare ត្រូវបានទទួល ស្គាល់ដោយស្ថាប័នអន្តរជាតិនានា ដូចជា ៖ ស្ថាប័ន Malaysia Society for Quality in Health (MSQH), ស្ថាប័ន Joint Commission International (JCI), គណៈកម្មការ Reproductive Technology Accreditation Committee (RTAC) និង ទីភ្នាក់ងារផ្សេងៗទៀត ដែលស្ថិតនៅក្រោមស្ថាប័ន International Society for Quality in Healthcare (ISQua)។ លទ្ធភាពបង់ថ្លៃសេវា ក្រសួងសុខាភិបាលម៉ាឡេស៊ីធ្វើការគ្រប់គ្រងអត្រាខ្ពស់បំផុតសម្រាប់ការព្យាបាល តំហែទាំសុខភាពតាមរយៈគោលការណ៍ Fees Schedule 13 ហេតុដូច្នេះ ហើយ អ្នកជម្ងឺមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយ​ទៅលើការព្យាបាល បើធៀបទៅនឹងប្រទេសនានានៅក្នុង​តំបន់។ ធៀបទៅនឹងសហរដ្ឋអាមេរិក អ្នកជម្ងឺអាចសន្សំបានរហូតដល់ ៦០-៨០% ទៅលើ​ចំណាយ​សម្រាប់ការព្យាបាលសំខាន់ៗ ដូចជា ការវះកាត់ប្ដូរឆ្អឹងត្រគាក ឬជង្គង់ ការផ្សាំ​​សរសៃ​ឈាមបេះដូង ការវះកាត់ឆ្អឹងខ្នង និង ការវះកាត់ កែច្នៃសម្ផស្សមុខ​ជា​ដើម​។ល។ ការព្យាបាលសំខាន់ៗ ៖ ចំណាយប្រៀបធៀប (ជាប្រាក់ដុល្លារអាមេរិក) ដែលរៀបចំឡើយដោយស្ថាប័ន Patient Beyond Borders (តារាង​ ស្ថិតិចំណាយប្រភេទជំងឺ​និងតាមប្រទេស)   ចំណាយជា ប្រាក់ដុល្លារ សហរដ្ឋអាមេរិក កូស្តារីកា ឥណ្ឌា ម៉ាឡេស៊ី ម៉ិចស៊ីកូ សិង្ហបុរី កូរ៉េខាង ត្បូង តៃវ៉ាន់ ថៃ ប្រាក់សន្សំមធ្យម   ៤៥-៦៥% ៦៥-៩០% ៦០-៨០% ៤០-៦០% ២៥-៤០% ២៥-៤៥% ៤០-៦៥% ៥០-៧៥% ផ្សាំផ្លូវពង្វាងសរសៃឈាមបេះដូង CABG ៩២,០០០ ៣១,៥០០ ៩,៨០០ ២០,៨០០ ៣៤,០០០ ៥៤,៥០០ ២៩,០០០ ២៧,០០០ ៣៣,០០០ ការវះកាត់ប្ដូរសន្ទះបេះដូងដោយមានសរសៃពង្វាង ៨៧,០០០ ២៨,០០០ ១១,៩០០ ១៥,០០០ ២៦,៥០០ ៤៦,០០០ ៣៨,០០០ ២២,០០០ ១៩,០០០ ការវះកាត់ប្ដូរឆ្អឹងត្រគាក ៣១,០០០ ១៥,៣០០ ៩,៤០០ ១២,៥០០ ១៤,២០០ ២១,៤០០ ២១,៦០០ ១៤,០០០ ១៦,៥០០ ការវះកាត់ប្ដូរជង្គង់ ២៨,០០០ ១៤,២០០ ៧,២០០ ៧,៨០០ ១២,៣០០ ១៩,២០០ ១៦,២៥០ ១៣,៤០០ ១៣,២០០ ការវះកាត់ឆ្អឹងកងខ្នង ៦៥,០០០ N/A ៩,៥០០ ១៤,២៥០ ២២,៥០០ ២៧,៨០០ ២៤,២០០ ១៨,០០០ ១៦,០០០ ដាក់កង IVF មិនរាប់​បញ្ចូល​ថ្លៃឱសថ​ព្យាបាល  ១២,៥០០ N/A ៣,៣០០ ៤,២០០ ៥,៨០០ ៩,៤៥០ ៧,៥០០ ៤,៦០០ ៤,០០០ ផ្លូវពង្វាងអាហារក្នុងក្រពះ ២៣,០០០ ១០,៥០០ ៦,៨០០ ៩,២៥០ ១១,៥០០ ១៤,៨០០ ១៤,៥០០ ១២,៧០០ ១២,៦០០ ដាំបង្គោលឆ្អឹងក្នុងធ្មេញ ២១,៥០០ ៩,៣៥០ ៦,៨៥០ ៧,៧០០ ៩,៣០០ ១១,៨០០ ៩,៩០០ ៨,៧០០ ៩៣,០០០ ដាំបង្គោលឆ្អឹងក្នុងធ្មេញ (ធ្មេញលើ និង ក្រោម) ១១,៥០០ ៤,២៥០ ៣,៣០០ ៣,៧៥០ ៤,១០០ ៧,០០០ ៥,៦៥០ ៤,៣៥០ ៣,៧០០ កែសម្ផស្សទូទាំងមុខ ១១,៥០០ ៤,៩០០ ២,៨០០ ៣,៣០០ ៤,៧៥០ ៧,៨៥០ ៥,៩០០ ៥,២៥០ ៣,៧០០ វះកាត់កែច្រមុះ ៤,៨០០ ២,៦០០ ១,៤០០ ២,៨០០ ៣,១០០ ៣,៥០០ ៣,៨០០ ៣,២០០ ១,៦០០ ការបដិសេធ ៖ អត្រាប្ដូរប្រាក់អាចប្រែប្រួលទៅតាមឆ្នាំ។ តារាងនេះផ្ដល់នូវការប៉ាន់ស្មានទៅលើការសន្សំចំណាយប៉ុណ្ណោះ។                                                                                     ប្រភព ៖ ស្ថាប័ន Patient Beyond Borders, ២០២០ ភាពងាយស្រួលក្នុងការទទួលបានសេវា ប្រទេសម៉ាឡេស៊ីមានមន្ទីរពេទ្យឯកជនចំនួន២១០ ដោយមិនរាប់បញ្ចូល គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលសុខភាព។ ស្ទើរតែមិនចាំបាច់រង់ចាំការណាត់ជួប ដើម្បីពិភាក្សា និងដើម្បីព្យាបាលឡើយជាមួយនិងអ្នកឯកទេសបែបនេះធ្វើឱ្យ ការទទួលបានសេវារហ័ស​ទាន់​ពេល។ បន្ថែមពីនេះទៅទៀត ក៏មានការតភ្ជាប់ នូវជើងយន្តហោះដែលមិនឈប់សំចតទៅ​កាន់​មជ្ឈមណ្ឌល​​​ប្ដូរជើងហោះហើរ សំខាន់ៗនៅទូទាំងពិភពលោកផងដែរ។   មជ្ឈមណ្ឌល Global Halal Hub សង្គមម៉ាឡេស៊ីភាគច្រើនជាអ្នកមូស្លីមដែលមានភាពរួសរាយរាក់ទាក់ នៅគ្រប់ មន្ទីរពេទ្យទាំងអស់​របស់យើងខ្ញុំបម្រើតែមុខម្ហូបហាឡាល់ប៉ុណ្ណោះ ហើយក៏ ផ្ដល់ជូននូវបន្ទប់សម្រាប់ថ្វាយបង្គុំព្រះផងដែរ។ មានផលិតផលវេជ្ជសាស្ត្រដែលគ្មានសារធាតុសាច់ជ្រូក ដូចជាចេសដេររបួស និងវ៉ាក់សាំងជាដើម ។ អ្នកដែលមានជំនាញវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តជាច្រើន ទាំងបុរស និង ស្ត្រី គឺជាជនជាតិមូស្លីម។ ឋានសួគ៌ទេសចរណ៍ Malaysia Healthcare ក៏ត្រូវទទួលបានភាពទាក់ទាញបន្ថែមទៀតដោយ សារ​ទីតាំង​​របស់​​វា​​ជា​​មណ្ឌល​​សុខ​ភាព​​ដែល​​រីក​ចម្រើនឥតឈប់ឈរ មូស្លីមដែលជាប្រជាជាតិដ៏មានភាព​រួស​​រាយ​រាក់ទាក់ មានតំបន់ទេសចរណ៍ ច្រើន មានប្រព័ន្ធសុខាភិបាលពហុភាសា ​ដែល​អាច​ផ្ដល់​ជូនអ្នកជម្ងឺនៅទូទាំង ទ្វីបអាស៊ី និងពិភព​​លោកនូវភាពងាយស្រួលក្នុងការប្រើប្រាស់ភាសាតាម ចំណង់ចំណូលចិត្តរបស់ពួកគេ ។ ការផ្ដល់ជូនសេវាដ៏រលូនតាំងពីដើមដល់ចប់ Malaysia Healthcare ផ្ដល់ជូនលើសពីតំហែទាំសុខភាព ជាការថែទាំជូន អ្នកទេសចរណ៍ដែលអាចឱ្យពួកគេមានភាពរីករាយនឹងបទពិសោធន៍នៃការធ្វើដំណើរទេសចរណ៍ និងពិនិត្យសុខភាពដ៏រលូនតាំងពីដើមដល់ចប់។ នៅពេលអញ្ជើញមកដល់ អ្នកទេសចរណ៍ដែលធ្វើដំណើរសម្រាប់តំហែទាំ សុខភាពនឹងទទួលបាននូវការស្វាគមន៍ ពីបុគ្គលិកផ្នែក Concierge and Lounge របស់ Malaysia Healthcare ​យើង​ខ្ញុំ ដែល​នឹង​មក​ទទួល​អ្នក​ទេសចរណ៍ដល់ច្រកចេញយន្តហោះតែម្ដង រួចហើយបុគ្គលិកនឹងជូនអ្នក ដំណើរទៅ​យក​ឥវ៉ាន់តាម​ច្រក​​រហ័សសម្រាប់អន្តោប្រវេសន៍ ហើយបន្ទាប់មក ឱ្យពួកគាត់​រង់​ចាំនៅបន្ទប់​រង់ចាំ​​រហូតដល់​ក្រុមអ្នកដឹកជញ្ជូនរបស់សណ្ឋាគារ ឬមន្ទីរពេទ្យមកទទួល។ នៅគ្រប់ជំហានទាំងអស់នៃការធ្វើដំណើរ Malaysia Healthcare នឹងនៅ ជាមួយ​ដើម្បី​ជួយ និងនាំផ្លូវអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពទាំង ឡាយបានពេញមួយដំណើរពិនិត្យសុខ​ភាពរបស់ពួកគេ រហូតដល់ពេល ត្រឡប់ទៅគេហដ្ឋានវិញ។ 3. តើមានសេវាព្យាបាលវេជ្ជសាស្ត្រអ្វីខ្លះដែលបានផ្ដល់ជូនអ្នកទេសចរណ៍ថែទាំសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី?តើការព្យាបាលឯកទេសលើជម្ងឺអ្វីខ្លះដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបាននឹង កំពុងផ្ដល់ជូន? ក្នុងចំណោមការព្យាបាលតំហែទាំសុខភាពដែលអ្នកដំណើរទទួលបានពីប្រទេសម៉ាឡេស៊ីមានដូចជា ៖ ការបង្កកំណើត មហារីក បេះដូង សល្យកម្មអវៈយវៈ ការព្យាបាល​សម្ផស្ស និងការព្យាបាលជា ច្រើនប្រភេទទៀត។      ការព្យាបាលការបង្កកំណើត ៖ ប្រទេសម៉ាឡេស៊ីបានប្រកាសឱ្យដឹងនូវអត្រាជោគជ័យរបស់អ្នកជម្ងឺ​ម្នាក់​ក្នុងចំណោមអ្នកជម្ងឺចំនួនពីរនាក់ដែលមកទទួលសេវាបង្កកំណើតតាមវិធី in vitro fertilization (IVF) ហើយបានផ្ដល់នូវការព្យាបាលទំនើបរួមមាន ការមិនអាចបង្កកំណើតបានដោយសារជម្ងឺ​មហារីក និង បច្ចេកវិទ្យា AI សម្រាប់ការធ្វើតេស្តិ៍លើលទ្ធភាពបង្កកំណើត ដោយពង្រឹងនូវមូលដ្ឋាន របស់ខ្លួនជាមណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia)។ មជ្ឈមណ្ឌលចំនួនប្រាំបីក្នុង ចំណោម៣០ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយ RTAC មានទីតាំងស្ថិតនៅក្នុង​ប្រទេសម៉ាឡេស៊ី។ ការព្យាបាលជម្ងឺមហារីក ៖ អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពជាច្រើនស្វែងរកការព្យាបាល ជម្ងឺមហារីក​នៅ​ក្នុងប្រទេសម៉ាឡេស៊ី ព្រោះមន្ទីរពេទ្យនៅទីនេះបានផ្ដល់នូវសេវាកម្មព្យបាលជម្ងឺ មហារីកនេះបានគ្រប់​ជ្រុង​ជ្រោយ--ដោយចាប់ផ្ដើមពីការថតរហូតដល់ការប្រើប្រាស់បច្ចេកវិទ្យា ស្វែងរកជម្ងឺមហារីក-- ដើម្បីសម្រួល និងផ្ដល់ភាពរលូនដល់ការធ្វើដំណើរព្យាបាលរបស់អ្នកជម្ងឺ។ ប្រទេសម៉ាឡេស៊ីបាន​លេច​មុខជាប្រទេសដែលបានរៀបចំល្អបំផុតទីបីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានត្រៀមខ្លួន​ប្រយុទ្ធ​ប្រឆាំងនឹងជម្ងឺមហារីកនៅក្នុងការសិក្សាមួយដែលធ្វើឡើងដោយ The Economist Intelligence Unit (The EIU)។ ការព្យាបាលបេះដូង ៖ ជាងមួយទសវត្សរ៍កន្លងទៅ ប្រទេសម៉ាឡេស៊ីក៏បានទទួលនូវ ប្រជាប្រិយភាជាចង្វាក់បេះដូងអាស៊ី (Heartbeat of Asia ) ផងដែរ ដោយសារតែសហប្រតិបត្តិការខាងវេជ្ជសាស្រ្តរបស់ អ្នកជំនាញហើយ​និងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពយើងខ្ញុំ។ ជាការពិតណាស់ វិទ្យាស្ថានជាតិ បេះដូង (National Heart Institute) បានទទួលនូវភាពជោគជ័យដ៏ភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្ម តំហែទាំសុខភាព​សាកល ដោយបានក្លាយជាមន្ទីរពេទ្យទីមួយនៅក្រៅសហរដ្ឋអាមេរិកដែលអាចវះ កាត់ដាក់បេះដូង​សិប្បនិម្មិត (Micra AV pacemaker) ជាឧបករណ៍ដែលដាក់ក្នុងខ្លួនបានសម្រាប់ ព្យាបាលអត្រា​ចង្វាក់​បេះដូងដើរយឺត។ គឺការអភិវឌ្ឍន៍នេះហើយដែលបានទាក់ទាញក្រុមអ្នកជម្ងឺ ពីគ្រប់ច្រកល្ហក​ទាំង​អស់ធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការថែទាំសុខភាពប្រកប ដោយគុណភាពដែលអាចទុកចិត្តបាន និងមានលទ្ធភាពបង់ចំណាយបាន។ ការព្យាបាលសល្យកម្មអវៈយវៈ ៖ វេជ្ជបណ្ឌិតផ្នែកសល្យកម្មអវៈយវៈរបស់យើងខ្ញុំត្រៀមខ្លួនរួចជា​ស្រេចដើម្បីជួយលោកអ្នកក្នុងការជំនះនៅក្នុងពេលលំបាកនេះនៅក្នុងជីវិតរបស់លោកអ្នក។ ចាប់​តាំង​​​​ពីការវះកាត់សល្យកម្មអវៈយវៈរហូតដល់ការធ្វើលំហាត់ស្ដារលទ្ធភាពពលកម្ម យើងខ្ញុំផ្ដល់ជូន​ដល់អ្នកជម្ងឺរបស់យើងនូវការជួយលើកទឹកចិត្តដែលមានតែមួយគត់តាមបែបម៉ាឡេស៊ី។ ការព្យាបាលថែរក្សាសម្ផស្ស ៖  ក្រុមគ្រូពេទ្យល្បីៗផ្នែកវេជ្ជសាស្ត្ររបស់យើងខ្ញុំបានប្ដេជ្ញាចិត្តរបស់ ពួកគេ​ក្នុង​ការធ្វើឱ្យសុបិនរបស់អ្នកក្លាយជាការពិត។ យើងខ្ញុំសូមធានា ព្រោះអ្នកដែលមានជំនាញ វិជ្ជាជីវៈថែរក្សា​សម្ផស្សទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានអនុញ្ញាត និងទទួលបាននូវការ ឯកភាពឱ្យប្រកប​វិជ្ជាជីវៈនេះពីក្រុមប្រឹក្សា Malaysian Medical Council (MMC) និង មានវិញ្ញាបនប័ត្រ Annual Practising Certificate (ACP), រួមទាំង អាជ្ញាប័ណ្ណ Licensing and Credentialing to Practise (LCP) ផងដែរ។ ការព្យាបាលជម្ងឺរលាកថ្លើមប្រភេទ C ៖ ជាប្រទេសទីមួយនៅលើពិភពលោក ដែលត្រូវបានអនុញ្ញាត​ក្រោមលក្ខខណ្ឌឱ្យប្រើប្រាស់ថ្នាំ Ravidasvir រួមបញ្ចូលគ្នាជាមួយនិង Sofosbuvir ដើម្បីព្យាបាល​ជម្ងឺ​រលាកថ្លើមប្រភេទC ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ជូននូវដំណោះ​ស្រាយ​ព្យាបាល​ជម្ងឺនេះ​ក្នុង​ថ្លៃសមស្របហើយអាចមានលទ្ធភាពចំណាយបាន និងប្រកបដោយប្រសិទ្ធិ ភាព​សម្រាប់អ្នកទាំងឡាយណាដែលផ្ទុកមេរោគ។ លក្ខណ្ឌនេះស្របគ្នាជាមួយនិងបេសកកម្ម របស់​អង្គការសុខភាពពិភពលោក WHO ក្នុងការកាត់បន្ថយការឆ្លងជម្ងឺរលាកថ្លើមថ្មីឱ្យបាន ៩០% និងកាត់បន្ថយមរណភាព​ដោយសារជម្ងឺរលាកថ្លើមប្រភេទC នេះបាន៦៥% នៅដំណាច់ឆ្នាំ ២០៣០។ ប្រទេសម៉ាឡេស៊ី​កំពុងតែផ្ដល់ជូនអ្នកជម្ងឺរលាកថ្លើមប្រភេទC នូវការព្យាបាលមួយ ដែលមានអត្រាជាសះស្បើយរហូត​ដល់៩៧% និងកាត់បន្ថយថ្លៃចំណាយឱ្យបាន៩៥%។ 4. តើមន្ទីរពេទ្យល្បីៗណាខ្លះនៅក្នុងប្រទេសម៉ាឡេស៊ីដែលត្រូវបានទទួលស្គាល់ និង ដែលបានចាប់ជា ដៃគូជា​មួយនឹង MHTC? Malaysia Healthcare មានបណ្ដាញមន្ទីរពេទ្យជាសមាជិករបស់ខ្លួនរហូតដល់៧៣ មន្ទីរពេទ្យ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​លើសកលលោក ដែល​បង្កើតបានជាគ្រឹះដ៏រឹងមាំសម្រាប់ការផ្ដល់​សេវាកម្មថែទាំសុខភាព តាមរយៈការធ្វើដំណើររបស់អ្នកជម្ងឺសម្រាប់តំហែទាំសុខភាពដ៏រលូន តាំងពីពេល​ចាប់​ផ្ដើមរហូតដល់ពេលបញ្ចប់។ ប្រព័ន្ធអេកូទេសចរណ៍សម្រាប់តំហែទាំសុខភាពនេះ ក៏ត្រូវបានគាំទ្រដោយកិច្ច​ខិតខំប្រឹងប្រែងសហប្រតិបត្តិការពីតួអង្គក្នុងវិស័យសាធារណៈ-ក្នុងវិស័យ ឯកជនតាមរយៈច្រវាក់​តម្លៃ។  ក្នុងពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យជាសមាជិករបស់ Malaysia Healthcare មានទាំងមន្ទីរពេទ្យ​សមាជិក​ជាន់​ខ្ពស់ និងមន្ទីរពេទ្យធម្មតា ដែលជាគ្រឹះស្ថានសុខាភិបាលឯកជនជម្រុញនូវសកម្មភាព ដំណើរទេសចរណ៍តំហែទាំសុខភាពជូនដល់អ្នកជម្ងឺបរទេស។ មន្ទីរពេទ្យទាំងនេះយ៉ាងហោចណាស់ក៏មានការទទួលស្គាល់ចំនួនមួយទៅលើសេវាកម្មរបស់ខ្លួនផង​ដែរពីសំណាក់ស្ថាប័នអន្តរជាតិដែលទទួលស្គាល់សេវាថែទាំសុខភាពដូចជា ស្ថាប័ន Joint Commission International (JCI) ស្ថាប័ន Malaysian Society for Quality in Health (MSQH) ពីគណៈកម្មការ Reproductive Technology Accreditation Committee (RTAC) និង ពីភ្នាក់ងារផ្សេងៗទៀតដែលស្ថិតនៅក្រោមស្ថាប័ន International Society for Quality in Healthcare (ISQua) ហើយវាជាតំណាងដ៏ខ្ពង់ខ្ពស់ឱ្យ Malaysia Healthcare ដើម្បីធានាឱ្យបានថាយើងខ្ញុំអាច​ផ្ដល់នូវការថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និង ទំនុកចិត្តដល់អ្នកជម្ងឺរបស់យើងខ្ញុំ។ សម្រាប់បញ្ជីពេញលេញនៃបណ្ដាញមន្ទីរពេទ្យសមាជិករបស់យើងខ្ញុំ សូមចូលទៅកាន់វែបសាយ  https://malaysiahealthcare.org/healthcare-facilities 5. តើការព្យាបាលសម្រាប់តំហែទាំសុខភាពនៅពេលក្រោយមកទៀតមានអ្វីខ្លះនៅក្នុងប្រទេសម៉ាឡេស៊ី? ហើយ តើការព្យាបាលជាក់លាក់ណាខ្លះដែលជនជាតិនានាបានទៅទទួលនៅក្នុងប្រទេសម៉ាឡេស៊ី? (ឧទាហរណ៍ ជនជាតិថៃទៅពិនិត្យបេះដូង ជនជាតិកម្ពុជាទៅពិនិត្យភ្នែក ត្រចៀក ច្រមុះ) អស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងការផ្ដល់សេវាដល់អ្នកទេសចរណ៍ថែទាំសុខភាព ប្រទេស​ម៉ាឡេស៊ីបានកសាងនូវកេរ្តិ៍ឈ្មោះជាប្រទេសគោលដៅសុវត្ថិភាព និងគួរជាទីទុកចិត្តបានសម្រាប់ ទេសចរណ៍តំហែទាំសុខភាពចំពោះការព្យាបាលជាច្រើនប្រភេទ រួមមាន (មិនតាមលំដាប់លំដោយ​ជាក់លាក់) ៖ ការបង្កកំណើត [In-Vitro Fertilisation (IVF)] បេះដូង មហារីក សល្យកម្មអវៈយវៈ សរសៃប្រសាទ ធ្មេញ សម្ផស្ស និងការពិនិត្យសុខភាពទូទៅ។ Malaysia Healthcare ទទួលបានកំណើនអ្នកទេសចរណ៍ពិនិត្យសុខភាពពីចំនួនត្រឹមតែ ៦៤៣,០០០ នាក់ នៅក្នុងឆ្នាំ២០១១ ឡើងមកដល់ប្រហែលជា ១.២២០ លាននាក់នៅក្នុងឆ្នាំ ២០១៩ ដែលនេះបង្ហាញឱ្យឃើញនូវទំនុកចិត្តមកលើសេវាកម្មថែទាំសុខភាពរបស់យើងខ្ញុំ ដែលធ្វើ​ដំណើរមកពីបណ្ដាប្រទេសជាច្រើនដូចជា ៖ (មិនតាមលំដាប់លំដោយជាក់លាក់) ៖ o អូស្ត្រាលី o ជប៉ុន o បង់ក្លាដេស o ភូមា o ប៊្រុយណេ o ហ្វីលីពីន o កម្ពុជា o សិង្ហបុរី o ចិន o ចក្រភពអង់គ្លេស o ឥណ្ឌា o សហរដ្ឋអាមេរិក o ឥណ្ឌូណេស៊ី o វៀតណាម 6. តើនៅពេលណាដែលជនជាតិកម្ពុជាគួរពិចារណាធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដើម្បីធ្វើការព្យាបាលតាមក្បួនវេជ្ជសាស្ត្រ? តើមាននីតិវិធីប្រតិបត្តិស្តង់ដារបច្ចុប្បន្នណាខ្លះ (SOPs) សម្រាប់ដាក់ឱ្យអនុវត្តន៍ ចំពោះ​អ្នក​ទេសចរណ៍​តំហែទាំសុខភាព ដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី (មុនធ្វើដំណើរ/កំឡុងពេល​ធ្វើ​ដំណើរ/ក្រោយធ្វើដំណើរ)? អ្នកជម្ងឺគួរស្វែងរកការព្យាបាលតាមក្បួនវេជ្ជសាស្ត្រឱ្យបានឆាប់បំផុត។ ហានិភ័យនៃការមិនបាន​ទទួល​​ការព្យាបាល​តាមក្បួនវេជ្ជសាស្ត្រតាមការតម្រូវមានសភាពធ្ងន់លើសលុប ព្រោះវាអាចនាំ មកនូវ​ផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរមិនអាចកែខៃវិញបានមកលើសុខភាពទូទៅរបស់អ្នកជម្ងឺ។ ខណៈដែលព្រំដែនអន្តរជាតិក្នុងពេលបច្ចុប្បន្នរបស់ប្រទេសម៉ាឡេស៊ីនៅបន្តបិទ យើងបានត្រឹមតែ​អាចសម្របសម្រួលការធ្វើដំណើរចូលមករបស់អ្នកជម្ងឺបរទេស ទៅតាមករណីជាក់ស្ដែងនីមួយៗ​ប៉ុណ្ណោះ។ Malaysia Healthcare នៅតែប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវនិរន្តរភាពនៃការថែទាំដល់អ្នកជម្ងឺ​យើងខ្ញុំដែលស្វែងរកការព្យាបាលថែទាំសុខភាពលើជម្ងឺធ្ងន់ធ្ងរដូចជា អ្នកជម្ងឺបេះដូង និងអ្នកជម្ងឺ​មហារីកជាដើម តាមរយៈការធ្វើដំណើរពិនិត្យសុខភាពដោយអនុវត្តនូវនីតិវិធីប្រតិបត្តិស្តង់ដារយ៉ាង​តឹងរ៉ឹង។ Malaysia Healthcare ធ្វើការជិតស្និទ្ធជាមួយនិងក្រសួងសុខាភិបាលម៉ាឡេស៊ី និងក្រុមប្រឹក្សា Malaysian National Security Council (MKN) ដើម្បីធានាថាអ្នកជម្ងឺធ្ងន់ធ្ងររបស់យើងខ្ញុំទទួល​បាននូវការថែទាំប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។ ខាងក្រោមនេះគឺជានីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដែលត្រូវអនុវត្តសម្រាប់អ្នកទេសចរណ៍ថែទាំ​សុខភាពដែលធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ៖ កំណត់ពេលវេលាដើម្បីធ្វើការព្យាបាលជាមួយនិងមន្ទីរពេទ្យឯកជនដែលបានចុះបញ្ជីជា សមាជិករបស់ MHTC រួចហើយស្នើសុំលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិត របស់អ្នក។ ដាក់ជូននូវឯកសារតម្រូវចាំបាច់ទៅឱ្យមន្ទីរពេទ្យដែលបានជ្រើសរើស រួចហើយដាក់ពាក្យ ស្នើសុំការអនុញ្ញាតដើម្បីចូលក្នុងប្រទេសម៉ាឡេស៊ីដើម្បីព្យាបាលតាមក្បួនវេជ្ជសាស្ត្រទៅឱ្យមន្ទីរពេទ្យ។ ពាក្យស្នើសុំនឹងត្រូវដាក់ជូនដោយ MHTC ទៅកាន់មន្ទីរពេទ្យសមាជិកទៅតាមការជ្រើស​រើស​យករបស់អ្នក។ ក្រោយពេលដែលពាក្យស្នើសុំទទួលបានជោគជ័យ នោះលិខិតអនុញ្ញាឱ្យចូលនឹងត្រូវចេញ​ដោយ MHTC ហើយនឹងត្រូវផ្ញើទៅឱ្យលោកអ្នកតាមរយៈមន្ទីរពេទ្យដែលអ្នកជ្រើសរើស​យក។ ដាក់ពាក្យស្នើសុំទិដ្ឋាការ (បើត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការ) សម្រាប់ខ្លួនរបស់លោកអ្នក និង អ្នកអមដំណើររបស់អ្នក រួចហើយ ធ្វើការរៀបចំចាំបាច់នានា ដើម្បីធ្វើដំណើរតាម យន្តហោះបន្ទាប់ពីបានទទួលលិខិតអនុញ្ញាតឱ្យចូលពីមន្ទីរពេទ្យ។ ទាំងអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាព និងអ្នកអមដំណើរមកជាមួយត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 (ជុំទី ១) នៅមជ្ឈមណ្ឌលធ្វើតេស្តិ៍ដែលទទួលស្គាល់ដោយ MHTC នៅក្នុង រយៈពេល ៣ (បី) ថ្ងៃមុនកាលបរិច្ឆេទធ្វើដំណើរចូលក្នុងប្រទេស ម៉ាឡេស៊ី។ អ្នកជម្ងឺដែលបានចាក់វ៉ាក់សាំងពេញលេញត្រូវធ្វើចត្តាឡីស័ក្ដជាកាតព្វកិច្ចសម្រាប់រយៈ ពេល ៧ថ្ងៃ រួចហើយត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 នៅថ្ងៃទី១ និងថ្ងៃទី៥ នៅក្នុងរយៈពេលធ្វើចត្តាឡីស័ក្ដនេះ។ ចំពោះអ្នកជម្ងឺដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងខ្លះ នោះរយៈពេលធ្វើចត្តា ឡី​ស័ក្ដជា​កាតព្វ​កិច្ចគឺមានចំនួន ១០ថ្ងៃ ហើយពួកគាត់ត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 នៅថ្ងៃទី១ និង ថ្ងៃទី៨ នៅក្នុងរយៈពេលធ្វើចត្តាឡីស័ក្ដនេះ។ សូមចូលទៅកាន់វែបសាយ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ សម្រាប់ទទួលបានព័ត៍មានពីការធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីនីតិវិធី​ប្រតិបត្តិស្តង់ដារ (SOPs) ចំពោះអ្នកទេសចរណ៍តំហែទាំសុខភាព។ 7. តើអ្នកមានសាក្សីពីអ្នកជម្ងឺមុនៗដែលធ្លាប់បានទទួលនូវការព្យាបាលប្រកបដោយជោគជ័យ​ពីសេវាកម្ម​ថែទាំសុខភាពរបស់ម៉ាឡេស៊ីដែរឬទេ? បាស/ចាស មាន យើងខ្ញុំមានសាក្សីជាច្រើន ដែលជាអ្នកជម្ងឺពីមុនៗរបស់យើងខ្ញុំ ដែលបានទទួល​នូវការព្យាបាលដោយជោគជ័យ។ សូមចូលទៅកាន់តំណ នេះសម្រាប់ព័ត៌មានបន្ថែម។

