Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើការឡើងជាតិលឿងនៅលើស្បែក និង ភ្នែក (Ictère ) អាចជាបញ្ហាសុខភាពដែរឬទេ? ហើយវាសុទ្ធតែបណ្តាលមកពីជម្ងឺថ្លើមទាំងអស់មែនទេ ?

តើការឡើងជាតិលឿងនៅលើស្បែក និង ភ្នែក (Ictère ) អាចជាបញ្ហាសុខភាពដែរឬទេ ហើយវាសុទ្ធតែបណ្តាលមកពីជម្ងឺថ្លើមទាំងអស់មែនទេ ?

ជំងឺខាន់លឿង ជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Biliubine) ដែលជាធម្មតា យើងមិនអាចមាននូវសញ្ញានេះកើតឡើងបាននោះឡើយសំរាប់មនុស្សដែលមានសុខភាពប្រក្រតី ។

1/. មូលហេតុនៃការកើតជំងឺខាន់លឿងនេះគឺអាចបណ្តាលមកពីមូលហេតុចំបងធំ២គឺ ៖ 
- ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ 
•ការរលាកថ្លើម ឫក្រិនថ្លើម 
•គ្រួសក្នុងថង់ទឹកប្រមាត់ 
•ការរលាកលំពែករ៉ាំរៃ 
•ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ 
•មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម ល) 
•និង ការស្ទះនូវផ្លូវទឹកប្រមាត់ដោយមានឧបសគ្គផ្សេងទៀតផងដែរ ។ 
- ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនមិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirunbine non Conjuguée ) ដោយសារ ការបែកគ្រាប់ឈាមក្រហមដោយជម្ងឺផ្សេងៗ (ជំងឺបែកគ្រាប់ឈាមក្រហម Thalassemia, គ្រុនចាញ់ ....។ល។) ។

2/. រោគសញ្ញារួមមាន ៖ 
- ការឡើងលឿងតាមស្បែក និងភ្នែក 
- រមាស់លើស្បែក 
- លាមកពណ៌ស 
- ទឹកនោមលឿងចាស់ 
- រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា 
•ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនឺខាងស្តាំ 
•ស្ទាបប៉ះដុំពោះ 
•ថ្លើមរីក 
•ក្តៅខ្លួន 
•ស្លេកស្លាំង និងរោគសញ្ញាផ្សេងៗជាច្រើនទៀតផងដែរ ។

3/ . ការធ្វើរោគវិនិច្ឆ័យ ៖ 
រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសាររួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។ ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម, ប៊ីលីរុយប៊ីន, កំណកឈាម (TP, TCA), មុខងារថ្លើម, មេរោគថ្លើម A, B, C និង ពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និង អាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺIRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។

4/. ការព្យាបាល ៖ 
ការព្យាបាលមានលក្ខណៈខុសគ្នាពីមូលហេតុមួយទៅមូលហេតុមួយផ្សេងទៀតដែលរួមមាន ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗទៅតាមមូលហេតុដែលបង្កជំងឺ ។ ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅដល់ការព្យាបាលដែលប្រកបទៅដោយគុណភាព និង ប្រសិទ្ធភាព ហើយក៏ដូចជាការព្យាបាលនូវមូលហេតុដែលជាឫសគុលនៃជម្ងឺនេះផងដែរ ។

* គួរចងចាំដែរថាបង ប្អូន មិនគួរសាកល្បងធ្វើការព្យាបាល ឫ ប្រើប្រាស់ថ្នាំបុរាណ ក៏ដូចជាថ្នាំពេទ្យផ្សេងៗផ្ដេសផ្ដាសដោយគ្មានវេជ្ជបញ្ជារពីវេជ្ជបណ្ឌិតជំនាញនោះឡើយ  ពីព្រោះវាអាចបង្ករផលវិបាកធ្ងន់ធ្ងរជាច្រើនដល់មុខងាររបស់ថ្លើម និង ពិបាកក្នុងការព្យាបាល និង ជួយសង្គ្រោះអ្នកជំងឺផងដែរ ។ ដូចបានការអធិប្បាយរួចខាងលើនេះ ប្រសិនបើបង ប្អូន ពូ មីង លោកតា លោកយាយ ទាំងអស់គ្នាពិតជាមានបញ្ហាដូចនេះមែន  គួរគប្បីយកចិត្តទុកដាក់ និង ជួបជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ ដើម្បីទទួលបាននូវការពិគ្រោះ ពិនិត្យ និង ព្យាបាលបានត្រឹមត្រូវតាមបញ្ចេកទេសវេជ្ជសាស្រ្ត 100%។

គ្លីនិក អេគីប ឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត 

អាស័យដ្ធាន​​​ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់​​ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ យើងខ្ញុំនិងរង់ចាំទទួលស្វាគមន៍ និង ព្យាបាលពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់​​ ។ ទំនាក់ទំនងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម : Tel : 066/ 070/ 017 55  3317

សូមអគុណ


Related Articles

View All

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី ការតមអាហារបណ្តោះអាសន្នសម្រាប់អ្នកចាប់ផ្តើមដំបូង និងរបៀបជ្រើសរើសវិធីតមអាហារដែលល្អបំផុត។   ការតមអាហារ គឺជារបបអាហារដ៏ពេញនិយមមួយដែលអ្នកប្រហែលជាធ្លាប់ឮ។ ជារឿយៗ អ្នកតស៊ូមតិនឹងចែករំលែករឿងរ៉ាវអំពីការសម្រកទម្ងន់ សុខភាពប្រសើរជាងមុន និងថាមពលកាន់តែច្រើន ប៉ុន្តែវាជារឿងសំខាន់ដែលត្រូវដឹងពីមូលដ្ឋានមុននឹងសាកល្បងអ្វីថ្មី។   ការតមអាហារ ឬ IF គឺជាគំរូរបបអាហារដែលរយៈពេលនៃការញ៉ាំត្រូវបានជំនួសជាមួយនឹងរយៈពេលនៃការតមអាហារ។ តាមការពិត យើងភាគច្រើនធ្វើបែបនេះជារៀងរាល់ថ្ងៃ - យើងញ៉ាំក្នុងអំឡុងពេលភ្ញាក់ពីគេង ហើយយើងតមពេលយើងកំពុងគេង ប៉ុន្តែបច្ចុប្បន្ននៃ IF ពាក់ព័ន្ធនឹងការអូសបន្លាយពេលយូរដោយមិនញ៉ាំអាហារ ឬការទទួលទានបរិមាណកាឡូរីដែលមានកម្រិតអំឡុងពេលតមអាហារ។    អត្ថប្រយោជន៍នៃការតមអាហារបណ្តោះអាសន្ន អត្ថបទពិនិត្យឡើងវិញពីសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Johns Hopkins អះអាងថា ការតមអាហារមិនទៀងទាត់អាចផ្តល់អត្ថប្រយោជន៍មួយចំនួន រួមទាំង៖ • បង្កើនការចងចាំ • ធ្វើអោយសម្ពាធឈាម និងចង្វាក់បេះដូងប្រសើរឡើង  • លើកកម្ពស់ការបាត់បង់ជាតិខ្លាញ់ក្នុងខ្លួន ជាពិសេសខ្លាញ់ក្បាលពោះ ដូច្នេះជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺធាត់ • កាត់បន្ថយការរលាករ៉ាំរ៉ៃក្នុងរាងកាយ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺរ៉ាំរ៉ៃទូទៅជាច្រើន។ ដោយសារយើងភាគច្រើនចំណាយពេលច្រើនម៉ោងនៅក្នុងស្ថានភាពអាហារ (ជាធម្មតា 12 ម៉ោងឬច្រើនជាងនេះ) អ្នកស្រាវជ្រាវខ្លះជឿថាការតមអាហារ អាចបង្កើនអាយុ ដែលសំដៅទៅលើរយៈពេលនៃជីវិតដែលអ្នកមានសុខភាពល្អ។   របៀបចាប់ផ្តើមការតមអាហារបណ្តោះអាសន្ន   ជាទូទៅ មានវិធីសាស្រ្តសំខាន់ពីរក្នុងការតមអាហារ ៖ ការតមអាហារដោយកំណត់ពេលវេលា និងការតមអាហារតាមកាលកំណត់។ ដោយមិនគិតពីវិធីសាស្រ្ត, គុណភាពទាំងមូលនៃរបបអាហារគឺជា គន្លឹះចាំបាច់។ មាន​ន័យ​ថា​រាល់​កាឡូរីទាំងអស់ គឺត្រូវតែមាន​សារធាតុ​ចិញ្ចឹម។ ការបរិភោគដោយកំណត់​ពេល​វេលា (TRE) ចំពោះការបរិភោគដោយកំណត់ពេលវេលា (TRE) ការបរិភោគរបស់អ្នកទាំងអស់ត្រូវបានបង្រួមទៅក្នុងចន្លោះពេលខ្លី ដែលជាធម្មតាប្រហែល 8 ម៉ោង ប៉ុន្តែអ្នកបរិភោគជារៀងរាល់ថ្ងៃ។ ឧទាហរណ៍ ក្នុងរយៈពេល 24 ម៉ោង ការទទួលទានអាហាររបស់អ្នកនឹងប្រព្រឹត្តទៅនៅចន្លោះម៉ោង 10 ព្រឹកដល់ម៉ោង 6 ល្ងាច។ ការតមអាហារតាមកាលកំណត់ណាមួយ ជាមួយនឹងវិធីសាស្រ្តនៃការតមអាហារតាមកាលកំណត់ណាមួយ ទម្រង់នៃការតមអាហារមួយចំនួនកើតឡើងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ មនុស្សមួយចំនួនតមអាហារទាំងស្រុងម្តង ឬពីរដងក្នុងមួយសប្តាហ៍; អ្នកផ្សេងទៀតអាចតមជារៀងរាល់ថ្ងៃ។  វិធីសាស្រ្តមួយផ្សេងទៀត គឺរបបអាហារដែលមានកាឡូរីទាប ពីរដងក្នុងមួយសប្តាហ៍ជាមួយនឹងការញ៉ាំធម្មតាក្នុងអំឡុងពេលប្រាំថ្ងៃផ្សេងទៀត (តមអាហារ 5:2)។ ជាទូទៅ ចំពោះ 2 ថ្ងៃដែលមានកាឡូរីទាបនោះ មានប្រហែល 500 ទៅ 600 កាឡូរី។ ភាពខុសគ្នាសំខាន់រវាងវិធីសាស្រ្តទាំងពីរនេះគឺភាពទៀងទាត់ដែលអ្នកទទួលទាន។ ជាមួយនឹងការទទួលទានអាហារដោយកំណត់ពេលវេលា អ្នកទទួលទានជាធម្មតា ប៉ុន្តែក្នុងរយៈពេលខ្លីជាង 24 ម៉ោង ហើយអ្នកមិនតមអាហារនៅថ្ងៃណាមួយឡើយ។  ជាមួយនឹងការតមអាហារតាមកាលកំណត់ណាមួយ មានថ្ងៃដែលអ្នកទទួលទានអាហារតិចគួរឱ្យកត់សម្គាល់ (ត្រឹមតែប្រហែល 500 កាឡូរី) សម្រាប់ពីរបីថ្ងៃក្នុងមួយសប្តាហ៍ ឬអាចមានរហូតដល់បីថ្ងៃក្នុងមួយសប្តាហ៍ដែលអ្នករំលងការបរិភោគទាំងស្រុង។   តើមានវិធីតមអាហារមួយប្រសើរជាងវិធីផ្សេងទៀតទេ? មនុស្សភាគច្រើនយល់ឃើញថា TRE ងាយស្រួលក្នុងការធ្វើតាម ដោយសារវាមិនតម្រូវឱ្យមានថ្ងៃនៃការទទួលទានកាឡូរីទាបពេក ឬគ្មានការទទួលទានទាល់តែសោះ។ អត្ថប្រយោជន៍មួយរបស់ TRE គឺថា ជាទូទៅវានាំទៅរកការគ្រប់គ្រងកាឡូរីតិចតួច ដោយមិនចាំបាច់រាប់កាឡូរីទេ ព្រោះមានអ្នកមានពេលតិចសម្រាប់ការបរិភោគ ឧទាហរណ៍ ទាំងនេះនឹងកាត់បន្ថយ អាហារសម្រន់ពេលយប់សម្រាប់មនុស្សជាច្រើន - ដែលអាចបណ្តាលឱ្យមានការសន្សំកាឡូរីយ៉ាងសំខាន់។ ម្យ៉ាងវិញទៀត មនុស្សមួយចំនួនប្រកាន់យកការតមអាហារតាមកាលកំណត់ណាមួយ ពីព្រោះពួកគេយល់ថាវាងាយស្រួលជាងក្នុងការរំលងអាហារទាំងស្រុងពីរបីដងក្នុងមួយសប្តាហ៍។​   ដំបូន្មានសម្រាប់អ្នកចាប់ផ្តើមដំបូង នេះគឺជាគន្លឹះទូទៅដែលមានប្រយោជន៍មួយចំនួន ប្រសិនបើអ្នកកំពុងស្វែងរកសាកល្បង IF ជាលើកដំបូង៖ • កុំកំណត់ថា ដោយសារតែអ្នកកំពុងតមអាហារ អ្នកអាចញ៉ាំអ្វីដែលអ្នកចង់បាន (ក្នុងបរិមាណណាក៏ដោយ) នៅពេលវេលាដែលនៅសល់។ វា​ជា​កំហុស​ធម្មតា ហើយ​វា​នឹង​មិន​ជួយ​អ្នក​ទទួល​បាន​លទ្ធផល​ដែល​អ្នក​បាន​ធ្វើ​នោះ​ទេ។ • មិនថាវិធីសាស្ត្រណាដែលអ្នកជ្រើសរើស ឬអនុវត្តន៍ក៏ដោយ គុណភាពនៃកាឡូរីរបស់អ្នកពិតជាសំខាន់ណាស់។ អ្នក​ត្រូវការបរិភោគសារធាតុចិញ្ចឹម​ទាំងអស់​ដែល​រាងកាយ​អ្នក​ត្រូវការ ប៉ុន្តែ​អ្នកនឹង​មាន​កាឡូរី​តិច​ជាងមុន។ • ជ្រើសរើសអាហារសម្បូរសារធាតុចិញ្ចឹម ដើម្បីប្រាកដថាអ្នកទទួលបានសារធាតុចិញ្ចឹមសំខាន់ៗក្នុងមួយកាឡូរី។ នេះរួមបញ្ចូលទាំងប្រូតេអ៊ីនគ្មានខ្លាញ់ អាហារទឹកដោះគោមានជាតិខ្លាញ់ទាប បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែក។ ម្សៅប្រូតេអ៊ីនអាចមានប្រយោជន៍ក្នុងការបំពេញតម្រូវការប្រូតេអ៊ីន នៅពេលអ្នកទទួលទានកាឡូរីតិចជាងមុន ហើយអាចត្រូវបានបន្ថែមទៅក្នុងទឹកក្រឡុក ទឹកដោះគោយ៉ាអួ និងស៊ុប។ • នៅថ្ងៃដែលអ្នកដាក់កម្រិតកាឡូរីយ៉ាងខ្លាំង – ឬរំលងការទទួលទានអាហារទាំងមូល – អ្នកអាចមានថាមពលខ្សោយ ឈឺក្បាល ឬ មិនស្រួលក្នុងការរំលាយអាហារមួយចំនួន។ ប្រសិនបើអ្នកជ្រើសរើសរំលងអាហារពេញមួយថ្ងៃ ត្រូវប្រាកដថាអ្នកទទួលទានជាតិទឹកឱ្យបានច្រើន។   • បន្ទាប់ពីការតមអាហារពេញលេញ សូមចាប់ផ្តើមនៅថ្ងៃបន្ទាប់ជាមួយនឹងអាហារ ដែលមានសុខភាពល្អ ប៉ុន្តែងាយរំលាយ (ដូចជា ទឹកដោះគោជូរ ទឹកក្រឡុក ឬស៊ុត) ហើយបន្ទាប់មកសម្រួលតាមវិធីទទួលទានរបបអាហារធម្មតារបស់អ្នកវិញ ហើយត្រូវប្រាកដថាអ្នករក្សាជាតិទឹកបានល្អ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី មូលហេតុដែលអ្នកត្រូវការប្រូតេអ៊ីន និង របៀបដែលអាស៊ីតអាមីណូដើរតួនាទីក្នុងរាងកាយរបស់អ្នក។ អ្នកដឹងហើយថា វាសំខាន់ក្នុងការបរិភោគប្រូតេអ៊ីនជារៀងរាល់ថ្ងៃ ប៉ុន្តែតើអ្នកពិតជាដឹងថាហេតុអ្វីទេ? តើប្រូតេអ៊ីនជាអ្វី ហើយវាដើរតួនាទីអ្វីសម្រាប់រាងកាយរបស់អ្នក? យើងនឹងពន្យល់នៅខាងក្រោម ៖   ប្រូតេអ៊ីនគឺជាសារជាតិចម្បងក្នុងអាហារមួយដែលសំខាន់ខ្លាំងសម្រាប់អាហារដែលមានសុខភាពល្អ។ តាំងពីកុមារ អ្នកប្រហែលជាស្គាល់ថា ប្រូតេអ៊ីនអាចធ្វើឱ្យអ្នក “រឹងមាំ និងមានកម្លាំង”។ ទោះបីមានការលំបាកក្នុងការស្វែងរក ថាតើនរណាជាអ្នកបង្កើតពាក្យ “protein” (ពាក្យនេះបានបង្ហាញនៅក្នុងឯកសារវិទ្យាសាស្ត្រជាលើកដំបូងនៅឆ្នាំ 1838) ក៏ដោយ មិនមានការជំទាស់នោះទេថា ពាក្យនេះបានចេញពីពាក្យក្រិច "protos" ដែលមានន័យថា “លេខមួយ” ដើម្បីទទួលស្គាល់អំពីសារៈសំខាន់នៃប្រតេអ៊ីនក្នុងជីវិត។   អាស៊ីតអាមីណូគឺជាអ្វី? ហើយវាមានចំនួនប៉ុន្មាន?   ប្រូតេអ៊ីនដែលអ្នកបរិភោគ (និងប្រូតេអ៊ីនដែលមាននៅក្នុងរាងកាយរបស់អ្នក) ទាំងអស់ត្រូវបានបង្កើតឡើងពីអង្គធាតុតូចៗដែលមានឈ្មោះថា អាស៊ីតអាមីណូ។ អ្នកនឹងបានស្គាល់ថា អាស៊ីតអាមីណូត្រូវបានស្គាល់ជារឿយៗថាជា “បណ្តុំដើម្បីសាងសង់” ព្រោះអង្គធាតុតូចៗទាំងនេះត្រូវបានតម្រៀបគ្នាឡើង ដើម្បីបង្កើតប្រូតេអ៊ីន។    អាស៊ីតអាមីណូចំនួន 20 អាចត្រូវបានប្រើដើម្បីបង្កើតប្រូតេអ៊ីន – ទាំងប្រូតេអ៊ីនដែលអ្នកបរិភោគ និងប្រូតេអ៊ីនដែលរាងកាយរបស់អ្នកផលិត។ ហើយដូចជាពាក្យណាមួយមិនប្រាកដថា ប្រើតួអក្សរទាំង 26 ទាំងអស់ដើម្បីបង្កើតពាក្យនីមួយៗទេ ភាគច្រើននៃជាតិសរីរាង្គក៏មិនមានអាស៊ីតអាមីណូទាំង 20 គ្រប់គ្រាន់ដែរ។   ប៉ុន្តែអាស៊ីតអាមីណូក៏អាចត្រូវបានរៀបចំក្នុងលំដាប់ និងប្រវែងផ្សេងៗគ្នា ដើម្បីបង្កើតប្រូតេអ៊ីនផ្សេងៗ។ លំដាប់នៃអាស៊ីតអាមីណូនីមួយៗបញ្ជាក់ន័យនៃប្រូតេអ៊ីននោះ ព្រោះរចនាសម្ព័ន្ធចុងក្រោយនៃសង្វាក់អាស៊ីតអាមីណូកំណត់ថាប្រូតេអ៊ីននោះជាអ្វី ហើយវាដើរតួនាទីអ្វី។   តើមានប្រភេទនៃប្រូតេអ៊ីនអ្វីខ្លះនៅក្នុងអាហារ?   ប្រហែលជាអ្នកមិនដែលគិតអំពីរឿងនេះទេ ប៉ុន្តែមិនមែនប្រូតេអ៊ីននៅក្នុងអាហារទាំងអស់ស្មើគ្នាទេ។ លំដាប់អាស៊ីតអាមីណូដែលបង្កើតផ្នែកសនៃស៊ុត គឺខុសប្លែកពីការរៀបចំអាមីណូអាស៊ីតដែលបង្កើតប្រូតេអ៊ីននៅក្នុងទឹកដោះគោ។   នៅពេលអ្នកបរិភោគអាហារដែលផ្តល់ប្រូតេអ៊ីន វាគួរតែមានន័យថា អាហារខុសៗគ្នាមានប្រូតេអ៊ីនខុសៗគ្នា (និងភាគច្រើនមានច្រើនជាងមួយ) – ទោះបីវាត្រូវបានបង្កើតឡើងពីអាមីណូអាស៊ីតដូចគ្នាក៏ដោយ។   ឧទាហរណ៍៖ · នៅពេលអ្នកផឹកទឹកដោះគោ ឬយ៉ាអួរ អ្នកកំពុងទទួលបានប្រូតេអ៊ីនដែលមានឈ្មោះថា casein និង whey · នៅពេលអ្នកបរិភោគសាច់ ត្រីឬមាន់ អ្នកទទួលបានប្រូតេអ៊ីនដែលមានឈ្មោះថា collagen និង myosin · សណ្តែកមានជាតិសរីរាង្គដែលមានឈ្មោះថា legumins · ស៊ុតមានប្រូតេអ៊ីនច្រើន រួមទាំង avidin និង ovalbumin   ប្រូតេអ៊ីនទាំងនេះមានតែមួយគត់ ព្រោះវាត្រូវបានបង្កើតឡើងពីលំដាប់អាមីណូអាស៊ីតដែលគ្មាននរណាមានដូចពេលដែលប្រូតេអ៊ីនទាំងនេះត្រូវបានរំលាយ និងទទួលបានអាមីណូអាស៊ីត វាអាចត្រូវបានប្រើសម្រាប់ប្រូតេអ៊ីនក្នុងរាងកាយរបស់អ្នក។   ហេតុអ្វីបានជាអ្នកត្រូវការប្រូតេអ៊ីនប្រចាំថ្ងៃ? ការទទួលទានបរិមាណត្រឹមត្រូវ និងប្រភេទប្រូតេអ៊ីនប្រចាំថ្ងៃគឺមានសារៈសំខាន់ ព្រោះប្រសិនបើអ្នកមានការខ្វះខាតប្រូតេអ៊ីនជាប្រចាំនៅក្នុងរបបអាហាររបស់អ្នក រាងកាយរបស់អ្នកនឹងគ្មានជម្រើសអ្វីក្រៅពីចាប់ផ្តើមបំបែកប្រូតេអ៊ីននៅក្នុងខ្លួនរបស់អ្នក ដើម្បីផ្តល់អាស៊ីតអាមីណូដែលត្រូវការសម្រាប់ផលិតប្រូតេអ៊ីនសំខាន់ៗសម្រាប់រាងកាយ។ ខណៈពេលដែលដំណើរការនៃការបង្កើត និងបំបែកនេះកើតឡើងនៅក្នុងរាងកាយរបស់អ្នកគ្រប់ពេលវេលា ប្រព័ន្ធនេះដំណើរការបាន ដរាបណាមានអាស៊ីតអាមីណូគ្រប់គ្រាន់ដែលបានមកពីរបបអាហារ ដើម្បីរក្សាដំណើរការទាំងពីរឱ្យមានតុល្យភាព។   ប្រូតេអ៊ីនពេញលេញ និងមិនពេញលេញ ប្រភេទប្រូតេអ៊ីនដែលអ្នកញ៉ាំក៏សំខាន់ដែរ ក្នុងចំណោមអាស៊ីតអាមីណូទាំង 20 ដែលរាងកាយរបស់អ្នកប្រើដើម្បីផលិតប្រូតេអ៊ីនរាងកាយ 9 ក្នុងចំណោមពួកវាត្រូវបានគេហៅថា "ចាំបាច់" - ពួកគេត្រូវតែមកពីរបបអាហាររបស់អ្នកព្រោះរាងកាយរបស់អ្នកមិនអាចបង្កើតវាបាន (ទោះបីជាវាអាចផលិតអាស៊ីតអាមីណូ 11 ដែលនៅសល់ក៏ដោយ) ។   ប្រូតេអ៊ីនពេញលេញ ប្រូតេអ៊ីនពីប្រភពសត្វមានអាស៊ីតអាមីណូសំខាន់ៗទាំងអស់ ដូច្នេះពួកវាត្រូវបានគេហៅថា "ពេញលេញ" ។ ទាំងនេះរួមមាន: · សាច់ · ត្រី · ស៊ុត · ផលិតផលទឹកដោះគោ និងទឹកដោះគោ   សណ្តែកសៀង និងអាហារប្រូតេអ៊ីនដែលទទួលបានពីសណ្តែកសៀង ដូចជាតៅហ៊ូ ទឹកដោះគោ សណ្តែកសៀង ឬម្សៅប្រូតេអ៊ីនសណ្តែកសៀង ក៏ត្រូវបានចាត់ទុកថាជាប្រូតេអ៊ីនពេញលេញផងដែរ។ ប្រូតេអ៊ីនមិនពេញលេញ លើកលែងតែសណ្តែកសៀង ប្រូតេអ៊ីនរុក្ខជាតិខ្វះអាស៊ីតអាមីណូសំខាន់មួយ ឬច្រើន ដូច្នេះពួកវាត្រូវបានចាត់ទុកថា "មិនពេញលេញ" ទាំងនេះរួមមាន៖ · សណ្តែក · គ្រាប់ · គ្រាប់ធញ្ញជាតិ   អ្នកហូបបួសធ្វើការជុំវិញបញ្ហានេះដោយការទទួលទានអាហារជាច្រើនប្រភេទ ដើម្បីធានាថាពួកគេទទួលបានសារធាតុចិញ្ចឹមពេញលេញនៃអាស៊ីតអាមីណូសំខាន់ៗនៅក្នុងរបបអាហាររបស់ពួកគេ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។​ 

