Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ហេតុអ្វីបានជាអ្នកផឹកកាហ្វេអាចរស់បានយូរ? ការសិក្សាមានពន្លឺខ្លះហើយ…

“អ្នកផឹកកាហ្វេអាចរស់បានយូរ” វាត្រូវបានក្លាយជាការសន្និដ្ឋានរបស់ការសិក្សាជាច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅពេលនេះ អ្នកស្រាវជ្រាវជឿជាក់ថា ពួកគេបានរកឃើញយន្តការមួយ ដែលនៅពីក្រោយទំនាក់ទំនងនេះហើយ។
 
ក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវបានបង្ហាញអំពី គំហើញនៃដំណើរការនៃការរលាកអាចជំរុញឲ្យមានការវិវឌ្ឍទៅជាជំងឺសរសៃឈាមបេះដូង នៅពេលចាស់ទៅ។ ពួកគេក៏បានរកឃើញថា «ការទទួលទានជាតិកាហ្វេអ៊ីន អាចប្រឆាំងនឹងដំណើរការនៃការរលាកនេះ»។ កាហ្វេ តែ សូដា ភេសជ្ជៈប៉ូវកម្លាំង និងសូកូឡា គឺសុទ្ធតែជាអាហារ និងភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដែលវាត្រូវបានស្គាល់ថា គឺជាសារធាតុមួយដែលទៅភ្ញោចសមត្ថភាពខួរក្បាល។
 
ទោះបីជាយ៉ាងណាក៏ដោយ កាហ្វេអ៊ីនមិនមែនត្រឹមតែជួយបង្កើនថាមពលពេលព្រឹកនោះទេ មានការសិក្សាជាច្រើន បានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំ អាចធ្វើឲ្យអាយុវែង។ ការសិក្សាមួយដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ បានរកឃើញថា «អ្នកដែលទទួលទានកាហ្វេចាប់ពីមួយ ទៅប្រាំកែវក្នុងមួយថ្ងៃ មានហានិភ័យទាប ក្នុងការស្លាប់ជាងអ្នកដែលមិនទទួលទានកាហ្វេ»
 
លោក Furman និងសហការីរបស់លោកបាននិយាយថា «ការទទួលទានជាតិកាហ្វេអ៊ីនអាចជួយបង្កើនអាយុ ហើយវាអាចប្រឆាំងនឹងការរលាក»។ សម្រាប់ការសិក្សារបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ បានព្យាយាមកំណត់ឲ្យបាន នៃដំណើរការនៃការរលាកថា វាអាចរួមចំណែកក្នុងការធ្វើឲ្យសុខភាពបេះដូងថយចុះ នៅក្នុងវ័យចំណាស់។ ពួកគេបានវិភាគទិន្នន័យដែលបានពីយុវវ័យដែលមានសុខភាពល្អ មានអាយុចាប់ពី២០ទៅ៣០ឆ្នាំ និងមួយក្រុមទៀត គឺមនុស្សចាស់ ដែលមានសុខភាពល្អ ហើយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
 
បើយោងទៅតាមការពិនិត្យឈាមនៃអ្នកចូលរួមទាំងពីរក្រុមនេះ  អ្នកស្រាវជ្រាវបានកំណត់បានថាមាន  Gene clusters ពីរក្រុមសកម្មភាពខ្លាំង ចំពោះក្រុមមនុស្សចាស់។ ពួកគេបានរកឃើញថា ក្រុមហ៊្សែនទាំងនេះ មានការផ្សារភ្ជាប់ទៅនឹងការផលិតនៃ IL-1beta ដែលជាប្រូតេអ៊ីនមួយប្រភេទ បង្កឲ្យមានការរលាក។
 
កាហ្វេអ៊ីនអាចជួយបង្ការការរលាក បណ្ដាលមកពីសារធាតុដែលបានមកពីការធ្វើមេតាបូលីសនៃអាស៊ីតនុយក្លេអ៊ិច  (Nucleic acid metabolites)។​ ការវិភាគមានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃ Nucleic acid metabolites។
ក្នុងការវាយតម្លៃទៅលើអ្នកដែលទទួលទានជាតិកាហ្វេអ៊ីន អ្នកស្រាវជ្រាវបានរកឃើញថា ឈាមនៃយុវវ័យដែលមាន Gene cluster activity ទាប គឺមានផ្ទុកនូវជាតិ Caffeine metabolites ដូចជាពួក Theophylline និងTheobromine។
 
នៅពេលដែលអ្នកស្រាវជ្រាវបណ្ដុះកោសិកាភាពស៊ាំជាមួយនឹង Caffeine metabolites និង Nucleic acid metabolites ពួកគេបានរកឃើញថា Caffeine metabolites ជួយបង្ការមិនឲ្យមានផលប៉ះពាល់នៃការរលាកនៃ Nucleic acid metabolites។
 
លោក Mark Davis ជាបណ្ឌិតនៃ Institute for Immunity, Transplantation and Infection នៅសាកលវិទ្យាល័យ Stanford បាននិយាយថា «ការរកឃើញនេះបានបង្ហាញអំពី ដំណើរការនៃការរលាក ​ដែលមានការជាប់ទាក់ទងទៅនឹងអាយុនេះ​ គឺមិនត្រឹមតែ មួយនាំឲ្យមានជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែវាត្រូវបានដឹកនាំដោយក្រុមម៉ូលេគុលមួយប្រភេទ យើងអាចធ្វើការកំណត់គោលដៅ និងប្រឆាំងនឹងវាបាន»។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 


អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី មូលហេតុដែល​យើង​ត្រូវ​ការ​ប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង និងសារៈសំខាន់របស់ប្រូតេអ៊ីន។ តស់ មកស្វែងយល់​អំពី​អាស៊ីត​អាមីណូ ប្រភេទ​ផ្សេងៗ​នៃ​ប្រូតេអ៊ីន​ក្នុង​អាហារ និង​របៀប​ដែល​រាងកាយ​របស់យើង​ប្រើប្រាស់​អាស៊ីត​អាមីណូ​ដើម្បី​ផលិត​ប្រូតេអ៊ីន។ តើ​អ្វី​ទៅ​ជា​អាស៊ីត​អាមីណូ? តើវា​មាន​ប៉ុន្មាន​ប្រភេទ?  ប្រូតេអ៊ីន ​ដែល​អ្នក​ទទួលទាន (និង​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ខ្លួន​របស់​អ្នក​រួច​ហើយ) គឺកើត​ឡើងចេញ​ពី​ឯកតា​តូចៗ​ហៅ​ថា អាស៊ីត​អាមីណូ។ គេ​តែង​ហៅ​អាស៊ីត​អាមីណូ​ថា​ជា «សារធាតុផ្សំ » (building blocks)។ មាន​អាស៊ីត​អាមីណូ ២០ ប្រភេទ ​អាច​ត្រូវ​បាន​ចង​ភ្ជាប់​គ្នា​ដើម្បី​បង្កើត​ជា​ប្រូតេអ៊ីន ទាំង​ប្រូតេអ៊ីន​ដែល​អ្នក​ទទួលទាន និង​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ផលិត​ដោយ​រាងកាយ​របស់​អ្នក។ ប្រភេទនៃ​ប្រូតេអ៊ីន​ផ្សេងៗគ្នាក្នុង​អាហារ​មាន​ប្រភេទ​អ្វីខ្លះ? អាហារ​ផ្សេងៗ​គ្នា​មាន​ផ្ទុក​ប្រូតេអ៊ីន​ផ្សេងៗ​គ្នា (ហើយ​ជាធម្មតា​មាន​ច្រើន​ជាង​មួយ)។ ឧទាហរណ៍៖    * ទឹកដោះគោ ឬ​យ៉ាអួ មាន​ប្រូតេអ៊ីន​ហៅថា កាសេអ៊ីន (casein) និង​វ៉េ(whey) ។    * សាច់ ត្រី ឬ​បសុបក្សី មាន​ប្រូតេអ៊ីន​ហៅថា កូឡាជែន (collagen) និង​មីយ៉ូស៊ីន (myosin) ។    * សណ្តែក​មាន​ប្រូតេអ៊ីន​ហៅថា លេគូមីន (legumins) ។    * ស៊ុត​មាន​ប្រូតេអ៊ីន​ជាច្រើន​រួម​មាន អាវីឌីន (avidin) និង​អូវ៉ាល់ប៊ូមីន(ovalbumin) ។ ប្រូតេអ៊ីន​នីមួយៗ​មាន​លក្ខណៈ​ពិសេស ដោយសារ​វា​ត្រូវ​បាន​បង្កើត​ឡើង​ពី​លំដាប់​អាស៊ីត​អាមីណូ​ប្លែកៗ ​រៀងៗ​ខ្លួន។ នៅ​ពេល​ដែល​ប្រូតេអ៊ីន​ត្រូវ​បាន​រំលាយ និង​ស្រូប​យក​ហើយ អាស៊ីត​អាមីណូ​ទាំងនោះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា សារធាតុផ្សំ (building blocks) សម្រាប់​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក។ តើ​អាស៊ីត​អាមីណូ​បង្កើត​ជា​ប្រូតេអ៊ីន​ក្នុង​ខ្លួន​របស់​អ្នក​ដោយ​របៀប​ណា? នៅ​ពេល​អាហារ​ប្រូតេអ៊ីន​ធ្វើ​ដំណើរ​តាម​បំពង់​រំលាយ​អាហារ វា​ត្រូវ​បាន​បំបែក​ទៅ​ជា អាស៊ីត​អាមីណូ​នីមួយៗ រួច​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ រាងកាយ​របស់​អ្នក​ប្រើប្រាស់សារធាតុផ្សំ​ទាំងនេះ​ដើម្បី​ផលិត​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ប្រមាណ ៥០,០០០ ប្រភេទ​ផ្សេងៗ​គ្នា ដែល​នីមួយៗ​មាន​រចនាសម្ព័ន្ធ (និង​មុខងារ) ជាក់លាក់​របស់​វា។ ប្រូតេអ៊ីន​ទាំងនេះ​មាន​ចាប់ពី អង់ស៊ីម ដែល​ជួយ​ពន្លឿន​ប្រតិកម្ម​គីមី​ក្នុង​រាងកាយរហូត​ដល់ អ័រម៉ូន ដែល​ដើរតួដូចជា​អ្នក​នាំសារធាតុ​គីមី។ ប្រូតេអ៊ីន​ផ្សេងទៀតជួយ​គាំទ្រ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ឬ​បញ្ចួន​សារធាតុចិញ្ចឹមហើយ​ក៏​មាន​ប្រូតេអ៊ីន​ដែល​ផ្តល់​រចនាសម្ព័ន្ធ​ដល់​ឆ្អឹង ស្បែក សក់ ក្រចកនិង​សាច់ដុំ​របស់​អ្នក​ផង​ដែរ។ នៅ​ពេល​ដែល​អាស៊ីត​អាមីណូ​ចូល​ក្នុង​ចរន្ត​ឈាមហើយពួកវា​ក្លាយ​ជា «អាង​អាស៊ីត​អាមីណូ» (amino acid “pool”)នៅក្នុង​ជាលិកា និង​សារធាតុ​រាវ​របស់​រាងកាយ​ដែល​អាច​ប្រើប្រាស់​បាន​តាម​តម្រូវការ។ ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​ការ​ប្រូតេអ៊ីន​រាល់​ថ្ងៃ? ការ​ទទួលទាន​ប្រូតេអ៊ីន​ក្នុង​បរិមាណ និង​ប្រភេទ​ត្រឹមត្រូវ​រាល់​ថ្ងៃ​មាន​សារៈសំខាន់ ពីព្រោះ​ប្រសិនបើ​អ្នកកង្វះ​ប្រូតេអ៊ីន ក្នុង​របប​អាហារ​ជា​ប្រចាំ រាងកាយ​របស់​អ្នក​នឹងចាប់ផ្តើមបំបែក​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ខ្លួនស្រាប់ដើម្បី​ផ្គត់ផ្គន់​នូវ​អាស៊ីត​អាមីណូ​ដែល​ចាំបាច់​សម្រាប់​ផលិត​ប្រូតេអ៊ីន​ក្នុង​ខ្លួន​។ ​ដំណើរការ​នៃ​ការកសាង​ឡើង (building up) និង បម្លែង (breaking down) នេះ​កើតឡើង​​គ្រប់ពេលវេលា ដំណើរការ​នេះ​ដំណើរការបានល្អនឹងមានតុល្យភាព​បាន​លុះត្រាតែ​មាន អាស៊ីត​អាមីណូ​គ្រប់គ្រាន់។ ប្រូតេអ៊ីន​ពេញលេញ និង​មិន​ពេញលេញ មាន​អាស៊ីត​អាមីណូ ៩ ប្រភេទ ក្នុង​ចំណោម ២០ ប្រភេទ ដែលគេចាត់ទុកថា​ «ចាំបាច់» ហើយវាចាំបាច់ត្រូវតែបានមកពី​របប​អាហារ​ ពីព្រោះ​រាងកាយ​របស់​អ្នក​មិន​អាច​ផលិត​វា​បាន​ទេ។ ប្រូតេអ៊ីន​ពេញលេញ ប្រូតេអ៊ីន​ពី​​សត្វ​មាន​ផ្ទុកនូវ​អាស៊ីត​អាមីណូ​ចាំបាច់​ទាំងអស់ ដូច្នេះ​ពួកវា​ត្រូវ​បាន​គេ​ហៅថា «ប្រូតេអ៊ីនពេញលេញ» ​រួមមាន៖    * សាច់    * ត្រី    * បសុបក្សី    * ស៊ុត    * ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ សណ្តែកសៀង និង​អាហារ​ប្រូតេអ៊ីន​ដែល​បាន​មកពី​សណ្តែកសៀងដូចជា​តៅហ៊ូ ទឹកដោះគោ​ សណ្តែកសៀង ឬ​ម្សៅ​ប្រូតេអ៊ីន​សណ្តែកសៀង ក៏​ត្រូវ​បាន​ចាត់ទុកថា​ជា​ប្រូតេអ៊ីន​ពេញលេញ​ផង​ដែរ។ ប្រូតេអ៊ីន​មិន​ពេញលេញ លើកលែងតែ​សណ្តែកសៀង ប្រូតេអ៊ីន​រុក្ខជាតិ​ខ្វះ​អាស៊ីត​អាមីណូ​ចាំបាច់ឬអាច​ច្រើនជាងហ្នឹង ដូច្នេះ​ពួកវា​ត្រូវ​បាន​ចាត់ទុកថា «ប្រូតេអ៊ីនមិន​ពេញលេញ» ដែល​រួមមាន៖    * សណ្តែក    * សណ្ដែកបាយ (Lentils)    * គ្រាប់ធញ្ញជាតិ (Nuts)    * គ្រាប់ធញ្ញជាតិ​ទាំងមូល (Whole grains) សម្រាប់អ្នក​​តម​សាច់​ ពួកគេអាច​ទទួលទាន​អាហារ​ចម្រុះ​ច្រើនមុខ​ដើម្បី​ធានា​ថា​ពួកគេ​ទទួល​បាន​អាស៊ីត​អាមីណូ​ចាំបាច់​ពេញលេញ​ក្នុង​របប​អាហារ​របស់​ពួកគេ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីចម្លើយទៅនឹងសំណួរដែលសួរថា តើអាហារក្រឡុកជំនួសរបបអាហារទូទៅ មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ឬទេ? ការសម្រកទម្ងន់មិនមែនជារឿងងាយស្រួលទេ។ ដោយសារល្បឿនដ៏លឿននៃជីវិតសម័យទំនើប មនុស្សភាគច្រើនបានងាកទៅរករបបអាហារ Diet ឬកម្មវីធីសម្រកទម្ងន់ខ្លះដែលគួរឱ្យទុកចិត្ត។ អាហារក្រឡុក រួមជាមួយរបបអាហារ Diet និងលំហាត់ប្រាណ គឺជាជម្រើសល្អជាង និងជាដំណោះស្រាយមានប្រសិទ្ធភាពសម្រាប់ការសម្រក និងការគ្រប់គ្រងទម្ងន់។ វិទ្យាសាស្ត្រនៅពីក្រោយផលិតផលអាហារក្រឡុក ធាតុពិតទៅ អាហារក្រឡុកនេះ វាមិនមែនជារបស់ដ៏គួរឱ្យធុញគ្មានរសជាតិសោះនោះទេ។ សព្វថ្ងៃនេះមានវិធីជាច្រើនមុខដើម្បី​រៀបចំអាហារក្រឡុកឱ្យមានរសជាតិកាន់តែឆ្ងាញ់ និងអាចធ្វើឱ្យអ្នកឆ្អែតបានយូរ។ មានហេតុផលវិទ្យាសាស្ត្របីយ៉ាងដែលអាហារក្រឡុកល្អសម្រាប់ការគ្រប់គ្រងទម្ងន់៖ ប្រូតេអ៊ីន និងសន្ទស្សន៍គ្លុយកូស ប្រូតេអ៊ីន គឺជាសារធាតុអាហារូបត្ថម្ភដែលជួយបំពេញអ្នកបានយូរបំផុត មានន័យថាវាគ្រប់គ្រងភាពឃ្លានបានយូរជាងកាបូអ៊ីដ្រាត ឬខ្លាញ់។ ការទទួលទានបរិមាណប្រូតេអ៊ីនត្រឹមត្រូវជារៀងរាល់ថ្ងៃគឺជាគន្លឹះដើម្បីសម្រេចជោគជ័យ និងរក្សាទម្ងន់រាងកាយដោយមិនប៉ះពាល់សុខភាព។ អាហារក្រឡុក មានសន្ទស្សន៍គ្លុយកូសទាប។ សន្ទស្សន៍គ្លុយកូស (GI) គឺជាវិធីវាស់វែងថាតើអាហារមួយពេលអាចបង្កឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងលឿនប៉ុណ្ណា និងច្រើនប៉ុណ្ណា។ នៅពេលអ្នកបរិភោគអាហារដែលមាន GI ខ្ពស់ ជាតិស្ករក្នុងឈាមនឹងកើនឡើងខ្លាំង ហើយបន្ទាប់មកក៏ធ្លាក់ចុះយ៉ាងខ្លាំង វិញដែរ ហើយនឹងធ្វើឱ្យអ្នកឆាប់មានអារម្មហេវហត់អស់កម្លាំង។ ផ្ទុយគ្នាទៅវិញនេះ អាហារក្រឡុក ក៏ដូចជាអាហារផ្សេងទៀតដែលមានសន្ទស្សន៍គ្លុយកូសទាប វាបញ្ចេញជាតិស្ករទៅក្នុងឈាមយឺតៗ ដែលជាហេតុជួយគ្រប់គ្រងការឃ្លានបាននឹងនរ និងបានយូរ។ នៅពេលណាដែលអ្នកបរិភោគអាហារដែលមានសន្ទស្សន៍គ្លុយកូសទាប ដូចជាផ្លែឈើ បន្លែ ធញ្ញជាតិ និងអាហារក្រឡុកជំនួសអាហារ រាងកាយរបស់អ្នកធ្វើការរំលាយវាយឺត​ៗជាងកាបូអ៊ីដ្រាតធម្មតា និងស្ករដែលមាននៅក្នុងអាហារសម្រន់ទូទៅ។ សូមកត់សម្គាល់ផងដែឬថា សន្ទស្សន៍ GI ទាបមិនមែនសុទ្ធតែមានន័យថាអាហារមួយនោះក៏នឹងមានសារធាតុចិញ្ចឹមខ្ពស់នោះទេ។ ហើយចំណុចនេះគឺជារឿងសំខាន់ដែលយើងនឹងជជែកបន្តទៅទៀតនេះ។ ដង់ស៊ីតេសារធាតុចិញ្ចឹម ដង់ស៊ីតេសារធាតុចិញ្ចឹមសំដៅលើសមាមាត្រនៃសារធាតុចិញ្ចឹម (ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ និងវីតាមីន និងសារធាតុរ៉ែ) ធៀបទៅនឹងកាឡូរី។ អាហារដែលមានដង់ស៊ីតេសារធាតុចិញ្ចឹមទាប ផ្តល់កាឡូរីច្រើន ខ្លាញ់ និងស្ករ ហើយមានសារធាតុចិញ្ចឹមសំខាន់ៗតិចតួចប៉ុណ្ណោះ។ នំខូគី នំខេក មី និងភេសជ្ជៈផ្អែមស្ករគឺច្រើនតែស្ថិតនៅក្នុងប្រភេទនេះ។ អាហារក្រឡុក លើកកម្ពស់របបអាហារ Diet ដែលមានគុណភាពខ្ពស់ ហើយមានដង់ស៊ីតេសារធាតុចិញ្ចឹមខ្ពស់ និងមាន GI ទាប។ បូកបញ្ចូលនឹងការហាត់ប្រាណផងនោះ អាហារក្រឡុកនឹងជួយបង្កើនសាច់ដុំគ្មានខ្លាញ់ និងជួយដល់ការសម្រកទម្ងន់ឱ្យមានប្រសិទ្ធភាព។ ការផ្លាស់ប្តូរឥរិយាបថ នាយកដ្ឋានវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Ulm ប្រទេសអាល្លឺម៉ង់ បានធ្វើការសិក្សារយៈពេលបួនឆ្នាំលើអ្នកជំងឺធាត់ (ដែលមិនបានប្រើប្រាស់ផលិតផល Herbalife)។ អ្នកស្រាវជ្រាវបានកំណត់ហេតុផលប្រាំមួយយ៉ាងដែលអាហារក្រឡុកមានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។ ហេតុផលទាំងនេះរួមមាន៖ 1. ភាពងាយស្រួល កង្វះពេលវេលាដើម្បីរៀបចំអាហារដែលមានសុខភាពល្អ គឺជាឧបសគ្គដ៏ធំបំផុតមួយក្នុងការសម្រកទម្ងន់។ អាហារក្រឡុកជួយសម្រួលបញ្ហានេះបាន។ 2. ការបង្កើនការអនុវត្ត អាហារក្រឡុកជួយឱ្យអ្នកប្រកាន់ខ្ជាប់នឹងរបបអាហាររបស់អ្នក នឹងទប់ស្កាត់ចំណង់ទៅលើអាហារមិនល្អ។ 3. ទម្លាប់ទទួលទានអាហារទៀងទាត់ ភាពជាប់លាប់ រហូតក្លាយជាទម្លាប់គឺជាគន្លឹះនៅក្នុងដំណើរការនៃការសម្រកទម្ងន់ និងរក្សាទម្ងន់។ ការបរិភោគដោយមានពេលវេលាជាក់លាក់ ទៀតទាត់ និងរក្សាគម្លាតនៃអាហារនីមួយៗឱ្យមានរយៈពេលល្មមមិនវែងពេក នឹងមានភាពវិជ្ជមានទៅលើកម្រិតថាមពល និងអារម្មណ៍ឃ្លានរបស់អ្នក។ 4. បរិមាណត្រឹមត្រូវនៃកាឡូរី អ្នកឯកទេសអាហារូបត្ថម្ភតែងតែណែនាំឱ្យទទួលទានចំនួនកាឡូរីជាក់លាក់ក្នុងមួយថ្ងៃៗ ដោយអាស្រ័យលើគោលដៅសុខភាពរបស់អ្នកចង់បាន។ អាហារក្រឡុកនៅពេលរៀបចំតាមការណែនាំត្រឹមត្រូវ គឺជាវិធីងាយស្រួល ក្នុងការតាមដានចំនួនកាឡូរីដែលអ្នកកំពុងទទួលទាន។ 5. គុណភាពនៃអាហារ ការកាត់បន្ថយកាឡូរីអាចធ្វើឱ្យវាពិបាកក្នុងការទទួលបានសារធាតុចិញ្ចឹមដែលត្រូវការ។ អាហារក្រឡុកតែងតែត្រូវបានពង្រឹងជាមួយវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងជាតិសរសៃ ដែលជួយអ្នកជៀសវាងកង្វះសារធាតុចិញ្ចឹម។ 6. ភាពវិជ្ជមានទៅលើការតាមដានខ្លួនឯង ការកត់ត្រាការទទួលទានរបស់អ្នក ជួយឱ្យដឹងពីឥរិយាបថនៃការទទួលទានអាហាររបស់អ្នក។ អាហារក្រឡុកនឹងជួយឱ្យការតាមដាននេះរឹតតែមានភាពងាយស្រួល អាចធ្វើឱ្យអ្នកដឹងអំពីឥរិយាបថរបស់អ្នកកាន់តែប្រសើរ និងអាចដឹងពីលទ្ធផលកាន់​តែងាយស្រួលផងដែរ។ ការពិនិត្យអាហារក្រឡុករបស់ Herbalife មិនមែនអាហារក្រឡុកទាំងអស់ដូចគ្នានោះទេ។ គុណភាពគឺជាកត្តាសំខាន់ ជាពិសេសនៅពេលនិយាយអំពីផលិតផលដែលមានលក់នៅលើទីផ្សារ។ នៅឆ្នាំ ២០២០  អ្នកស្រាវជ្រាវឯករាជ្យបានធ្វើការអង្កេតប្រសិទ្ធភាព និងសុវត្ថិភាពនៃផលិតផល Herbalife® ដែលប្រើជាអាហារក្រឡុកប្រូតេអ៊ីនខ្ពស់សម្រាប់ការគ្រប់គ្រងទម្ងន់។ ការសិក្សានេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុន ប៉ុន្តែការគ្រប់គ្រងលើការប្រតិបត្តិការសិក្សា ឬការរៀបចំកំណត់ត្រា រួមទាំងការវិភាគទិន្នន័យ ការបកស្រាយទិន្នន័យ គឺស្ថិតនៅលើក្រុមអ្នកវិទ្យាសាស្ត្រទាំងស្រុង។ នៅក្នុងការវិភាគ គេបានពិនិត្យឡើងវិញនូវផលិតផលប្រូតេអ៊ីនខ្ពស់ (HP) របស់ក្រុមហ៊ុនដែលប្រើជារបបអាហារជំនួស (MR) ដោយប្រើវិធីសាស្ត្រ randomized controlled trials ដែលបានបោះពុម្ពរហូតដល់ខែកក្កដា ឆ្នាំ ២០១៩។ អ្នកស្រាវជ្រាវបានបញ្ចូលទិន្នន័យពីការសិក្សាចំនួនប្រាំបួន ដែលរួមមានអ្នកចូលរួម ៩៣៤ នាក់៖ ៤៦៣ នាក់នៅក្នុងរបបអាហារជំនួស និង ៤៧១ នាក់នៅក្នុងរបបរអាហារធម្មតា។ កាសិក្សាបានរកឃើញថាអ្នកចូលរួមដែលបានទទួលទានផលិតផល ប្រូតេអ៊ីនខ្ពស់ HP របស់ Herbalife® សង្កេតឃើញថាមានការថយចុះនូវទម្ងន់គួរឱ្យកត់សម្គាល់ បើធៀបនឹងអ្នកដែលទទួលទានរបបអាហារធម្មតា។ សេចក្តីសន្និដ្ឋាន៖ អាហារក្រឡុកដែលមានប្រូតេអ៊ីនខ្ពស់មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ ដើម្បីសម្រេចគោលដៅ និងរក្សាទម្ងន់ឱ្យមានសុខភាពល្អរយៈពេលវែង គឺត្រូវបូកបញ្ជូលគ្នាទាំងអស់ ទាំងរបបអាហារដែលមានតុល្យភាពនៃអាហរ និងរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ហើយការគាំទ្រផ្លូវចិត្តនិងស្មារតី ក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងការសម្រកទម្ងន់។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកអំពី តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល។ តើអ្នកធ្លាប់មានអារម្មណ៍ថា ខួរក្បាលរបស់យើងគឺតែងតែពោរពេញដោយព័ត៌មានដែរឬទេ? ខួរក្បាលគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងរាងកាយមនុស្ស វាជាមជ្ឈមណ្ឌលដ៏សកម្មដែលតែងតែ ស្រូបយកព័ត៌មាន និងសម្របខ្លួនជានិច្ច ។ ពីការរៀនសូត្រ ការចងចាំ រហូតដល់ការសម្រេចចិត្ត និងការដោះស្រាយបញ្ហានាៗ ខួរក្បាលត្រូវដំណើរការជាមួយព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ ។ ទោះបីជាខួរក្បាលមានទម្ងន់ត្រឹមប្រមាណ ២% នៃទម្ងន់ខ្លួនរបស់យើងក៏ដោយ តែខួរក្បាលបានប្រើប្រាស់ថាមពលស្ទើរតែ ២០% នៃថាមពលសរុបរបស់រាងកាយ។ នៅក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹករបស់យើងដែលមានតួនាទីត្រូវបំពេញ និងកិច្ចការជាច្រើននោះ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលការស្រាវជ្រាវបានប្រៀបធៀបខួរក្បាលរបស់យើងទៅនឹងកុំព្យូទ័រមួយ ដែលមានសមត្ថភាពដ៏អស្ចារ្យក្នុងការប្រាស្រ័យ និងសម្របក្នុងបរិយាកាសបានយ៉ាងលឿន និងត្រឹមត្រូវ។ ប៉ុន្តែតើអ្នកធ្លាប់និយាយសុខៗក៏ឈប់ថ្កឹងរកនឹកពាក្យនិយាយមិនឃើញ ឬ សុខៗក៏រកនឹកមិនឃើញថាតើសោផ្ទះរបស់អ្នកទុកនៅឯណា? ការភ្លេចភ្លាំងម្តងម្កាលទាំងនេះ គឺជាធម្មជាតិរបស់ខួរក្បាល។ ប៉ុន្តែ នៅពេលដែលវ័យកាន់តែជ្រេ អាការៈភ្លេចម្តងម្កាលនេះអាចនឹងកើតមានញឹកញាប់ជាងមុន នេះក៏ដោយសារការវិវឌ្ឍន៍របស់ប្រព័ន្ធប្រសាទរបស់យើង។ ការសិក្សាមួយដែលមានឈ្មោះថា (Global Burden of Disease Study) ពីឆ្នាំ ១៩៩០-២០២១ បានបង្ហាញពីការកើនឡើងនៃជំងឺទាក់ទងនឹងខួរក្បាលដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ឈឺក្បាលប្រឡាំងកាំង ជំងឺវង្វេងវង្វាន់ Alzheimer's និងទម្រង់ជំងឺវង្វេងផ្សេងទៀតនៅទូទាំងទ្វីបអាស៊ី។ ការកើនឡើងនៃករណីទាំងនេះ បង្កឱ្យមានពិការភាព និងមនុស្សស្លាប់កាន់តែច្រើនឡើងៗ ដែលរឿងនេះបានក្លាយជាបញ្ហាប្រឈមសុខភាពដ៏សំខាន់លំដាប់ទី ២ នៅអាស៊ី បន្ទាប់ពីជំងឺសរសៃឈាមបេះដូង។ ដំណឹងល្អនោះគឺ ការស្រាវជ្រាវបានបង្ហាញថា ខួរក្បាលរបស់យើងមានសមត្ថភាពរៀនសូត្រ និងសម្របខ្លួនបាន បើទោះបីជាក្នុងដំណាក់កាលដែលវ័យរបស់យើងបន្តវិវត្តឡើងក៏ដោយ ដែលធ្វើឱ្យយើងអាចមានសមត្ថភាពដោះស្រាយកិច្ចការ និងបញ្ហាប្រឈមថ្មីៗបានដោយជោគជ័យ។ អ្នកអាចសាកល្បងអនុវត្តជំហានទាំង ៥ ខាងក្រោមនេះ ដើម្បីជួយឱ្យការចុះខ្សោយនៃខួរក្បាលយឺតជាងមុន និងផ្ទុយទៅវិញជួយឱ្យសមត្ថភាពខួរក្បាលអាចបត់បែន និងធានាថាខួរក្បាលរបស់អ្នកដំណើរការបានល្អបំផុត។   1. ភាពរស់រវើករបស់ខួរក្បាលចាប់ផ្តើមពីការញ៉ាំរបស់អ្នក ក្នុងនាមជាអ្នកជំនាញអាហារូបត្ថម្ភ ខ្ញុំបានយល់ច្បាស់នូវឃ្លាដ៏ល្បីមួយ “អ្នកជាអ្វីដែលអ្នកបរិភោគ” ន័យចំនោះគឺ “អារម្មណ៍ និងការគិត គឺអាស្រ័យលើអ្វីដែលអ្នកបរិភោគ”។ សារធាតុចិញ្ចឹមសំខាន់ៗពីរបបអាហារដែលមានសុខភាពល្អ ជួយបង្កើនសមត្ថភាពផ្លូវចិត្ត និងសុខុមាលភាពអារម្មណ៍ និងការពារប្រព័ន្ធប្រសាទដែលភ្ជាប់ខួរក្បាលទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។ របបអាហារប្រឆាំងនឹងការរលាកជួយដល់សុខភាពខួរក្បាល ដូច្នេះហើយ៖ បរិភោគអាហារដែលសម្បូរទៅដោយសារធាតុ lutein ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានពណ៌លឿង និងបានមកពីបន្លែស្លឹកបៃតងដូចជា ស្ពៃខ្មៅ (spinach) ស្ពៃក្តោប (kale) ស៊ុត និងផ្លែបឺរ (avocados)។ បរិភោគសារធាតុប្រឆាំងអុកស៊ីតកម្មពីផ្លែឈើស្រស់ដូចជា ផ្លែប៊ឺរី ទំពាំងបាយជូរក្រហម ផ្លែប៉ោម ផ្លែ ឆឺរី និងសារធាតុ carotenoid ពីបន្លែដូចជា ការ៉ុត ស្ពៃខ្មៅ និងប៉េងប៉ោះជាដើម ដើម្បីជួយការពារកោសិកាខួរក្បាលពីផលប៉ះពាល់ដោយសារភាពតានតឹងអុកស៊ីតកម្ម (oxidative stress) នៅពេលវ័យរបស់យើងកាន់តែជ្រេឡើងៗ។ ស៊ុត ជាប្រភពនៃប្រូតេអ៊ីនដ៏ល្អ និងវីតាមីន B, D និង E ដែលជួយបង្កើនការចងចាំ ចំណែកឯសារធាតុ choline នៅក្នុងស៊ុតក៏ជួយគ្រប់គ្រងអារម្មណ៍ និងការចងចាំផងដែរ។ Omega-3 fatty acids ដែលមាននៅក្នុងខ្លាញ់ត្រី និងគ្រាប់ធញ្ញជាតិមួយចំនួន ដើម្បីជួយបង្កើនសមត្ថភាពសមត្ថភាពក្នុងការរៀនជំនាញថ្មី។ ប្រើប្រាស់ខ្លាញ់ដែលមានសុខភាពល្អសម្រាប់ចម្អិនអាហារដូចជា ប្រេងអូលីវ អាចជួយបង្កើនសមត្ថភាពក្នុងការរៀនសូត្រ និងការចងចាំ ព្រោះវាជាមូលដ្ឋានគ្រឹះនៃរបបអាហារដែលមានសុខភាពល្អសម្រាប់ខួរក្បាល។ សូមយកចិត្តទុកដាក់លើកាឡូរីដែលអ្នកបរិភោគចូលក្នុងខ្លួន ព្រោះខ្លាញ់នៅជុំវិញពោះមិនមែនគ្រាន់តែជាទម្ងន់នោះទេ វាក៏អាចបង្កឱ្យទៅជាការរលាកបានផងដែរ។ ហើយការរលាកនេះ អាចបង្កឱ្យមានជំងឺខួរក្បាលនៅពេលយើងចាស់ទៅ ដូច្នេះការប្រុងប្រយ័ត្នចំពោះរឿងទាំងនេះគឺពិតជាសំខាន់ណាស់។ សុំចៀសវាងស្ករចម្រាញ់ ជាតិប្រៃខ្លាំង និងអាហារកែច្នៃខ្ពស់។ ផ្តល់ជាតិទឹកដល់រាងកាយជាមួយតែខ្មៅ និងតែបៃតងដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់រាងកាយ និងដើម្បីការពារកោសិកាពីការខូចខាត (free radical) ។ 2. ការធ្វើចលនាជួយពង្រឹងសមត្ថភាពទូទៅរបស់ខួរក្បាល មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានណែនាំថា មនុស្សពេញវ័យគួរធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទី ឬលំហាត់ប្រាណកម្រិតខ្លាំង ៧៥ នាទីក្នុងមួយសប្តាហ៍ ដើម្បីសម្រួលសុខភាពខួរក្បាល និងសុខុមាលភាពជារួម។ ការធ្វើចលនាទៀងទាត់ជួយដល់សមត្ថភាពខួរក្បាល បង្កើនអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹង និងបន្ថយហានិភ័យនៃការថយចុះនៃសមត្ថភាពខួរក្បាលនៅពេលដែល​វ័យរបស់យើងជ្រេរទៅៗ ។ 3. វឹកហាត់ខួរក្បាលរបស់អ្នក ការប្រកួតនានា ឬហ្គេមដែលតម្រូវឱ្យប្រើប្រាស់ខួរក្បាល ជួយធ្វើឱ្យបណ្តាញសរសៃប្រសាទមានភាពសកម្ម ជាពិសេសវារឹតតែសំខាន់សម្រាប់មនុស្សពេញវ័យដែលមានបញ្ហាខ្សោយសមត្ថភាពខួរក្បាល។ សូមរីករាយជាមួយសកម្មភាពដូចជា ការហែលទឹក ការចម្អិនអាហារ គូរគំនូរ តៃជី (tai-chi) ជាដើម ព្រោះសកម្មភាពទាំងនេះជួយលើកទឹកចិត្តឱ្យមានការគិត ការវិភាគ និងការរៀនសូត្រជានិច្ច។ ហើយមិនថាជាការអនុវត្តខាងជំនឿសាសនា ឬការសម្រាកលម្ហែរជាមួយធម្មជាតិទេ ការរស់នៅជាមួយភាពវិជ្ជមានគឺជាគន្លឹះនៃសុខុមាលភាពជារួម។ លំហាត់ប្រាណដែលជួយដល់សតិសម្បជញ្ញៈ (mindfulness) យូហ្គា (yoga) ឬការធ្វើសមាធិ អាចជាវិធីងាយបំផុតក្នុងការចាប់ផ្តើមដំណើរការនេះ។ 4. ទម្លាប់ស្អាត អារម្មណ៍ស្រស់ថ្លា ព្យាយាមកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់នឹងសារធាតុកខ្វក់ក្នុងបរិស្ថានដូចជា ផ្សែង ផ្សិត និងអ័ព្ទ។ កាត់បន្ថយការប្រើប្រាស់អេក្រង់ច្រើនពេក និងបរិយាកាសរញ៉េរញ៉ៃ។ ចៀសឱ្យឆ្ងាយពីការញៀនបារី ការផឹកស្រាច្រើនហួសហេតុ ឬការញៀននឹងសារធាតុផ្សេងៗទៀត ព្រោះវាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពខួរក្បាលរបស់យើង។ 5. បង្កើតការទំនាក់ទំនងដែលប្រកបដោយអត្ថន័យ ការស្រាវជ្រាវបានបង្ហាញថា ទំនាក់ទំនងល្អក្នុងសង្គមអាចលើកកម្ពស់ផ្លូវអារម្មណ៍ ការពារការចងចាំ និងជួយដល់សុខភាពខួរក្បាលរយៈពេលវែង។ ទំនាក់ទំនងល្អ នឹងជួយគាំទ្រសុខុមាលភាពផ្លូវចិត្ត និងភាពអត់ធន់។ ការចំណាយពេលវេលាដែលមានគុណភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាប្រចាំ អាចជួយបង្កើនការចងចាំ និងធ្វើឱ្យកម្សោយសមត្ថភាពខួរក្បាលមានសភាពយឺតជាងមុន។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេនិងជាសហគមន៍ ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យនិងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ភ្នំពេញ៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាព​លំដាប់​ថ្នាក់​ពិភពលោក​ និងលោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកធានាគុណភាព និងការត្រួតពិនិត្យជាសកលរបស់ក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកពី វិធីសាស្រ្តវាយតម្លៃ​គុណភាព​សារធាតុ​ចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)។ ប្រទាលកន្ទុយក្រពើ ជាមួយនឹង​គុណ​ប្រយោជន៍​ដ៏សម្បូរបែបរបស់វា គឺជាសារធាតុ​រុក្ខជាតិ​ដ៏​ពេញ​និយម​បំផុតមួយនៅទូទាំងពិភពលោក។ រាប់ចាប់តាំង​ពី​អាហារបំប៉ន ភេសជ្ជៈ រហូតដល់ផលិតផលថែរក្សាស្បែក ប្រទាលកន្ទុយក្រពើគឺបានក្លាយជាគ្រឿង​ផ្សំ​ដ៏​សំខាន់នៅក្នុងឧស្សាហកម្មសុខភាព និងសុខុមាលភាព។ ព្រោះ​បែប​​នេះហើយ ទើបគុណភាព និង​សុវត្ថិភាព​នៃផលិតផលដែលមានសារធាតុផ្សំពីប្រទាលកន្ទុយក្រពើ គឺជា​រឿង​សំខាន់។ បម្រែបម្រួលក្នុង​ការដាំដុះ ការប្រមូលផល និងការកែច្នៃ ដែលវាអាចប៉ះ​ពាល់ដល់​សមាស​ធាតុ​គីមី​នៃ​វត្ថុ​ធាតុ​ដើមនៃ​ប្រទាល​កន្ទុយក្រពើ ដូច្នេះហើយវាទាមទារឱ្យមានការ​ធ្វើតេស្តឱ្យបានម៉ត់ចត់ទៅ​តាមបែប​វិទ្យា​សាស្រ្ត​​ ដើម្បីធានាបាននូវស្ថេរភាពគុណភាពផលិតផល។ តួនាទីនៃការធ្វើតេស្តវិភាគលើប្រទាលកន្ទុយក្រពើ ចំណុចសំខាន់មួយនៃការធានាគុណភាពប្រទាលកន្ទុយក្រពើ គឺសមត្ថភាពក្នុងការវាស់វែងសារធាតុ anthraquinones​ ដែលកើតឡើងដោយធម្មជាតិ ដូចជា aloin A, aloin B, និង aloe-emodin ដែល​មាន​នៅក្នុងជ័រប្រទាលកន្ទុយក្រពើ។ ព្រោះវាជាសារធាតុដែលស្ថិតក្រោមការកំណត់របស់បទប្បញ្ញត្តិ និង​ដោយសារតែផលប៉ះពាល់ជីវសាស្រ្ត ទើបសារធាតុទាំងនេះតម្រូវឱ្យមានការត្រួតពិនិត្យឱ្យបានដិតដល់។ ការវាស់វែងដែលត្រឹមត្រូវ គឺជាគន្លឹះដើម្បីធានា​ថាផលិតផលសម្រេច​បាន​គឺស្របទៅតាមស្តង់ដារ​សុវត្ថិភាព និងតម្រូវការលើស្លាកសញ្ញា។ Herbalife បានប្រើប្រាស់វិធីសាស្ត្រវិភាគ High-Performance​ Liquid Chromatography (HPLC) ដើម្បីវាស់វែងបរិមាណសារធាតុ anthraquinones ទាំងនេះនៅក្នុងវត្ថុធាតុដើមប្រទាលកន្ទុយក្រពើ និងផលិតផលសម្រេច។ គួរបញ្ជាក់ផងដែរថា HPLC គឺជាការវិភាគបែបវិទ្យាសាស្ត្រដែលបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ Herbalife ផ្ទាល់តែម្តង។ វិធី​សាស្រ្តនេះដំបូងឡើយត្រូវបានធ្វើតេស្តវាយតម្លៃនៅក្នុងមន្ទីរពិសោធន៍តែមួយប៉ុណ្ណោះ ក្រោយ​មក​ទើប​​ត្រូវបានធ្វើការសិក្សានៅទូទាំងពិភពលោក និងធ្វើតេស្តពិសោធ​ដោយមន្ទីរពហុពិសោធ៍​ឯករាជ្យ​ចំនួន​ប្រាំបីផងដែរ។ ការសិក្សានេះបានបញ្ជាក់ពីលទ្ធភាពនៃការបង្កើតឡើងវិញ ភាពត្រឹមត្រូវ និងភាពរឹងមាំ​នៃ​វិធីសាស្រ្ត​នៅ​ទូ​ទាំង​ខ្សែសង្វាក់ផលិតកម្ម និងផលិតផលផ្សេងៗគ្នា។ បន្ទាប់ពីការវាយតម្លៃនេះ វិធីសាស្រ្ត​នេះ​ត្រូវ​បាន​ត្រួត​ពិនិត្យជាផ្លូវការដោយអ្នកវិទ្យាសាស្រ្តមកពី AOAC INTERNATIONAL ហើយក៏​ត្រូវបាន​ទទួល​ស្គាល់​ថាជាវិធីសាស្រ្តផ្លូវការលេខ 2016.09 ។ ការទទួលស្គាល់នេះបង្ហាញថា វិធីសាស្រ្ត​នេះ​ស្រប​ទៅ​តាម​ស្តង់ដារអន្តរជាតិ និងបន្ថែមទំនុកចិត្តមួយកម្រិតទៀតសម្រាប់ការប្រើប្រាស់​របស់វានៅក្នុងកម្មវិធី​ធ្វើ​តេស្ត​គុណភាពទូទាំងឧស្សាហកម្ម។ បន្ថែមពីលើការវិភាគដោយប្រើ HPLC, Herbalife ក៏បាន​ប្រើ​ប្រាស់​នូវវិធីសាស្ត្រវិភាគ proton nuclear magnetic resonance (NMR) spectrometry ដើម្បីកំណត់នូវម៉ូលេគុល និងភាពបរិសុទ្ធនៃសារធាតុផ្សំពីប្រទាលកន្ទុយក្រពើផងដែរ ធ្វើបែបនេះ​អនុញ្ញាត​ឱ្យយើងអាចផ្ទៀងផ្ទាត់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៅគ្រប់ដំណាក់កាល គុណភាពនៃប្រទាលកន្ទុយក្រពើមិនចាប់ផ្តើមនៅក្នុងមន្ទីរពិសោធន៍នោះទេ គឺវាមានប្រភព​មកពីចម្ការ​ដែល​គេដាំដុះ។ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន អាស្រ័យលើលក្ខខណ្ឌដែលត្រូវបានដាំដុះ និង​ប្រមូល​ផល។ នៅក្រុមហ៊ុន Herbalife ស្តង់ដារគុណភាពរបស់យើងលាត​សន្ធឹង​ចាប់​ពី​កសិដ្ឋាន​រហូត​ដល់​ផលិតផលសម្រេច ដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាផ្ទាល់ខ្លួនមួយដែលយើងហៅថា “ពីគ្រាប់ពូជ​ដល់​ការ​​ប្រើប្រាស់”។ វិធីសាស្រ្តនះតម្រូវឱ្យមានការ​ធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយកសិករ​ដែលដាំដុះប្រទាល​កន្ទុយ​​ក្រពើផ្ទាល់ ដើម្បីជួយលើកកម្ពស់ការអនុវត្តកសិកម្មដែលប្រកបដោយនិរន្តរភាព និងវិធីសាស្រ្ត​កែច្នៃដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងរក្សាសារធាតុសំខាន់ៗក្នុងប្រទាលកន្ទុយក្រពើ។ បន្ថែម​ពីលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ពួកយើងក៏បានធ្វើតេស្តដ៏តឹងរ៉ឹងនៅក្នុងមន្ទីរពិសោធន៍​ដែលទទួល​ស្គាល់​ ISO 17025 ដែលអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់អត្តសញ្ញាណ គុណភាព និងភាពបរិសុទ្ធ​បាន​ជាប់​លាប់ពេញលក្ខណៈនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងផងដែរ។ តាមរយៈការវិភាគ​និងធ្វើតេស្ត​នេះ​ ធ្វើឱ្យក្រុមហ៊ុនអាចពង្រឹងគុណភាពផលិតផល និងជួយកសាងទំនុកចិត្តអ្នក​ប្រើ​ប្រាស់​បាន​យូរ​អង្វែង។​ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ស្តង់ដារគុណភាព ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផលិតផលរបស់យើង ហេតុដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុនផ្តោតភាពសំខាន់ក្នុងការស្វែងយល់ពីគីមីសាស្ត្រ វិធីវាស់វែង និងវិធីបញ្ជាក់ពី​គុណភាព​របស់​វាឱ្យបានល្អបំផុត។ ជាការពិតណាស់ ការខិតខំប្រឹងប្រែងទាំងនេះមិនមែនផ្តល់ប្រយោជន៍ដល់​តែ​អាជីវកម្ម​របស់យើងម្នាក់ឯងនោះទេ  វាក៏ផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល បូករួមទាំងអ្នក​ដែល​មិនមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួន និងអ្នកដែលគ្មានវិធីសាស្រ្តពិសោធន៍ខ្លួនឯង។ តាមរយៈការចេញ​ផ្សាយ​វិធីសាស្រ្តដែលទទួលស្គាល់ដោយ AOAC របស់យើងនេះ និងការចូលរួម​ចំណែក​ក្នុងកិច្ចការ​វាយ​តម្លៃ​គុណភាពឆ្លងឧស្សាហកម្ម ក្រុមហ៊ុន Herbalife មានគោលបំណង​ធ្វើការរួម​ចំណែក​ឱ្យកាន់​តែ​ទូលំ​ទូលាយ​ដល់វិទ្យាសាស្រ្តនៃការធ្វើតេស្តផលិតផលធម្មជាតិ។ ការចែករំលែកវិធីសាស្រ្តវិភាគជា​មួយ​សហការី​ក្នុងឧស្សាហកម្ម និងការសហការលើការអភិវឌ្ឍន៍ស្តង់ដារ គឺជាជំហានដ៏សំខាន់ឆ្ពោះ​ទៅរកការ​ធ្វើ​ឱ្យផលិតផលរុក្ខជាតិដែលមានគុណភាពខ្ពស់មានលក្ខណៈស្ថិតស្ថេរ តម្លាភាព និងបង្កើន​ទំនុកចិត្ត​ឱ្យ​កាន់​តែខ្ពស់ជាងមុន។ ការលើកកម្ពស់គុណភាពប្រទាលកន្ទុយក្រពើតាមរយៈកិច្ចសហការវិទ្យាសាស្ត្រ ប្រទាលកន្ទុយក្រពើនៅតែបន្តដើរតួនាទីសំខាន់នៅក្នុងផលិតផលសុខភាព និងសុខុមាលភាព ដូច្នេះ​វា​សំខាន់ណាស់ក្នុងការរពង្រឹងនូវប្រព័ន្ធគុណភាពដែលអាចទុកចិត្តបានដោយផ្អែកលើវិទ្យាសាស្រ្ត។​​​ ​ចូល​រួមអភិវឌ្ឍន៍ និងវាយតម្លៃនូវវិធីសាស្ត្រដែលអាចអនុវត្តយ៉ាងទូលំទូលាយក្នុងខ្សែសង្វាក់​ផ្គត់​ផ្គង់​​ទាំង​មូល ចាប់ពីអ្នកដាំ និងអ្នកផលិត រហូតដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់។ តាមបទ​ពិសោធន៍​បាន​បង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់លើការអនុវត្តគុណភាពដោយតឹងរ៉ឹង និងដោយបើកជំហរ អាច​បង្កើតឱ្យមានលទ្ធផលគួរជាទីគាប់ចិត្ត មិនត្រឹមតែប៉ុណ្ណឹងទេ ​​វានឹងចូលរួមលើកកម្ពស់​នូវអត្ថន័យ​នៃ​គុណភាព​ក្នុងឧហ្សាហកម្មទាំងមូលផងដែរ៕   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជា​សហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជា​ឱកាស​អាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូន​នូវ​ផលិត​​ផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិក​ឯករាជ្យ​ដែល​ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយ​បំផុសគំនិត​ឱ្យ​អតិថិជន​ប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាព​លំដាប់​ថ្នាក់​ពិភព​លោក​ និងលោកបណ្ឌិត Luigi Gratton អនុប្រធាន ការិយាល័យសុខភាព និងសុខុមាលភាព និងជាប្រធានក្រុមប្រឹក្សាភិបាលអាហារូបត្ថម្ភ Herbalife បានរួមគ្នាចែករំលែកពី វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា។   នៅពេលដែលមនុស្សភាគច្រើនឮពាក្យ "មេតាប៊ូលីស" ពួកគេគិតដល់ការដុតបំផ្លាញកាឡូរី ឬការ​សម្រក​​ទម្ងន់។ ខណៈពេលដែលការសម្រកទម្ងន់អាចជាលទ្ធផលដ៏ល្អនៃមេតាប៉ូលីស ឬការរំលាយ​អាហារ​​ដែលមានសុខភាពល្អ ការត្រួតពិនិត្យប្រព័ន្ធមេតាប៉ូលីសរបស់អ្នកឱ្យបានល្អវាអាច​នាំទៅកាន់​រឿង​ល្អ​ៗ​ជាច្រើនទៀត។ ជាមូលដ្ឋានគ្រឹះនៃរបៀបដែលរាងកាយរបស់យើងដំណើរការ ទទួលដឹង​អារម្មណ៍ ​និងរបៀបដែលវ័យវិវត្តទៅមុខ។ ​​ក្នុងនាមជាគ្រូពេទ្យដែលអប់រំ​មនុស្សទូទាំងពិភពលោក​ជា​រៀង​​រាល់​ថ្ងៃអំពី​របៀបបង្កើតរបៀបរស់នៅដែលមានសុខភាពល្អ ខ្ញុំលើកទឹកចិត្តមនុស្សឱ្យផ្តោត​លើការ​ផ្លាស់​ប្តូរ​តូចៗដែលគាំទ្រសុខុមាលភាពរយៈពេលវែង។   ទម្លាប់ប្រចាំថ្ងៃសម័យទំនើប ពោរពេញទៅដោយភាពតានតឹង អាហារកែច្នៃ និងការធ្វើចលនាតិចតួច ដែលទាំងនេះអាចរុញច្រានការរំលាយអាហារ ឬមេតាប៉ូលីសរបស់អ្នក​ឱ្យបាត់បង់តុល្យភាព​បន្តិចម្តងៗ​បាន។ ភាពតានតឹងរ៉ាំរ៉ៃបង្កើនអរម៉ូន cortisol និងជំរុញជាតិខ្លាញ់ឱ្យកើនឡើង។ អាហារ​កែច្នៃ​ជារឿយៗ​មានជាតិស្ករខ្ពស់ ​ជាតិសរសៃទាប និងខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដែលធ្វើឱ្យប៉ះពាល់ដល់​ការគ្រប់គ្រង​ចំណង់អាហារ សុខភាពពោះវៀន និងភាពប្រែប្រួលអាំងស៊ុយលីន។ ហើយការអង្គុយយូរម៉ោង​នៅក្នុង​ការិយាល័យ ឬក្នុងការកកស្ទះចរាចរណ៍ទាំងអស់នេះបានរួមចំណែកកាត់បន្ថយសកម្មភាពសាច់ដុំ ដែល​​បន្ថយអត្រាមេតាប៉ូលីសនិងនាំឱ្យមានអតុល្យភាពថាមពលនៅក្នុងរាងកាយរបស់អ្នក។   ជាសំណាងល្អ ការផ្លាស់ប្តូរទម្លាប់តូចៗប្រចាំថ្ងៃ ចាប់ផ្តើមពីអាហារូបត្ថម្ភ ការធ្វើចលនា និងការសម្រាក គឺមានឥទ្ធិពលយ៉ាងល្អដល់រាងកាយ។ តាមរយៈការផ្តល់ថាមពលដល់រាងកាយរបស់អ្នកជាប្រចាំជាមួយ​នឹងអាហារដែលសម្បូរជីវជាតិ ការធ្វើចលនាបានជាប់លាប់់ និងការផ្តល់អាទិភាពដល់ការសម្រាក អ្នក​អាច​ស្តារភាពរស់ររើកនៃមេតាប៉ូលីសធម្មជាតិរបស់រាងកាយអ្នក និងគាំទ្រសុខុមាលភាព​រយៈពេល​វែង​បាន។   នេះគឺជាវិធីងាយៗចំនួនបីដែលអាចជួយឱ្យមុខងារមេតាប៉ូលីសរបស់អ្នកប្រសើរឡើង ។ ១.​ រក្សាតុល្យភាពនូវអាហារដែលអ្នកបរិភោគ អ្វីដែលអ្នកទទួលទានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពមេតាប៉ូលីសរបស់អ្នក។ អាហារូបត្ថម្ភ​មាន​ឥទ្ធិពលលើដំណើរការមេតាប៉ូលីសសំខាន់ៗ ដូចជាការគ្រប់គ្រងជាតិស្ករក្នុងឈាម ការរំលាយជាតិ​ខ្លាញ់​​​ មុខងារពោះវៀន ការគ្រប់គ្រងអរម៉ូន និងការរលាក។ ផ្តល់អាទិភាពដល់ការ​បរិភោគ​ប្រូតេអ៊ីន​គ្មានខ្លាញ់​ដើម្បីបង្កើត និងរក្សាម៉ាសសាច់ដុំ ដែលវានឹងជួយគាំទ្រអត្រាមេតាប៉ូលីសខ្ពស់នៅ​ពេល​សម្រាក។​​ ជាតិ​សរសៃ​ និងអាហារដែលសម្បូរជីវជាតិអាចគាំទ្រសុខភាពពោះវៀន ភាពឆ្អែត និង​តុល្យភាព​​ជាតិស្ករ​ក្នុង​ឈាមបាន។ បន្លែរុក្ខជាតិមួយចំនួនក៏មានមុខងារជួយគាំទ្រមេតាប៉ូលីសផងដែរ រួមមាន polyphenols ដែលមាននៅក្នុងផ្លែក្រូចដូចជា ក្រូច ក្រូចឆ្មា និងក្រូចថ្លុង និង capsicum ដែលមាននៅក្នុងម្ទេស និងម្ទេសប្លោក។ ការបរិភោគអាហារដែលមានតុល្យភាពមិនមែនជាការរឹតបន្តឹង ខ្លួននោះទេ។ ការទទួល​ទានអាហារឱ្យមានតុល្យភាព មិនមែនជាការស្វែងរកភាពល្អឥតខ្ចោះ ឬការរឹត​បន្តឹង​នោះទេ។ វាគឺ​សំដៅ​ទៅ​លើការជ្រើសរើសអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមជាប់លាប់ ដើម្បី​​ចិញ្ចឹមប្រព័ន្ធ​ដែល​ជំរុញ​ប្រព័ន្ធ​មេតាប៉ូលីសរបស់អ្នក។   ២. ត្រូវប្រាកដថាអ្នកបានធ្វើចលនា ការធ្វើចលនា គឺជាកាតាលីករដ៏មានឥទ្ធិពលសម្រាប់សុខភាពមេតាប៉ូលីស។ សកម្មភាពរាងកាយជួយ​គ្រប់​គ្រងជាតិស្ករក្នុងឈាម និងការប្រើប្រាស់ថាមពល បង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងជួយរក្សា​ម៉ាសសាច់ដុំដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មុខងារមេតាប៉ូលីស។ ការបង្កើត​ទម្លាប់ធ្វើ​ចលនា​​ជាប្រចាំ មិនថាជាលំហាត់ប្រាណ ឬត្រឹមលំហាត់ប្រាណការដើរលឿនៗនោះទេ វាផ្តល់​អត្ថ​ប្រយោជន៍​យូរអង្វែង។ ការធ្វើចលនាបានកាន់តែច្រើន គឺកាន់តែល្អ។ គ្រប់ជំហាននឹងជួយដល់មេតាប៉ូលីសរបស់អ្នក។   ៣. ផ្តល់អាទិភាពដល់ការសម្រាក និងការស្តារកម្លាំងឡើងវិញ ការគេង និងការសម្រាកស្តារកម្លាំងឡើងវិញនេះច្រើនតែត្រូវបានគេមើលរំលង ប៉ុន្តែពួកវាចាំបាច់ក្នុងការ គ្រប់គ្រងដំណើរការមេតាប៉ូលីសរបស់រាងកាយអ្នក។ ក្នុងអំឡុងពេលគេង រាងកាយរបស់​អ្នកធ្វើការ​ស្តារ​មេតាបូលីសសំខាន់ៗ ដែលជះឥទ្ធិពលដល់ទម្ងន់ ថាមពល និងចំណង់អាហាររបស់អ្នក។ ការគេង​ប្រកប​ដោយគុណភាពជួយការប្រែប្រួលអាំងស៊ុយលីន ជួយគ្រប់គ្រងអរម៉ូនឃ្លានដូចជា leptin (ដែលផ្តល់សញ្ញាឆ្អែតដល់ខួរក្បាល) និង ghrelin (ដែលជំរុញភាពឃ្លាន) និងកាត់បន្ថយ cortisol ដែលជាអរម៉ូនស្ត្រេសដែលអាចរំខានដល់ការរំលាយអាហារ។ ទម្លាប់សាមញ្ញៗ ដូចជាការកំណត់​ពេល​មើលអេក្រង់ទូរសព្ទ កុំព្យូទ័រ ការចូលគេងឱ្យបានទៀងទាត់ និងគេងបានចន្លោះ 7-9 ម៉ោង ជួយរក្សា​ពេល​យប់របស់អ្នកឱ្យស្ងប់ស្ងាត់ ទាំងអស់នេះសុទ្ធតែជួយ និងគាំទ្រភាពធន់នៃមេតាប៉ូលីសទាំងមូល​បាន​។   គាំទ្រសុខភាពរបស់អ្នកឱ្យកាន់តែប្រសើរ សរុបមក សុខភាពមេតាប៉ូលីសគឺជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យខ្លួនអ្នកមានអារម្មណ៍ល្អ – ទាំងពេល​បច្ចុប្បន្ន​ និងតទៅមុខ។ វាអាចទៅរួចតាមរយៈការផ្លាស់ប្តូរទម្លាប់តូចៗ ហើយធ្វើឱ្យបានជាប់លាប់។ អាហារូបត្ថម្ភមានតុល្យភាពល្អ ការធ្វើចលនាជាប្រចាំ និងការសម្រាកដើម្បីស្តារកម្លាំងឡើងវិញ ទាំងអស់​នេះ​រួមគ្នានឹងជួយដល់ថាមពលរាងកាយ ការរំលាយអាហារ ការគ្រប់គ្រងទម្ងន់ គ្រប់គ្រងអារម្មណ៍ និង​ភាព​រស់រវើករយៈពេលវែង។ តាមការសិក្សាបែបវិទ្យាសាស្ត្របង្ហាញថា តាមរយៈការខិតខំ​ប្រឹង​ប្រែង​ប្រចាំ​ថ្ងៃតិចតួចក៏ដោយ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពមេតាប៉ូលីសផងដែរ – វាជួយឱ្យ​អ្នក​មាន​អារម្មណ៍ល្អប្រសើរទាំងនៅនៅថ្ងៃនេះ និងពេលខាងមុខតទៅទៀត។   ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសុខភាពមេតាប៉ូលីសនិងរបៀបគាំទ្រវា​បានតាមរយៈការ​ផ្លាស់​ប្តូរ​​របៀបរស់នៅដែលមានសុខភាពល្អ សូមទស្សនាវីដេអូ “The Breakdown Mini-Series” របស់ Herbalife នៅលើ YouTube ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជា​សហគមន៍​ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្ម​សម្រាប់​សមាជិក​ឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រ​ដោយវិទ្យាសាស្រ្ត​ដល់​អ្នក​ប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយ​ទល់​មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែល​មានភាព​សកម្ម។​

