ជំងឺអុតស្វាយអាចកើតលើសពីម្តង ឬទេ?
ជំងឺអុតស្វាយកើតមាននៅលើអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ មិនមានអង់ទីក័រការពារពីម្តាយឬមិនបានចាក់វ៉ាក់សាំងការពារ។ គេច្រើនសង្កេតឃើញជំងឺនេះ កើតច្រើនលើកុមារមានអាយុចន្លោះពី ៦ខែដល់១៥ឆ្នាំ។
សំណួរ ៖ កូនប្រុសនាងខ្ញុំអាយុ ៥ឆ្នាំ ប៉ុន្មានថ្ងៃនេះ កូនខ្ញុំមានចេញអុតស្វាយស្ទើរពេញខ្លួន។ នាងខ្ញុំចង់សួរគ្រូពេទ្យថាតើជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតឬទេ? ហើយធ្វើយ៉ាងណាទៅទើបឆាប់ជាទៅវិញ?
ចម្លើយ ៖ ជំងឺអុតស្វាយមាន៥ ប្រភេទ ហើយក៏អាចបង្ការ និងព្យាបាលបានដែរ។ ចំពោះជំងឺអុតស្វាយ អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានតាមរយៈទឹករងៃ។ ជំងឺនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះវាកើតជាដំបៅធំៗ និងគ្រប់កន្លែង ជាពិសេសកើតមានលើភ្នែក បំពង់ក ក្នុងត្រចៀក និងលើប្រដាប់ភេទជាដើម ហើយបន្សល់ជាស្នាមធំៗ។ គួរបញ្ជាក់ផងដែរថា ជំងឺអុតស្វាយអាចកើតលើសពីម្តងចំពោះមនុស្សម្នាក់ ហេតុនេះការចាក់វ៉ាក់សាំងការពារបានចំពោះអ្នកធ្លាប់កើតប្រភេទអុតស្វាយកម្រិតស្រាល។ ពេលកូនមានជំងឺនេះ គួរតែបញ្ជូនកុមារ ទៅមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ដើម្បីព្យាបាល និងគួរតែលុបបំបាត់គំនិតដែលថាពេល មានជំងឺអុតស្វាយ មិនបាច់ទៅជួបគ្រូពេទ្យជំនាញគ្រាន់តែទុកឲ្យអ្នកជំងឺ ងូតទឹក និងមិនបាច់មានការព្យាបាលនោះ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធានគ្លីនិកពេជ្រស័ក្តិសិទ្ធិ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