insigHT2021 ដែលជាសន្និសីទអន្តរជាតិមានយៈពេលចំនួនបីថ្ងៃ គឺជាគម្រូយុទ្ធសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាត ដើម្បីបង្កើនភាពរឹងមាំសម្រាប់តំហែទាំសុខភាពពិភពលោកក្នុងស្សាហកម្មទេសចរណ៍             គួឡាឡាំពួ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ – insigHT2021 ដែលជាសន្និសីទវេជ្ជសាស្ត្រឈាន​មុខគេនៃទីផ្សារទេសចរណ៍ក្នុងតំបន់ បានប្រកាសជាផ្លូវការថា ប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលព្យាបាលជំងឺរលាកថ្លើមប្រភេទ C ប្រចាំអាស៊ី ក្រោមអធិបតីភាពរបស់លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី។ ក្នុង​នាម​ជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលបាននូវការអនុញ្ញាតក្នុងការភ្ជាប់ជាមួយលក្ខខណ្ឌក្នុងការប្រើប្រាស់ឱសថ Ravidasvir  ជាមួយឱសថ Sofosbuvir ដើម្បីព្យាបាលជំងឺរលាកថ្លើមប្រភេទC បានធ្វើឱ្យប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយព្យាបាលដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពសម្រាប់អ្នកដែលផ្ទុកមេរោគនេះ។                  “ដើម្បីឆ្លើយតបទៅនឹងទិវាជំងឺរលាកថ្លើមពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី” “Hepatitis Can’t Wait” ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ហើយបាននឹងកំពុងព្យាយាមឆ្ពោះទៅមុខជាមួយនឹងដំណោះស្រាយព្យាបាលអ្នកដែលឆ្លងជំងឺនេះ។ សកម្មភាពនេះមានលក្ខណៈស្របទៅតាមបេសកកម្មរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយការឆ្លងជំងឺរលាកថ្លើមប្រភេទថ្មីរហូតដល់៩០% និងកាត់បន្ថយមរណភាពដោយសារវីរុសនៃ​ជំងឺរលាកថ្លើមរហូតដល់៦៥% នៅត្រឹមឆ្នាំ២០៣០។ ប្រទេសម៉ាឡេស៊ីបាននឹងកំពុងផ្តល់ជូនអ្នកជំងឺរលាកថ្លើមប្រភេទC នូវការព្យាបាលដែលមានអត្រាជាសះស្បើយរហូតដល់៩៧% និងកាត់បន្ថយថ្លៃចំណាយរហូតទៅដល់៩៥% នេះបើតាមប្រសាសន៍របស់លោក YB Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីដែលបានថ្លែងក្នុងពិធីបើកសន្និសីទ insigHT2021 ។             ថ្លែងមតិលើការផ្តល់ជូននូវការព្យាបាលតាមលំនាំថ្មីនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Pharmaniaga Berhad Group លោក Datuk Zulkarnain Md Eusope បានមានប្រសាសន៍បន្ថែមថា "តាមរយៈជំនាញឯកទេសរបស់យើងក្នុងការផ្គត់ផ្គង់    ការដឹកជញ្ជូន និងការចែកចាយឱសថព្យាបាលជំងឺរលាកថ្លើមប្រភេទC ជូនដល់បណ្តាមន្ទីរពេទ្យជាសមាជិករបស់ MHTC យើងមានមោទនភាពក្នុងការរួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមសម្រាប់ប្រទេសម៉ាឡេស៊ី និងអង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទC នៅត្រឹមឆ្នាំ២០៣០។ ដើម្បីបង្កើតនូវលទ្ធភាពទទួលបានការព្យាបាលសម្រាប់អ្នកជំងឺក្នុងស្រុក និងអន្តរជាតិដែលត្រូវការជំនួយ ពួកយើងធ្វើការក្នុងភាពជាដៃគូស្របតាមចក្ខុវិស័យនៃការបង្កើនភាពរឹងមាំ សំដៅជំរុញឱ្យវេជ្ជសាស្រ្តនៃឧស្សាហកម្មទេសចរណ៍បោះជំហានទៅមុខមួយកម្រិតបន្ថែមទៀត។             insigHT2021 ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា និងក្រោមការសម្របសម្រួលពីសំណាក់ក្រុមហ៊ុន MHTC ដែលជាទីភ្នាក់ងារមួយចំណុះក្រោមក្រសួងសុខាភិបាល ដែលមានតួនាទីជួយសម្រួល និងលើកស្តួយដល់តំហែទាំសុខភាពក្នុងស្សាហកម្មទេសចរណ៍នៅប្រទេសម៉ាឡេស៊ី។ សន្និសីទដែលបានធ្វើឡើងក្រោម​ប្រធានបទ ‘Forging Resilience’ បានបង្ហាញពីចក្ខុវិស័យស៊ីជម្រៅអំពីយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត ក៏ដូចជាឱកាសដើម្បីបង្កើនភាពរឹងមាំរបស់ឧស្សាហកម្មនេះក្រោមប្រធានបទនានាដូចជា៖ ការរៀបចំប្រព័ន្ធសុខាភិបាលឡើងវិញ អនាគតនៃតំហែទាំសុខភាព និងសុខុមាលភាព ក៏ដូចជាការកសាងវិស័យបដិសណ្ឋារកិច្ចឡើងវិញពីសំណាក់អ្នកជំនាញល្បីៗខាងឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ។             “insigHT