Menu

ចង់លូតកម្ពស់បន្ថែមទៀត?


ចង់លូតកម្ពស់បន្ថែមទៀត?

សំណួរ ៖ នាងខ្ញុំឈ្មោះអាយុ ២០ឆ្នាំរស់នៅភ្នំពេញ។ ខ្ញុំមិនពេញចិត្តនឹងកម្ពស់ខ្លួនឯងសោះខ្ញុំចង់ខ្ពស់ជាងនេះបន្តិចទៀត។ តើខ្ញុំនៅអាចលូតកម្ពស់បន្ថែមទេបើខ្ញុំប្រើថ្នាំពន្លូតកម្ពស់ និងហាត់ប្រាណឲ្យបានច្រើន? តើមានវិធីអ្វីផ្សេងទៀតក្រៅពីនេះទេ?

ចម្លើយ ៖ ជាក់ស្តែងវ័យលូតលាស់នៅមានដល់អាយុ២៥ឆ្នាំ ឬលើសបន្តិចបន្តួច។ ក្នុងករណីប្អូន គឺប្អូនគ្រាន់តែប្រាប់អំពីអាយុ ហើយគ្រាន់តែបញ្ជាក់ពីភាពមិនសប្បាយចិត្តដោយមិនបានប្រាប់ពីកម្ពស់នោះទេ។ ជាទូទៅគ្រូពេទ្យតែងតែផ្ទៀងផ្ទាត់ជាមួយការថតកាំរស្មី x ទៀតដើម្បីពិនិត្យមើលផ្ទៃលូតលាស់របស់ឆ្អឹងថាតើប្អូននៅលូតលាស់ច្រើនទៀតឬអត់។ វិធីដែលប្អូនអាចធ្វើបាន គឺការលេងកីឡាដែលជាជម្រើសល្អមួយដែលជួយឲ្យឆ្អឹងមានការលូតលាស់ល្អ ហើយការប្រើថ្នាំគួរតែប្រើក្នុងករណីដែលបានធ្វើការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ។ ចំណែកឯជម្រើសមួយទៀតដែលមានការពេញនិយមនៅប្រទេសរីកចម្រើននោះ គឺការវះកាត់ពន្លូតកម្ពស់។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លឹម តាំង ជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក


Share:

អត្ថបទទាក់ទង