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens។   ប្រហែលជាអ្នកធ្លាប់បានឮរឿងមួយចំនួនអំពីសណ្តែកសៀង ទឹកដោះគោសណ្តែកសៀង និងផលិតផលសណ្តែកសៀង ដែលធ្វើឲ្យអ្នកគិតថា តើវាមានសុវត្ថិភាពទេ? មនុស្សជាច្រើនមានការព្រួយបារម្ភដោយមិនចាំបាច់អំពី phytoestrogens ធម្មជាតិនៅក្នុងសណ្តែក។ តើអ្វីទៅជា phytoestrogens ហើយតើវាមានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ? ក្នុងនាមជាអ្នកចំណីអាហារ ជារឿយៗខ្ញុំណែនាំប្រូតេអ៊ីនដែលមានសុខភាពល្អដូចជាសណ្តែកសៀង និងតៅហ៊ូនៅក្នុងរូបមន្ត និងផែនការអាហាររបស់ខ្ញុំជាច្រើន។ ប៉ុន្តែ​ពេល​ខ្លះ​មនុស្ស​តវ៉ា​ព្រោះ​បាន​ឮ​រឿង​មិន​ល្អ​អំពី​សណ្តែក។ ទោះបីជាគុណសម្បត្តិ និងគុណវិបត្តិនៃសណ្តែកសៀងត្រូវបានសិក្សាយ៉ាងម៉ត់ចត់ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏ជំនឿមិនត្រឹមត្រូវ និងការយល់ខុសជាច្រើននៅតែមាន។ អត្ថប្រយោជន៍នៃសណ្តែកសៀង៖ តើវាពិតជាល្អសម្រាប់អ្នកមែនទេ? អាហារសណ្តែកសៀងត្រូវបានទទួលស្គាល់ជាយូរមកហើយថាជាប្រភពប្រូតេអ៊ីនដ៏ល្អ ហើយនៅក្នុងផ្នែកខ្លះនៃពិភពលោក សណ្តែកសៀងគឺជាផ្នែកមួយនៃរបបអាហាររបស់យើងរាប់ពាន់ឆ្នាំមកហើយ។ តាមពិតទៅ មានការស្រាវជ្រាវកាន់តែច្រើនឡើង ដើម្បីគាំទ្រអត្ថប្រយោជន៍សុខភាពជាច្រើននៃសណ្តែកសៀង ហើយនៅតែមានការយល់ច្រលំខ្លះ។ សណ្តែកសៀង​មិន​សូវ​ចាត់ទុកជា​អាហារ​សំខាន់​ក្នុង​ពិភព​លោក​ខាង​លិច​ទេ។ ប៉ុន្តែអាហារសណ្តែកសៀងបែបប្រពៃណី ដូចជាទឹកដោះគោសណ្តែក តៅហ៊ូ មីសូ និង តេមប៉េ បានបង្កើតមូលដ្ឋាននៃរបបអាហារនៅអាស៊ីបូព៌ាអស់ជាច្រើនសតវត្សមកហើយ ដែលពួកវាមានតម្លៃមិនត្រឹមតែសម្រាប់ភាពប៉ិនប្រសព្វរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អាហារូបត្ថម្ភដែលមានសុខភាពល្អផងដែរ។ សណ្តែកសៀងមានទម្រង់អាហារូបត្ថម្ភគួរឱ្យចាប់អារម្មណ៍ ខណៈពេលដែលសណ្តែកទាំងអស់ផ្តល់ប្រូតេអ៊ីន សណ្តែកសៀងស្ថិតនៅលំដាប់កំពូលនៅពេលនិយាយអំពីគុណភាពប្រូតេអ៊ីន។ ក្នុងនាមជាប្រូតេអ៊ីនរុក្ខជាតិពេញលេញ សណ្តែកសៀងមានផ្ទុកនូវសារធាតុអាមីណូសំខាន់ៗ ដែលត្រូវបានប្រើសម្រាប់ផលិតសម្ព័ន្ធប្រូតេអ៊ីនឯកទេសគ្រប់ប្រភេទដែលរាងកាយយើងត្រូវការ។ សណ្តែកសៀងក៏មានជាតិខ្លាញ់ឆ្អែតទាប និងមិនមានកូលេស្តេរ៉ុលធម្មជាតិដែរ ព្រោះមានតែសត្វ និងផលិតផលសត្វប៉ុណ្ណោះដែលមានកូលេស្តេរ៉ុល។ នោះគួបផ្សំនឹងការពិតដែលថាខ្លាញ់ភាគច្រើននៅក្នុងសណ្តែកសៀងមានសារធាតុ polyunsaturated ធ្វើឱ្យសណ្តែកសៀងជាអាហារសុខភាពបេះដូង។ ការបន្ថែមអាហារសណ្តែកសៀងទៅក្នុងរបបអាហាររបស់អ្នកអាចបង្កើនការទទួលទានវីតាមីនដូចជា folate និងវីតាមីន K ក៏ដូចជាសារធាតុរ៉ែដូចជាកាល់ស្យូម ម៉ាញេស្យូម និងជាតិដែក។ ដូចគ្នានេះផងដែរ អ្នកនឹងបង្កើនការទទួលទានជាតិសរសៃ ប្រសិនបើអ្នកញ៉ាំសណ្តែកសៀងទាំងមូល ហើយអ្នកមិនអាចទទួលបានជាតិសរសៃពីប្រូតេអ៊ីនសត្វនោះទេ។ ប្រូតេអ៊ីនសណ្តែកសៀងជួយដល់ការកសាងសាច់ដុំ នៅពេលដែលមនុស្សគិតអំពីប្រូតេអ៊ីនដែលបង្កើតសាច់ដុំ ពួកគេតែងតែគិតពីប្រូតេអ៊ីន whey ។ ប្រូតេអ៊ីនសណ្តែកសៀងពិតជាមានប្រសិទ្ធភាពសម្រាប់ការលើកកម្ពស់ការលូតលាស់សាច់ដុំផងដែរ ប៉ុន្តែការមាក់ងាយប្រឆាំងនឹងការទទួលទានសណ្តែកសៀង និងអ៊ីសូហ្វ្លាវ៉ូនដែលកើតឡើងដោយធម្មជាតិរបស់វា - phytoestrogens (ឬ "អេស្ត្រូជេនរុក្ខជាតិ") - បាននាំឱ្យអ្នកប្រើប្រាស់មួយចំនួនជៀសវាងវា។ ពួកគេជឿថាសមាសធាតុរុក្ខជាតិទាំងនេះអាចបន្ថយកម្រិតអ័រម៉ូន testosterone និងរំខានដល់ការលូតលាស់សាច់ដុំ។ ទេវកថានេះគឺមិនពិត។ យោងតាមការវិភាគមេតានៃការសិក្សាដែលទាក់ទងនឹងប្រូតេអ៊ីនសណ្តែកសៀងនិង isoflavones វាត្រូវបានគេសន្និដ្ឋានថាទាំងអាហារសណ្តែកសៀងឬថ្នាំគ្រាប់ isoflavone មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការប្រមូលផ្តុំអ័រម៉ូន testosterone ចំពោះបុរស។ សណ្តែកសៀង​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​អស្ចារ្យ ហើយ​ក៏​សម្បូរ​ទៅដោយ arginine ដែល​ជា​អាស៊ីត​អាមីណូ​ដែល​រាងកាយ​ប្រើ​ដើម្បី​ផលិត​នីទ្រីកអុកស៊ីដ។ នីត្រាតអុកស៊ីតបង្កើនលំហូរឈាមទៅកាន់សាច់ដុំ ដែលជួយផ្តល់សារធាតុចិញ្ចឹម និងអុកស៊ីហ្សែនក្នុងអំឡុងពេលហាត់ប្រាណរបស់អ្នក។ សណ្តែកសៀងគឺជាជម្រើសប្រកបដោយនិរន្តរភាពចំពោះប្រូតេអ៊ីនសត្វ។ អ្នកអាចជួយភពផែនដីបានដោយការទទួលទានប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិកាន់តែច្រើនដូចជាសណ្តែក។ បើប្រៀបធៀបទៅនឹងផលប៉ះពាល់បរិស្ថាននៃការចិញ្ចឹមសត្វកសិដ្ឋាន ការផលិតសណ្តែកសៀងប្រើប្រាស់ទឹក និងដីតិច ហើយផលិតឧស្ម័នផ្ទះកញ្ចក់តិចជាងផងដែរ។ ថ្វីបើមានអត្ថប្រយោជន៍ទាំងនេះក៏ដោយ ក៏មនុស្សមួយចំនួននៅតែស្ទាក់ស្ទើរក្នុងការជឿជាក់លើអាហារសណ្តែកសៀង ដែលជារឿយៗលើកឡើងពីពាក្យចចាមអារ៉ាម ឬការសិក្សាហួសសម័យ។ ចូរយើងអនុវត្តវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រចំពោះសំណួរ និងការអះអាងទូទៅទាំងនេះ។ ទេវកថា និងកង្វល់ជុំវិញសណ្តែក៖ តើ Phytoestrogens មិនល្អទេ? អ័រម៉ូនអេស្ត្រូជេនរបស់រុក្ខជាតិមិនដូចគ្នាទៅនឹងអរម៉ូនអ៊ឹស្ត្រូសែនធម្មជាតិដែលផលិតដោយរាងកាយនោះទេ។ ការយល់ដឹងពីភាពខុសគ្នាគឺជាគន្លឹះ។ ការយល់ច្រឡំនេះហាក់ដូចជាកើតចេញពីការពិតដែលថាសណ្តែកសៀង (និងអាហារជាច្រើនផ្សេងទៀត) មានសមាសធាតុរុក្ខជាតិធម្មជាតិហៅថា isoflavones ដែលត្រូវបានចាត់ថ្នាក់ជា "phytoestrogens" ("phyto" មានន័យថា "រុក្ខជាតិ") ។ ដូច្នេះនៅពេលដែលមនុស្សឮថាអាហារសណ្តែកសៀងមានផ្ទុក "សារធាតុ phytoestrogens" ពួកគេអាចនឹងជៀសវាងអាហារសណ្តែកសៀងដោយភ័យខ្លាចថាពួកគេនឹងធ្វើឱ្យរាងកាយទៅ "អរម៉ូនអ៊ឹស្ត្រូសែនច្រើនពេក"។ នេះគឺ មិនពិតទេ។     ខ្ញុំសូមពន្យល់ពីភាពខុសគ្នាឱ្យបានច្បាស់លាស់តាមដែលខ្ញុំអាចធ្វើបាន៖ • Isoflavones ត្រូវបានគេហៅថា phytoestrogens ឬ "estrogens របបអាហារ" ដោយសារតែវាមានសម្ព័ន្ធគីមីដែលស្រដៀងនឹង estrogen ធម្មជាតិ ដែលជាអរម៉ូនដែលផលិតដោយប្រព័ន្ធ endocrine នៃរាងកាយរបស់អ្នក។ • Phytoestrogens គឺជាផ្នែកមួយនៃប្រព័ន្ធការពារធម្មជាតិរបស់រុក្ខជាតិ ដែលធ្វើការជាចម្បងដើម្បីការពាររុក្ខជាតិពីការបំផ្លាញផ្សិត ដែលជាមូលហេតុដែលអ្នកនឹងរកឃើញពួកវានៅក្នុងអាហារជាច្រើន។ • ទោះបីជាសណ្តែកសៀងប្រហែលជាប្រភពច្រើនបំផុត របស់ពួកគេក៏ដោយ ក៏សារធាតុ phytoestrogens អាចត្រូវបានរកឃើញនៅក្នុងសណ្តែកគ្រប់ប្រភេទ គ្រាប់ធញ្ញជាតិ និងគ្រាប់ដូចជា flax និងល្ង។ មានសូម្បីតែបរិមាណតិចតួចនៅក្នុងផ្លែឈើ និងបន្លែមួយចំនួន រួមទាំងផ្លែប៉ោម ការ៉ុត និងយ៉ាអួ។ • ចំនុចសំខាន់គឺនេះ៖ phytoestrogens នៅក្នុងសណ្តែកសៀងមិនដូចគ្នាទៅនឹងអ័រម៉ូន estrogen ដែលបង្កើតដោយរាងកាយ និងមិនបញ្ចេញឥទ្ធិពលដូចគ្នាលើរាងកាយទេ។ តើ phytoestrogens ដំណើរការយ៉ាងដូចម្តេចនៅក្នុងខ្លួន? ការពន្យល់ពីរបៀបដែលដំណើរការនេះអាចជួយអ្នកឱ្យយល់អំពីមូលហេតុដែលសមាសធាតុធម្មជាតិនៅក្នុងសណ្តែកត្រូវបានយល់ច្រឡំ ដូច្នេះ៖ • ជាលិកាមួយចំនួននៃរាងកាយដូចជាទ្រូង ឆ្អឹង និងក្រពេញប្រូស្តាត មានសម្ព័ន្ធនៅក្នុងកោសិការបស់ពួកគេហៅថា អេស្ត្រូសែនទទួល (E.R.)។ អ្នកទទួលទាំងនេះអង្គុយអសកម្មនៅខាងក្នុងកោសិកាជាលិការហូតដល់អ័រម៉ូនអេស្ត្រូសែនចូលក្នុងកោសិកា។ នៅពេលដែល estrogen ចូលទៅខាងក្នុង និងភ្ជាប់ទៅនឹងអ្នកទទួល នោះ អ័រម៉ូន estrogen អាចបញ្ចេញឥទ្ធិពលរបស់វានៅខាងក្នុងកោសិកា។ • នេះជាកន្លែងដែលអ្វីៗកាន់តែស្មុគស្មាញ - ប៉ុន្តែនៅជាមួយខ្ញុំ។ តាមពិតមានអ្នកទទួលអរម៉ូនអ៊ឹស្ត្រូសែនពីរប្រភេទផ្សេងគ្នា ហើយអរម៉ូនអ៊ឹស្ត្រូសែនធម្មជាតិរបស់រាងកាយមិនជ្រើសរើសពិសេសថាតើមួយណាដែលវានឹងចងភ្ជាប់ - វានឹងចងយ៉ាងរីករាយចំពោះអ្នកទទួលទាំងពីរប្រភេទ។ • ម៉្យាងវិញទៀត phytoestrogens - ដូចជា isoflavones នៅក្នុងសណ្តែកសៀង - ចូលចិត្តភ្ជាប់ជាមួយប្រភេទ receptor តែមួយគត់។ ហើយនេះគឺជាអ្វីដែលធ្វើឱ្យ phytoestrogens ខុសគ្នាដាច់ស្រឡះពីអរម៉ូនអ៊ឹស្ត្រូសែនផ្ទាល់របស់រាងកាយ។ • ចាប់តាំងពី phytoestrogens ចូលចិត្តចងជាមួយប្រភេទ receptor មួយនៅលើមួយផ្សេងទៀត វាមានន័យពីរយ៉ាង។ ទីមួយ វាមានន័យថា នៅឯអ្នកទទួលទាំងនោះដែល phytoestrogens មិនប្រកាន់ភ្ជាប់ អ័រម៉ូនអេស្ត្រូជេនធម្មជាតិអាចភ្ជាប់ខ្លួនវា និងបញ្ចេញឥទ្ធិពលរបស់វានៅក្នុងកោសិកា។ ប៉ុន្តែនៅពេលដែល phytoestrogens ភ្ជាប់ទៅនឹងប្រភេទអ្នកទទួលដែលពួកគេចូលចិត្ត ពួកវាតម្រៀប "ចូលទៅក្នុងផ្លូវ" ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ estrogen ធម្មជាតិរបស់រាងកាយក្នុងការចង។   ហើយនៅទីនេះមានផលប៉ះពាល់តែមួយគត់នៃ phytoestrogens: ពួកគេអាចធ្វើសកម្មភាពដូចជា estrogen នៅក្នុងជាលិកាមួយចំនួន ខណៈពេលដែលនៅក្នុងផ្សេងទៀត ពួកគេអាចរំខានដល់សកម្មភាពនៃ estrogen ធម្មជាតិរបស់រាងកាយ។ ដូច្នេះសមាសធាតុរុក្ខជាតិទាំងនេះអាចធ្វើត្រាប់តាមឥទ្ធិពលនៃអរម៉ូនអ៊ឹស្ត្រូសែននៅក្នុងជាលិកាដែលវាអាចមានប្រយោជន៍ ហើយក្នុងពេលជាមួយគ្នានេះ ពួកវាអាចរំខានដល់សកម្មភាពរបស់អេស្ត្រូជេននៅក្នុងជាលិកាផ្សេងទៀត ដែលការកាត់បន្ថយការប៉ះពាល់នឹងអរម៉ូនអ៊ឹស្ត្រូសែនអាចត្រូវបានចាត់ទុកថាជាការការពារ។ ចំណុចសំខាន់គឺនេះ៖ ផលប៉ះពាល់នៃ isoflavones នៅក្នុងខ្លួនមនុស្សត្រូវបានសិក្សាយ៉ាងទូលំទូលាយ ហើយជាអត្ថបទពិនិត្យឡើងវិញថ្មីៗនេះបានកត់សម្គាល់ថា "មិនមានការបង្ហាញពីហានិភ័យដល់សុខភាពមនុស្សទេ ដោយសារការទទួលទានសណ្តែកសៀង ឬ isoflavones ជាផ្នែកទៀងទាត់នៃ របបអាហារ… ផ្ទុយទៅវិញ ការសិក្សាជាច្រើនទសវត្សរ៍ចុងក្រោយនេះ បានបង្ហាញអំពីឥទ្ធិពលការពារនៃសមាសធាតុទាំងនេះ»។ ##### អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបាយការណ៍ថ្មីស្តីអំពី ក្រុមហ៊ុន Herbalife ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់ U.S. News & World Report។ ក្នុងនាមជាក្រុមហ៊ុនដែលទទួល​បាន​ការ​ទទួល​ស្គាល់​សម្រាប់​ឧត្តមភាព​នៅ​កន្លែង​ធ្វើការ បទពិសោធន៍​បុគ្គលិក និង​ការ​រីកចម្រើនក្នុង​អាជីពការងាររបស់បុគ្គលិក ក្រុមហ៊ុន Herbalife ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សុខភាព និង​សុខុមាលភាព សហគមន៍ និង​វេទិកាភ្ជាប់ទំនាក់ទំនង ​ត្រូវ​បាន​ទទួលស្គាល់​ថាជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម ក្រុមហ៊ុន​ល្អ​បំផុតក្នុងការបម្រើ​ការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់​ទស្សនាវដ្ដី U.S. News & World Report។ ទស្សនាវដ្ដីនេះត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​សកល​សម្រាប់​ចំណាត់ថ្នាក់​ដែល​មាន​ការ​ទុកចិត្ត និង​ការ​ណែនាំ​គួរ​ឱ្យ​ជឿជាក់​ដល់​អតិថិជន ដែល​ជួយ​បុគ្គល​ក្នុង​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​យល់​ដឹង​លើ​អាជីព ការអប់រំ និង​ច្រើន​ទៀត។ ការ​ទទួល​ស្គាល់​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​​របស់ Herbalife ក្នុង​ការ​កសាង​សហគមន៍​ដែលមានត្រីវិស័យច្បាស់លាស់ និង​វប្បធម៌​ដែល​ផ្តោតលើ​សុខុមាលភាព ​ការ​រីកចម្រើន និងការផ្ដល់​តម្លៃ​ដល់​បុគ្គលិក។ លោកស្រី Michelle Kwait នាយកផ្នែក​ធនធានមនុស្ស​នៅ Herbalife បាន​មាន​ប្រសាសន៍​ថា៖ “នៅ Herbalife យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​អាជីព​ការងារ​ដែល​មាន​អត្ថន័យ និង​កសាង​សហគមន៍​ដែលផ្តល់តម្លៃដល់ ​សុខុមាលភាព នវានុវត្តន៍ និងមាន​ត្រីវិស័យច្បាស់លាស់។ ការទទួលស្គាល់នេះ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់របស់​យើង​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាពកន្លែង​ធ្វើការ​ បុគ្គលិកត្រូវបានគេផ្តល់តម្លៃ មានទឹកចិត្តក្នុងការឆ្ពោះទៅមុខ និង​រីកចម្រើនទាំងក្នុងបុគ្គលភាពផ្ទាល់ខ្លួន ក៏ដូចជាអាជីពការងារ”។ ការវាយតម្លៃនេះ ទស្សនាវដ្ដី U.S. News & World Report បាន​វាយតម្លៃ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​សាធារណៈ​ជាង ៥,០០០ ក្រុមហ៊ុន។ ចំណាត់ថ្នាក់​ គឺ​ផ្អែក​លើ​ការ​វិភាគ​ឯករាជ្យទៅលើឥរិយាបថជារួមនៃ​បុគ្គលិក និងរួម​ជាមួយ​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ។ ក្រុមហ៊ុន Herbalife ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រភេទ​ធំៗ​ចំនួន​បី៖ ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ (ជារួម) ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ – ឧស្សាហកម្ម​ផលិតផល​ប្រើប្រាស់ ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ– តំបន់នៃភាគ​ខាងលិចនៃសហរដ្ឋអាមេរិក ​កត្តា​សំខាន់ៗ​ចំនួន​ប្រាំមួយដែលត្រូវយកមកធ្វើការវាយតម្លៃរួមមាន៖ ប្រាក់ខែ និង​អត្ថប្រយោជន៍, សមតុល្យ​ជីវិត​ការងារ និង​ភាព​បត់បែន, ស្ថិរភាព​ការងារ, ផាសុកភាព​ផ្លូវកាយ និង​ផ្លូវចិត្ត, អារម្មណ៍​ជាម្ចាស់ការ និង​ការ​គោរពផ្តល់តម្លៃ, និង ឱកាស​រីកចម្រើនក្នុងការងារ និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ។ អស់​រយៈពេល ៤៥ ឆ្នាំ​មក​ហើយ ក្រុមហ៊ុន Herbalife បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​តាមរយៈ​ផលិតផល​អាហារូបត្ថម្ភ​ដែល​គាំទ្រ​ដោយ​វិទ្យាសាស្ត្រ និង​ឱកាស​អាជីវកម្មសម្រាប់សមាជិក។ ជាមួយនឹង​បុគ្គលិកនៅទូទាំងពិភពលោក ​ប្រហែល ៨,៦០០ នាក់ និង​អ្នក​ចែកចាយ​ឯករាជ្យ ២.១ លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែល​ជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​បំផុត។ ការ​ខិតខំ និង​ការសហការ​បាន​ជម្រុញ​ឱ្យ Herbalife ក្លាយជា ម៉ាក​យីហោ​អាហារូបត្ថម្ភ​ និង​របៀប​រស់នៅសកម្ម ​លេខ ១ នៅ​លើ​ពិភពលោក អស់​រយៈពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា និង​ទទួលបានទំនុកចិត្តថាជាក្រុមហ៊ុនដែលផ្តល់ជូន​នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ ១ នៅ​លើ​ពិភពលោក (protein shake)។ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាតសន្ធឹងទាំងទៅលើ ​ការ​ឧបត្ថម្ភ​ក្រុមកីឡា និង​អត្តពលិក​ជាង ១៥០ ក្រុម​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​អន្តរជាតិ​ដ៏​ល្បីល្បាញគឺលោក Cristiano Ronaldo ផងដែរ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព ថ្ងៃនេះបានប្រកាសថា សមាគមសហប្រតិបត្តិការវិភាគផ្លូវការ (AOAC INTERNATIONAL) ដែលជាអាជ្ញាធរសកលផ្នែកវិទ្យាសាស្ត្រវិភាគ បានបញ្ជាក់ជាផ្លូវការនូវវិធីសាស្រ្តកំណត់អត្តសញ្ញាណ និងការវាស់វែងសារ​ធាតុ​ anthraquinones ដែលត្រូវបានគេស្គាល់ថាជា aloins នៅក្នុងប្រទាលកន្ទុយក្រពើរបស់ក្រុមហ៊ុន Herbalife។ ក្រុមផ្នែកច្បាប់នៃប្រទាលកន្ទុយក្រពើតម្រូវឱ្យក្រុមហ៊ុនទាំងអស់ដែលផលិតផលិតផលប្រទាលកន្ទុយក្រពើ ត្រូវតែត្រួត​ពិនិត្យ​សមាសធាតុដែលកើតឡើងដោយធម្មជាតិដូចជា aloin A, aloin B, និង aloe-emodin  ថាពិតជាត្រូវ​ទៅតាម​គោល​ការណ៍ណែនាំសុវត្ថិភាពពិតប្រាកដមែន។ វិញ្ញាបនបត្រនេះទទួលស្គាល់ជាផ្លូវការនូវវិធីសាស្រ្តរបស់ក្រុមហ៊ុន Herbalife ក្នុងការរក aloins ហើយជាវិធីសាស្រ្តដំបូងបង្អស់របស់ពិភពលោកដែលត្រូវបានអនុម័តដោយ AOAC។ វិធីសាស្ត្រដែលត្រូវបានបញ្ជាក់ដោយ AOAC នេះត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ Herbalife និងត្រូវបាន​ផ្ទៀង​​ផ្ទាត់ដោយមន្ទីរពិសោធន៍ឯករាជ្យនៅជុំវិញពិភពលោក ហើយក៏ត្រូវបានប្រើប្រាស់ដើម្បីតេស្តគ្រប់ផលិតផល​ប្រទាល​កន្ទុយក្រពើទាំងអស់របស់ Herbalife ដែលនឹងធានានូវសុវត្ថិភាពស្របពេលដែលនៅតែរក្សាអត្ថប្រយោជន៍​ធម្មជាតិ​របស់​ប្រទាលកន្ទុយក្រពើបាន។ ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងផលិតផលកំពូលៗជាច្រើនរបស់ Herbalife ដែលត្រូវបានលក់នៅក្នុងទីផ្សារជាង ៩០ ប្រទេស។ លោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកគុណភាពនៅ Herbalife បានថ្លែងថា៖ "ការផ្ទៀងផ្ទាត់ AOAC នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Herbalife និងឧស្សាហកម្មទាំងមូល"។ លោកបានបន្តថា៖ "យើងមាន​មោទន​ភាព​ដែលបានដឹកនាំការច្នៃប្រឌិតបែបវិទ្យាសាស្ត្រដែលបង្កើនសុវត្ថិភាពគ្រឿងផ្សំរុក្ខជាតិ ផ្តល់អត្ថប្រយោជន៍មិនត្រឹមតែដល់ផលិតផល Herbalife និងអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញស្តង់ដារល្អៗនៅទូទាំង​ឧស្សាហកម្ម​ផងដែរ" ។ វិធីសាស្ត្ររបស់ Herbalife ត្រូវបានផ្ទៀងផ្ទាត់តាមរយៈការសិក្សាដោយពហុមន្ទីរពិសោធន៍ជាសកល និងមានការចូលរួម​ដោយ​មន្ទីរពិសោធន៍ឯករាជ្យចំនួនប្រាំបីផ្សេងទៀតផងដែរ។ មន្ទីរពិសោធន៍នីមួយៗ ធ្វើការតេស្តសំណាក​ផលិតផល​ប្រទាល​កន្ទុយក្រពើចំនួនប្រាំមួយដូចគ្នា រួមទាំងវត្ថុធាតុដើម និងផលិតផលសម្រេច ដោយប្រើ HPLC (High-Performance Liquid Chromatography) ដើម្បីវាស់វែង aloin A, aloin B, និង aloe-emodin ។ ការសិក្សា​តាម​រយៈ​មន្ទីរពិសោធន៍ទាំងអស់នេះ គឺដើម្បីធានានូវភាពត្រឹមត្រូវ និងទំនុកចិត្ត ជាមួយនឹងលទ្ធផលបញ្ជាក់ថា​វាពិតជា​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌកំណត់ រួមទាំងភាពជាក់លាក់ និងភាពសមស្របនៃប្រព័ន្ធពិសោធន៍។​ លោកបណ្ឌិត​ Katerina Mastovska​ ​នាយករងប្រតិបត្តិ និងប្រធានផ្នែកវិទ្យាសាស្ត្រ AOAC INTERNATIONAL បានថ្លែងថា៖ "ការសិក្សាផ្ទៀងផ្ទាត់​ពហុមន្ទីរពិសោធន៍នេះ គឺជាការគាំទ្រដ៏សំខាន់ទៅលើវិធីសាស្ត្រវិភាគដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ Herbalife ដើម្បីអាចក្លាយជាវិធីសាស្ត្រផ្លូវការ AOAC 2016.09 Official Final Action បាន" ។ លោកបានបន្តទៀតថា៖ "វិធីសាស្ត្រផ្លូវការរបស់ AOAC ឆ្លងកាត់ការវាយតម្លៃវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ ហើយផ្តល់ទំនុកចិត្តខ្ពស់ និងត្រូវ​បាន​ទទួល​ស្គាល់​ទូទាំងពិភពលោក។ ដូច្នេះវិធីសាស្ត្រនេះនឹងជួយពង្រឹងគុណភាពឱសថរុក្ខជាតិ និងស្តង់ដារ​សុវត្ថិភាព​នៅទូ​ទាំង​ពិភពលោក" ។ ជាយូរមកហើយដែល Herbalife ប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវប្រទាលកន្ទុយក្រពើ និងការធានាទៅលើគុណភាព​ជា​ចម្បង​។​ ជាលទ្ធផលនៃការខិតខំនេះ ពូកយើងបានចុះបញ្ជីប៉ាតង់ចំនួនប្រាំំ និងបានបោះពុម្ពផ្សាយ​ជាសាធារណៈ​នូវការសិក្សា​ចំនួន​បីផ្សេងគ្នា ដែលផ្តោតលើការអភិវឌ្ឍ៍វិធីសាស្ត្រសុវត្ថិភាពក្នុងការចម្រាញ់យកសារធាតុពីរុក្ខជាតិ ដែលនៅតែរក្សាបាននូវ​អត្ថប្រយោជន៍ធម្មជាតិរបស់រុក្ខជាតិនោះ។ ខណៈពេលដែលក្រុមហ៊ុនជាច្រើនពឹងផ្អែកតែទៅលើវិញ្ញាបនបត្រអ្នកផ្គត់ផ្គង់ទីបី ក្រុមហ៊ុន Herbalife បានបោះជំហានទៅមួយកម្រិតទៀត។ Herbalife គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះក្នុងពិភពលោកដែលប្រើប្រាស់វិធីសាស្ត្រ advance spectroscopy proton nuclear magnetic resonance (NMR) ដែលជាបច្ចេកទេសវិភាគដោយប្រើដែនម៉ាញេទិក និងរលកហ្វ្រេកង់វិទ្យុ​ដើម្បី​កំណត់​ម៉ូលេគុលដែលមាននៅក្នុងវត្ថុធាតុដើមនៃប្រទាលកន្ទុយក្រពើ។ វិធីសាស្ត្រនេះធ្វើឱ្យ Herbalife អាចមានលទ្ធភាព​គ្រប់​គ្រាន់ដើម្បីផ្ទៀងផ្ទាត់នូវអត្តសញ្ញាណ ភាពបរិសុទ្ធនៃប្រទាលកន្ទុយក្រពើនៅក្នុងកម្រិតដ៏ល្អិតល្អន់បំផុត និងអាចធានា​បាន​នូវស្តង់ដារខ្ពស់បំផុតនៃគុណភាព និងភាពជាប់លាប់ នៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ អស់រយៈពេល ៤៥ ឆ្នាំមកហើយ Herbalife បានរក្សាការប្តេជ្ញាចិត្តចំពោះគោលការណ៍តាំងពីគ្រាប់ពូជ រហូតដល់ផលិតផល (Seed to Feed) ។ ស្តង់ដានេះធានាថារាល់គ្រឿងផ្សំទាំងអស់ ដែលរាប់ចាប់ពី​ដំណាំ​ដែល​បាន​មក​ពី់​កសិករដាំដុះ ត្រូវតែប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ រហូតដល់ផលិតផលសម្រេច ហើយស្របទៅតាម​ស្តង់ដារ​គុណភាពដែលបានកំណត់។ លើសពីនេះទៅទៀត Herbalife ក៏បានធ្វើការពិនិត្យ និងតេស្តសាកល្បង​ផ្ទៃក្នុង​ខ្លួនឯង​នៅក្នុង​មន្ទីរពិសោធន៍ដែលទទួលស្គាល់ដោយ ISO 17025 ដើម្បីផ្ទៀងផ្ទាត់ថាគ្រឿងផ្សំទាំងនោះត្រូវបានអនុលោមទៅតាម​ស្តង់ដារ​ក្រុមហ៊ុន និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ ដំណើរការដែលមានការគាំទ្រ​ដោយវិទ្យាសាស្ត្រនេះមានមូលដ្ឋានលើការ​អនុវត្ត​ផលិតកម្មល្អ (GMPs) និងស្តង់ដារអន្តរជាតិ NSF ដែលធ្វើឱ្យយើងអាចធានានូវភាពជាប់លាប់នៃគុណភាពនៅ​ក្នុង​ទី​ផ្សារ​ជាង ៩០ ប្រទេសបាន។ ដំណើរការនេះដែលត្រូវបានគាំទ្រដោយក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញគុណភាពសកល  បានពង្រឹងទំនុកចិត្តអ្នកប្រើប្រាស់ និងនៅតែបន្តលើកកម្ពស់ស្តង់ដារឧស្សាហកម្មនៅទូទាំងពិភពលោកឱ្យទៅមុខបន្តទៀត។ វិធីសាស្ត្រសាកល្បងប្រទាលកន្ទុយក្រពើរបស់ Herbalife ត្រូវបានបោះពុម្ពផ្សាយនៅក្នុង Journal of AOAC INTERNATIONAL (Volume 108, Issue 3, Pages 449-471) ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍​ដែលកំពុង​ផ្លាស់ប្តូរ​​ជីវិត​របស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិក​ឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិក​ឯករាជ្យ​ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជន​ប្រកាន់ខ្ជាប់​​នូវ​របៀប​រស់នៅដែលមានភាពសកម្ម។