បានដើរតួនាទីជាវេទិកាដ៏សំខាន់ក្នុងការបង្កើតលទ្ធផលរូបី និងមានតម្លៃដែលផ្តល់នូវអត្ថប្រយោជន៍ដល់               បណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនេះ ក៏ដូចជាអ្នកទេសចរស្វែងរកការថែទាំសុខភាព។ ដោយបានស៊ូទ្រាំនឹងស្ថានភាពនៃជម្ងឺរាតត្បាត ឥឡូវនេះ​វាពិតជាមានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការបង្កើនប្រសិទ្ធភាពនៃវេទិកាទាំងនេះដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មរបស់យើងមានភាពរស់រវើកឡើងវិញ” នេះបើតាមប្រសាសន៍របស់លោក Mohd Daud Mohd Arif នាយកប្រតិបត្តិរបស់ MHTC​ ។             នៅក្នុងខួបលើកទីប្រាំមួយរបស់ខ្លួន insigHT2021 ក៏ដើរតួជាកាតាលីករមួយសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងប្រទេស ដោយបានទាក់ទាញបណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនៅទូទាំងផ្នែកផ្សេងៗនៃខ្សែសង្វាក់តម្លៃ សំដៅដល់ការជួយពង្រឹងដល់តំហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីឱ្យបានកាន់តែរឹងមាំថែមទៀត។ TMOne ដែលជាដៃគូឌីជីថលសម្រាប់ insigHT2021 បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញឱ្យការធ្វើឌីជីថលនីយកម្មនូវចំណុចតភ្ជាប់សំខាន់ៗនៅក្នុងដំណើរទេសចរណ៍សម្រាប់តំហែទាំសុខភាព។             “Telekom Malaysia Berhad (TM) តាមរយៈ TM ONE មានក្តីរំភើបរីករាយក្នុងការក្លាយជាដៃគូឌីជីថលសម្រាប់ insigHT របស់ MHTC ក្នុងឆ្នាំទី៣ ជាប់ៗគ្នា។ ភាពជាដៃគូនេះមានលក្ខណៈស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់កម្លាំងថាមពលដល់បណ្តាតួអង្គនៃហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងដំណោះស្រាយឌីជីថលពេញលេញ ដែល​អាចឱ្យពួកគេបោះជំហានទៅមុខ ស្របពេលដែលកំពុងមានបញ្ហាប្រឈមជាសកល។ សេវាឌីជីថលនានាដូចជា៖ ការបង្កើនល្បឿននៃការទទួលយកនូវសេវាវេជ្ជសាស្ត្រ  ហេដ្ឋារចនាសម្ព័ន្ធសុខភាពឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់ និងធ្វើឱ្យវេជ្ជសាស្រ្តក្នុងឧស្សាហកម្មទេសចរណ៍មានភាពរីកចម្រើន ” នេះបើតាមប្រសាសន៍របស់លោក Imri Mokhtar នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន TM។             លោកបានបន្ថែមទៀតថា “យើងបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្រួលដល់បញ្ហានេះ ដោយសារវាមានលក្ខណៈស្របតាមការផ្លាស់ប្តូររបស់យើងដើម្បីក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតលើសុខភាពមនុស្សជាតិជាចម្បង ដោយធ្វើឱ្យជីវិតរស់នៅរបស់មនុស្សកាន់តែល្អប្រសើរឡើងតាមរយៈដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត ហើយស័ក្តិសមនឹងតួនាទីតែមួយគត់របស់យើងក្នុងនាមជាអ្នកបង្កើតឌីជីថលម៉ាឡេស៊ី ” ។             insigHT2021 ទាក់ទាញអ្នកចូលរួមនៅទូទាំងពិភពលោកមកដោយរាប់ចាប់ពីតំបន់ អាស៊ី និងអឺរ៉ុប ហើយមានក្រុមវាគ្មិនដែលក្នុងនោះរួមមានអ្នកដឹកនាំទស្សនៈសកល និងអ្នកជំនាញឯកទេសក្នុងវិស័យទេសចរណ៍។ ក្នុងនោះ​រួម​មាន​៖ លោក YBhg. Tan Sri Dato' Seri លោកបណ្ឌិត Noor Hisham Abdullah (អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី) លោកស្រី Ir. Rizki Handayani, MBTM (អនុរដ្ឋមន្ត្រីទទួលបន្ទុកផលិតផលទេសចរណ៍ និងការរៀបចំពិធីការនានា ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី) លោក Datuk Musa Hj. Yusof (អគ្គនាយករង (ផ្នែកជំរុញការផ្សព្វផ្សាយ), ទេសចរណ៍ម៉ាឡេស៊ី) លោកស្រី Aireen Omar (ប្រធានក្រុមហ៊ុន AirAsia Digital, AirAsia Group) លោកស្រី Nongyao Jirundorn (អាជ្ញាធរទេសចរណ៍ថៃ) លោក Michel Julian (UNWTO អេស៉្បាញ) លោក Arnaud Bauer (LEK