អារម្មណ៍ពេទ្យ រដូវបុណ្យទាន ភាគច្រើនគឺបែបនេះ...
«មិនតូចចិត្តនោះទេ ព្រោះជាកាតព្វកិច្ចដែលត្រូវបំពេញ...ដើម្បីរួមចំណែកក្នុងការទ្រទ្រង់វិស័យសុខាភិបាលនៅប្រទេសយើង ទោះបីជាត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើនក៏ដោយ ជាពិសេសបុណ្យជាតិធំៗ...
រាល់ឆ្នាំ...ពេលដែលគេគ្រប់គ្នាចាប់ផ្តើមត្រៀមខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើត ខ្ញុំក៏មិនត្រៀមដែរ គឺត្រៀមស្បៀងសម្រាប់ញ៉ាំរយៈពេលប៉ុន្មានថ្ងៃហ្នឹង ព្រោះហាងភាគច្រើនក៏បិទអស់ហើយ...បើមិនត្រៀមទុកមុន អាចប្រឈមនឹងគ្រោះទុរភិក្ស...
កន្លែងដែលត្រូវទៅ គឺនៅតែមិនផ្លាស់ប្តូរ...បើទោះជាតាមដងផ្លូវមិនសូវមានមនុស្សម្នាកកកុញដូចរាល់ថ្ងៃក៏ដោយ...ការងារដែលត្រូវបំពេញ ក៏នៅតែដូចដើមដដែលហ្នឹង...
សម្រាប់ពួកខ្ញុំ...បានត្រឹមcallទៅសួរសុខទុក្ខអ្នកផ្ទះ បានត្រឹមលឺសំឡេងពួកគេជួបជុំគ្នាយ៉ាងសប្បាយ តែខ្លួនឯងក៏មានអ្នកកំដរដែរ គឺមិត្តរួមការងារ និងអ្នកជំងឺ...សំខាន់ ថ្មីៗនេះ ក៏មានកម្មវិធីផ្សាយផ្ទាល់(live)តាមហ្វេសប៊ុកហ្នឹងទៀត...ពេលទំនេរ ចង់scrollលេងហ្វេសប៊ុកបំបាត់អផ្សុកក៏រឹតតែឈឺចាប់...អ្នកផ្ទះក៏live ទំព័រហ្វេសប៊ុកផ្សេងៗក៏live...គឺថា...សិល្បៈនៃការចែករំលែកពេញទំហឹង...
ពេលខ្លះ...ក៏ចង់ជួបជុំជាមួយនឹងសមាជិកគ្រួសារដូចគេដូចឯងដែរ...តែពិតជាមិនអាច...
ប៉ុន្តែ...រាល់ពេលដែលនឹកគិតដល់ស្នាមញញឹមរបស់អ្នកជំងឺ ព្រមទាំងសាច់ញាតិរបស់ពួកគេ គឺពិតជាមានកម្លាំងចិត្តខ្លាំងណាស់...Motivation level គឺឡើងស្រឺតៗតែម្តង...អាចជាចំណែកមួយនៃការផ្តល់នូវក្តីសង្ឃឹមឡើងវិញដល់ប្រជាជនកម្ពុជា គឺជាមោទនភាពដែលតែងតែមានរហូតមកទៅហើយ...
វេលាតែមួយ អារម្មណ៍ពីរ!!!»
កាលពីមុន មិនទាន់បានមករៀន និងនៅជាមួយបងជាអតីតនិស្សិតពេទ្យ និងសព្វថ្ងៃជាពេទ្យមួយរូប មិនបានដឹងពីអារម្មណ៍របស់ពួកគាត់ឡើយ ហើយក៏តែងតែស្តីបន្ទោសគាត់ និងខឹងគាត់ដែលគាត់មិនសូវបានមកជួបជុំអ្នកផ្ទះហ្នឹងគេ។ មិនដឹងរឿង ទើបចេះតែនឹកឆ្ងល់ថា ហេតុអ្វីបានជាគ្រាន់តែមកលេងស្រុក ជួបជុំបងប្អូនប៉ុន្មានថ្ងៃដូចគេឯង? ចាំបានថា មានម្តងនោះ ក៏ធ្លាប់ប្រាប់ឲ្យគាត់ឈប់ធ្វើជាពេទ្យទៅ!!! មិនអញ្ចឹងទេ...នៅតែបែបហ្នឹង...
ដល់ពេលមកនៅជិត ធ្លាប់ទៅឃើញគាត់ក្នុងថ្ងៃឈប់សម្រាក ត្រូវនៅបំពេញការងារយ៉ាងមមាញឹក ទើបយល់ថាបែបណា...រួមផ្សំនឹងពាក្យពេចន៍ខាងលើនេះទៀត ខ្ញុំក៏យល់កាន់តែច្បាស់...
សង្ឃឹមថា អ្នកផ្ទះនៃពេទ្យដូចជាខ្ញុំ នឹងយល់ពីពួកគាត់ដូចគ្នា ប្រសិនបើពួកគាត់មិនសូវជាមានពេលវេលាសម្រាប់អ្នក...ពេលខ្លះ មិនមែនមិនចង់ទេ គឺមិនអាច...