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកពីគន្លឹះរបៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន។ សម្រាប់អ្នកខ្លះ ការធ្វើលំហាត់ប្រាណ 30នាទីគឺ ល្អឥតខ្ចោះ រីឯសម្រាប់អ្នកខ្លះទៀត ការហាត់ប្រាណយូរជាងនេះគឺជាការចាំបាច់ ដើម្បីសម្រេចបានគោលដៅធ្វើលំហាត់ប្រាណ។ ដូច្នេះតើអ្នកដឹងថា តើអ្នកពិតជាត្រូវការចំណាយពេលធ្វើលំហាត់ប្រាណប៉ុន្មាន? សូមអានបន្ត ដើម្បីស្វែងយល់ពីរបៀបដែលអ្នកអាចបង្កើតផែនការហាត់ប្រាណផ្ទាល់ខ្លួន។ ទំហំមួយមិនអាចតម្រូវបានគ្រប់គ្នាទេ ចំពោះការហាត់ប្រាណ។ យើងទាំងអស់គ្នាសុទ្ធតែជាបុគ្គលដែលមានចំណូលចិត្តផ្ទាល់ខ្លួន ជាពិសេសនៅពេលនិយាយអំពីរាងកាយសមសួន។ យើងម្នាក់ៗមានប្រភេទរាងកាយតែមួយគត់របស់យើង (លុះត្រាតែអ្នកជាកូនភ្លោះដូចគ្នា) ហើយយើងម្នាក់ៗមានតម្រូវការ និងគោលដៅខុសៗគ្នា។ តើអ្នកត្រូវការលំហាត់ប្រាណប៉ុន្មាន អាស្រ័យលើគោលដៅរួមរបស់អ្នក។ អ្វីដែលអាចជាផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ដ៏ល្អសម្រាប់អ្នកប្រហែលជាមិនល្អបំផុតសម្រាប់អ្នកផ្សេងនោះទេ។ អ្នកនឹងត្រូវការផែនការអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណដែលដំណើរការល្អបំផុតសម្រាប់កាលវិភាគផ្ទាល់ខ្លួនរបស់អ្នក និងកម្រិតកាយសម្បទាបច្ចុប្បន្ន។ តើយើងត្រូវការធ្វើលំហាត់ប្រាណរយៈពេលប៉ុន្មាន? មានប្រភពជាច្រើនដែលណែនាំការធ្វើលំហាត់ប្រាណប្រចាំសប្តាហ៍ 150នាទី (ប្រហែល 30 នាទី 5 ដងក្នុងមួយសប្តាហ៍) សម្រាប់ការសម្រកទម្ងន់ និងសុខភាពទូទៅ។ នេះត្រូវបានចាត់ថ្នាក់ដោយសកម្មភាពរាងកាយកម្រិតមធ្យមទៅខ្លាំង។ ទោះយ៉ាងណាក៏ដោយ ចូរនិយាយថាគោលដៅរបស់អ្នកដូចជាការរត់ម៉ារ៉ាតុង។ ក្នុងករណីនេះ អ្នកនឹងត្រូវហ្វឹកហាត់យូរជាង 30នាទីក្នុងពេលតែមួយ។ ប្រសិនបើគោលដៅរបស់អ្នកគឺសម្រកទម្ងន់ ឬកែលម្អកម្រិតសម្បទាទាំងមូលរបស់អ្នក 30 នាទីអាចជាអ្វីដែលអ្នកត្រូវការ។ ចំណាយពេលវេលាបន្ថែមទៀត ដើម្បីកំណត់ការហាត់ប្រាណរបស់អ្នក ការខិតខំ ដើម្បីសម្រេចបាននូវចំនួនអប្បបរមានៃសកម្មភាពដែលបានណែនាំ គឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា។ នៅពេលអ្នកគិតអំពីវា 30 នាទីគឺជាការប្តេជ្ញាចិត្តក្នុងរយៈពេលខ្លី ហើយវាជាគោលដៅដែលអាចសម្រេចបាន។ ទោះបីជាពេលវេលាហាត់ប្រាណ 30 នាទីគឺគ្រប់គ្រាន់សម្រាប់ការសម្រេចបាននូវអត្ថប្រយោជន៍សុខភាពដែលទាក់ទងនឹងការហាត់ប្រាណក៏ដោយ អ្នកគួរតែព្យាយាមកំណត់ពេលហាត់ប្រាណឱ្យបានយូរ។ នេះជាមូលហេតុ៖ • ប្រហែល 50 ទៅ 60 នាទីក្នុងមួយថ្ងៃនឹងអនុញ្ញាតឱ្យអ្នកមានការផ្តោតអារម្មណ៍បន្ថែមលើខ្លួនអ្នក • ពេលវេលាបន្ថែមនេះអាចត្រូវបានប្រើសម្រាប់ការកម្តៅសាច់ដុំ និងហាត់ប្រាណ • អ្នកនឹងមិនចាំបាច់ពន្លឿនការហាត់ប្រាណរបស់អ្នកទេ។ ដកដង្ហើម រក្សាជាតិទឹក និងបញ្ចូលអាហារូបត្ថម្ភ ទៅក្នុងផែនការលំហាត់ប្រាណរបស់អ្នកតាមតម្រូវការ • អ្នកអាចបង្កើតទម្លាប់នៃការសរសេរនៅក្នុងសៀវភៅលំហាត់ប្រាណ • អ្នកនឹងមានពេលច្រើន ដើម្បីរៀបចំអាហារសម្រន់សុខភាព ក្រោយពេលធ្វើលំហាត់ប្រាណ។ ផែនការលំហាត់ប្រាណប្រចាំសប្តាហ៍របស់អ្នក មិនគួរជាអ្វីដែលធ្វើឱ្យអ្នកតានតឹងនោះទេ។ វាជាការប្រឆាំងដែលអ្នកត្រូវប្រញាប់ប្រញាល់ភ្លាមៗបន្ទាប់ពីទម្លាប់ហាត់ប្រាណរបស់អ្នក ហើយវាធ្វើឱ្យអារម្មណ៍មិនល្អនៅពេលការធ្វើសកម្មភាពលើរាងកាយរបស់អ្នក។ ដឹងពីដែនកំណត់របស់អ្នក៖ ហេតុអ្វីការធ្វើលំហាត់ប្រាណលើស អាចផ្តល់ផលប៉ះពាល់ត្រលប់ទៅវិញនៅពេលហាត់ប្រាណហួសកម្រិត អាចធ្វើឲ្យប៉ះពាល់បាន។ ការធ្វើលំហាត់ប្រាណរបស់អ្នកខ្លាំងពេកអាចមានគ្រោះថ្នាក់ដូចការមិនធ្វើអ្វីទាំងអស់។ នេះជាហេតុផលមួយចំនួនដែលធ្វើលំហាត់ប្រាណច្រើនពេក តែមិនបានផល៖ ការធ្វើលំហាត់ប្រាណច្រើនពេកអាចប៉ះពាល់គោលដៅសម្រកទម្ងន់របស់អ្នក ការធ្វើលំហាត់ប្រាណរបស់អ្នកឱ្យខ្លាំងបំផុតពិតជាអាចបន្ថយការរំលាយអាហាររបស់អ្នក ហើយនោះក៏ដោយសារតែរាងកាយរបស់អ្នកព្យាយាមរក្សាថាមពល ដែលបណ្តាលឱ្យអ្នកដុតកាឡូរីតិចជាងមុន។ លើសពីនេះ ការបង្កើនកម្រិតអាំងតង់ស៊ីតេរបស់អ្នកដោយគ្មានការសម្រាកគ្រប់គ្រាន់អាចជំរុញការបញ្ចេញអរម៉ូន cortisol ដែលជាអរម៉ូនស្ត្រេសដែលភ្ជាប់ទៅនឹងការឡើងទម្ងន់។ សាច់ដុំរបស់អ្នកត្រូវការស្តារឡើងវិញ លំហាត់ប្រាណជួយជំរុញឱ្យមានទឹកភ្នែកតូចៗនៅក្នុងសរសៃសាច់ដុំរបស់អ្នក​ហើយនៅពេលដែលជាសះស្បើយ សាច់ដុំរបស់អ្នកនឹងកើនឡើង។ បើគ្មានរយៈពេលព្យាបាលគ្រប់គ្រាន់ និងអាហារូបត្ថម្ភគ្រប់គ្រាន់ទេ សាច់ដុំរបស់អ្នកនឹងមិនអាចបង្កើតឡើងវិញបានត្រឹមត្រូវនោះទេ។ ជំនួសមកវិញ អ្នកគួរមានពេលវេលាសម្រាក និងបំពេញថាមពលវិញ ដូច្នេះអ្នកគួរតែកំណត់ពេលសម្រាក និងបំពេញកម្លាំងឡើងវិញ ដើម្បីឲ្យសាច់ដុំរបស់អ្នកអាចងើបឡើងវិញបានលឿន។ ការធ្វើលំហាត់ប្រាណច្រើនពេកអាចមិនល្អសម្រាប់សុខភាពទូទៅរបស់អ្នក ករណីធ្ងន់ធ្ងរនៃការធ្វើលំហាត់ប្រាណខ្លាំងពេកអាចនាំឱ្យអស់កម្លាំង ខ្សោះជាតិទឹក របួសធ្ងន់ធ្ងរ និងសូម្បីតែ rhabdomyolysis - ស្ថានភាពដែលកើតឡើងនៅពេលដែលជាលិកាសាច់ដុំបំបែក និងសរសៃសាច់ដុំចូលទៅក្នុងចរន្តឈាមរបស់អ្នក ដែលអាចបំផ្លាញថ្លើមរបស់អ្នក។   តើគួរធ្វើលំហាត់ប្រាណច្រើនប៉ុណ្ណា? ការដាក់កំហិតនៃការធ្វើលំហាត់ប្រាណដ៏លំបាករបស់អ្នកត្រឹម 3 ទៅ 4 ថ្ងៃក្នុងមួយសប្តាហ៍ ហើយអនុញ្ញាតឱ្យមានការសម្រាកមួយថ្ងៃ ឬពីរថ្ងៃគឺជាគំនិតដ៏ល្អ។ អ្នកត្រូវប្រាកដថាបានបញ្ចូលគ្នានូវការធ្វើលំហាត់ប្រាណដ៏ខ្លាំងក្លាជាមួយនឹងអាហារូបត្ថម្ភដ៏អស្ចារ្យផងដែរ។ ស្វែងយល់ពីរបៀបដែលប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់មានឥទ្ធិពលលើសកម្មភាពកីឡា។ មានតែអ្នកទេដែលដឹងថារាងកាយរបស់អ្នកល្អបំផុត ដូច្នេះដំបូន្មានដូចរាល់ដង គឺត្រូវយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នក ជម្រុញ​ខ្លួន​ឯង​ឲ្យ​បាន​គ្រប់​គ្រាន់ ប៉ុន្តែ​មិន​ដល់​ចំណុច​ហត់​ទេ។   បង្កើតផែនការលំហាត់ប្រាណជាប់លាប់រៀងរាល់សប្តាហ៍ លំហាត់ប្រាណផ្តល់លទ្ធផលល្អបំផុតនៅពេលអ្នកធ្វើតាមទម្លាប់របស់អ្នក។ វាគ្រាន់តែជាផ្នែកនៃយុទ្ធសាស្ត្រសុខភាពទូទៅ ដើម្បីកែលម្អជីវិតរបស់អ្នក។ អ្នកគួរមានភាពសកម្ម កត់ត្រាតាមដានលទ្ធផលរបស់អ្នក យ៉ាងហោចណាស់ មានភាពសកម្មជាអប្បបរមាដែលមានសុខភាពល្អរៀងរាល់សប្តាហ៍។ ប្រសិនបើអ្នកជាអ្នកហាត់ប្រាណខ្លាំង ត្រូវប្រាកដថាអ្នកចំណាយពេលសម្រាកឱ្យបានគ្រប់គ្រាន់។ នេះជាកាលវិភាគហាត់ប្រាណ/សម្រាក ដើម្បីផ្តល់ឱ្យអ្នកនូវគំនិតអំពីរបៀបដែលរៀបចំផែនការប្រចាំសប្តាហ៍៖ • ថ្ងៃច័ន្ទ៖ ការរត់ និងហាត់ប្រាណ កម្រិតអាំងតង់ស៊ីតេខ្ពស់ • ថ្ងៃអង្គារ៖ ជិះកង់ និងយូហ្គា កម្រិតអាំងតង់ស៊ីតេកម្រិតមធ្យម • ថ្ងៃពុធ៖ ការហ្វឹកហាត់ចន្លោះពេលទម្ងន់ខ្លួន កម្រិតអាំងតង់ស៊ីតេខ្ពស់ • ថ្ងៃព្រហស្បត្តិ៍៖ ជាថ្ងៃសម្រាកសកម្មសម្រាប់ការដើរកម្សាន្ត ឬឡើងភ្នំ កម្រិតអាំងតង់ស៊ីតេទាប • ថ្ងៃសុក្រ៖ ជិះកង់ និងរត់ កម្រិតអាំងតង់ស៊ីតេមធ្យម ប៉ុន្តែរយៈពេលវែង • ថ្ងៃសៅរ៍៖ សម្រាកយ៉ាងសកម្មសម្រាប់ការហែលទឹកសប្បាយជាលក្ខណៈគ្រួសារ ជិះទូកលេង កម្រិតអាំងតង់ស៊ីតេទាប • ថ្ងៃអាទិត្យ៖ សម្រាក   ជាធម្មតាអ្នកគួរកែសម្រួលកម្រិតអាំងតង់ស៊ីតេ និងរយៈពេលនៃការហាត់ប្រាណរបស់អ្នក ដើម្បីធានាថាការហាត់ប្រាណរបស់អ្នកមិនមានភាពតានតឹង និងរីករាយ។     ##### អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី តើកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមិនល្អឬ?កាបូអ៊ីដ្រាតចម្រាញ់​ និង ​កាបូអ៊ីដ្រាត​មិន​ចម្រាញ់។   កាបូអ៊ីដ្រាតទទួលបានអត្រាមិនល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគច្រើនដោយសារតែមនុស្សភ្ជាប់កាបូអ៊ីដ្រាតជាមួយអាហារដូចជានំបុ័ងស ប៉ាស្តា និងអង្ករ បន្ថែមពីលើទឹកដោះគោជូរ និងទឹកផ្លែឈើដែលមានជាតិផ្អែម។ តាមការពិត មិនមែនកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែអាក្រក់នោះទេ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកាបូអ៊ីដ្រាតត្រូវបានចម្រាញ់ សារធាតុចិញ្ចឹមសំខាន់ៗ និងមានប្រយោជន៍ជាច្រើនអាចត្រូវបានដកចេញ។ ឧទាហរណ៍ យកស្រូវសាលីទាំងមូល នៅពេលដែលចម្រាញ់ទៅជាម្សៅពណ៌ស ម្សៅនៅចំកណ្តាលនៅតែមាន ប៉ុន្តែដំណើរការនេះចម្រាញ់ចេញ bran និង germ ផ្សេងៗទៀត។ ​Bran ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ និង​វីតាមីន ខណៈ​ germ ​មាន​វីតាមីន សារធាតុ​រ៉ែ និង​​​ខ្លាញ់​ល្អ។ នេះ​ជា​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​ការ​យល់​ពី​ភាព​ខុស​គ្នា​រវាង​កាបូអ៊ីដ្រាត​ចម្រាញ់ និង​មិន​ចម្រាញ់។ តើកាបូអ៊ីដ្រាតល្អគឺជាអ្វី? ជ្រើសរើសកាបូអ៊ីដ្រាតដែលមិនចម្រាញ់ កាបូអ៊ីដ្រាតជួយឱ្យរាងកាយរបស់យើងដំណើរការបានត្រឹមត្រូវដោយបញ្ចូលថាមពលចម្បងសម្រាប់ខួរក្បាល និងកោសិកាឈាមក្រហមរបស់យើង។ កាបូអ៊ីដ្រាតដែលមានសុខភាពល្អបំផុតគឺជាសារធាតុដែលត្រូវបានរកឃើញនៅក្នុងស្ថានភាពដែលមិនចម្រាញ់ និងធម្មជាតិ ដោយគ្មានអ្វីត្រូវបានដកចេញទេ។ ចូរគិតអំពីសារធាតុ "ទាំងមូល" និង "មិនទាន់កែច្នៃ" ។ ប្រភពនៃកាបូអ៊ីដ្រាតល្អទាំងនេះរួមមាន គ្រាប់ធញ្ញជាតិ សណ្តែក ផ្លែឈើ និងបន្លែ ដែលសុទ្ធសឹងជាប្រភពដ៏ល្អនៃជាតិសរសៃ វីតាមីន សារធាតុរ៉ែ និងសារធាតុ Phytonutrients។ អ្នកដែលធ្វើតាមរបបអាហារកាបូអ៊ីដ្រាតទាបខ្លាំង ដូចជារបបអាហារ keto ហានិភ័យនោះគឺមិនទទួលបានសារធាតុចិញ្ចឹមទាំងនេះគ្រប់គ្រាន់ទេ។ វិធីដើម្បីទទួលបានកាបូអ៊ីដ្រាតល្អ ដើម្បីបញ្ចូលកាបូអ៊ីដ្រាតដែលមិនបានចម្រាញ់ទៅក្នុងរបបអាហាររបស់អ្នក សូមរកមើលអាហារនៅក្នុងដែលមិនទាន់កែច្នៃ។ ប្រសិនបើអ្នកកំពុងរៀបចំផ្លែឈើ បន្លែ ឬសូម្បីតែដំឡូងសម្រាប់អាហារ ចូរថែរក្សាសំបកនៅពេលដែលអាចធ្វើទៅបាន។ នៅពេលអ្នកណែនាំម្សៅគ្រាប់ធញ្ញជាតិ និងអង្ករសំរូបទៅក្នុងរបបអាហាររបស់អ្នក អ្នកប្រហែលជាត្រូវកែសម្រួលរសជាតិ និងភាពខុសគ្នាបន្តិច។ ប៉ុន្តែវាមានតម្លៃណាស់៖ បន្ថែមពីលើការផ្តល់សារធាតុចិញ្ចឹមច្រើន អាហារទាំងនេះជាទូទៅត្រូវបានបំពេញច្រើនជាង កាបូអ៊ីដ្រាតដែលត្រូវបានចម្រាញ់ ដោយសារតែជាតិសរសៃបន្ថែម។ វិធីកាត់បន្ថយកាបូអ៊ីដ្រាតកែច្នៃ ដើម្បីរក្សារបបអាហារដែលមានសុខភាពល្អ ចូរកាត់បន្ថយការទទួលទានកាបូអ៊ីដ្រាតចម្រាញ់ និងកែច្នៃរបស់អ្នក៖ នំបុ័ង នៅពេលស្វែងរកជម្រើសនំបុ័ងដែលមានសុខភាពល្អ សូមព្យាយាមជៀសវាងនំបុ័ងពណ៌ស ហើយយកចិត្តទុកដាក់ចំពោះជម្រើសនំប៉័ងស្រូវសាឡីនៅចំពោះមុខអ្នក។ ក្រុមហ៊ុនផលិតជាច្រើនដាក់ស្លាកនំបុ័ងរបស់ពួកគេថាជា "multigrain" ប៉ុន្តែអ្នកត្រូវមើលបញ្ជីគ្រឿងផ្សំដើម្បីកំណត់ថាតើគ្រាប់ធញ្ញជាតិពិតជាគ្រាប់ធញ្ញជាតិទាំងអស់ហើយមិនចម្រាញ់។ ជាមួយនឹងនំបុ័ងស្រូវសាឡីទាំងមូល រកមើលស្រូវសាឡី 100% នៅខាងមុខ និង 100% នៃម្សៅស្រូវសាឡីទាំងមូលនៅក្នុងគ្រឿងផ្សំ។ ពាក្យ "ទាំងមូល" គឺជាគន្លឹះ - ប្រសិនបើវាគ្រាន់តែនិយាយថាម្សៅស្រូវសាឡីឧទាហរណ៍វាទំនងជាត្រូវបានចម្រាញ់។ ម្សៅ ប៉ាស្តា និងអង្ករ ដូចជានំប៉័ង នៅពេលទិញម្សៅ ប៉ាស្តា ឬអង្ករ វាជាការល្អបំផុតក្នុងការស្វែងរកផលិតផលគ្រាប់ធញ្ញជាតិ ដូចជាម្សៅស្រូវសាលី ប៉ាស្តាគ្រាប់ធញ្ញជាតិ និងអង្ករសំរូប។ បើមិនដូច្នេះទេ ផលិតផលចម្រាញ់នឹងដកចេញ bran និង​ germ ដោយយកសារធាតុចិញ្ចឹមដូចជា ជាតិដែក ហ្វូឡាត និងវីតាមីន B ចេញ។ ទឹកផ្លែឈើ ជាមួយនឹងទឹកផ្លែឈើស្រស់ ឬ ទឹកជ្រលក់ផ្លែឈើ សំបកត្រូវបានដកចេញ ដែលនាំយកជាតិសរសៃធម្មជាតិ និងសារធាតុ Phytonutrients យ៉ាងច្រើនចេញ។ អ្នកអាចទៅរកផ្លែឈើទាំងមូលធៀបនឹងទឹកផ្លែឈើ ឬទឹកផ្លែប៉ោមដែលគ្មានជាតិផ្អែម ប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍ជាអតិបរមា។ លើសពីនេះ ទឹកផ្លែឈើមានបរិមាណតិចជាងផ្លែឈើទាំងមូល ប៉ុន្តែមានកាឡូរីច្រើនជាងការទទួលទានម្តង។ ទទួលបានច្រើនបំផុតពីកាបូអ៊ីដ្រាតរបស់អ្នក នេះគឺជាតិចនិចមួយចំនួនដើម្បីចាប់ផ្តើមផ្លាស់ប្តូរពីកាបូអ៊ីដ្រាតចម្រាញ់ទៅជាកាបូអ៊ីដ្រាតដែលមិនចម្រាញ់៖ • ព្យាយាមសាកល្បងជាមួយគ្រាប់ធញ្ញជាតិថ្មីទៅក្នុងអាហារប្រចាំថ្ងៃ។ ជំនួសឱ្យអង្ករ ប្តូរវាជាមួយអង្ករសំរូប ឬមី។ • ជំនួសឱ្យនំបុ័ងពណ៌សចម្រាញ់ ធញ្ញជាតិ និងអាហារសម្រន់ សូមសាកល្បងប្រភេទគ្រាប់ធញ្ញជាតិ 100% ជំនួសវិញ។ • នៅពេលធ្វើស៊ុប ឬសម្លដែលមានសាច់ច្រើន ព្យាយាមកាត់បន្ថយបរិមាណប្រូតេអ៊ីនសត្វ ហើយជំនួសវាដោយសណ្តែកកំប៉ុងមួយចំនួន។ • ដើម្បីផ្តាច់ខ្លួនចេញពីទឹកផ្លែឈើ និងរក្សាជាតិទឹក សូមសាកល្បងទទួលទានទឹកដែលមានក្លិនឈ្ងុយ ជាមួយនឹងការបន្ថែមផ្លែឈើ ឬបន្លែទាំងមូល។ អ្នក​នឹង​រៀន​រីករាយ​ជាមួយ​រសជាតិ​នៃ​អាហារ​ស្រស់ៗ​ក្នុង​ភេសជ្ជៈ​មាន​កាឡូរី​ទាប។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Dana Ryan, ជានាយិកា និងជាគ្រូបង្វឹកផ្នែកអាហារូបត្ថម្ភ នៃការអប់រំទូទាំងពិភពលោកនៅក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកពី អាហារូបត្ថម្ភបន្ថែម: អ្វីដែលត្រូវទទួលទាន មុន កំឡុងពេល និងក្រោយពេលហាត់ប្រាណ។ ប្រសិនបើ​អ្នក​ចង់​បង្កើន​សមត្ថភាព​កីឡា អ្នក​ប្រហែល​ជា​ត្រូវពិចារណា​ការទទួល​ទាន​អាហារូបត្ថម្ភ។ អាហារូបត្ថម្ភ និងផែនការកាយសម្បទាល្អដើរទន្ទឹមគ្នា ដូច្នេះអាហារូបត្ថម្ភល្អបំផុតគឺល្អដូចជា ទម្លាប់ហ្វឹកហាត់ និងរបបប្រចាំថ្ងៃរបស់អ្នក។ នេះ​ជា​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​ការ​ពិចារណា​មិន​ត្រឹមតែ​ថា​ តើអាហារូបត្ថម្ភណា​ដែល​ត្រូវ​ទទួលទាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ប្រើ​នៅពេលណា​ដែរ​។ វិធីដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការហាត់ប្រាណ នៅពេលគិតអំពីអាហារូបត្ថម្ភដែលមានប្រសិទ្ធិភាពបំផុតដើម្បីធ្វើការហាត់ប្រាណ វាមានប្រយោជន៍ក្នុងការគិតអំពីពួកវាជា 3ដំណាក់កាល៖ មុន អំឡុងពេល និងក្រោយពេលហាត់ប្រាណ។ នេះ​ជា​ការណែនាំ​រហ័ស​សម្រាប់​ការ​បញ្ចូល​ថាមពល​អាហារូបត្ថម្ភ​ការ​ហាត់ប្រាណ​របស់អ្នក៖   មុនពេលហាត់ប្រាណ នៅពេលដែលអ្នកមានការប្រកួតធំ ឬវគ្គហាត់ប្រាណដ៏លំបាក វាជារឿងសំខាន់ក្នុងការរៀបចំ និងរៀបចំផែនការជាមុន។ អ្នក​ត្រូវ​ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្លួន​អ្នក​ ដោយ​ការ​ទទួល​ទាន​អាហារូបត្ថម្ភ ​មុន​ពេល​ហាត់​ប្រាណ​ជាមួយ​នឹង​ជាតិ​កាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនជួយជំរុញដល់ការរំលាយអាហារក្នុងរាងកាយរបស់អ្នក ដែលមានប្រសិទ្ធិភាព ជួយរក្សាការផ្តោតអារម្មណ៍ និងកាត់បន្ថយភាពអស់កម្លាំង។ ស្រដៀងគ្នានេះដែរ អាហារូបត្ថម្ភ មុនពេលហាត់ប្រាណជាមួយនឹងសារធាតុនីទ្រីកអុកស៊ីដ ជួយឱ្យលំហូរឈាមមានសុខភាពល្អ។ សរសៃឈាមកាន់តែធំទូលាយជួយដល់ការបញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនទៅកាន់សាច់ដុំដែលកំពុងធ្វើការ អំឡុងពេលហាត់ប្រាណ ដែលបន្ទាប់មកជួយរក្សាការធ្វើសកម្មភាព។   កំឡុងពេលហាត់ប្រាណ ពេលហាត់ប្រាណ អ្នកនឹងចង់រក្សាជាតិទឹក និងថាមពល ដូច្នេះសូមរកមើលភេសជ្ជៈកីឡាដែលមានបរិមាណកាបូអ៊ីដ្រាត និងអេឡិចត្រូលីតល្អ! អេឡិចត្រូលីតអាចជំនួសសារធាតុចិញ្ចឹមដ៏មានតម្លៃដូចជា សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ដែលបាត់បង់នៅពេលអ្នកបែកញើស។ ការរួមបញ្ចូលគ្នានៃកាបូអ៊ីដ្រាត និងអេឡិចត្រូលីតនឹងមិនត្រឹមតែជំនួសសារធាតុចិញ្ចឹមដ៏មានតម្លៃទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបន្តផ្គត់ផ្គង់សាច់ដុំរបស់អ្នកជាមួយនឹងជាតិគ្លុយកូសដែលត្រូវការដើម្បីរក្សាដំណើរការរបស់អ្នក។ ការហាត់ប្រាណកាន់តែយូរនិងកាន់តែខ្លាំង អ្នកត្រូវការកាន់តែច្រើន!   ក្រោយពេលហាត់ប្រាណ អាហារូបត្ថម្ភក្រោយពេលហាត់ប្រាណរបស់អ្នកមានគោលបំណង 2៖ 1. បំពេញអ្វីដែលបានបាត់បង់ 2. ត្រៀមសម្រាប់លំហាត់ប្រាណបន្ទាប់អ្នក នេះជាមូលហេតុដែលអ្នកចង់ផ្តោតលើប្រូតេអ៊ីន និងកាបូអ៊ីដ្រាតគុណភាពខ្ពស់។ ប្រូតេអ៊ីនជួសជុល និងបង្កើតសាច់ដុំឡើងវិញ ដែលល្អសម្រាប់ការបង្កើនម៉ាសសាច់ដុំគ្មានខ្លាញ់។ ប្រភេទនៃការហាត់ប្រាណដែលអ្នកធ្វើនឹង កំណត់សមាមាត្រនៃកាបូអ៊ីដ្រាតទៅនឹងប្រូតេអ៊ីនដែលអ្នកនឹងត្រូវការ។ • សម្រាប់ការហាត់ប្រាណខ្លាំងជាងមុន អ្នកនឹងត្រូវការកាបូអ៊ីដ្រាតបន្ថែមទៀត ហើយត្រូវរក្សាសមាមាត្រ 3ភាគ1 ជាមួយប្រូតេអ៊ីន។ ដោយសារតែអ្នកទំនងជាត្រូវការប្រូតេអ៊ីនយ៉ាងហោចណាស់20ក្រាម បន្ទាប់ពីការហាត់ប្រាណរបស់អ្នក អ្នកនឹងត្រូវការកាបូអ៊ីដ្រាតយ៉ាងតិច 60ក្រាមសម្រាប់ការហាត់ប្រាណ។ • សម្រាប់ការហាត់ប្រាណដោយផ្អែកលើកម្លាំង អ្នកនឹងមិនត្រូវការកាបូអ៊ីដ្រាតច្រើនទេ ដូច្នេះសូមព្យាយាមឱ្យសមាមាត្រ 1ភាគ1 មានន័យថាអ្នកត្រូវការកាបូអ៊ីដ្រាតប្រហែល 20ក្រាម ជាមួយនឹងប្រូតេអ៊ីន 20ក្រាម។ ប្រូតេអ៊ីនអាចមកពីអាហារទាំងមូលដូចជាសាច់មាន់ ឬត្រី។ ទោះយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនចូលចិត្តញ៉ាំភ្លាមៗ បន្ទាប់ពីការហាត់ប្រាណខ្លាំងនោះទេ ហើយវាមិនងាយស្រួលក្នុងការគណនាការទទួលទានប្រូតេអ៊ីនរបស់អ្នកពីអាហារនោះទេ។ អាហារក្រឡុកប្រូតេអ៊ីនគឺជាដំណោះស្រាយដ៏ល្អ និងងាយស្រួលបន្ទាប់ពីការហាត់ប្រាណ។ មិនថាការហាត់ប្រាណដែលអ្នកកំពុងធ្វើជាប្រភេទអ្វីនោះទេ អ្នកនឹងចង់ធ្វើឱ្យប្រាកដថាអ្នកទទួលបានអាហារក្រឡុកប្រូតេអ៊ីនក្រោយការហាត់ប្រាណភ្លាមៗបន្ទាប់ពីការហ្វឹកហាត់របស់អ្នក! អាហារក្រឡុកក្រោយពេលហាត់ប្រាណអាចមកពីប្រូតេអ៊ីនទឹកដោះគោ (whey ឬ casein) ឬពីប្រភពរុក្ខជាតិដូចជាសណ្តែក។ អ្វីដែលត្រូវរកមើលនៅក្នុងអាហារូបត្ថម្ភកីឡា និងកាយសម្បទា ការអានស្លាកសញ្ញាអាហារូបត្ថម្ភនៃផលិតផលរបបអាហារណាមួយគឺជាជំហានដំបូង ដែលធានាថាអ្នកកំពុងទទួលបានអ្វីដែលអ្នកត្រូវការ ដើម្បីបង្កើនលទ្ធផល។ អ្នកចង់ដឹងថាតើសារធាតុ macronutrients ប៉ុន្មានដែលអ្នកកំពុងប្រើ ព្រមទាំងមានអ្វីបន្ថែមទៀត។ នោះអាចនិយាយថា ខណៈពេលដែលការទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវគឺមានសារៈសំខាន់មិនគួរឱ្យជឿនៅពេលហាត់ប្រាណ វាជារឿងសំខាន់ដែលអាហារូបត្ថម្ភរបស់អ្នកល្អ។ ការស្វែងរកវិញ្ញាបនប័ត្រដូចជា NSF Certified for Sport® ផ្តល់ឱ្យអ្នកនូវទំនុកចិត្តថាផលិតផលរបស់អ្នកត្រូវបានសាកល្បងសម្រាប់សារធាតុហាមឃាត់ប្រឆាំងនឹងបញ្ជីសារធាតុហាមឃាត់របស់សមាគមប្រឆាំងសារធាតុញៀនពិភពលោក។ សរុបមក នៅពេលគិតអំពីការបន្ថែមទៅលើការហាត់ប្រាណ ចូរផ្តោតលើអាហារូបត្ថម្ភ និងបង្កើតទម្លាប់ដែលនឹងជួយអ្នក មុន កំឡុងពេល និងក្រោយវគ្គបណ្តុះបណ្តាលនីមួយៗ។ វានឹងជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នកបានយ៉ាងវែងឆ្ងាយ!   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់​ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការ​បណ្តុះ​បណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី ប្រភេទខ្លាញ់ដែលមានសុខភាពល្អ ៖ ការលើកឧទាហរណ៍ចំពោះខ្លាញ់ឆ្អែត និង ខ្លាញ់មិនឆ្អែត។ តើប្រភេទខ្លាញ់ដែលមានសុខភាពល្អមានអ្វីខ្លះ? វាអាចស្តាប់ទៅដូចជាភាពផ្ទុយគ្នា ប៉ុន្តែមានខ្លាញ់ដែលមិនត្រឹមតែល្អសម្រាប់អ្នកប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់សម្រាប់របបអាហារពេញលេញ និងជីវជាតិ។ ខ្លាញ់ដែលមានសុខភាពល្អក៏អាចជួយលើកកម្ពស់សុខភាពបេះដូងបានដែរ ដូច្នេះគ្មានហេតុផលដើម្បីជៀសវាងខ្លាញ់ទាំងអស់ក្នុងរបបអាហាររបស់អ្នកឡើយ។ គន្លឹះសំខាន់គឺការដឹងពីភាពខុសគ្នារវាងខ្លាញ់ដែលមានសុខភាពល្អ និងខ្លាញ់មិនល្អ ហើយសំខាន់ជាងនេះទៅទៀតគឺការដឹងពីប្រភពដ៏ល្អបំផុតនៃខ្លាញ់ដែលមានសុខភាពល្អ។ ចូរស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីអាហារប្រភេទណាដែលពួកវាមាន និងមួយណាដែលស័ក្តិសមនឹងអ្នក។ ខ្លាញ់ឆ្អែត និង ខ្លាញ់មិនឆ្អែត៖ តើមួយណាល្អជាង? ខ្លាញ់ដែលអ្នកញ៉ាំអាចបែងចែកជាពីរប្រភេទធំៗ៖ ខ្លាញ់ឆ្អែត (មិនមានសុខភាពល្អ) និងខ្លាញ់មិនឆ្អែត (មានសុខភាពល្អ)។ • ខ្លាញ់មិនឆ្អែតត្រូវបានចាត់ទុកថាល្អសម្រាប់អ្នក ដោយសារពួកវាមានប្រភពមកពីអាហាររុក្ខជាតិ។ លើសពីនេះទៅទៀត ពួកគេអាចជួយរក្សាកម្រិតកូឡេស្តេរ៉ុលក្នុងឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា។ • ម្យ៉ាងវិញទៀត របបអាហារដែលមានជាតិខ្លាញ់ឆ្អែតច្រើន ដែលត្រូវបានរកឃើញជាចម្បងនៅក្នុងផលិតផលចម្រាញ់ចេញពីសត្វ ដូចជា ប៊ឺ ឈីស ទឹកដោះគោ និងសាច់ អាចរួមចំណែកដល់ការកើនឡើងកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ ខ្លាញ់មិនឆ្អែត Monounsaturated និង ខ្លាញ់ឆ្អែត Polyunsaturated ខ្លាញ់មិនឆ្អែតអាចត្រូវបានបំបែកជាពីរប្រភេទទៀតគឺ ខ្លាញ់មិនឆ្អែត monounsaturated និងខ្លាញ់ឆ្អែត polyunsaturated។ • អ្នកនឹងរកឃើញខ្លាញ់មិនឆ្អែត monounsaturated នៅក្នុងគ្រាប់ធញ្ញជាតិ ប្រេងអូលីវ និងផ្លែបឺរ។ ពួកគេត្រូវបានចាត់ទុកថាមានសុខភាពល្អចំពោះបេះដូងនៅពេលទទួលទានក្នុងបរិមាណមធ្យម - និងជំនួសឱ្យខ្លាញ់ឆ្អែតដែលមិនសូវមានសុខភាពល្អ។   • ខ្លាញ់ឆ្អែត Polyunsaturated អាចត្រូវបានចាត់ថ្នាក់បន្ថែមទៀតជាខ្លាញ់ omega-3 ឬ omega-6។ ខណៈពេលដែលរាងកាយរបស់អ្នកត្រូវការទាំងពីរប្រភេទ អ្នកត្រូវការវានៅក្នុងតុល្យភាពត្រឹមត្រូវដើម្បីលើកកម្ពស់សុខភាព។ បញ្ហាសម្រាប់យើងភាគច្រើនគឺការទទួលទានខ្លាញ់អូមេហ្គា-៦ ច្រើនពេក (ភាគច្រើនមកពីអាហារចៀន អាហារសម្រន់ និងនំផ្អែមៗ) និងអូមេហ្គា-៣មិនបានគ្រប់គ្រាន់ (ផ្តល់ដោយត្រី គ្រាប់ គ្រាប់ធញ្ញជាតិ និងបន្លែបៃតង)។ ខ្លាញ់ដែលមានសុខភាពល្អ និងការសម្រកទម្ងន់៖ រក្សាកាឡូរីរបស់អ្នកក្នុងការត្រួតពិនិត្យ រឿងមួយដែលត្រូវចងចាំ - ខ្លាញ់បន្ថែមអាចបន្ថែមកាឡូរីទៅក្នុងរបបអាហាររបស់អ្នក។ ឧទាហរណ៍ប្រេងទាំងអស់ ដោយមិនគិតពីប្រភពរបស់វា មានប្រហែល 120 កាឡូរីក្នុងមួយស្លាបព្រា។ ដោយសារតែប្រេងអូលីវគឺជាខ្លាញ់ដែលមានសុខភាពល្អ មិនមែនមានន័យថាអ្នកគួរចាក់វាពេញអាហាររបស់អ្នកនោះទេ។ បរិមាណខ្លាញ់តិចតួចអាចបន្ថែមរសជាតិច្រើនដល់អាហារ ដូច្នេះត្រូវប្រើវាឱ្យតិច ហើយផ្តោតលើអាហារដែលមានសុខភាពល្អ។   បញ្ជីកំពូលរបស់ខ្ញុំនៃអាហារដែលមានជាតិខ្លាញ់ដែលមានសុខភាពល្អ អាហារដែលមានជាតិខ្លាញ់ដែលផ្តល់ផលល្អដល់សុខភាពបេះដូងរួមមាន គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ ប្រេងអូលីវ អាហារសមុទ្រ និងផ្លែបឺរ។ នេះគឺជាវិធីមួយចំនួនដើម្បីធ្វើការបន្ថែមទៀតនៅក្នុងថ្ងៃរបស់អ្នក។ គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ គ្រាប់អាល់ម៉ុន ភីស្តាឈីអូ វ៉ាល់ណាត់ និងផ្លែប៉ែកានត្រូវបានគេចាត់ទុកថាជា "គ្រាប់ធញ្ញជាតិ " ដែលមានអូមេហ្គា 3 ជំនួយសុខភាពបេះដូងច្រើនជាងសណ្តែកដី ។ ប្រេងអូលីវ ប្រេងអូលីវក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិខ្លាញ់ monounsaturated សម្រាប់សុខភាពបេះដូងផងដែរ។ ប្រសិនបើរសជាតិនៃប្រេងអូលីវបន្ថែមកម្រិតជាតិប្រេងខ្លាំងពេកសម្រាប់អ្នក សូមរកមើលប្រេងអូលីវ "ស្រាល" ដែលមានកាឡូរីដូចគ្នានឹងប្រេងអូលីវធម្មតា ប៉ុន្តែមានរសជាតិស្រាលជាង។   អាហារសមុទ្រ ខ្លាញ់ត្រីធម្មជាតិមានផ្ទុកអូមេហ្គា 3 ដែលផ្តល់ផលល្អដល់សុខភាពបេះដូង ប៉ុន្តែយើងភាគច្រើនមិនញ៉ាំវាញឹកញាប់ទេ អាចពីរឬបីដងក្នុងមួយសប្តាហ៍។   ផ្លែបឺរ ផ្លែបឺរ គឺជាផ្លែឈើមួយប្រភេទដែលមានលក្ខណៈពិសេស និងជាប្រភពដ៏ល្អនៃប្រភេទខ្លាញ់មិនឆ្អែត monounsaturated ។ អ្នកអាចទទួលបានជាតិខ្លាញ់ក្នុងរបបអាហារដែលមានសុខភាពល្អ ប្រសិនអ្នកទទួលទានបានត្រឹមត្រូវ។ ខ្លាញ់ដែលមានសុខភាពល្អពីអាហារដូចជាត្រី គ្រាប់ធញ្ញជាតិ គ្រាប់អូលីវ និងប្រេងអូលីវ និងផ្លែបឺរ អាចជួយផ្តល់អាហារូបត្ថម្ភសំខាន់ៗដល់រាងកាយរបស់អ្នក ប៉ុន្តែកុំភ្លេចពិនិត្យមើលកាឡូរីទាំងនោះ។ ទោះបីជាពួកវាមានជាតិខ្លាញ់ដែលមានសុខភាពល្អក៏ដោយ ក៏កាឡូរីអាចបន្ថែមបានដែរ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