ភ្នំពេញ, ថ្ងៃទី 27 ខែសីហា ឆ្នាំ 2024 - មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយអង្គការ Pour un Sourire d'Enfant (PSE) ដែលជាអង្គការមិនរកប្រាក់ចំណេញដែលផ្តល់អាហារ ការថែទាំ និងការអប់រំដល់កុមារទុរគត ដូច្នេះកុមារទាំងនោះអាចក្លាយជាមនុស្សដែលរឹងមាំឯករាជ្យ មានជំនាញសង្គម និងវិជ្ជាជីវៈច្បាស់លាស់ នៅពេលពួកគេធំពេញវ័យ។ ជំនួយឥតសំណងរបស់ HFF ចំនួន 50,000 ដុល្លារសហរដ្ឋអាមេរិក ក្រោមកម្មវិធី Casa Herbalife នឹងគាំទ្រកម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ PSE សម្រាប់កុមារដែលត្រូវការជំនួយនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍របស់ PSE ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានកុមារសរុបចំនួន 474 នាក់ ដែលមានអាយុពី 3 ទៅ 6 ឆ្នាំ នៅក្នុងសាលាមត្តេយ្យនៅទូទាំងមជ្ឈមណ្ឌលសេវាកម្មសហគមន៍ចំនួនប្រាំមួយ (CSCs) រួមមាន ភូមិឬស្សី ភូមិញញឹម សែនសុខ ព្រែកហូរ អូរបែកក្អម និងវាលស្បូវ។ លោក ថាំង វូ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife កម្ពុជា និងវៀតណាម បានមានប្រសាសន៍ថា៖ “ការកែលម្អសុខភាព និងសុខុមាលភាពរបស់សហគមន៍ និងប្រជាជនរបស់យើង បានបំផុសគំនិតគ្រប់យ៉ាងដែលយើងធ្វើនៅ Herbalife។ តាមរយៈភាពជាដៃគូជាមួយអង្គការ PSE ក្រោមកម្មវិធី Casa យើងសង្ឃឹមថានឹងរួមចំណែកជាក់ស្តែងក្នុងការជួយកុមារទុរគតនៅកម្ពុជា ឱ្យទទួលបានអាហារូបត្ថម្ភចាំបាច់ដែលពួកគេត្រូវការ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែមានសុភមង្គល”។ លោកស្រី Leakhena des Pallières អគ្គនាយកអង្គការ PSE បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូបន្តរបស់ Herbalife ដែលជាប្រភពនៃការគាំទ្រដ៏មានតម្លៃអស់រយៈពេលជាងមួយទសវត្សរ៍។ លោកស្រីបានមានប្រសាសន៍ដែរថា៖ "PSE ពិតជាមានកិត្តិយសណាស់ដែលមានក្រុមហ៊ុន Herbalife ជាដៃគូយូរអង្វែង" ។ សកម្មភាពរបស់ HFF ត្រូវបានគាំទ្រជាទៀងទាត់ដោយអ្នកស្ម័គ្រចិត្តដូចជា អ្នកចែកចាយឯករាជ្យ Herbalife មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ និងបុគ្គលិករបស់ក្រុមហ៊ុន។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍ ព្រែក ហូរ ក្រោមវត្តមាន អ្នកចែកចាយឯករាជ្យ និងបុគ្គលិករបស់ Herbalife។ នេះគឺជាឆ្នាំទី 11 នៃភាពជាដៃគូរវាង HFF និង PSE ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ 2014 ជាមួយនឹងកុមារចំនួន 120 នាក់នៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍ ព្រែក ទាល់។ -------------------------------------------------------------- អំពី PSE បេសកកម្មរបស់ Pour un Sourire d'Enfant's (PSE) គឺដើម្បីជួយកុមារឱ្យរួចផុតពីភាពអត់ឃ្លាន និងនាំពួកគេទៅរកការងារសមរម្យ ដែលមានជំនាញ និងទទួលបានប្រាក់ខែល្អ។ បង្កើតឡើងក្នុងឆ្នាំ 1995 ដោយ Christian និង Marie-France des Pallieres អង្គការក្រៅរដ្ឋាភិបាលមួយនេះបានដកកុមារចេញពីភាពក្រីក្របានជាង 12000 នាក់។ នៅអាស៊ីអាគ្នេយ៍ Pour un Sourire d'Enfant ឥឡូវនេះត្រូវបានទទួលស្គាល់ថាជាអង្គការមិនស្វែងរកប្រាក់ចំណេញដ៏សំខាន់ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារ។ សព្វថ្ងៃនេះ អតីតសិស្សនិស្សិតជាង 6,000 នាក់ មិនមានការងារធ្វើសមរម្យ ហើយភាគច្រើន ពួកគេបានបង្កើតគ្រួសារ និងប្រភេទផ្ទះដែលមានភាពខ្វះខាតធ្ងន់ធ្ងរ។ ជារៀងរាល់ថ្ងៃ PSE ផ្តល់អាហារប្រចាំថ្ងៃជិត 7,000 កញ្ចប់ ដល់កុមារក្រោមការមើលថែទាំរបស់ខ្លួន រួមទាំងអ្នកដែលចូលរៀននៅសាលារដ្ឋផងដែរ។   អំពី Herbalife ក្រុមហ៊ុន Herbalife (NYSE:HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ ជាសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងដែលបានផ្លាស់ប្តូរជីវិត មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងឱកាសអាជីវកម្មសម្រាប់អ្នកចែកចាយឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងជាង 90 ប្រទេស តាមរយៈអ្នកចែកចាយដែលមានសហគ្រិនភាព ដែលផ្តល់ការបង្វឹកមួយទល់មួយ និងសហគមន៍គាំទ្រដែលបំផុសគំនិតអតិថិជនរបស់ពួកគេ ឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ និងសកម្មជាងមុន ដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។ អំពី មូលនិធិគ្រួសារ Herbalife (HFF) មូលនិធិគ្រួសារ Herbalife ("HFF") ត្រូវបានបង្កើតឡើងដើម្បីការកែលម្អជីវិត និងសហគមន៍ជុំវិញពិភពលោក។ ដោយផ្តោតលើការធ្វើឱ្យអាហារូបត្ថម្ភកាន់តែងាយស្រួលទទួលបាន លុបបំបាត់ភាពអត់ឃ្លាន និងការលើកកម្ពស់ឱកាសផ្នែកសេដ្ឋកិច្ច។ HFF ធ្វើការជាមួយអង្គការក្នុងស្រុក និងអង្គការអន្តរជាតិឈានមុខគេដើម្បីធានាថា យើងកំពុងផ្តល់អាហារូបត្ថម្ភដល់មនុស្ស និងភពផែនដី ពីព្រោះទាំងពីរនេះរួមគ្នានាំទៅរកពិភពលោកដែលមានសុខភាពកាន់តែល្អប្រសើរ។ សម្រាប់ព័ត៌មានបន្ថែមអំពី HFF និងរបៀបដែលអ្នកអាចគាំទ្រការងារសំខាន់របស់មូលនិធិ សូមចូលទៅកាន់ herbalifefamilyfoundation.org។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហាយយ៉ាត់រីចេនស៊ី  មន្ទីរសំរាកព្យាបាល កម្ពុជា បានប្រារព្ធពិធីអបអរសាទរខួប៩ឆ្នាំ របស់ខ្លួន។ ក្នុងរយៈពេល៩ឆ្នាំនេះ មន្ទីរសំរាកព្យាបាល កម្ពុជា បាននិងកំពុងឈានមុខគេ ក្នុងការព្យាបាលអ្នកជំងឺលំបាកមានកូនជាង៣០០០គ្រួសារដោយជោគជ័យ តាមរយៈបច្ចេកវិទ្យាវេជ្ជសាស្ត្របង្កកំណើតកូនក្រៅខ្លួន ដូចប្រទេសជឿនលឿន នៅក្នុងតំបន់និងពិភពលោកដែរ។ មន្ទីរសំរាកព្យាបាល កម្ពុជា ទទួលបានការគាំទ្រ និងជឿជាក់លើការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអ្នកជំងឺ ដោយផ្តោតលើ ប្រសិទ្ធភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ក្រុមវេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញវេជ្ជសាស្ត្រ ដែលមានបទពិសោធច្រើនឆ្នាំ និងមានស្មារតីទទួលខុសត្រូវខ្ពស់ បូករួមជាមួយបច្ចេកវិទ្យាចុងក្រោយ ធ្វើឲ្យមន្ទីរពេទ្យសម្រេចអត្រាជោគជ័យខ្ពស់។ ជាលទ្ធផល មន្ទីរសំរាកព្យាបាលកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO 9001:2015 (គ្រប់គ្រងរាល់ប្រតិបត្តិការទាំងអស់) ពីវិទ្យាស្ថាន និយ័តករ British Standards Institute នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់  ដើម្បីសម្រេចបាននូវប្រសិទ្ធភាព និងសុវត្ថិភាពជូនអ្នកជំងឺ។ លើសពីឧត្តមភាពក្នុងវេជ្ជសាស្ត្រព្យាបាល មន្ទីរសំរាកព្យាបាល កម្ពុជា បានផ្តល់អទិភាព ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពវេជ្ជបណ្ឌិត និងអ្នកជំនាញ ដើម្បីធានាឲ្យបាននូវអត្រាជោគជ័យកាន់តែខ្ពស់។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២​ មន្ទីរសំរាកព្យាបាល កម្ពុជា បានរៀបចំសិក្ខាសាលាដំបូងស្តីអំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រជំនួយការបង្កកំណើតក្រៅ ដែលមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិមកពីអឺរុប សហរដ្ឋអាមេរិក សិង្ហបូរី និង វៀតណាម ក្នុងគោលបំណងបង្កើតនូវវេទិកាប្រចាំឆ្នាំសម្រាប់បទបង្ហាញផ្សេងៗ ដែលផ្តល់ចំណេះដឹងអំពីរបកគំហើញថ្មីៗ ក្នុងការព្យាបាលជំងឺលំបាកមានកូន សម្រាប់វេជ្ជបណ្ឌិត និងអ្នកឯកទេសពាក់ព័ន្ធសុខភាពបង្កកំណើត។ ជាមួយនឹងអទិភាពនៃការសិក្សាស្រាវជ្រាវនេះ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសជាប្រចាំ ដល់អ្នកប្រតិបត្តិវេជ្ជសាស្ត្រនិងអ្នកគ្រប់គ្រង ដើម្បីផ្តល់នូវសេវាព្យាបាលល្អប្រសើរបំផុត ជូនដល់អ្នកជំងឺ។​ លើសពីការទទួលស្គាល់និងទំនុកចិត្តក្នុងប្រទេស ឧត្តមភាពនៃមន្ទីរសំរាកព្យាបាល កម្ពុជា ក៏ត្រូវបានទទួលស្គាល់ក្នុងវេទិកាតំបន់ផងដែរ។​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀងនាយិកាបច្ចេកទេសនិងជាសហស្ថាបនិក មន្ទីរសំរាកព្យាបាល កម្ពុជា បានទទួលកិតិ្តយសក្លាយជាអ្នកតំណាងប្រចាំប្រទេស របស់កម្ពុជា នៅ Asia Pacific Initiative on Reproduction [(​ASPIRE សន្និសីទអាស៊ីបាស៊ីហ្វិកស្តីពីសុខភាពបង្កកំណើត)]។ វេទិកាដ៏សំខាន់នេះ ជំរុញធ្វើអោយប្រសើរឡើងក្នុងប្រតិបត្តិព្យាបាលលំបាកមានកូនប្រកបដោយគុណភាព បង្កើនការយល់ដឹងពីការឈានទៅមុខនៃនីតិវិធីព្យាបាល និងជំរុញអោយវេជ្ជបណ្ឌិតឯកទេសកាន់តែមានប្រសិទ្ធភាពក្នុងការប្រឹក្សានិងព្យាបាលអ្នកជំងឺលំបាកមានកូន។ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង បានលើកឡើងថា៖ «នាងខ្ញុំជឿជាក់ថា ប្រសិទ្ធភាពនិងសុវត្ថិភាព ជាគោលការណ៍ចម្បងក្នុងអាជីពជាវេជ្ជបណ្ឌិត។ ក្នុងការព្យាបាលយើងតែងចង់មានប្រសិទ្ធភាពនិងទទួលបានលទ្ធផលតាមការរំពឹងទុក ប៉ុន្តែសុវត្ថិភាពរបស់អ្នកជំងឺ កាន់តែមានសារៈសំខាន់។ ក្នុងនាមជាវេជ្ជបណ្ឌិត និងនាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាល កម្ពុជា នាងខ្ញុំនិងបុគ្គលិកបច្ចេកទេសទាំងអស់ តែងតែផ្តល់នូវការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត និងម៉ត់ចត់ គ្រប់ការព្យាបាលនិងគ្រប់ពេលវេលា។» គួរបញ្ជាក់ផងដែរថា អត្រាមានកូន ត្រូវបានគេផ្តល់និយមន័យថា ជាចំនួនកូនជាមធ្យមដែលស្រី្តអាចមាន ក្នុងអាយុដែលគាត់អាចបង្កកំណើតបាន។ ក្រោយពីរបបខ្មែរក្រហម ឆ្នាំ១៩៧៩ អត្រាមានកូននៅកម្ពុជា កើនឡើងគំហុកជិតដល់ចំនួន៦ ដែលត្រូវបានគេហៅថា Post Khmer Rouge Baby Boom (កំណើតកូនកើនដោយគំហុកក្រោយរបបខ្មែរក្រហម) ហើយគេប្រដូចទៅនឹង World War II Baby Boom (កំណើតកូនកើនដោយគំហុកក្រោយសង្គ្រាមលោកលើកទី២)។ ប៉ុន្តែ បើតាមសម្តីដកស្រង់ចេញពីបទបង្ហាញរបស់លោកសាស្រ្តាចារ្យ ដូមីនិក ដឺហ្ស៊ីឃ្លែរ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ នៃមន្ទីរសំរាកព្យាបាល កម្ពុជា និងជាសិក្សាធិករដែលបានស្រាវជ្រាវនិងនិពន្ធជាង២៥០អត្ថបទស្រាវជា្រវ ក្នុងវិស័យសុខភាពបង្កកំណើត បានអោយដឹងថា៖ «បច្ចុប្បន្នភាពបង្ហាញថា ការបន្តយល់ឃើញបែបនេះ ជាការយល់ច្រឡំ និងកំណើតកូនកើនដោយគំហុកក្រោយរបបខ្មែរក្រហម លែងមានទៀតហើយ»។ អត្រាមានកូនបច្ចុប្បន្ននៅប្រទេសកម្ពុជា បានធ្លាក់ចុះច្រើនគួរអោយកត់សម្គាល់ មកត្រឹមតែលើស២បន្តិចប៉ុណ្ណោះ ស្មើនឹងអត្រានៅប្រទេសវៀតណាម។ លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា ដើម្បីចំនួនប្រជាជននៃប្រទេសមួយមានស្ថិរភាព អត្រាមានកូនត្រូវស្ថិតនៅត្រឹមចាប់ពី២,១ឡើងទៅ ហើយថាអត្រាទាបជាងនេះ ច្បាស់ណាស់ មិនអាចធានាបាននូវស្ថិរភាពចំនួនប្រជាជនមិនអោយធ្លាក់ចុះបានទេ។ បើមើលពីទិដ្ឋភាពធុរកិច្ចអាជីវកម្ម មន្ទីរសំរាកព្យាបាល កម្ពុជា ប្រកាន់យកគោលការណ៍ប្រតិបត្តិ នៃភាពច្បាស់ ត្រូវ និងស្មោះត្រង់ ដើម្បីធានាបាននូវការព្យាបាលប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងការពេញចិត្តនិងទំនុកចិត្តខ្ពស់។ លោក ហោ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយក បានលើកឡើងនូវភាពច្បាស់លាស់អំពីលទ្ធផល ដែលត្រូវរួមគ្នាសម្រេចឲ្យខាងតែបាន នូវដំណោះស្រាយវេជ្ជសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ប្រជាជននិងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមដំបូងក្នុងវិស័យសុខភាពបង្កកំណើតក្នុងប្រទេសកម្ពុជា និងការសម្រេចចិត្តដ៏មោះមុត បានផ្តល់ឱកាសដល់គ្រឹះស្ថាននេះ ចូលរួមយ៉ាងច្រើនឥតឧបមា ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គមរួមមាន ការលែងលះ អស់សង្ឃឹម បាក់ទឹកចិត្ត និងអំពើហិង្សាក្នុងគ្រួសារ ដែលផ្តើមចេញមកពីវិបត្តិមិនមានកូន និងសម្រាលបញ្ហាសេដ្ឋកិច្ច ដោយជួយកាត់បន្ថយចំណាយច្រើនសន្ធឹកសន្ធាប់ របស់ប្រជាជនកម្ពុជា ក្នុងការទៅទទួលសេវាព្យាបាលនេះ នៅបរទេស។​             «កាលណោះ ខ្ញុំព្យាយាមណាស់ ហើយនៅតែមិនមានកូន។ ខ្ញុំអស់សង្ឃឹម។ ខ្ញុំក៏បានលឺពីការព្យាបាលលំបាកមានកូន។ ខ្ញុំសម្រេចចិត្តថាព្យាបាល។ ខ្ញុំសម្រេចបំណងបានកូន១ ដែលជាកូនបង្កកំណើតក្រៅខ្លួនទី១របស់កម្ពុជា។ ឥឡូវនេះ កូនខ្ញុំអាយុ៨ឆ្នាំហើយ» នេះជាសម្តីរបស់អ្នកស្រី បេង ចាន់រី ដែលជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ។ ឥឡូវនេះ​ អ្នកស្រីមានកូន២ហើយ៕

