ការយល់ដឹងអំពីបញ្ហា ទល់លាមករ៉ាំរ៉ៃ
+ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និង ផ្នែកអារម្មណ៍ផងដែរ ។
+ ជម្ងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកត្តា និង មូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និង ពិនិត្យរុករកឫសគុលដែលបង្ករអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ, ការធ្វើអេកូពោះ, ការធ្វើតេសឈាម ជាដើម ......។
+ មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា:
- ជម្ងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជម្ងឺមហារីកពោះវៀនធំ)
- ជម្ងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)
- ជម្ងឺខ្សោយក្រពេញមេអំបៅ នៅបំពុងក (Hypothyroidism)
- ជម្ងឺរលាកពោះវៀនធំរាំរៃ
- គេប្រើប្រាស់ថ្នាំពេទ្យមួយចំនួន (Morphine or Amitriptyline.....)
- និង មានជំងឺប្រចាំរាងកាយផ្សេងៗទៀត ដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និង ជម្ងឺដែលបណ្តាលអោយខូច ឫ ខ្សោយនៃប្រពន្ធ័បញ្ជារបស់ចលនារបស់ពោះវៀនធំ ។ល។
+ កត្តាដែលរួមផ្សំផ្សេងៗក៏មានដូចជា :
- ការគិតច្រើន ឬ Stress និង ពិបាកចិត្តច្រើន សំពាធការងារ និង ការរស់នៅប្រចាំថ្ងៃ
- ការបរិភោគអាហារមិនបានត្រឹមត្រូវ (ខ្វះជាតិសរសៃរ Fiber និង ការហូបទឹកមិនបានគ្រប់គ្រាន់ ......)
- មិនបានធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ .....។
+ ផលវិបាកនៃជម្ងឺទល់លាមក :
- អាចបង្កទៅជាជម្ងឺឫសដូងបាទ ដែលអាចបង្កអោយមានការឈឺចុកចាប់ ឆ្លាក់ឈាម...
- អាចអោយមានការដាច់រហែកភ្នាសរបស់បាទ និង បង្កជាការធ្លាក់ឈាម និង មានការឈឺចាប់ពេលបន្ទោរបង់
- បើសិនជាមានការទល់លាមកនេះមានការរាំរ៉ៃយូរវាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជម្ងឺមហារីកពោះវៀនធំផងដែរ ។
ជាការផ្ដាំផ្ញើរចុងក្រោយនេះ គឺយើងទាំងអស់គ្នាអាចជៀសវាង និង កាត់បន្ថយបញ្ហាមួយនេះបានដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និង គិតពិបាកចិត្តច្រើន, របបអាហារត្រឹមត្រូវ និង ធ្វើលំហាត់ប្រាណបានទៀតទាត់ .......) ។
ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី 2 ថ្ងៃឡើងទៅ, មានការស្រកចុះទម្ងន់លឿន និង ខុសពីធម្មតា, មានការស្លេកស្លាំង, មានការធ្លាក់ឈាមពេលបន្ទោរបង់ និង មានការឈឺចុកចាប់ក្នុងពោះរាំរ៉ៃ ។ល។ ដូចនេះបើសិនជាមានបញ្ហារទាំងអស់ដូចបានរាបរាប់ខាងលើ ជាចំបាច់គឺត្រូវតែមកធ្វើការ ពិគ្រោះ និង ពិនិត្យជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ គឺជាការល្អ និង ដើម្បីបង្ការសភាពធ្ងន់ធ្ងរ និង គ្រោះថ្នាក់ដល់អាយុជីវិតយើងបាន ។ ជាពិសេសគឺសំខាន់បំផុតសំរាប់អ្នកជម្ងឺមានវយ័ចាស់ អាយុលើសពី 45ឆ្នាំ ឡើងទៅ ។
គ្លីនិក អេគីប ឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត
អាស័យដ្ធាន៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ
យើងខ្ញុំ និងរង់ចាំទទួលស្វាគមន៍ និង ព្យាបាលពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់ ។
ទំនាក់ទំនងមកកាន់យើងខ្ញុំសំរាប់ពត៌មានបន្ថែម :
Tel : 066/ 070/ 017- 553317
សូមអគុណ