  ជំងឺមហារីកពោះវៀនធំ សំដៅទៅលើដុំសាច់កាច ឬដុំសាច់មហារីក ដែលកើតនៅលើពោះវៀនធំផ្ទាល់។ យោងទៅតាមទិន្នន័យរបស់ Globocan ២០១៥ នៅទ្វីបអាស៊ីមានអ្នកជំងឺមហារីកពោះវៀនធំចំនួន ៦១ ២២៨នាក់ដែលជាករណីថ្មីហើយក្នុងនោះភាគច្រើនមានវ័យលើសពី ៦៥ឆ្នាំ។ តាមការសិក្សាបង្ហាញថា ប្រហែលត្រឹមតែ ២%ទៅ៥% ដែលមហារីកពោះវៀនធំបង្កឡើងដោយហ្សែនពីជំនាន់មួយមកជំនាន់មួយទៀត។ ផ្អែកទៅលើការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថាពេលនោះប្រទេសកម្ពុជាយើងមានចំនួនប្រជាជនសរុប១៤ ៨៦៥ ០០០នាក់ ក្នុងនោះចំនួនអ្នកជំងឺមហា-រីកពោះវៀនធំ មានការកើតឡើងច្រើនគួរឲ្យកត់សម្គាល់ដែលបុរសមានចំនួន ៤៤៥ករណីថ្មី និងស្ត្រីមានចំនួន ៣៩៤ករណីថ្មី។ គេសង្កេតឃើញថា អត្រាមរណភាពក្នុងចំណោមជំងឺមហារីកគ្រប់ប្រភេទទាំងអស់ជំងឺមហារីកពោះវៀនធំមានរហូតដល់ ៥% ចំពោះបុរសនិយាយរួមច្រើនជាងនារី។ មូលហេតុ និងកត្តាប្រឈម • ការពិសាបារីច្រើន • ការពិសាស្រាច្រើន • កត្តាតំណពូជ • កត្តាលើសទម្ងន់ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺរលាកពោះវៀនរ៉ាំរ៉ៃ • អ្នកដែលពុំធ្វើលំហាត់ប្រាណ។ រោគសញ្ញា អាការៈនៃជំងឺមហារីកពោះវៀនធំដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖ • រាក និងទល់លាមករ៉ាំរ៉ៃ • ឈឺចាប់ក្នុងពោះរយៈពេលយូរ • ស្ថានភាពលាមកមានភាពមិនប្រក្រតី • បត់ជើងធំមានលាយឈាមក្នុងលាមក • មានហូរឈាមតាមផ្លូវលាមក។ យន្តការ ដោយសារមានបម្រែបម្រួលនៃហ្សែនទើបបណ្តាលឲ្យមានការខូចដល់កោសិការបស់ពោះវៀនធំ ហើយនេះជាកត្តាបង្កើតឡើងនូវដំបៅមហារីក។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺមហារីកពោះវៀនធំគឺផ្អែកទៅលើកត្តា៣យ៉ាង៖ • ការពិនិត្យលាមក ដោយបច្ចេកទេស FOBT(Faecal Occult Blood Test)៖ ដោយយកលាមកទៅពិនិត្យ ដោយមីក្រូទស្សន៍ នៅក្នុងមន្ទីរពិសោធន៍ ដើម្បីរកមើលគ្រាប់ឈាមក្រហម។ ក្នុងករណីឃើញមានគ្រាប់ឈាមក្រហម អ្នកជំងឺរូបនោះនឹងត្រូវតម្រូវឲ្យធ្វើការពិនិត្យម្យ៉ាងទៀតហៅថា ការពិនិត្យឆ្លុះពោះវៀនធំ Colonoscopy។ • ការពិនិត្យឆ្លុះពោះវៀនធំ Colonoscopy៖ ជាការពិនិត្យដោយប្រើម៉ាស៊ីនអង់ដូស្កូប (Endoscope) រកមើលដុំសាច់ក្នុងពោះវៀនធំ។ ដុំសាច់នោះនឹងត្រូវបានកាត់ ឬច្រឹបដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍មួយទៀត ដែលមានឈ្មោះថា មន្ទីរពិសោធន៍វិភាគកោសិកា (Histopathology Laboratory)។ • ការវិភាគកោសិកា Histopathology៖  ជាការពិនិត្យទៅលើកោសិកា ដើម្បីកំណត់ថាជា សាច់ធម្មតា សាច់ស្លូត ឬសាច់កាច(មហារីក)។ ការព្យាបាលត្រឹមត្រូវ   ជំងឺមហារីកពោះវៀនធំត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាល ដោយអាស្រ័យទៅនឹងស្ថានភាពអ្នកជំងឺ និងដុំសាច់មហារីក ដែលរួមមាន ២របៀប៖ • ការព្យាបាលនៅនឹងកន្លែង (local treatment)៖ ការវះកាត់ដែលធ្វើឡើងក្នុងករណីដុំតូច និងមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត។ • ការព្យាបាលជារួម (systemic treatment)៖ការប្រើថ្នាំគីមី ដោយចាក់បញ្ចូលតាមសរសៃឈាម ឬដោយត្រូវពិសាថ្នាំគ្រាប់ ធ្វើឡើងក្នុងករណីដុំសាច់មហារីក រាលដាលទៅកាន់សរីរាង្គផ្សេងទៀត ឬដុំសាច់មានលក្ខណៈធំខ្លាំងពេក។ អ្នកជំងឺមួយចំនួនអាចទទួលយកការព្យាបាលបានទាំងពីររបៀប តែអ្នកជំងឺមួយចំនួនទៀតមិនអាចទទួលយកការព្យាបាលបានគ្រប់របៀបនោះទេ។ ផលវិបាក • ព្យាបាលដោយវះកាត់ អាចមានការឈឺចាប់ត្រង់មុខរបួស ការហូរឈាមច្រើនពេលកំពុងវះកាត់ អាចមានមេរោគចូលក្នុងខ្លួន។ល។ • ព្យាបាលដោយថ្នាំគីមី អាចមានដូចជា ក្អួតចង្អោរ មិនឃ្លានអាហារ ក្តៅខ្លួន (ដោយមានមេរោគចូលក្នុងខ្លួន ពេលគ្រាប់ឈាមសថយចុះច្រើន) ស្លេកស្លាំង អស់កម្លាំង ញ័រទ្រូង វិលមុខ (ពេលមានគ្រាប់ឈាមក្រហមថយចុះច្រើន) មានហូរឈាមតាមអញ្ចាញធ្មេញ តាមស្បែក ឬកន្លែងផ្សេងទៀត (ពេលប្លាកែតថយចុះច្រើន) និងអាចស្ពឹកដៃជើង។ល។ បើករណីអ្នកជំងឺមកព្យាបាលទាន់ពេលវេលា នោះការព្យាបាលនឹងទទួលបានលទ្ធផលល្អច្រើន ព្រោះដុំមហារីកមិនទាន់មានការវិវឌ្ឍធំឡើង ឬរីករាលដាលទៅដល់សរីរាង្គផ្សេងទៀតទេ និងមិនបង្កឲ្យមានផលលំបាកច្រើន មានភាពងាយស្រួលក្នុងការព្យាបាល និងចំណាយកម្រៃតិច។ ម៉្យាងវិញទៀត ជំងឺនេះមិនត្រឹមតែយាយីចំពោះអ្នកជំងឺម្នាក់ប៉ុណ្ណោះទេ តែវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ បើអ្នកមាននូវរោគសញ្ញាដូចបានរៀបរាប់ខាងលើចាំបាច់ត្រូវទៅពិនិត្យ និងព្យាបាល ជាមួយគ្រូពេទ្យជំនាញ ឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហេង វីរដ្ឋឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងជាប្រធានបន្ទប់ពិគ្រោះ  និងព្យាបាលជំងឺវេជ្ជបណ្ឌិត ហេង វីរដ្ឋ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