Consulting) និងវាគ្មិនដ៏ល្បីល្បាញជាច្រើនរូបទៀត។             សន្និសីទ insigHT2021 ទទួលបានការគាំទ្រពី TM One (ដៃគូឌីជីថល) Tourism Malaysia, Tourism Selangor, IMM Carehub និង Magicopper ។             សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមក្នុងសន្និសីទ insigHT2021 សូមចូលទៅកាន់គេហទំព័រ www.mhtc.org.my/​insigHT2021 ។   អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council: MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាលមួយដែលទទួលខុសត្រូវក្នុងការរៀបចំកន្លែងធ្វើដំណើរថែទាំសុខភាពរបស់ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ២០០៩ MHTC ធ្វើការជាមួយដៃគូសម្របសម្រួលឧស្សាហកម្ម និង អ្នកផ្តល់សេវាកម្ម ក្នុងការសម្របសម្រួលនិងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីរីកចម្រើន ក្រោមម៉ាកយីហោ «ការថែទាំសុខភាពម៉ាឡេស៊ី» (Malaysia Healthcare) ដែលមានគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅថែទាំសុខភាពសកលលោកឈានមុខគេ។ ចាប់ផ្តើមរៀបចំផែនការនៅដំណើរការទេសចរណ៍ថែទាំសុខភាពរបស់អ្នកជាមួយ Malaysia Healthcare             ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.malaysiahealthcare.org ឬទាក់ទងមកមជ្ឈមណ្ឌលបម្រើ   សេវាអតិថិជនរបស់ MHTC តាមរយៈទូរស័ព្ទលេខ ១-៨០០-១៨៨-៦៨៨ (ក្នុងប្រទេសម៉ាឡេស៊ី) ឬលេខ + ៦០៣ ២៧២ ៦៨ ៦៨៨ (នៅក្រៅប្រទេសម៉ាឡេស៊ី) ដែលដំណើរការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ម៉ោងសកល + ៨)។             ទទួលបានបទពិសោធន៍ពេញលេញក្នុងដំណើរទេសចរណ៍យ៉ាងរលូនរបស់អ្នកជំងឺ ដោយចាប់ផ្តើមនូវផ្នែកបម្រើសេវាអតិថិជន និងសាលរង់ចាំរបស់ Malaysia Healthcare ដែលមានទីតាំងស្ថិតនៅ៖ • អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (KLIA)៖ សាលអ្នកដំណើរមកដល់ ច្រកទ្វារទី ៨ (+ ៦០៣ ៨៧៧៦ ៦១៦៨) • អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួទី ២ (klia2) ៖ កន្លែងចេញដំណើរ ជាន់ទី ៣ (+៦០៣ ៨៧៧៨ ៥៥៦៦) • អាកាសយានដ្ឋានអន្តរជាតិ Penang (PIA)៖ ជាន់ទី ១ កន្លែងអ្នកដំណើរមកដល់ (+ ៦០៤ ៦៤៣ ១៦២៦) បណ្តាញផ្សព្វផ្សាយសង្គម Malaysia Healthcare • ហ្វេសប៊ុក – facebook.com/malaysiahealthcare.org • Instagram – instagram.com/malaysiahealthcare   ពានរង្វាន់ និងទំនួលស្គាល់ថ្មីៗរបស់ Malaysia Healthcare ៖ ពានរង្វាន់ Medical Travel Awards (2015-2020) ក្នុងកំណត់ត្រា International Medical Travel Journal • ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៥ – ២០១៧, ២០២០) • ប័ណ្ណសរសើរដ៏ខ្ពង់ខ្ពស់ - ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៨ និង ២០១៩) • ទេសចរណ៍សុខភាព និងវេជ្ជសាស្រ្ដ៖ កម្រងប្រចាំឆ្នាំ - ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (២០១៦-២០២០) ជីវិតរស់នៅលំដាប់អន្តរជាតិ (សន្ទស្សន៍ចូលនិវត្តន៍សកល ២០១៥ - ២០១៩) • ម៉ាឡេស៊ី - “ប្រទេសល្អបំផុតលើពិភពលោកសម្រាប់ការថែទាំសុខភាព” ពានរង្វាន់ Asia Pacific Healthcare & Medical Tourism Awards (2017 – 2021) សន្ទស្សន៍ដំណើរទេសចរណ៍មូស្លីមសកលនៃសន្ទស្សន៍ចំណាត់ថ្នាក់ MasterCard-Crescent Rating Index Global Muslim Travel Index (២០១១ - ២០២១) • ប្រទេសកំពូលសម្រាប់ដំណើរទេសចរណ៍មូស្លីម មន្ទីរពេទ្យល្អបំផុតលំដាប់ពិភពលោកសម្រាប់គុណភាពវេជ្ជសាស្ត្រក្នុងដំណើរកំសាន្តរបស់អ្នកទេសចរ (២០១៣, ២០១៤, ២០១៧-២០១៩) សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតស្តីពីការចុះបញ្ជីពានរង្វាន់ សូមចូលទៅកាន់៖ ww.malaysiahealthcare.org

Top