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម (IS Premium) ដែល ជាមន្ទីរពិសោធន៍ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ នូវការទទួលសិទ្ធិផ្តាច់មុខ ក្នុងការ នាំចូលបច្ចេកវិទ្យាតេស្តលើហ្សែន ពីក្រុមហ៊ុន Cordlife ទីក្រុងហុងកុង។ លោកស្រី ឱសថបណ្ឌិត ហែម សុភ័ក្រ្ត  ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពិសោធន៍ អាយ អេស ព្រីមៀម បានបញ្ជាក់ផងដែរថាបច្ចេកវិទ្យាតេស្ត លើហ្សែនរបស់ក្រុមហ៊ុន Cordlife នឹងក្លាយជាជំនួយមិនអាចខ្វះបាន សម្រាប់វេជ្ជបណ្ឌិតក្នុងសតវត្សទី២១ ក្នុងការតាមដាន និងកំណត់ឲ្យកាន់តែច្បាស់នូវប្រភេទជំងឺ ដើម្បីផ្ដល់ជូននូវវិធីព្យាបាលដែលមានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។ ក្នុងដំណាក់កាលទីមួយនេះ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម នឹងផ្តល់ជូន នូវការតេស្តលើហ្សែនចំនួន ៤ប្រភេទ ដូចជា៖ ១. Bebegen ជាការធ្វើតេស្តពិនិត្យហ្សែនអាចកំណត់បានយ៉ាងត្រឹមត្រូវនូវការកើតមានជំងឺជាង ១២០មុខ ដែលមានការពាក់ព័ន្ធនឹងរោគសញ្ញានានាដូចជាជំងឺអូទីស្មឹម និងជំងឺ ADHD តាមរយៈការវិភាគលើទីតាំងក្រូម៉ូសូមជាង ២៥០.០០០។​ ២. Metascreen ជាការពិនិត្យសម្រាប់ទារកទើបនឹងកើតគ្រប់រូបចំពោះបញ្ហាមេតាបូលីសជាច្រើនដែលបង្កគ្រោះថ្នាក់ ឬអាចបណ្ដាលឱ្យស្លាប់ (ត្រូវបានគេស្គាល់ថាជាវិបត្តិមេតាបូលីសពីកំណើត ឬ IEMs ក្នុងរយៈពេលខ្លី) ដែលមិនលេចឡើងនៅពេលកើត ។ ៣. Carrier Screening ជាតេស្តធ្វើមុន ឬអំឡុងពេលមានផ្ទៃពោះ ដែលជាការធ្វើតេស្តហ្សែន ដើម្បីកំណត់ថា តើអ្នកមានផ្ទុកហ្សែនដែលមានជម្ងឺហ្សែនជាក់លាក់ដែរឬអត់។ ៤. Talent Test ជាតេស្តអាចជួយមាតាបិតាឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈហ្សែនផ្សេងៗរបស់កូនពួកគេពីទិដ្ឋភាពវិទ្យាសាស្ត្រ ដើម្បីស្វែងរកទេពកោសល្យប្រកបដោយសក្តានុពលរបស់កូនៗ។ ក្នុងឱកាសនេះដែរ អ្នកជំនាញពីក្រុមហ៊ុន Cordlife ទីក្រុងហុងកុង ក៏បានផ្តល់ជូននូវការបណ្តុះបណ្តលបឋម ដើម្បីឲ្យលោក លោកស្រីវេជ្ជបណ្ឌិតដែលបានចូលរួមយល់ច្បាស់ពីអត្ថប្រយោជន៍ និងភាពចាំបាច់ ក្នុងការធ្វើតេស្តលើហ្សែនផងដែរ។ គួរបញ្ចាក់ផងដែរ នេះមិនមែនជាលើកទីមួយទេ ដែលមន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម បាន ព្យាយាមស្វែងរកបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដើម្បីជាជំនួយដល់វេជ្ជបណ្ឌិតក្នុងការធ្វើរោគវិនិច្ឆ័យឲ្យ កាន់តែប្រសើរជាងមុន នាពេលកន្លងមក មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម ក៏បានផ្តល់ជូននូវ សេវាកម្មទំនើបៗផ្សេងទៀត ដូចជា តេស្តជួសកែងជើងទារកទើបកើត ដំបូងបង្អស់នៅកម្ពុជា ដែលជារបកគំហើញផ្នែកវិទ្យាសាស្ត្រថ្មីមួយពីសហរដ្ឋអាមេរិក ដែលអាចជួយសង្គ្រោះកុមារ លើជំងឺតំណរពូជ និងជំងឺមួយ ចំនួនទៀតឲ្យបានទាន់ពេលវេលា និងតេស្ត Non-Invasive Prenatal Test(NIPT)ពីក្រុមហ៊ុន iGENE ពីប្រទេសសិង្ហបុរី ដែលជាតេស្តឈាម បូមពីស្ត្រីមានផ្ទៃពោះ ដែលអាចឲ្យយើងដឹងពីការលូតលាស់របស់គភ៌ ក្នុងផ្ទៃបានរហូតដល់ ៩៩.៩៩% ដែលកាលពីមុនតម្រូវឲ្យយើងពិនិត្យទឹកភ្លោះ ដែលអាចបណ្ដាលឲ្យមាន គ្រោះថ្នាក់ទាំងម្តាយ និងគភ៌ផងដែរ ។ ក្រៅពីការស្វះស្វែងរកបច្ចេកវិទ្យាថ្មីៗ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម ក៏មានការសហការយ៉ាងស្អិតរមួតជាមួយដៃគូអន្តរជាតិផ្សេងទៀត ដូចជាថៃ និងវៀតណាមជា ដើម។