  មហារីកថ្លើម ជាប្រភេទមហារីកកើតឡើងនៅលើកោសិកាសាច់ថ្លើមដែលវាត្រូវបានបែងចែកជា៣ផ្នែកធំៗ៖ • ជំងឺមហារីកថ្លើមកើតឡើងនៅកោសិកាថ្លើមផ្ទាល់ • ជំងឺមហារីកថ្លើមកើតឡើងពីការរាលដាលកោសិកាមហារីកពីកន្លែងផ្សេង • ជំងឺមហារីកថ្លើមកើតចេញពីប្រព័ន្ធទឹកប្រមាត់។ បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។ មូលហេតុនៃមហារីកថ្លើម ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទBប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេគឺ អ្នកជំងឺក្រិនថ្លើម។ រោគសញ្ញា និងយន្តការ ដំណាក់កាលដំបូងអ្នកជំងឺមហារីកថ្លើមមិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា៖ • ឈឺចាប់នៅត្រង់ពោះ ចុងដង្ហើម ឬក្រោមឆ្អឹងជំនីរខាងស្តាំ • ស្បែកឡើងលឿង រមាស់ បើដុំសង្កត់លើទឹកប្រមាត់ • អាចកើតទាចទឹក បើវាស្ទះសរសៃឈាម • អស់កម្លាំង និងបាត់បង់ចំណង់អាហារ។ យន្តការនៃមហារីកថ្លើម គឺបណ្តាលមកពីការរលាកថ្លើមរ៉ាំរ៉ៃបង្កឲ្យមានការប្រែប្រួលកោសិកាសាច់ថ្លើម (Mutation Oncogene) និង DNA នោះកោសិកាថ្លើមនឹងចាប់ផ្តើមវិវឌ្ឍ ឬលូតលាស់ដោយឯកឯង។ ករណីមេរោគរលាកថ្លើមប្រភេទBគឺវាធ្វើឲ្យមានការប្រែប្រួល DNA របស់កោសិកាថ្លើម ដែលវាខុសពីប្រភេទCធ្វើឲ្យកោសិកាថ្លើមក្រិន ទើបវិវឌ្ឍជាជំងឺមហារីកថ្លើម។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមត្រូវបែងចែកជា ២ផ្នែក៖ • ការរាវរក ដែលធ្វើឡើងក្នុងករណីអ្នកជំងឺមិនមានសញ្ញាសង្ស័យថាមានជំងឺមហារីកដោយគ្រាន់តែអេកូពោះ ជាមួយគ្រូពេទ្យជំនាញប៉ុណ្ណោះ ដើម្បីរកដុំនៃថ្លើម។ • ការធ្វើរោគវិនិច្ឆ័យពិតប្រាកដបន្ទាប់ពីបានរកឃើញថាមានដុំគឺ ការថតស្កែន ឬMRI ដើម្បី បញ្ជាក់ឲ្យកាន់តែច្បាស់នូវដុំមហារីកថ្លើម។ប្រសិនបើ ក្នុងករណីដុំសាច់ថ្លើមខុសពីធម្មតាហើយការធ្វើអេកូសាស្ត្រ CT Scan និងMRI រួមនឹងការពិនិត្យឈាម (ការពិនិត្យមើលជាតិមហារីក AFP) នៅតែមិនអាចវិនិច្ឆ័យបាននោះទើបគ្រូពេទ្យចោះយកសាច់មកពិនិត្យបន្ថែម។ មហារីកថ្លើមត្រូវព្យាបាលទៅតាមដំណាក់កាលដោយផ្អែកលើដុំមហារីក និងជំងឺរបស់សាច់ថ្លើមផ្ទាល់៖ • ដំណាក់កាលដំបូង ឬចំពោះដុំតូច៖ ករណីអ្នកជំងឺដែលមានសាច់ថ្លើមនៅល្អគាត់នឹងតម្រូវឲ្យធ្វើការវះកាត់ ឬដុត។ ករណីអ្នកជំងឺដែលមាន សាច់ថ្លើមក្រិនខ្លាំង គាត់អាចនៅសល់ជម្រើសត្រឹមដុតនិងប្តូរថ្លើមតែម្តង។ • ដំណាក់កាលមធ្យម ឬចំពោះដុំធំ៖ អ្នកជំងឺអាចធ្វើការព្យាបាលដោយញ៉ុកសរសៃឈាម (TACE) ដោយការចាក់ទុយោចូលតាមក្រលៀន ឡើងរហូតចូលក្នុងសរសៃឈាមរបស់ថ្លើម បន្ទាប់មករកសរសៃឈាមដែលទៅចិញ្ចឹមដុំមហារីកនោះ ក្រោយមកបាញ់ថ្នាំគីមីចូលហើយញ៉ុកសរសៃឈាម។ ដុំមហារីកនឹងរលួយដោយសារជាតិគីមីដែលបានបាញ់ចូល ប៉ុន្តែអ្នកជំងឺត្រូវធ្វើការតាមដានរយៈពេល២ទៅ៣ខែក្រោយ រួចធ្វើការពិនិត្យ និងអាចធ្វើការដុតម្តងទៀត។ • ដំណាក់កាលចុងក្រោយ ឬធ្ងន់ធ្ងរ៖ ការព្យាបាលនៅដំណាក់កាលនេះមានជោគជ័យកម្រិតទាប ដែលអ្នកជំងឺអាចនឹងតម្រូវឲ្យប្តូរសរីរាង្គថ្លើម ឬព្យាបាលពន្យារ ដោយការញ៉ុកសរសៃឈាម រួមជាមួយការលេបថ្នាំគ្រាប់ជាដើម។ គួរបញ្ជាក់ថា ការព្យាបាលមហារីកថ្លើមដោយដុតអាចជួយអ្នកជំងឺឲ្យជាបាន១០០% ប្រសិនអ្នកជំងឺស្ថិតនៅដំណាក់កាលដំបូង ក្នុងនោះ៩៥% ជាលទ្ធផលនៃការដុតលើកដំបូង និង៥%ប៉ុណ្ណោះដែលនៅសល់ដុំ ហើយអ្នកជំងឺក៏អាចធ្វើការដុតម្តងទៀតបាន។ ផលវិបាក និងការការពារ ភាគតិចណាស់ដែលអ្នកជំងឺអាចរស់បានលើសពីមួយឆ្នាំករណីដែលគាត់មិនបានព្យាបាលឲ្យទាន់ពេលវេលា។ ជាទូទៅ ដើម្បីការពារពីជំងឺមហារីកថ្លើម ចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន៖ • ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB • ចៀសវាងការប៉ះពាល់ឈាមរបស់អ្នកជំងឺរលាកថ្លើមប្រភេទC • បញ្ឈប់ការផឹកស្រា • ការពារកុំឲ្យប៉ះពាល់ជាតិពុល • ត្រូវព្យាបាលមេរោគឲ្យអស់ពីសាច់ថ្លើម។ មហារីកថ្លើមក៏អាចធ្វើការព្យាបាលនៅកម្ពុជាដូចនឹងប្រទេសដទៃទៀតដែរ ហើយនៅដំណាក់កាលដំបូង មានជោគជ័យរហូតដល់១០០%។ ដូចនេះ អ្នកជំងឺចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យឲ្យបាននៅដំណាក់កាលដំបូងដោយធ្វើការពិនិត្យសុខភាព និងធ្វើ Screening ឲ្យបានទៀងទាត់ រាល់៣ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទB និងអ្នកជំងឺក្រិនថ្លើម និងរាល់៦ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC និងអ្នកលើសជាតិខ្លាញ់ជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត  មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺឫសដូងបាត គឺការរីកធំ នៃសសៃឈាមវ៉ែន ដែលបណ្តាលពីការរលាក ឬ ដាច់ស្បែកការពារសសៃឈាមវ៉ែននៅក្នុងទ្វារលាមករបស់យើងហើយសសៃឈាមវារីកធំ បន្តិចម្តង ៗ រួចវាវិវត្តន៍ទៅជាជំងឺឫសដូងបាត ។  រោគសញ្ញា នៃជំងឺឫសដូងបាត៖ ១) កាលណាយើងមានជំងឺឫសដូងបាត វាធ្វើអោយ តឹងចង្អៀតទ្វារលាមកធ្វើអោយពិបាកបត់ជើងធំ ( ជួនទល់ ជួនរាគ ជួនធ្លាក់ឈម ) បត់ជើងមិន ចេះអស់ មានលាមកមូល ឬ សំប៉ែតតូចៗ ។ ២ ) ឧស្សាហ៍មានការឈឺចាប់ រមាស់ ក្រហាយ នៅជុំវិញទ្វារលាមក និងឫសដូងបាត មានការរីកប៉ោង នៅជុំវិញទ្វារលាមក ឬម្ខាងនៃទ្វារលាមក។ ៣) ឧស្សាហ៍ ហើមពោះ ឆ្អល់ពោះ ហើមពោះវៀន ក្រពះ ជាប្រចាំ ដោយសាទល់ផោមឧស្ម័នពុល ទល់លាមក កាកសំណល់ពុល បន្សល់ជាតិពុល និងមេរោគ នៅពេញ ពោះវៀន ក្រពះ និងក្នុងឈាម ហើយបង្កអោយកោសិកា ជាលិកាទូទៅ ពុល មានជំងឺរ៉ាំហើយ ព្យាបាលមិនជា ។ ៤ ) ឧស្សាហ៍មានជំងឺពោះវៀន ក្រពះ ថ្លើមរ៉ាំរ៉ៃ ហើយព្យាបាលមិនជា បើមិនបានព្យាបាលជំងឺឫសដូងបាត អោយជាមុនទេនោះ ។ ៥ ) ឧស្សាហ៍ ឈឺក្បាល វិលមុខ ងងិតមុខ សក់ឆាប់ជ្រុះ ឆាប់ស្កូវ ភ្នែកឆាប់ស្រវ៉ាំងងងិត ខួរក្បាល ប្រាជ្ញាស្មារតី បាត់ការចងចាំ មានការធុញទ្រាន់​ និងមួម៉ៅច្រើន ។ ៦ ) ឧស្សាហ៍ឈឺចង្កេះខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកមិនបានសម្រាន្តមិនលក់ស្រួល ហូបចុកមិនដឹងរស់ជាតិឆ្ញាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។ ៧) ឧស្សាហ៍ តឹងទ្រូង ថប់ៗដង្ហើម ឆាប់ហេវ ឆាប់ហត់ ចលនាឈាមរត់មិនមិនទៀងទាត់ ជួនលើសជួនខ្វះ ជួនស្ទះៗដង្ហើម បេះដូង សួត ប្រឹងច្របាច់ហើយចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។ ៨ ) ពិបាកបត់ជើងតូច បត់ជើងតូច មិនចេះអស់ដូចនោមទាស់ ធ្វើអោយចុះ ខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ហើយវាចំលងជំងឺឫសដូងបាតទៅកូននៅក្នុងផ្ទៃ ដោយស្វ័យប្រវត្តិ។ ៩) ឧស្សាហ៍មានជំងឺសើស្បែក កន្ទួលរមាស់ កន្ទាលត្រអាកជាដើម ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ ស្បែកមានពណ៏សម្បុរមិនល្អ ។ ១០) កាលណាឫសដូងបាត ដល់ដំណាក់កាលទី ២ ឫសដូងបាតកាន់តែធំ រាល់ពេលបត់ជើងធំម្តងៗ ឫសដូងបាតវាលូនចេញមកក្រៅជាមួយលាមកដែរ តែក្រោយពេលបត់ជើងធំរួច វាលូនចូលវិញដោយខ្លួនឯង ។ ១១) កាលណាដល់ដំណាក់កាលទី៣ ឫសដូងបាត វាកាន់តែធំ វាកាន់តែធ្វើ អោយតឹងចង្អៀតទ្វារលាមក ផលលំបាក ផលប៉ៈពាល់កាន់តែធ្ងន់ធ្ងរ ហើយរាល់ពេលបត់ជើងធំ ឫសដូងបាតវាលូនចេញមកជាមួយលាមកដែរតែក្រោយពេលបត់ជើងធំរួច ឫសដូងបាត មិនអាចចូលវិញខ្លួនឯងបានទេលុះត្រាតែ យកម្រាមដៃជួរុញ ជួយច្រានវា ទើបចូលវិញបាន ទាំងឈឺចាប់ជួនមានហូរឈាមទៀតផង ។ ១២) កាលណាឫសដូងបាតដល់ដំណាក់ទី៤ គឺជាដំណាក់កាលចុងក្រោយ ជាដំណាក់កាលទុំ ឫសដូងបាតវាលូនចេញមកក្រៅដោយឯងៗ ហើយមិនអាចរុញអោយវាចូលវិញបានទេ ទោះបីខំរុញ ច្រានប៉ុណ្ណាក៏មិនអាចចូលវិញបានឡើយ ត្រូវរកកន្លែងព្យាបាលជាបន្ទាន់ ព្រោះវាមានការឈឺចាប់ហើយហូរឈាម ធ្ងន់ធ្ងរ ។ *** ចំណាំ បើសម្តេច ទ្រង់ ឯកឧត្តម មានជំងឺពោះវៀន ក្រពះ ថ្លើម រ៉ាំរ៉ៃហើយព្យាបាលមិនជា សូមងាកមកគិតពីជំងឺឫសដូងបាតវិញម្តងពីព្រោះឫសដូងបាត វាជាប្រភពបង្ក អោយពោះវៀន ក្រពះ ថ្លើមឈឺហើយព្យាបាលមិនជា ជាដាច់ខាតបើមិនបានព្យាបាល ជំងឺឫសដូបាតអោយ ជាមុនទេនោះ ។ ចែករំលែកដោយ គ្លីនិក តូច យ៉ាន​ ព្យាបាលជំងឺ ឫសដូងបាត

