
ក្រុមហ៊ុនជីអេសខេ (GSK) ប្រារព្ធទិវាប្រឆាំងជំងឺអាល្លែកហ្ស៊ីពិភពលោក...


នៅថ្ងៃទី០៦ ខែមេសានេះ ក្រុមហ៊ុនជីអេសខេ (GSK) បានរៀបចំ កម្មវិធីសិក្ខាសាលាមួយដែលប្រព្រឹត្តិទៅក្នុងសណ្តាគារភ្នំពេញស្តីពី«ជំងឺអាល្លែកហ្ស៊ីច្រមុះ» ក៏ដូចជាចូលរួមអបអរ«ទិវាប្រឆាំងជំងឺអាល្លែកហ្ស៊ីពិភពលោក»ផងដែរ។
សិក្ខាសាលាទាំងមូលមានការចូលរួមពីវាគ្មិនកិត្តិយស ដូចជា លោកវេជ្ជបណ្ឌិតឃុន ឃាង ដែលបានបកស្រាយពីព័ត៌មានពីស្ថានភាពទូទៅទាក់ទងនឹងជំងឺអាល្លែកហ្ស៊ីច្រមុះ។
លោកសាស្រ្តាចារ្យ សុក សំអាត បានចូលរួមចែករំលែកពីការព្យាបាល និងការការពារ ពីជំងឺអាល្លែកហ្ស៊ី និងមានការបកស្រាយពីផលប៉ះពាល់នៃជំងឺនេះចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិពីលោកវេជ្ជបណ្ឌិត សុខ គួង ផងដែរ។ នាពេលចុងបញ្ចប់នៃកម្មវិធី ក៏មានការសំណេះសំណាលពីសំណាក់ លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនឡុង ទទួលបន្ទុកផ្នែកផ្លូវដង្ហើមរបស់ក្រុមហ៊ុនGSKផងដែរ។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃកម្មវិធី គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឺងបន្ថែមទៀតដល់ឱសថការី និងអ្នកផ្តល់សេវាសុខភាពទាំងអស់ ក្នុងការព្យាបាលជំងឺអាល្លែកហ្ស៊ី និងផ្តល់ការណែនាំឲ្យត្រឹមត្រូវដល់អ្នកជំងឺ។ លើសពីនេះទៀត គឺដើម្បីចូលរួមចំណែកជាមួយពិភពលោក ដើម្បីប្រឆាំងជំងឺអាល្លែកហ្ស៊ីផងដែរ។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