នាព្រឹកថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២២នេះ មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម បានបើកដំណើរការសាកល្បងនូវសេវាកម្មរបស់ខ្លួន ក្រោមអធិបតេយ្យភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលកម្ពុជា រួមជាមួយវត្តមានរបស់លោកសាស្ត្រាចារ្យ កេត វាន់សិទ្ធ ប្រធានសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្ពុជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឱសថការី និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ជាច្រើនរូប។ សូមបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍មួយក្រុមដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះ និងមានជំនាញផ្សេងៗគ្នាដូចជាផ្នែក Virology, Bacterio-parasitology, Biochemistry និង Immunology ជាដើម។ លោកស្រីឱសថបណ្ឌិត ហែម សុភ័ក្ត្រ ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍អាយ អេស ព្រីមៀម បានលើកឡើងថា “ចក្ខុវិស័យនៃ អាយ អេស ព្រីមៀម គឺធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាទទួលបាននូវសេវាកម្មមន្ទីរពិសោធន៍សម្បូរបែបដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីចូលរួមក្នុងការកាត់បន្ថយលំហូរនៃការស្វែងរកសេវាកម្មមន្ទីរពិសោធន៍ក្រៅប្រទេស”។ អាយ អេស ព្រីមៀម មានលទ្ធភាពផ្តល់សេវាកម្មរហូតដល់ជាង ៦០០តេស្តផ្សេងៗគ្នា ដែលក្នុងនោះរួមមាន Clinical Biochemistry, Hematology-Hemostasis, Serology & Immunology, Molecular Biology, Newborn Screening Tests, General health check-up pakages, NIPT, Bacteriology-Mycology-Parasitology, Allergy test, Autoimmune diseases, Torch Panel និងតេស្តផ្សេងៗទៀតជាច្រើន។ គួរកត់សម្គាល់ផងដែរថា អាយ អេស ព្រីមៀម ជាមន្ទីរពិសោធន៍ក្នុងស្រុកដំបូងគេដែលបាននាំមកជូនប្រជាជនកម្ពុជានូវសេវាកម្មជួសកែងជើងទារក ដោយមិនចាំបាច់បញ្ជូនសំណាកទៅក្រៅប្រទេស និងចំណាយពេលរង់ចាំយូរនោះទេ។ ដើម្បីធានាបាននូវគុណភាពរួមនឹងការតាមឲ្យទាន់នូវការអភិវឌ្ឍក្នុងវិស័យមន្ទីរពិសោធន៍វេជ្ជសាស្ត្រនិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃផ្នែកសុខាភិបាលកម្ពុជា អាយ អេស ព្រីមៀម បានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដោយសហការជាមួយដៃគូក្រៅប្រទេសដូចជា ប្រទេសសិង្ហបុរី ជាដើម។ ជាចុងក្រោយ អាយ អេស ព្រីមៀម ផ្តាជ្ញាចិត្តផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មល្អឥតខ្ចោះ និងលទ្ធផលតេស្តដែលត្រឹមត្រូវ ជាក់លាក់ក្នុងការធ្វើរោគវិនិច្ឆ័យ។