តើអ្វីជា ការគេងស្រមុក? ស្រមុក គឺជារោគសញ្ញានៃវិបត្តិក្នុងការដកដង្ហើម មានន័យថាវាជាសញ្ញាមួយនៃជំងឺដែលឆ្លុះបញ្ចាំងពីការដកដង្ហើមចូលសួតមានការរំខានដោយការត្បៀតនៃផ្លូវដង្ហើម។​ ការត្បៀតនេះអាចមាននៅក្នុងច្រមុះ ឬ​បំពង់ក ដោយសារមានការរីកសាច់ ឬមានដុះសាច់ច្រមុះ បំពង់ក ឬការមិនផ្តល់សញ្ញាពីខួរក្បាល ដែលធ្វើឲ្យខ្យល់អុកស៊ីសែនចូលក្នុងសួតមិនបានគ្រប់គ្រាន់និងខ្យល់ដែលឆ្លងកាត់ផ្លូវតូចចង្អៀត បង្កជាការលាន់ស្រមុក។ សញ្ញានៃការស្រមុកនេះ អាចឈានដល់ជំងឺមួយហៅថា ស្ទះដង្ហើម​នៅពេលគេងយប់ ឬObstructive Sleep Apnea។ តាមការសិក្សាមួយចំនួនបាន រកឃើញថា ស្រមុកអាចជារោគសញ្ញា ដែលមានលក្ខណៈតពូជ ដែលវាអាចឆ្លងពីជំនាន់ មួយទៅជំនាន់មួយទៀត តាមរយៈហ្សែន រួមជាមួយកត្តាខាងក្រៅដូចជា ចំណីអាហារ បរិស្ថាន ពិសេសរូបរាង។ មូលហេតុ កត្តាដែលបង្កឲ្យមានការគេងស្រមុកមានច្រើន រួមមាន៖ •    ទម្រង់រូបរាងមាត់ ៖ ទម្រង់មាត់ខុសពីធម្មតាដូចជាចង្កាខើចខ្លី ឬករួញ ឬអ្នកធាត់អាចធ្វើឲ្យសាច់នៅក្នុងបំពង់ក ឬមាត់មានការរីកធំ ហើយនៅពេលគេង ធ្វើឲ្យសាច់នោះទៅបិទនៅផ្លូវដង្ហើមបង្កឲ្យរន្ធនៅផ្លូវដង្ហើមស្ទះបណ្តាលឲ្យគេងស្រមុក។ •    អ្នកទទួលទានស្រាច្រើន ៖ កាលណាផឹកនូវជាតិអាល់កុល ឬស្រាច្រើន បង្កឲ្យសាច់ដុំនៅត្រង់ បំពង់ក និងមាត់ទន់ ជាហេតុនាំឲ្យសាច់នោះអាចទៅបិទផ្លូវដង្ហើម។ •    បញ្ហាច្រមុះមាត់ ៖ ករណីមានដុះសាច់ច្រមុះ ឬបំពង់ក កាលណាវាវិវឌ្ឍកាន់តែធំទៅៗ វានឹង សង្កត់រន្ធច្រមុះ ធ្វើឲ្យពិបាកក្នុងការដកដង្ហើម ហើយបង្កឲ្យមានសំឡេងស្រមុកឡើង។ •    គេងមិនបានគ្រប់គ្រាន់ ៖ កាលណាគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យសាច់ដែលស្ថិតនៅត្រង់បំពង់កមានលក្ខណៈទន់ ឬយឺត និងបង្កការរំខានដល់ផ្លូវដង្ហើម។ •    ទម្រង់នៃការគេង ៖ ចំពោះអ្នកធាត់ កាលណាគេងផ្ងារធ្វើឲ្យសាច់ធ្លាក់ទៅបិទផ្លូវដង្ហើម បង្កជាសំឡេងស្រមុក។ ការធ្វើរោគវិនិច្ឆ័យ •    ការសាកសួរប្រវត្តិអ្នកជំងឺ មើលលើទម្រង់រូបរាង ជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម ខ្សោយបេះដូង វិបត្តិចង្វាក់បេះដូង លើសសម្ពាធឈាម។ •    ការធ្វើតេស្តភាពរងៀម ឬចេះតែងងុយគេង ពេលថ្ងៃ ឆាប់មួម៉ៅ ខឹង ថប់ទ្រូង ឈឺក្បាល ពេលព្រឹក បត់ជើងតូចច្រើនពេលយប់ គេងមិន ស្កប់ស្កល់ និងឡើងទម្ងន់។ •    ការធ្វើតេស្តម៉្យាងហៅថា Polygraphy៖ ឃើញ Apnea Hypopnea Index (AHI)> ៥ដងក្នុងមួយម៉ោង នោះរោគវិនិច្ឆ័យជាជំងឺស្ទះដង្ហើមនៅពេលគេង។ ការព្យាបាល ជាទូទៅ ការព្យាបាលបញ្ហាស្រមុកដែលបង្កឲ្យមានការស្ទះដង្ហើមនៅពេលគេងយប់ អាស្រ័យទៅតាមប្រភេទនៃការស្ទះ រួមមាន៖ •    Central Sleep Apnea ៖ ជាការស្ទះដង្ហើម​នៅពេលគេងមានមណ្ឌលនៅខួរក្បាល មានន័យ​ថាការបញ្ជារបស់ខួរក្បាលលើផ្លូវដង្ហើមលែង​ដំណើរការជាហេតុនាំឲ្យចង្វាក់នៃការដកដង្ហើមត្រូវបានបាត់។ •    Obstructive Sleep Apnea ៖ ជាការ ស្ទះនៅបំពង់ក ដែលវាអាចមានមូលហេតុច្រើន ដូចបានរៀបរាប់ខាងលើ។ ដូចនេះ ប្រសិនបើស្ទះផ្លូវដង្ហើមនៅបំពង់ក ដោយមានសាច់ដុះ គ្រូពេទ្យនឹងអាចណែនាំឲ្យធ្វើការ កាត់សាច់នោះចេញ ឬធ្វើការពិចារណាលើការ ប្រើប្រាស់ម៉ាស៊ីនហៅថា CPAP ពាក់នៅពេល គេងយប់ និងវះកាត់ប្តូរទម្រង់ ប្រសិនបើអ្នកជំងឺមានសញ្ញាស្រមុកបង្កឲ្យស្ទះដង្ហើមដោយសារចង្កាខើចខ្លីជាដើម។ ផលវិបាក គួរបញ្ជាក់ថា អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារវិបត្តិចង្វាក់បេះដូង ខូចសាច់ដុំបេះដូង និងការដាច់សរសៃឈាមខួរក្បាល (Stroke) បើអាការៈស្រមុករបស់គាត់មានការស្ទះដង្ហើមនៅពេលគេងយប់ ហើយមិនបានទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ ការស្ទះដង្ហើមនៅពេលគេងយប់ អាចប៉ះពាលសកម្មភាពប្រចាំថ្ងៃ ដូចជា៖ •    គ្រោះថ្នាក់ចរាចរណ៍ •    កាន់តែលើសទម្ងន់ •    ប្រឈមការកើតជំងឺទឹកនោមផ្អែម ឬបន្ថយប្រសិទ្ធភាពព្យាបាល បើគាត់មានជំងឺទឹកនោមផ្អែមស្រាប់ •    ងាយប្រឈមនឹងការឡើងសម្ពាធឈាម​ ឬបន្ថយប្រសិទ្ធភាពព្យាបាលបើគាត់មានជំងឺលើសឈាម •    មានវិបត្តិផ្លូវចិត្ត បាក់ទឹកចិត្ត •    ឡើងខ្លាញ់ និងវិបត្តិមេតាបូលិក ជាដើម។ ការការពារ •    កាត់បន្ថយការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការប្រើប្រាស់ថ្នាំងងុយគេងច្រើន •    ប្តូររបៀបរបបក្នុងការរស់នៅ ដើម្បីបន្ថយទម្ងន់ •    ប្រើប្រាស់ឧបករណ៍ជំនួយនៅពេលគេង (CPAP) •    ធ្វើការវះកាត់សាច់ដែលសល់នៅក្នុងមាត់។ ស្រមុក ជាសញ្ញាអាសន្នដែលអាចវិវឌ្ឍទៅរកការមានជំងឺស្ទះដង្ហើមនៅពេលគេងយប់ និងជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើនដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ ប្រសិនមានសញ្ញាសង្ស័យគួរធ្វើការណាត់ជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តស្រមុក រកបញ្ហានៃការស្ទះដង្ហើមពេលគេងយប់ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ មហាបរិញ្ញា វ៉ាន់ មិច ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួត កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មនុស្សភាគច្រើនយល់ច្រឡំ និងតែងនិយាយថាពោះវៀនដុះខ្នែង តែតាមពិតទៅមនុស្សម្នាក់ៗសុទ្ធតែមានខ្នែងពោះវៀនទាំងអស់ ហើយនៅពេលមានការរលាកត្រង់ខ្នែងនោះ ទើបគេហៅថារលាកខ្នែងពោះវៀន។ និយមន័យ ជំងឺរលាកខ្នែងពោះវៀន ជាការរលាកទៅលើខ្នែងពោះវៀនដែលស្ថិតនៅជាប់ផ្នែកដំបូងគេនៃពោះវៀនធំ។ បច្ចុប្បន្ន យើងសង្កេតឃើញថាការវះកាត់ជំងឺរលាកខ្នែងពោះវៀនមានការកើនឡើងដូចនៅតាមមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជនស្របតាមអត្រាប្រជាជនខ្មែរយើងមានការកើនឡើងផងនោះ។ មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបង្កឲ្យមានជំងឺរលាកខ្នែងពោះវៀន គឺ៖ •    ដោយសារការស្ទះប្រហោងខ្នែងពោះវៀនដោយលាមក បន្លែ ឬគ្រាប់ធញ្ញជាតិដែលមិនរលាយពេលយើងញ៉ាំចូល •    ដោយការបង្ករោគពីបាក់តេរី (Escherichiacoli, Klebseilla, Bactericide fragility, Clostridium spp) •    ការបង្កពីពពួកប៉ារ៉ាស៊ីតក្នុងពោះវៀន (Schistosomes spicie, Pinworms, Strongyloides stercoralis) •    ការបង្កពីជំងឺអាប់សែនៅអាងត្រគាក •    ដោយសារការរីកនៃ Lymphatic tissue(Hyperplasia lyphoid) •    ការសង្កត់ដោយដុំសាច់ (Neoplasms) •    ការគ្រោះថ្នាក់ប៉ះចំផ្នែកពោះ (Abdominal Trauma) ។ អាការៈរោគ ឈឺពោះ ដំបូងឡើយគឺឈឺនៅផ្នែកជុំវិញផ្ចិត ឬចុងដង្ហើម បន្ទាប់មកទៀតឈឺចាក់ទៅផ្នែកខាងក្រោម ខាងស្តាំនៃពោះ ក្តៅខ្លួន ៣៨-៣៩ អង្សាសេ ចង្អោរ៦១ទៅ៩២% ក្អួត៥០% អត់ឃ្លានអាហារ៧៥ ទៅ៧៨% និងរាក ឬទល់លាមក១៨%។ តាមរយៈការសិក្សាភាគច្រើនបានឲ្យដឹងថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺរលាកខ្នែងពោះវៀនគឺ ប្រជាជនដែលមានអាយុចន្លោះពី ១០ ទៅ ៣០ឆ្នាំ ហើយកើតលើបុរសច្រើនជាងស្រ្តី។ យន្តការនៃការរលាកខ្នែងពោះវៀន នៅពេលដែលមានការស្ទះប្រហោងខ្នែងពោះវៀនដោយលាមក ឬដោយគ្រាប់ធញ្ញជាតិ ឬក៏អាហារដែលញ៉ាំចូលទៅមិនរលាយ វាជាហេតុដែលនាំឲ្យមានការកើនឡើងនៃសម្ពាធក្នុងប្រហោងខ្នែងពោះវៀន ដោយសារតែការបញ្ចេញ (secretion)ពីភ្នាសនៃប្រហោងខ្នែងពោះវៀននោះ នៅពេលនោះពពួកបាក់តេរីដែលមាននៅក្នុងខ្នែងពោះវៀនចាប់ផ្តើមបង្ករោគ នាំឲ្យមានការរលាកខ្នែងពោះវៀន ពេលនោះអ្នកជំងឺមានអាការៈឈឺពោះ ក្តៅខ្លួន ឈឺក្បាល អាចក្អួត ឬចង្អោរ និងមិនឃ្លានអាហារ។ ក្នុងករណីស្ទះខ្នែងពោះវៀនយូរទៅៗនាំឲ្យសម្បករបស់ខ្នែងពោះវៀនស្តើងទៅៗ បណ្តាលឲ្យធ្លាយ នាំឲ្យរលាកដល់ស្រោមពោះ និងមានគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងករណីដែលធ្វើការសង្គ្រោះវះកាត់មិនទាន់ពេលវេលា។ ការធ្វើរោគវិនិច្ឆ័យ •    គ្រូពេទ្យអាចសាកសួរព័ត៌មានពីអាការៈរោគពិសេសចំណុចនៃការឈឺចាប់ •    ការវិភាគឈាម ឃើញមានវត្តមានគ្រាប់ឈាមសកើនឡើង និង C-Reactive Protein (CRP) កើនឡើង •    ឆ្លុះអេកូពោះ ដើម្បីរកមើលដុំដំបៅខ្នែងពោះវៀនឃើញមានការរលាកខ្នែងហើយទំហំវាស់ទៅធំជាង៦មីលីម៉ែត្រជួនកាលឃើញលក្ខណៈជាដុំអាប់សែ (Plastron appendicular) •     ការថតកាំរស្មីអុិចពោះ និងស៊ីធីស្កែនអាចឃើញមានគ្រាប់ធញ្ញជាតិ ឬដុំលាមកនៅក្នុងខ្នែងពោះវៀនឬកម្រិតខ្យល់ និងទឹក ឬកំណកកាល់ស្យូម ឬការធ្លាយក្រពះ (Image de croissant gazeux)និងទាត់ចោលនូវជំងឺតម្រងនោមមួយចំនួន។   ការព្យាបាល និងផលវិបាក ឲ្យអ្នកជំងឺសម្រាកពេទ្យ ដោយធ្វើការព្យាបាលដោយវះកាត់ និងព្យាបាលរួមផ្សំ។ -ការព្យាបាលដោយការវះកាត់ មានគោលបំណងកាត់ខ្នែងពោះវៀន យកចេញនូវសរីរាង្គបង្ករោគនិងបន្ថយការឈឺចាប់។ នៅពេលកាត់ខ្នែងពោះវៀនហើយនោះ ជំងឺរលាកខ្នែងពោះវៀនមិនកើតមានទៀតទេ។ ការវះកាត់មាន២របៀប៖    •    ការវះកាត់ខ្នែងពោះវៀនដោយវះបើកពោះនៅផ្នែកខាងក្រោមខាងស្តាំនៃពោះ (McBurney open Appendecetomy)    •    ការវះកាត់ដោយចោះដោយប្រើឧបករណ៍ Laparoscope ។ ផលវិបាកក្រោយវះកាត់មានដូចជា ការបង្ករោគនៅមុខរបួសវះ ធ្លាយដោយរបូតចេស រលាកស្រោមពោះក្រោយវះកាត់ ស្ទះពោះវៀន។ -ការព្យាបាលរួមផ្សំ  ប្រើអង់ទីប៊ីយ៉ូទិក និងថ្នាំបំបាត់ការឈឺចាប់។ ករណីអ្នកជំងឺរលាកខ្នែងពោះវៀនដែលមិនបានទទួលការព្យាបាលទាន់ពេលវេលានិងត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រ នឹងធ្វើឲ្យសរីរាង្គនៃខ្នែងពោះវៀនវិវឌ្ឍទៅជាដុំសាច់ ដែលបង្កគ្រោះថ្នាក់បាន។ ប្រសិនបើទុកយូរ វាបណ្តាលឲ្យធ្លាយនូវខ្នែងរបស់ពោះវៀន ដែលជាហេតុនាំឲ្យមានពពួកបាក់តេរីធ្លាក់ចុះទៅក្នុងស្រោមពោះ បង្កជាជំងឺរលាកស្រោមពោះ និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបានផងដែរ។  ការវះពោះ         ១. មានតម្លៃថោក     ២. មានប្រសិទ្ធភាពខ្ពស់ រហ័ស     ៣. ស្នាមរបួសធំជាងវះចោះ     ៤. សម្រាកពេទ្យយូរជាងវះដោយ Laparoscope ។   ចោះ Laparoscope         ១. មុខរបួសតូច     ២. បន្ថយការបង្ករោគ     ៣. បន្ថយការឈឺចាប់ក្រោយវះ     ៤. បន្ថយរយៈពេលសម្រាកពេទ្យ     ៥. តម្លៃថ្លៃជាងវះដោយដៃ     ៦. រយៈពេលវះកាត់យូរជាងវះបើកពោះ។ ការការពារ ដើម្បីការពារខ្លួនពីជំងឺរលាកខ្នែងពោះវៀន គ្រប់គ្នាត្រូវបរិភោគអាហារដែលមានអនាម័យ និងងាយរលាយ ព្រមទាំងចូលរួមអនុវត្តគោលការណ៍អនាម័យទាំង៣រួមមាន ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត។ ដោយឡែក វេជ្ជបណ្ឌិតរួមទាំងអ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវធ្វើការវែកញែករករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ទៅលើអ្នកជំងឺរលាកខ្នែងពោះវៀន និងចូលរួមពិនិត្យ វិភាគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើកស្ទួយ វិស័យសុខាភិបាលនៅប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សុខ ចិត្ត គ្រូពេទ្យផ្នែកសង្គ្រោះជំងឺ វះកាត់ និងសណ្តំ នៅមន្ទីរពេទ្យព្រះកេតុមាលា និងជាប្រធានមន្ទីរពហុព្យាបាល ដូនពេញសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

