Menu

ភាពរំខាននៃបបូរមាត់ជាប់នៅពេលបំបៅដោះ


ភាពរំខាននៃបបូរមាត់ជាប់នៅពេលបំបៅដោះ

ក្រៅពីអណ្តាតជាប់ដែលជាផលពិបាកនៅពេលបំបៅដោះទារក នៅមានបបូរមាត់ជាប់ ដែលបបូរមាត់ខាងលើជាប់ជាមួយនឹងសាច់អញ្ចាញខាងមុខដោយភ្នាស់ម៉្យាងឈ្មោះ Maxillary Frenum។ ហើយភ្នាស់មួយនេះមិនមានផលប្រយោជន៍អ្វីទេផ្ទុយទៅវិញវាមានផលរំខានជាច្រើននៅពេលវាភ្ជាប់បបូរមាត់ និងសាច់អញ្ចាញកាន់តែតឹង។ ភ្នាស់នេះផ្តល់ភាពលំបាកនៅពេលបំបៅដោះទារកដោយទារកមិនអាចបើកមាត់ធំនិងបឺតយកទឹកដោះបានស្រួល។ ហើយម្យ៉ាងទៀតវាអាចបណ្តាលឲ្យធ្មេញពុក ចន្លោះកណ្តាលធ្មេញមុខ បញ្ហាអញ្ចាញ និងបញ្ហាដែលទាមទារឲ្យមានការពត់ធ្មេញ ហើយបបូរមាត់ក៏មានភាពលំបាកក្នុងការធ្វើចលនា និងតួនាទីដទៃទៀតដូចជាពេលញញឹម និងនិយាយ។ ជាធម្មតាការព្យាបាលភ្នាសជាប់នេះមិនត្រូវការធ្វើនៅបន្ទប់វះកាត់ឬប្រើថ្នាំសន្លប់ទេ។

ចំណាត់ថ្នាក់នៃ Maxillary Frenum របស់ក្មេងតូចៗនៅលើកុមារតូចៗដែលមានអាយុចាប់ពី ៨ខែដល់៣ឆ្នាំយើងឃើញថាមានចំណាត់ផ្សេងៗចំនួន ៤ដែលគួរឲ្យកត់សំគាល់:
ប្រភេទទី១ : Frenumធម្មតា
ប្រភេទទី២ : ភ្នាសនៅលើធ្មេញ
ប្រភេទទី៣ : ភ្នាសលាតសន្ធឹងនៅចន្លោះធ្មេញ
ប្រភេទទ៤ :  ភ្នាសលាតសន្ធឹងទៅដល់ក្រអូមមាត់

ការព្យាបាល
ការព្យាបាលបបូរមាត់ជាប់នេះមិនពិបាកប៉ុន្មានទេ។ យើងអាចព្យាបាលដោយការវះកាត់ឬដោយឡាហ្សែរ។ ចំពោះទារកការព្យាបាលមិនទាមទារការចាក់ថ្នាំស្ពឺកនោះទេដោយគ្រាន់តែប្រើប្រភេទជែល១នាទីមុនធ្វើការព្យាបាល។ តែប្រសិនបើក្មេងរៀងធំបន្តិចគឺត្រូវប្រើថ្នាំស្ពឹកជាជំនួយ។

ក្រោយពីធ្វើការព្យាបាល
១. ឧស្សាហ៍ទាញបបូរមាត់កុំឲ្យនៅស្អិតជាប់ជា-មួយនឹងអញ្ចាញដោយវាងាយនឹងជាប់វិញ(ករណីព្យាបាលដោយឡាហ្សែរ)
២. អាចនឹងមានហើមតិចៗដោយបាត់ទៅវិញបន្ទាប់ពី ២៤ទៅ ៣៦ម៉ោងក្រោយព្យាបាល។ គួរប្រើទឹកកកស្អំដើម្បីកាត់បន្ថយការហើមនេះ។
៣. អាចប្រើថ្នាំ Tylenol ឬប្រភទដូចគ្នានេះប្រសិនបើទារកមិនមានអាការៈល្អ
៤. ប្រើជែលបំបាត់ភាពឈឺចាប់

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។         

 


Share:

អត្ថបទទាក់ទង