កុមារដែលចេះដើរយឺត អាចជាជំងឺអ្វីដែរឬទេ?
ការលូតលាស់របស់កុមារត្រូវធ្វើឡើងទៅតាមលំដាប់ការធំធាត់នៃរាងកាយ រួមបញ្ចូលទាំងការចាប់កាន់ ចេះដើរ ឬការនិយាយជាដើម ដែលភាពមិនប្រក្រតី ឬយឺតយ៉ាវនៃដំណើរការណាមួយ អាចជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពខ្លះដែលអ្នកគួរតែធ្វើការស្វែងយល់។
សំណួរ ៖ នាងខ្ញុំរស់នៅខេត្តកំពង់ស្ពឺ។ នាងខ្ញុំមានកូនចំនួន ៣នាក់ ហើយនាងខ្ញុំមានចម្ងល់មួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ចំពោះកូនទី ៣របស់ខ្ញុំដែលមានអាយុ ១ឆ្នាំ ៨ខែ ហេតុអ្វីបានជាកូនរបស់ខ្ញុំមិនទាន់ចេះដើរទៀត បើកូនរបស់ខ្ញុំ ២នាក់មុនសុទ្ធតែចេះដើរបាននៅអាយុ ១ឆ្នាំ ២ខែ?
ចម្លើយ ៖ ប្រក្រតីភាពនៃការមានផ្ទៃពោះ ឬការសម្រាលកូនដែលមានភាពត្រឹមត្រូវ គឺកូនទី១ត្រូវមានទម្ងន់ស្រាល ជាងកូនទី២ ហើយកូនទី ២ត្រូវមានទម្ងន់ស្រាល ជាងកូនទី៣ (ខុសគ្នាតែ ១ ឬ២ខាំ ក៏ត្រូវរាប់បញ្ចូលផងដែរ)៖
• បើកូនទី ៣ មានទម្ងន់ស្រាលជាងកូនទី២ នោះការមិនទាន់ចេះដើររបស់កុមារអាចមកពីសុខភាពមិនសូវល្អ ដែលបណ្តាលមកពីកុមារខ្លួនឯង (ទាក់ទងនឹងការលូតលាស់ផ្នែកបញ្ញារបស់កុមារ) ឬនៅអំឡុងពេលពពោះ ការបរិភោគ និងការគេងរបស់ម្តាយមិនសូវបានល្អ ឬម្តាយមានជំងឺប្រចាំកាយជាដើម។
• បើកូនទី ៣ មានទម្ងន់ធ្ងន់ជាងកូនទី ២ នោះការមិនទាន់ចេះដើរអាចបណ្តាលមកពីសរីរាង្គរបស់កុមារដែលមិនមែនជាជំងឺទាក់ទងនឹងបញ្ញានោះទេ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធាន គ្លីនិក ពេជ្រ ស័ក្តិសិទ្ធិ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