រាកជាជំងឺដែលត្រូវបានជួបញឹកញាប់បំផុត ស្តែងឡើងដោយអ្នកជំងឺបន្ទោបង់ច្រើនលើសពីធម្មតា ឬចាប់ពី៣ដងក្នុងមួយថ្ងៃក្នុងនោះការរាកដោយសារប៉ារ៉ាស៊ីតគឺជាមូលហេតុចម្បងទីមួយដែលជួបញឹកញាប់។ ជាក់ស្តែង ប្រភេទប៉ារ៉ាស៊ីតដែលអាចបង្កឲ្យរាកមានពីរក្រុមធំៗ៖ •    Protozoa ដែលមានដូចជា អាមីប (Emtamoeba histolytica) និងGiardia lamblia •    ពពួកព្រូនដូចជា Trichuris trichiura, Strongyloïdes, Schistosoma mekongi, Ascaris និងTeania ជាដើម។ មូលហេតុនៃការរាកដោយប៉ារ៉ាស៊ីត រាកដោយប៉ារ៉ាស៊ីត មានការប្រឈមខ្ពស់ចំពោះបុគ្គល ខ្វះការយល់ដឹងពីអនាម័យ ការបរិភោគអាហារ ឬបន្លែឆៅ មិនបានលាងសម្អាត ឬអាហារចម្អិនមិន បានត្រឹមត្រូវ និងការរស់នៅជាមួយសត្វចញ្ចឹមដែល មានផ្ទុកនូវគីសរបស់ប៉ារ៉ាស៊ីត។ អ្នកជំងឺរាកដោយសារប៉ារ៉ាស៊ីតអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបើប្រៀបធៀបជាមួយនឹងមូលហេតុនៃការបង្កឲ្យរាកផ្សេងទៀត ដោយសារពពួកប៉ារ៉ាស៊ីតអាចធ្វើឲ្យខូចដល់ភ្នាសរបស់ពោះវៀនតូច និងពោះវៀនធំ។ រោគសញ្ញា និងយន្តការនៃជំងឺ ភាគច្រើនរោគសញ្ញាស្តែងចេញពីការរាកដោយប៉ារ៉ាស៊ីតមិនមានភាពខុសគ្នាជាមួយនឹងការរាកដោយវីរុស ឬមេរោគផ្សេងៗនោះទេ ដែលរួមមាន លាមកមានលាយសម្បោរ ឬឈាម រាកសុទ្ធតែទឹក ក្តៅខ្លួន ហើមពោះ ស្រកទម្ងន់។ នៅពេលអ្នកជំងឺបរិភោគចំណីអាហារដែលប្រឡាក់ទៅដោយគីស ពងព្រូន ឬប៉ារ៉ាស៊ីត នោះគីស ពងព្រូន និងប៉ារ៉ាស៊ីតមានសកម្មភាពផ្ទាល់ ឬប្រយោល​ ដោយសារការបញ្ចេញសារធាតុពុលទៅលើភ្នាសពោះវៀន ហើយបណ្តាលឲ្យរាករូស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចឲ្យមានរបួសនៅជញ្ជាំង ពោះវៀន ជាហេតុបង្កទៅជាការរាកមានលាយ សម្បោរ ឬលាយឈាម។ ការធ្វើរោគវិនិច្ឆ័យចាំបាច់ ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃការរាកបង្កដោយប៉ារ៉ាស៊ីត ពឹងផ្អែកទៅលើរោគសញ្ញា ឬសញ្ញាគ្លីនិក ដែលអ្នកជំងឺបានរៀបរាប់ខាងលើ។ ទោះជាយ៉ាង ណាក៏ដោយ អ្នកជំងឺក៏អាចតម្រូវឲ្យធ្វើតេស្តឈាម ឬពិនិត្យលាមក រកមើលគីសរបស់ប៉ារ៉ាស៊ីត ឬប៉ារ៉ាស៊ីតដើម្បីដឹងពីប្រភេទប៉ារ៉ាស៊ីតនោះឲ្យបាន ច្បាស់លាស់។ ក្នុងករណីចាំបាច់ផ្សេងទៀតដែល ការពិនិត្យខាងលើមិនអាចវាយតម្លៃបាន អ្នកជំងឺអាចឈានទៅដល់ការឆ្លុះពោះវៀនដើម្បីរកមូលហេតុ។ ការព្យាបាលរាកដោយប៉ារ៉ាស៊ីត ការព្យាបាលជាទូទៅផ្អែកលើរោគសញ្ញាគ្លីនិក និងទៅតាមប្រភេទរបស់ប៉ារ៉ាស៊ីតដូចជា៖ •    ប្រើប្រាស់ថ្នាំផ្សះដែលសមស្របទៅតាមប្រភេទប៉ារ៉ាស៊ីត ក្នុងរយៈពេល ៧ ទៅ១០ថ្ងៃ។ •    ផ្តល់ថ្នាំទៅតាមសញ្ញាគ្លីនិកមួយចំនួន​ ដូចជា ការក្អួត បាត់បង់ជាតិទឹក  ប្រភេទថ្នាំការពារកុំឲ្យ ភ្នាសពោះវៀនប៉ះពាល់ខ្លាំង រួមជាមួយថ្នាំផ្សះដែលផ្តល់ជូនអ្នកជំងឺ។ ប្រសិនបើ អ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា នោះអាការៈរាកខ្លាំងអាចឲ្យទៅជាការ ខ្សោះជាតិទឹកធ្ងន់ធ្ងរ វិលមុខ បាត់បង់ជាតិរ៉ែមួយចំនូនដូចជា អំបិល ប៉ូតាស្យូម ដែលសំខាន់សម្រាប់ សរីរាង្គ។ លើសពីនេះទៀត វាធ្វើឲ្យចុកពោះខ្លាំង ពោះវៀនហើមប៉ោង អាចមានឈាមហូរខ្លាំងក្នុងករណីពពួកប៉ារ៉ាស៊ីតដែលប៉ះពាល់ដល់ភ្នាសពោះវៀន និងសរសៃឈាម។ ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាអ្នកជំងឺអាចឈានដល់ការធ្លាយភ្នាសពោះវៀន ប៉ុន្តែវាជាករណីកម្រ។ វីធីសាស្រ្តការពារខ្លួន ដើម្បីចៀសវាងការរាកបង្កដោយប៉ារ៉ាស៊ីតត្រូវផ្តោតសំខាន់លើ៖ •    ការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ពិសេសត្រូវសម្អាតដៃជានិច្ចមុនចម្អិន ឬបរិភោគអាហារ និងបន្ទាប់ពីបន្ទោបង់រួច។ •    លាងសាច់ និងបន្លែឲ្យបានស្អាត ចៀសវាងការ បរិភោគសាច់ឆៅ និងត្រូវចម្អិនឲ្យបានឆ្អិនល្អ។ សុខភាពជារឿងមួយសំខាន់បំផុតសម្រាប់បុគ្គលគ្រប់រូប ដូចនេះ ប្រសិនបើមានអាការៈមិនប្រក្រតី ណាមួយកើតឡើង គួរប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត។ គួរបញ្ជាក់ថា លោកអ្នកអាចកាត់បន្ថយការរាកដោយប៉ារ៉ាស៊ីតស្ទើរតែទាំងស្រុងដោយគ្រាន់តែរក្សាអនាម័យឲ្យបាន ខ្ជាប់ខ្ជួនប៉ុណ្ណោះ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត  ស៊ង សុភីរម្យ ឯកទេសផ្នែក ថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរសំរាកព្យាបាលអេគីប ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ជាធម្មតាខួរឆ្អឹងមានតួនាទីផលិតនូវកោសិកាពូជដើមរបស់គ្រាប់ឈាមចំនួនរាប់រយពាន់លានជារៀងរាល់ថ្ងៃ​ ហើយវាក៏ជាទីតាំងដែលអនុញ្ញាតឲ្យកោសិកាពូជដើម (Hematopoietic stem cell) ទាំងនេះអាចរីកលូតលាស់ និងបំបែកខ្លួនជាច្រើនដំណាក់កាល មុននឹងប្រែក្លាយជាកោសិកាគ្រាប់ឈាមដែលអាចបំពេញមុខងារបាន។ កោសិកាឈាមដែលមានមុខងារទាំងនោះមានដូចជា កោសិកាឈាមក្រហមដែលមានមុខងារដឹកនាំអុកស៊ីសែន កោសិកាឈាមសដែលមាននាទីការពាររាងកាយពីជំងឺ និងផ្លាកែតដែលមាននាទីជួយឲ្យឈាមកកនៅពេលមានរបួស តែនៅពេលមានជំងឺមហារីកឈាមកើតឡើង មុខងារនៃកោសិកាឈាមទាំងនេះក៏ត្រូវបានបាត់បង់។ ជំងឺមហារីកឈាម (Leukemia) ដែលប្រជាជនខ្មែរភាគច្រើននិយមហៅថាជំងឺឈាមសស៊ីឈាមក្រហម ជាការកើនឡើងនូវប្រភេទកោសិកាខ្ចី (Blast Cell) មិនមែនជាការកើនឡើងកោសិកាឈាមស។ ជំងឺនេះត្រូវបានបែងចែកជា២ប្រភេទធំៗគឺ ប្រភេទមហារីកឈាមធ្ងន់ធ្ងរ ឬស្រួចស្រាវ ដែលអាចងាយនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប្រភេទមហារីកឈាមរ៉ាំរ៉ៃ ដែលមិនសូវស្តែងចេញជារោគសញ្ញាគ្រោះថ្នាក់ភ្លាមៗនោះទេ។ និយមន័យនៃជំងឺមហារីកឈាមស្រួចស្រាវ វាជាជំងឺកាចសាហាវ និងធ្ងន់ធ្ងរ ដែលកើតឡើងពីការវិវឌ្ឍមិនប្រក្រតីនៃកោសិកាពូជដើមរបស់គ្រាប់ឈាម (Hematopoietic stem cell) នៅក្នុងខួរឆ្អឹងដោយសារតែមានការបង្អាក់លើការវិវឌ្ឍនៃកោសិកាខ្ចីដែលគេហៅថា កោសិកាប្លាស (Blast​ Cell) ជាហេតុធ្វើឲ្យវាមិនអាចវិវឌ្ឍជាកោសិកាមានមុខងារពេញលេញបន្តទៀតបាន។ ជាទូទៅជំងឺនេះត្រូវបានបែងចែកជា ២ប្រភេទបន្តទៀតគឺ Acute Myeloid Leukemia (AML) និងAcute Lymphoid Leukemia (ALL)។ មូលហេតុចម្បង និងកត្តាប្រឈម រហូតមកទល់ពេលបច្ចុប្បន្ននេះ មិនទាន់មានអ្នកប្រាជ្ញនៅលើសកលលោកណាម្នាក់បានដឹងអំពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺនេះឡើយ។ ប៉ុន្តែ វាអាចទាក់ទងនឹងកត្តាប្រឈមមួយចំនួនក្នុងនោះមានដូចជា៖ • តំណពូជ៖ ជាទូទៅអ្នកដែលមានសាច់ញាតិកើតជំងឺមហារីកឈាម អាចនឹងមានឱកាសប្រឈមនឹងការកើតជំងឺនេះ ខ្ពស់ជាងអ្នកដែលគ្មានសាច់ញាតិកើតបញ្ហានេះ • លក្ខខណ្ឌនៃការរស់នៅ៖ ទីតាំងរស់នៅដែលមានបរិស្ថានមិនស្អាត មានដូចជា ការបង្ហូរចោលនូវកាកសំណល់មិនល្អនៃរោងចក្រដែលមានផ្ទុកសារធាតុគីមី និងផ្សែងពុល • លក្ខខណ្ឌការងារ៖ អ្នកដែលធ្វើការក្នុងរោងពុម្ព ជ្រលក់ទឹកថ្នាំ ការពុលដោយការប្រើប្រាស់ថ្នាំការប្រើប្រាស់ថ្នាំកសិកម្មផ្សេងៗ ការប៉ះផ្ទាល់ដោយមិនមានសម្លៀកបំពាក់ ឬសម្ភារៈការពារត្រឹមត្រូវ • ការប្រើប្រាស់ថ្នាំ៖ អ្នកដែលធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំ ឬកាំរស្មីដើម្បីកម្ចាត់មេរោគមហារីកពីមុនមក ឬប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ លើសកម្រិត និងរយៈពេលយូរ ដូចជាប្រភេទថ្នាំផ្សះ (Antibiotic) Chloramphenicol។ គួរបញ្ជាក់ផងដែរថា ប្រជាជនគ្រប់វ័យទាំងអស់មិនថា ប្រុស ឬស្រី ក្មេង ឬចាស់សុទ្ធតែអាចកើតជំងឺនេះបានដូចគ្នា។ គ្រាន់តែ កូនក្មេងប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ ALL ជាង AML ចំណែកមនុស្សចាស់ប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ AML ជាង ALL។ រោគសញ្ញា និងយន្តការជំងឺ ដោយសារកោសិកាប្លាស (Blast Cell) មិនអាចវិវឌ្ឍបន្តទៀតបាន នោះកោសិកាដែលមានមុខងារពេញលេញថ្មីៗ ដូចជា កោសិកាឈាមក្រហម កោសិកាឈាមស និងផ្លាកែត នឹងមិនអាចកើតឡើងបានល្អ ឬកើតឡើងបានខ្លះ មិនគ្រប់ចំនួនដើម្បីបំពេញមុខងារធម្មតារបស់វា។ ហេតុការណ៍នេះ បណ្តាលឲ្យរាងកាយទាំងមូលនឹងអាចប្រឈមនឹងបញ្ហាយ៉ាងច្រើនទាក់ទងកង្វះខាតកោសិកាមានមុខងារ និងការកើនឡើងនៃកោសិកាខ្ចី ដែលរោគសញ្ញាទាំងនោះរួមមាន៖ • កង្វះកោសិកាឈាមក្រហម៖ អ្នកជំងឺអាចហត់អស់កម្លាំង ស្លេកស្លាំង ឈឺក្បាល ហុឹងត្រចៀក និងអាចឈានដល់ការគាំងបេះដូងក្នុងករណីធ្ងន់ធ្ងរ • កង្វះកោសិកាឈាមស៖ ធ្វើឲ្យអ្នកជំងឺងាយរងនឹងការចម្លងរោគពីខាងក្រៅ • កង្វះកោសិកាផ្លាកែត៖ អ្នកជំងឺប្រឈមខ្ពស់ក្នុងការហូរឈាមដែលអាចស្តែងចេញជាការហូរឈាមខ្មៅតាមលាមក ឬអាចស្តែងចេញជាអាការៈដូចជា Stroke ប្រសិនបើមានការដាច់សរសៃឈាមក្នុងខួរក្បាល • ការកើនឡើងកោសិកាខ្ចី (Blast Cell)៖ ជាប្រភេទកោសិកាធំៗ ដែលវាបណ្តាលឲ្យមានការស្ទះលំហូរឈាម ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ករណីស្ទះលំហូរឈាមនៅសរីរាង្គសំខាន់ៗដូចជា ខួរក្បាល បេះដូង សួត និងតម្រងនោម(Leukostasis Syndrome) ដែលអាការៈទាំងនោះអាចស្តែងចេញជា ការស្ទះសរសៃឈាមខួរក្បាលដោយកោសិកាឈាម (Stroke Ischemic by Blast) ការស្ទះនៅសរសៃឈាមសួត (PulmonaryEmbolism) ដែលអាចស្តែងចេញជាហត់ ដង្ហក់ គាំងបេះដូង (myocardial infarction) និងអាចបណ្តាលឲ្យខូចតម្រងនោមជាដើម។ ក្នុងករណីខ្លះ អ្នកជំងឺអាចមានរោគសញ្ញាដទៃទៀតដូចជាហើម ឬចេញឈាមតាមអញ្ចាញធ្មេញ ឈាមច្រមុះ ភ្នាសក្នុងកញ្ចក់ភ្នែកឡើងក្រហមដោយមានហូរឈាម ហើម ឬរីកកូនកណ្តុរ ថ្លើមរីកធំ និងសរីរាង្គអណ្តើករីកធំផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ជាធម្មតា ក្រុមគ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើតេស្តដូចជា៖ • ការបូមឈាម៖ វិធីសាស្រ្តដែលងាយក្នុងការកំណត់រកអត្តសញ្ញាណកោសិកា និងរាប់ចំនួនប្រភេទកោសិកាឈាមដែលមាននៅក្នុងចរន្តឈាម។ ប៉ុន្តែ ការធ្វើតេស្តឈាមតែមួយមុខមិនទាន់គ្រប់គ្រាន់ដើម្បីកំណត់បានថា ជាជំងឺមហារីកឈាមស្រួចស្រាវនោះទេ។ • ការបូមយកទឹកខួរឆ្អឹង (Bone Marrow Aspiration /Myelogram)៖ ដើម្បីបញ្ជាក់ពីស្ថានភាព ឬបញ្ហានៃការវិវឌ្ឍរបស់កោសិកាខួរឆ្អឹង និងកំណត់រកចំនួនកោសិកាប្លាស (Blast Cell) ក្នុងការបញ្ជាក់កាន់តែច្បាស់ថា ជាជំងឺមហារីកឈាមមែន ឬយ៉ាងណា។ • ការធ្វើ Flow Cytometry, Cytogenetic Analysis, Fluorescence In Situ Hybridization (FISH) Analysis៖ ជាវិធីសាស្រ្តថ្មីដែលអាចកំណត់បាននូវប្រភេទមហារីកឈាម និងធ្វើនិទស្សន៍ដើម្បីឲ្យដឹងជាមុននូវភាពជោគជ័យ និងបរាជ័យនៃការព្យាបាលពេលអនាគត។   ការព្យាបាល នាពេលបច្ចុប្បន្ន ជំងឺមហារីកឈាមស្រួចស្រាវនេះមិនអាចត្រូវបានព្យាបាលឲ្យជាសះស្បើយ១០០% បានទាំងស្រុងភ្លាមៗឡើយ ដោយការព្យាបាលនេះមានគោលដៅបង្អាក់សកម្មភាពជំងឺ កម្ចាត់កោសិកាមហារីកឲ្យបាត់អស់ និងឲ្យដំណើរការខួរឆ្អឹងត្រលប់មកភាពប្រក្រតីឡើងវិញ (Complete Remission)។ បើអ្នកជំងឺទទួលបាននូវComplete Remission នេះលើសពី ៥ ឆ្នាំ យើងអាចសន្និដ្ឋានបានថា អ្នកជំងឺបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ការព្យាបាលនេះរួមមាន៖ • ការព្យាបាលផ្លូវចិត្ត៖ តាមរយៈការលើកទឹកចិត្តពន្យល់អំពីជំងឺឲ្យកាន់តែច្បាស់ទៅដល់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ ដើម្បីជួយផ្តល់កម្លាំងចិត្តបន្ថែមដល់អ្នកជំងឺ • ការចាក់បញ្ចូលប្រភេទកោសិកាឈាមដែលខ្វះ មានដូចជា កោសិកាឈាមក្រហម ផ្លាកែត ឬការចាក់ថ្នាំដើម្បីបង្កើនកោសិកាស • ការប្រើប្រាស់ថ្នាំគីមី៖ ដើម្បីឲ្យខួរឆ្អឹងបញ្ឈប់ការផលិតកោសិកាមហារីក និងជំនួសមកវិញនូវការផលិតគ្រាប់ឈាមល្អ ក្នុងគោលបំណងដើម្បីទទួលបាននូវ Complete Remission • ការចាក់បញ្ចូល និងផ្សាំទឹកខួរឆ្អឹងថ្មី (Bone Marrow Transplantation)៖ គឺដើម្បីឲ្យទឹកខួរឆ្អឹងថ្មី អាចផលិតបាននូវប្រភេទកោសិកាឈាមដែលល្អវិញ។ ជាទូទៅ ការព្យាបាលអាចត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល ចំណាយរយៈពេលយូរដែលអាចមានរយៈពេលពី ៦ខែ ទៅ ២ឆ្នាំ (ទាំងការព្យាបាលដោយសម្រាកនៅមន្ទីរពេទ្យ និងការប្រើប្រាស់ថ្នាំបន្តនៅផ្ទះ) ព្រមទាំងចំណាយអស់ថវិកាច្រើនគួរសមអាស្រ័យទៅតាមប្រភេទ និងសភាពធ្ងន់ធ្ងររបស់ជំងឺដែលគាត់មាន។ ការតាមដានបន្ត  បន្ទាប់ពីការព្យាបាលនៅពេលអ្នកជំងឺទទួលបាន Complete Remission អ្នកជំងឺតម្រូវឲ្យធ្វើការតាមដានដោយការបូមឈាម បូមទឹកខួរឆ្អឹងរបស់គាត់ ដើម្បីវិភាគ និងបញ្ជាក់ពីសមត្ថភាពល្អក្នុងការផលិតគ្រាប់ឈាមឡើងវិញ។ អ្នកជំងឺត្រូវមកបន្តការតាមដាន តាមការណាត់ជួប និងពិគ្រោះជាមួយគ្រូពេទ្យដែលអាចមានរយៈពេលដល់ទៅ ៥ឆ្នាំ ឬលើសពីនេះ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានមកទទួលការព្យាបាលឬមានភាពយឺតយ៉ាវក្នុងការមកទទួលការព្យាបាលដែលត្រឹមត្រូវនោះ អ្នកជំងឺអាចនឹងកើតមានជាផលវិបាកធ្ងន់ធ្ងរ និងអាចឈានដល់ការបាត់បង់ជីវិតដោយសារ កង្វះខាតអុកស៊ីសែន និងសារធាតុចិញ្ចឹមដើម្បីប្រើប្រាស់ ការបង្ករោគនៅក្នុងឈាម (Septicemia) ការហូរឈាមខ្លាំង (Hemorrhage) ការស្ទះសរសៃឈាមខួរក្បាល (Stroke Ischemic/ Stroke Hemorrhagic) ការត្បៀតឬស្ទះសរសៃឈាមបេះដូង ការស្ទះដំណកដង្ហើម និងការខូចតម្រងនោមជាដើម។ វិធីសាស្រ្តការពារខ្លួន ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ អ្នកគួរអនុវត្តនូវវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖ • ចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុគីមីដែលចេញពីរោងពុម្ព ទឹកថ្នាំជ្រលក់ពណ៌ ថ្នាំកសិកម្មនានា តាមរយៈការពាក់ម៉ាស ស្រោមដៃ ស្រោមជើង ដែលអាចការពារបានជិតល្អ បូករួមជាមួយការស្លៀកពាក់ដែលគ្របដណ្តប់ពេញទាំងខ្លួនរាល់ពេលធ្វើកិច្ចការ • គួរចៀសវាងការរស់នៅជិតតំបន់រោងចក្រដែលបង្ហូរកាកសំណល់គីមី និងឧស្ម័នពុលដែលមិនបានធ្វើប្រព្រឹត្តកម្មជាមុន • ចៀសវាងការប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺផ្សេងៗដោយខ្លួនឯង ឬចៀសវាងការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ប្រើប្រាស់ថ្នាំលើសកម្រិត និងរយៈពេលយូរ ជាពិសេសប្រភេទថ្នាំផ្សះ (Antibiotic)។ សូមប្រជាជនទាំងអស់ ជាពិសេសបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់មានប្រវត្តិកើតមានជំងឺនេះត្រូវមកពិនិត្យសុខភាពឲ្យបានជាប្រចាំតាមក្បួនវេជ្ជសាស្រ្ត បើទោះបីជាអ្នកមិនទាន់ឈឺក៏ដោយ។ ម៉្យាងវិញទៀត អ្នកគួរស្វែងរកការព្យាបាលនៅទីកន្លែងណាដែលអាចមានលទ្ធភាព និងមានគ្រូពេទ្យជំនាញក្នុងការព្យាបាល ជាជាងទទួលការព្យាបាលមិនបានត្រឹមត្រូវដែលអាចប៉ះពាល់ដល់អាយុជីវិត ចំណាយពេលវេលា និងថវិកាច្រើន។យ៉ាងណាមិញ សូមឲ្យអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ទាំងអស់បន្តចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះបណ្តារោងចក្រណា ដែលមិនបានគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ ដែលអាចនឹងប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាជនក្បែរនោះផងដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ វណ្ណារិទ្ធ ឯកទេសជំងឺមហារីក ជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

