ធ្លាប់តែព្យាបាលគេ ហើយក៏ចង់លឺពាក្យបែបនេះពេលខ្លួនឯងឈឺដែរ...
«ជាពេទ្យមួយរូបដែរ ហើយក៏ធ្លាប់តែមើលថែ និងព្យាបាលអ្នកជំងឺជាប្រចាំ ដល់ពេលខ្លួនឯងឈឺវិញ ក៏ចង់មានអ្នកមើលថែទាំដូចគ្នា....
កុំភ្លេចណាថា ពេទ្យក៏អាចឈឺដូចគ្នា ហើយពេលដែលកម្លាំងកាយចុះខ្សោយ ក៏តែងតែត្រូវការកម្លាំងចិត្តមកជួយទប់....តាមការពិតទៅ ថាមពលផ្លូវចិត្តក៏អាចនឹងត្រូវបានបញ្ចូលតាមរូបភាពផ្សេងៗគ្នា...ក្នុងនោះ ក៏អាចជាពាក្យសម្តីនិយាយផ្ទាល់ ពាក្យពេចន៍រ៉ាយរ៉ាប់ជាតួអក្សរ ជាដើម...
ធ្លាប់មានម្តង...ពិតជាសប្បាយចិត្ត....បើទោះជាមិនមានគេនៅក្បែរយូរ បានត្រឹមតែពេលខ្លីក៏អស់ចិត្តហើយ...ដល់ពេលេគេបារម្ភពេក សួរនាំឡើងភ្លេចថាខ្ញុំនេះជាពេទ្យម្នាក់ដែរទៅហើយ...គ្រាន់តែជាសារខ្លី និងទង្វើតូចតាចដែលអាចឲ្យបេះដូងលោតញាប់ខុសពីចង្វាក់ធម្មតា...chatgoal ទេ៎?»
ឃើញមិត្តភក្តិរបស់បងប្រុសម្នាក់ផុសនៅលើហ្វេសប៊ុក ហើយក៏មានអារម្មណ៍ថារាងចាក់ដោតដែរ...នឹកគិតថា មាននិស្សិតពេទ្យ លោកគ្រូ និងអ្នកគ្រូពេទ្យមិនតិចនោះទេដែលបាន និងកំពុងមើលថែអ្នកជំងឺនៅតាមស្ថាប័នផ្សេងៗយ៉ាងយកចិត្តទុកដាក់ តែពេលដែលពួកគាត់ឈឺម្តងៗ តើបាននរណាមើលថែគាត់? មើលថែខ្លួនឯង? ឬក៏ត្រូវតែទៅរកពេទ្យដែរ?
ដោយសារតែយើងមិនមែនជាពេទ្យ យើងប្រហែលជាមិនអាចជួយព្យាបាលបញ្ហាសុខភាពផ្លូវកាយដែលពួកគាត់មានទេ តែយើងក៏អាចនឹងជួយផ្តល់ជាកម្លាំងចិត្ត និងបញ្ជូននូវថាមពលផ្លូវចិត្តដល់ពួកគាត់បាន...ដូចដែលដឹងស្រាប់ហើយ ពេលដែលទន់ខ្សោយ ពាក្យសម្តី និងសកម្មភាពជាការយកចិត្តទុកដាក់បន្តិចបន្តួច គឺពិតជាមានអត្ថន័យខ្លាំងណាស់។
សូមធ្វើអ្វីដែលអាចធ្វើបាន ដើម្បីមនុស្សជាទីស្រលាញ់!!!