
សេវាពិគ្រោះ និងព្យាបាលអ្នកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសុមៈ



យោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យជំនួយ ទូច ឃុន ជាអនុប្រធានមន្ទីរពេទ្យព្រះកុសុមៈ ទទួលបន្ទុកគ្រប់គ្រងមជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ បានឲ្យដឹងថា«មជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េនៃមន្ទីរពេទ្យព្រះកុសុមៈ មានទទួលពិគ្រោះ និងព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយមានកន្លែងទទួលរាល់អ្នកជំងឺទឹកនោមផ្អែមទាំងឡាយណា ដែលមានផលវិបាកឲ្យមកសម្រាក និងតាមដានជំងឺ២៤ម៉ោងលើ២៤ម៉ោង។»
លោកសាស្រ្តាចារ្យក៏បញ្ជាក់ផងដែរថា ៖ «អ្នកជំងឺដែលបានមកតាមដាននៅមជ្ឈមណ្ឌលនេះ ត្រូវបានផ្តល់នូវការអប់រំ និងចំណេះដឹង ដែលទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម ហើយធ្វើយ៉ាងណា ដើម្បីបញ្ចៀសនូវផលវិបាកដែលអាចកើតមានទៅថ្ងៃខាងមុខ។»
មជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ រង់ចាំផ្តល់សេវាជូនបងប្អូនប្រជាជនទាំងអស់ដោយក្តីរីករាយ…ហើយក៏សូមជូនពរឲ្យប្រជាជនទាំងអស់ ដែលបានមកទទួលសេវាការព្យាបាលពីមជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈឲ្យឆាប់ជាសះស្បើយទាំងអស់គ្នា…
សម្រាប់ព័ត៌មានបន្ថែម និងការផ្តល់នូវមតិរិះគន់ក្នុងន័យស្ថាបនា សូមទំនាក់ទំនងទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យផ្ទាល់ មន្ទីរពេទ្យ ព្រះកុសុមៈ ឬទូរស័ព្ទលេខ 098 644 408