Physiolac ធានាផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកឱ្យបានគ្រប់គ្រាន់នៅកម្ពុជា ខណៈអាមេរិកកំពុងជួបវិបត្តិខ្វះខាត រាជធានីភ្នំពេញ៖ ព័ត៌មានជុំវិញពិភពលោកបានផ្សព្វផ្សាយថា សហរដ្ឋអាមេរិកកំពុងជួបប្រទះវិបត្តិខ្វះខាតម្សៅទឹកដោះគោសម្រាប់ទារក។ យោងតាមទិន្នន័យរបស់ IRI ដែលជាក្រុមហ៊ុនស្រាវជ្រាវ ផ្នែកទីផ្សាររបស់សហរដ្ឋអាមេរិក បានបង្ហាញថាស្តុកនៃម្សៅទឹកដោះគោសម្រាប់ទារកបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំនេះមកម្ល៉េះ បើប្រៀបធៀបទៅនឹង ខែកុម្ភៈ ឆ្នាំ ២០២០។ មុនការព្យាករណ៍លើបញ្ហានេះ Walgreens ដែលជាឱសថស្ថានដ៏ធំមួយក្នុងចំណោម បណ្តុំឱសថស្ថានដែលធំជាងគេបង្អស់នៅសហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈទៅលើបញ្ហាកង្វះខាតដែលអាចកើតមានឡើងនេះតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។ ដំបូងឡើយវិបត្តិកង្វះម្សៅទឹកដោះគោសម្រាប់ទារកនេះកើតឡើងដោយសារតែការកកស្ទះ ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងពីកង្វះខាតកម្មកររោងចក្រព្រោះតែការរាតត្បាតជំងឺកូវីដ -១៩  និងការបិទរោងចក្រផលិតមួយនៅទីក្រុង Sturgis រដ្ឋ Michigan។ ទោះបីជាកង្វះខាតនេះកើតឡើងនៅជុំវិញសហរដ្ឋអាមេរិកក៏ដោយ វាក៏មានផលប៉ះពាល់ ទៅលើផលិតផលរបស់សហរដ្ឋអាមេរិកផ្សេងៗទៀត ដែលមានដាក់លក់នៅតាមបណ្តាប្រទេសនានាដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ផ្ទុយពីសហរដ្ឋអាមេរិក មានជម្រើសជាច្រើនសម្រាប់ក្រុមគ្រួសារកម្ពុជាដូចជា Physiolac ដែលជាអ្នកផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកដ៏ល្បី នៅកម្ពុជាវិញ មានផ្ដល់នូវជម្រើសជាច្រើនដល់ប្រជាជនខ្មែរ។ សារធាតុផ្សំរបស់ម្សៅទឹកដោះគោសម្រាប់ទារក Physiolac ត្រូវបាននាំចូលពីសហព័ន្ធអឺរ៉ុប ដូច្នេះហើយក្រុមហ៊ុននឹងមិនជួបបញ្ហាខ្វះខាតវត្ថុធាតុដើមក្នុងការផលិតPhysiolac ឡើយ។ Physiolac នឹងបន្តមានស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជា។ Physiolac គឺជាម៉ាកម្សៅទឹកដោះគោសម្រាប់ទារកមកពីប្រទេសបារាំង ដែលផលិត ពីរោងចក្រស្តង់ដារអន្តរជាតិមានបំពាក់ឧបករណ៍ស្វ័យប្រវត្តិដ៏ទំនើបជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត។ Physiolac មានវត្តមាននៅប្រទេសកម្ពុជាជាង ១០ ឆ្នាំ មកហើយ និងមានផ្តល់ជម្រើសនូវប្រភេទម្សៅទឹកដោះគោជាច្រើនមុខចាប់តាំងពីទារកទៅកុមារ។ ម្សៅទឹកដោះគោ Physiolac ត្រូវបានចម្រាញ់ចេញពីសារធាតុផ្សំដ៏ល្អ ជាមួយនឹង ទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់នាំចូលពីប្រទេសបារាំង ដែលត្រូវបានសិក្សា និងទទួលស្គាល់ដោយក្រុមអ្នកជំនាញ និងអ្នកឯកទេសផ្នែកអាហារូបត្ថម្ភអន្តរជាតិ។ Physiolac គឺជាម៉ាកមួយដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយដែលតែងតែចង់បាន ជម្រើសដ៏ល្អសម្រាប់កូនៗ ពិសេសអំឡុងពេលដែលមានបញ្ហាកង្វះម្សៅទឹកដោះគោនេះ។    ទោះបីនេះជាពេលវេលាលំបាកមួយសម្រាប់អាណាព្យាបាលទាំងឡាយក៏ដោយ ពួកគាត់អាចទុកចិត្តលើ Physiolac ក្នុងការផ្តល់ នូវសារជាតិចិញ្ចឹមសំខាន់ៗ ដល់កូនៗ របស់ពួកគាត់ ដើម្បីការលូតលាស់ប្រកបដោយមានភាពរឹងមាំ និងមានសុខភាពល្អ។ លោក Jean-Michel Guihard នាយកគ្រប់គ្រងនៃក្រុមហ៊ុន Groupe Batteur ប្រទេសហុងកុង (ទីស្នាក់ការប្រចាំតំបន់អាសុីនៃ LABORATOIRES GILBERT ក្រុមហ៊ុនផលិត Physiolac) បានលើកឡើងថា “ពួកយើងកំពុងតាមដានស្ថានភាព នេះយ៉ាងដិតដល់ ហើយពួកយើងប្តេជ្ញាចិត្តនឹងបន្តផ្គត់ផ្គង់តម្រូវការទីផ្សារ ឱ្យបានគ្រប់គ្រាន់នៅប្រទេសកម្ពុជា។ពួកយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការមួយនេះសម្រាប់ប្រជាជនកម្ពុជា”។ ផលិតផល Physiolac អាចរកទិញបានគ្រប់ទីកន្លែងនៅតាមបណ្តាហាងលក់សម្ភារៈនិងផលិតផលរបស់ទារកនិងកុមារ ព្រមទាំងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាផងដែរ។  

