Menu

[ខ្លឹមៗ] មនុស្សវ័យណាគួរទៅពិនិត្យផ្នែកប្រព័ន្ធរំលាយអាហារ


[ខ្លឹមៗ] មនុស្សវ័យណាគួរទៅពិនិត្យផ្នែកប្រព័ន្ធរំលាយអាហារ

ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អនោះ វាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផង។

លោកវេជ្ជបណ្ឌិត ឈាង​ ស៊ីដេត ប្រធានប្រតិបត្តិនៃគ្លីនិក អេគីប បានបង្ហាញពីក្រុមអាយុធំៗ​ ដែលពួកគាត់គួរតែមកពិគ្រោះ និងពិនិត្យជាមួយ​ គ្រូពេទ្យឯកទេស ផ្នែកប្រព័ន្ធរំលាយអាហារ៖
• មនុស្សធម្មតាមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលមិនមានប្រវត្តិគ្រួសារ មានបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរ ឬមហារីក ពួកគាត់អាចពិនិត្យរៀងរាល់ ៣ ទៅ៥ឆ្នាំម្តង។
• តែផ្ទុយទៅវិញបើ គ្រួសាររបស់គាត់មាន ប្រវត្តិសុខភាពមិនល្អ ដូចជា បញ្ហាក្រពះ ពោះវៀន វាអាចទាក់ទងនឹង តំណរពូជ ឬសេនេទិច ឧទាហរណ៍ ដូចជា​ ដុំមហារីកជាដើម នោះគ្រូពេទ្យនឹងធ្វើការអង្កេត វិភាគរោគបន្តបន្ទាប់ ដើម្បីគួរទទួលការព្យាបាលឲ្យត្រឹមត្រូវ។
• ចំពោះលក្ខខណ្ឌមនុស្សវ័យក្រោម ៤៥ឆ្នាំ បើគាត់មាន ជំងឺបាក់ទឹកចិត្ត ឬតានតឹង ហើយមិនមានរោគសញ្ញាគំរាមកំហែងធ្ងន់ធ្ងរ ពេលខ្លះពួកគាត់ អាចប្រឹក្សា និង ធ្វើការពិនិត្យលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើងវិញ ឬអាចញ៉ាំថ្នាំតិចតួច។ បន្ទាប់មក បើអាការៈជំងឺនៅតែ​មិនមាន ភាពប្រសើរឡើង គ្រូពេទ្យឯកទេស នឹងធ្វើការអង្កេតបន្តបន្ទាប់ទៀត ដើម្បីមើលពីបញ្ហាផ្សេងៗទៀត។

ទាក់ទងនឹងការថែទាំសុខភាពទូទៅ ក៏ដូចជាផ្នែកក្រពះ ពោះវៀន លោកវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើផងដែរថា យើងត្រូវចាំបាច់យកចិត្តទុកដាក់ លើការថែទាំសុខភាព ទាំងការពិនិត្យ ទាំងការរស់នៅប្រចាំថ្ងៃ ដោយចៀសវាងការពិសារគ្រឿងស្រវឹង ចៀសវាងការពិសារអាហារ ដែលមិនមានអនាម័យ ឬមិនសមស្របតាមបច្ចេកទេសចំអិនល្អ និងត្រូវហាត់ប្រាណឲ្យបានទៀងទាត់។

ស្វែងយល់បន្ថែមអំពី តំហែទាំលើប្រព័ន្ធរំលាយអាហារ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង