Menu

[ខ្លឹមៗ] ពេលភ្លឺមើលឃើញធម្មតា បែរជាមិនធម្មតាតែពេលងងឹត?


[ខ្លឹមៗ] ពេលភ្លឺមើលឃើញធម្មតា បែរជាមិនធម្មតាតែពេលងងឹត?

អ្នកប្រើប្រាស់ភ្នែកច្រើនពេលយប់ ប្រាកដជាធ្លាប់ចាប់អារម្មណ៍ហើយថា គំហើញរបស់ខ្លួនហាក់ដូចជាប្រក្រតីនៅពេលដែលសម្លឹងមើលទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់ តែប្រែជាមើលរូបភាពមិនឃើញនៅទីងងឹត ដឹងទេថា នេះជារោគសញ្ញានៃជំងឺម៉្ញួបយប់ (Noctunal myopia or nightmyopia) បើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ។

លោកបានបញ្ជាក់ផងដែរថា វាមិនមែនបង្កឡើងពីតំណពូជនោះទេ តែច្រើនមកពីលក្ខខណ្ឌការងារ ហើយវាក៏អាចនឹងបាត់ទៅវិញពេលចូលដល់វ័យ៤០ឆ្នាំ ពេលដែលសាច់ដុំភ្នែកលែងត្រូវបានប្រើប្រាស់ខ្លាំង ហើយការព្យាបាលដែលអាចធ្វើបានមុនចូលដល់វ័យនោះ គឺការកែគំហើញរបស់អ្នកជំងឺដោយការប្រើប្រាស់វ៉ែនតា។

ថ្វីត្បិតថា ផលវិបាកនៃជំងឺនេះមិនធ្ងន់ធ្ងរ តែអាចនឹងបង្កគ្រោះថ្នាក់ក្នុងពេលបំពេញការងារក្នុងទីងងឹត ដូចនេះ អ្នកមិនត្រូវធ្វេសប្រហែសឡើយ…

ស្វែងយល់បន្ថែមពី ជំងឺម៉្ញួបយប់

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​


Share:

អត្ថបទទាក់ទង