វីតាមីនសេ គឺជាវីតាមីនសារវន្តមួយក្នុងចំណោមវីតាមីនជាច្រើន ដែលមានន័យថារាងកាយរបស់យើងមិនអាចខ្វះវាបាន ដោយសារតែវាមានទំនាក់ទំនងយ៉ាងចាំបាច់ក្នុងដំណើរការនៃរាងកាយ ក៏ប៉ុន្តែរាងកាយរបស់យើងបែរជាមិនអាចធ្វើការផលិតវាបាន។  ដូចនេះ ដើម្បីបំពេញតម្រូវការវីតាមីនសេរបស់រាងកាយ ចាំបាច់ត្រូវទទួលយកតាមរយៈអាហារ ឬឱសថបំប៉នពីខាងក្រៅ។   វីតាមីនសេ​ ដែលជាប្រភេទវីតាមីនរលាយនៅក្នុងទឹកត្រូវបានរកឃើញក្នុងបន្លែ និងផ្លែឈើជាច្រើនប្រភេទ ដោយក្នុងនោះរួមមានដូចជា ផ្លែក្រូច ស្ត្រប៊េរី គីវី ម្ទេសប្លោក ប្រូខូលី និងផ្ទីជាដើម។ ស្របពេលដែលវត្តមានរបស់វាអាចរកឃើញមាននៅក្នុងម្ហូបអាហារ ក៏ប៉ុន្តែការបំពេញតម្រូវការវីតាមីនសេ តាមរយៈឱសថបំប៉នក៏ត្រូវបានណែនាំផងដែរ ដោយសារវីតាមីនសេដែលមានក្នុងការអាហារ អាចនឹងទទួលរងការខូចខាត និងថយចុះតាមរយៈដំណើរការក្នុងការចម្អិន ឬរក្សាទុកមិនបានត្រឹមត្រូវ។ ផលប៉ះពាល់ ឬហានិភ័យនៃកង្វះវីតាមីនសេក្នុងរាងកាយនឹងបង្ហាញឡើងក្នុងរយៈពេល ជាច្រើនសប្តាហន៍ និងអាចបង្ករហូតដល់គ្រោះថ្នាក់ដល់អាយុជិវិតប្រសិនកង្វះវីតាមីនសេ បន្តឡើងរហូតដល់ 5 ទៅ 6ខែ។ សម្រាប់តម្រូវការបរិមាណនៃវីតាមីនដែលត្រូវបានណែនាំនាពេលបច្ចុប្បន្នគឺ 75មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង 90 មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស។ ការទទួលទានលើសកម្រិតនៃវីតាមីនសេ ជាទូទៅនឹងត្រូវបានសម្របសម្រួលដោយស្វ័យប្រវត្តិពីរាងកាយ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណកំណត់មួយ ដែលត្រូវបានកំណត់ត្រឹម 2 ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែផលរំខានដែលអាចកើតមានចំពោះប្រព័ន្ធក្រពះពោះវៀន។ ជាការពិត បរិមាណវីតាមីនសេដែលត្រូវបានទទួលទានទាំងអស់មិនសុទ្ធតែត្រូវបានស្រូបចូល និងប្រើប្រាស់ក្នុងរាងកាយឡើយ ដោយវាអាស្រ័យទៅលើបរិមាណនៃការទទួលទាន​។​ ជាទូទៅ បរិមាណដែលត្រូវបានស្រូបចូលយកទៅប្រើប្រាស់គឺ 70 ទៅ 90%​ នៃវីតាមីនសេដែលត្រូវបានទទួលទានពី 30 ទៅ 180 មីលីក្រាម។ ចំពោះការទទួលទានវីតាមីនសេចាប់ពី 1 ក្រាមក្នុងមួយថ្ងៃ នោះអត្រានៃការស្រូបចូលនឹងធ្លាក់ចុះទាបជាង 50%  ហើយ បរិមាណដែលនៅសេសសល់នឹងត្រូវបានបញ្ចេញចោលទៅតាមទឹកនោមវិញ តែក្នុងករណីពិសេសខ្លះ ភាពលើសលុបនៃវីតាមីនសេ ក៏អាចបង្កហានិភ័យជាគ្រួសក្នុងតម្រងនោមផងដែរ។ ជារួមមក វីតាមីនសេគួរត្រូវបានប្រើប្រាស់ក្នុងបរិមាណដែលសមស្របតាមតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានសារប្រយោជន៍សំខាន់ៗជាច្រើនចំពោះសុខភាព​ និងសម្រស់យ៉ាងពេញលេញ ព្រមទាំងចៀសវាងពីហានិភ័យនានាកើតឡើងពីកង្វះខាត ឬភាពលើសលុបនៃ វីតាមីនសេដោយមិនដឹងខ្លួន។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

ក្រៅពីមុខងារដ៏សំខាន់សម្រាប់ដំណើរការក្នុងរាងកាយ អត្ថប្រយោជន៍សំខាន់ៗជាច្រើននៃវីតាមីនសេ ដែលធ្វើឲ្យវាក្លាយជាប្រភពជីវជាតិដែលមិនគួរខ្វះនោះរួមមានដូចជា៖ 1- ការសំយោគសារធាតុកូឡាជែន  កូឡាជែនជាសារធាតុដែលត្រូវបានស្គាល់រួចមកហើយថាមានគុណប្រយោជន៍ក្នុងការកសាង និងទ្រទ្រង់រចនាសម្ព័ន្ធនៃជាលិកាស្បែក ឆ្អឹងខ្ចី ឆ្អឹង ធ្មេញ និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។ ក្រៅពីនោះ វាជាសារធាតុដែលជំរុញការជាសះស្បើយនៃមុខរបួស ការពារការបែកបាក់ឆ្អឹង និងភាពស្រួយនៃសរសៃឈាម និងជំរុញមុខងារកំណកឈាមទៀតផង។ 2- សកម្មភាពប្រឆាំងអុកស៊ីតកម្ម វីតាមីនសេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយដែលជួយកាត់បន្ថយហានិភ័យនៃ ជំងឺរ៉ាំរ៉ៃមួយចំនួនជាពិសេសគឺជំងឺបេះដូងព្រមជាមួយមុខងារដ៏មានអនុភាពក្នុងការប្រឆាំងនឺងការខូចខាតដោយសារពពួករ៉ាឌីកាល់សេរី បម្រែបម្រួលនៃហ្ស៊ែន និងពង្រឹងប្រព័ន្ធភាពស៊ាំ​។​ 3- មុខងារជាច្រើនទៀតដែលមិនត្រូវបានដឹងពីចលនការ ការស្រូបចូលទៅក្នុងកោសិកាខួរក្បាល ការចូលរួមក្នុងការសំយោគភ្នាក់ងារនាំសាររបស់ខួរក្បាល និងអ័រម៉ូន ឥទ្ធិពលវិជ្ជមានចំពោះសមត្ថភាពក្នុងការរៀន ការចងចាំ និងការធ្វើចលនា  កាត់បន្ថយភាពភ័យខ្លាច និងហានិភ័យនៃជំងឺ Alzheimer’s ដែលជាចម្បងបង្កទៅជាជំងឺវង្វេងរង្វាន់ និងភ្លេចភ្លាំង។  លើសពីមុខងារខាងលើ វីតាមីនសេ ក៏ជាដៃគូដ៏ល្អក្នុងការស្រូបយកជាតិដែក សម្រាប់ប្រើប្រាស់ដែលជាទូទៅពិបាកនឹងស្រូបចូលទៅក្នុងរាងកាយជាពិសេសគឺជាតិដែកដែលមានប្រភពពីពពួកដែលមិនមែនសាច់សត្វតែម្តង។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។ អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។ ការប្រើប្រាស់ បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖ • ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល • ការលើសសម្ពាធឈាម • ទឹកនោមផ្អែម • ជំងឺរលាកសន្លាក់ • ជំងឺមហារីកមួយចំនួន • ជំងឺហឺតជាដើម។   សកម្មភាពឱសថ  អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ • ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម • ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖ • បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម • ប៉ះពាល់លើក្រពះ • ចង្អោរ។ ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។ អន្តរកម្មឱសថ ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។ ការប្រឈម និងបម្រុងប្រយ័ត្ន បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់ • អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត • ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖ ១. អាការៈរំខានពីការអស់រដូវ នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។ ២. ជំងឺបេះដូង និងសរសៃឈាម នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។ ៣. បញ្ហាលើសទម្ងន់ តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។ ៤. បញ្ហាផ្លូវចិត្ត ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។ ៥. បញ្ហាស្បែក ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។ ៦. ជំងឺមហារីក នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។ ៧. បញ្ហាចម្លងរោគ Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។ ៨. អុកស៊ីតកម្ម ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។ សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។ អត្ថបទសម្រង់៖ (1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43. (2) Mark Messina : Nutrients. 2016 Dec; 8(12): 754. ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ភាគច្រើននៃអ្នកជំងឺមហារីកសុទ្ធតែបានជួបប្រទះជាមួយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីករបស់គាត់ ដោយពេលខ្លះអាហារអាចគ្មានរសជាតិ ឬអាហារប្រែជាមានរសជាតិផ្សេងខុសពីមុនទៅវិញ ហើយអាហារមួយចំនួនទៀតបែរជាមានក្លិនគួរឲ្យរំខានផងដែរ។ ការផ្លាស់ប្តូររសជាតិ និងក្លិននៃអាហារអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការព្យាបាលដែលគាត់បានទទួល និងអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតផង។ អនុសាសន៍សម្រាប់អ្នកជំងឺទាក់ទងនឹងការផ្លាស់ប្តូររសជាតិ និងក្លិនអាហារ ១.    ភ្លក់រសជាតិអាហារ ហើយកត់ទុកនូវរាល់ប្រភេទអាហារដែលមានរសជាតិល្អ៖ ការដែលធ្វើបែបនេះអាចជួយអ្នកឲ្យញ៉ាំអាហារបានច្រើន ព្រមទាំងរក្សាបាននូវសារជាតិចិញ្ចឹមរាងកាយក្នុងអំឡុងពេលព្យាបាលជំងឺ ២.   បន្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់៖ ថ្វីបើវាជាប្រភេទអាហារដដែលៗក្នុងមួយរយៈពេលក៏ដោយ តែជីវ្ហាវិញ្ញាណរបស់អ្នកនឹងចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ៣.    ចៀសវាងប្រភេទអាហារដែលមានរសជាតិមិនឆ្ងាញ់៖ គួរស្វែងរកប្រភេទអាហារជំនួស ដូច្នេះ អ្នកនៅតែអាចរក្សាបាននូវសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ ៤.    អាហារដែលតម្រូវឲ្យមានការទំពាតិច៖ ប្រហែលជាអាចជួយអ្នកឲ្យទទួលបានភាពស៊ាំល្អប្រសើរ ខណៈពេលដែលអ្នកកំពុងមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ៥.    ដុសសម្អាតធ្មេញ និងអណ្តាតជារឿយៗដោយប្រើច្រាសសរសៃទន់៖ លាងជម្រះជាមួយម្សៅ baking soda និងទឹកខ្ពុរមាត់ (ដោយប្រើម្សៅសូដា ១ភាគ ៤ស្លាបព្រាបាយ ជាមួយទឹក ១ពែង) ពេញមួយថ្ងៃ ជាពិសេស មុនពេលបរិភោគអាហារនិងក្រោយពេលបរិភោគអាហារ ៦.    ប្រសិនបើអាហារមានរសជាតិបែបលោហៈ (taste metallic)៖ -    ព្យាយាមញ៉ាំអាហារនេះពេលត្រជាក់ ឬនៅសីតុណ្ហភាពបន្ទប់ត្រជាក់ -    ព្យាយាមជ្រលក់សាច់ត្រី សាច់មាន់ ឬសាច់ផ្សេងទៀតដើម្បីបិទបាំងរសជាតិជូរចត់៖ ទឹកជ្រលក់ទាំងនោះមានដូចជា ទឹកក្រូចឆ្មារ ទឹកជ្រលក់ដែលមានរសជាតិជូរអែម  ស្រាទំពាំងបាយជូរ teriyaki ឬទឹកសណ្តែកសៀង ទឹកជ្រលក់បាប៊ីឃ្យូ ឬទឹកជ្រលក់បែបអ៊ីតាលីជាដើម -    អាចប្រើប្រាស់សម្ភារៈដែលធ្វើពីប្លាស្ទិច ឬដែកអុីណុក -    បរិភោគប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលងាយបរិភោគដូចជា៖          ក.    ទឹកដោះគោ ទឹកដោះគោជូរ ឈីស custards នំធ្វើពីម្សៅ(puddings) ភេសជ្ជៈដែលផ្សំពីទឹកដោះគោ (milkshakes)     ​   ​​      ខ.    ត្រីធូណា និងត្រីសាល់ម៉ុន          គ.    ស៊ុតដែលចម្អិនបានឆ្អិនល្អ          ឃ.    hummus ៧.    ប្រសិនបើរសជាតិផ្អែមពេក៖ អាចលាយវាជាមួយទឹក ទឹកសូដា ទឹកកក ភេសជ្ជៈដែលផ្សំពីកាបូណាត (tonic water) ឬអ្នកអាចសាកល្បងបន្ថែមអំបិលបន្តិចចូលដើម្បីកាត់បន្ថយភាពផ្អែម ៨.    ប្រសិនបើអាហារប្រៃពេក៖ ព្យាយាមស្វែងរកប្រភេទអាហារដែលមានបរិមាណអំបិលទាប ឬមានកម្រិតសូដ្យូមតិច។ អ្នកក៏អាចប្រើប្រាស់ស្ករដើម្បីជួយបិទបាំងរសជាតិប្រៃផងដែរ ៩.    ប្រសិនបើអាហារមានរសជាតិសាបពេក៖     • បន្ថែមរសជាតិអាហារជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកជ្រលក់បាប៊ីឃ្យូ ទឹកជ្រលក់សណ្តែកសៀង mustard  ឬketchup     • បង្កើនរសជាតិអាហារជាមួយប្រភេទជី និងគ្រឿងផ្សំផ្សេងទៀតដូចជា ជីវ៉ាន់ស៊ុយ ជីត្រចៀកជ្រូក ខ្ទឹម ឈើអែម និងម្រេចជាដើម ១០.  ប្រសិនបើអាហារមានក្លិនខ្លាំងពេក៖ -    អាចប្រើប្រាស់កង្ហារក្នុងផ្ទះបាយ ពេលកំពុងចម្អិនម្ហូប -    ប្រើប្រាស់ម៉ាស៊ីនកម្តៅម្ហូបម៉ាយក្រូវ៉េវ (mic-rowave) ឆ្នាំងដែលគ្របបិទជិត ឬអាចចម្អិននៅខាងក្រៅ -    អង្គុយនៅជិតបង្អួចដែលបើកចំហ -    ស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឲ្យចម្អិនម្ហូប -    សាកល្បងបរិភោគនៅសីតុណ្ហភាពត្រជាក់ដូចជា៖     •  ភេសជ្ជៈធ្វើពីទឹកដោះគោ     •  ឈីស និងផ្លែឈើ     •  ទឹកដោះគោជូរ     •  សាឡាដ ជាមួយសាច់មាន់     •  ឈីសដែលមានលើនំស្រួយ     •  ការ៉េម ១១.    ប្រសិនបើអ្នកមានអារម្មណ៍ថាស្ងួតមាត់ខ្លាំង៖ អ្នកអាចសាកល្បងប្រភេទអាហារដែលមានរសជាតិជូរដើម្បីភ្ញោចជីវ្ហាវិញ្ញាណ និងបង្កើនការបញ្ចេញទឹកមាត់ ដែលអាចមានជាប្រភេទអាហារដូចជា៖ -    ក្រូចឆ្មារ តែទឹកកក ទឹកផ្លែឈើច្របាច់ ទឹកដោះគោជូរ ឬប្រភេទគ្រីមមានរសជាតិជូរ -    អាហារត្រាំ -    ទឹកជ្រលក់រសជាតិជូរអែម -    ស្ករទំពា ឬស្ករគ្រាប់ដែលមានរសជាតិជូរអែមតែមិនមានដាក់ស្ករស។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរបបអាហារ ប្រសិនបើ៖ ១. អ្នកនៅតែមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហាររយៈពេលយូរ ដែលធ្វើឲ្យអ្នកមិនអាចបរិភោគអាហារបានគ្រប់គ្រាន់ ២. អ្នកមានផលរំខានដូចជា ក្អួត ចង្អោរ ដែលធ្វើឲ្យអ្នកពិបាកបរិភោគ ៣. អ្នកស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមសម្រក ៤. ជម្រើសអាហារមានរយៈពេលយូរ ក្នុងករណីនេះ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រាស់ប្រភេទថ្នាំពេទ្យ ឬអាហារបំប៉នផ្សេងទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top