និយមន័យ ជំងឺរបើកសរសៃបាតភ្នែក គឺជាការដាច់រហែកចេញពីគ្នារវាងស្រទាប់កោសិកាពណ៌របស់បាតភ្នែក និងកោសិកាចាប់ពន្លឺនៃសរសៃបាតភ្នែកដែលគេហៅថារ៉េទីន (Retina)។ មូលហេតុបង្ក មានមូលហេតុជាច្រើនដែលបង្កឲ្យមានជំងឺនេះ តែកត្តាសំខាន់ដែលធ្វើឲ្យមានការរបើកនេះ គឺការប្រែជាស្តើងនៃសរសៃបាតភ្នែកដែលបណ្តាលមកពី៖ • ជរាភាពនៃសរីរាង្គភ្នែក • ចំណុចខ្សោយ ឬកន្លែងងាយដាច់រហែកផុយនៅជុំវិញបរិវេណសរសៃបាតភ្នែក • ការប៉ះទង្គិច៖ ករណីប៉ះខ្លាំងលើសរសៃបាតភ្នែក អាចបណ្តាលឲ្យដាច់រហែក ឬមានប្រហោង • បញ្ហាម៉្ញូបដែលមានដឺក្រេខ្ពស់ • អ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងស្ករបានល្អ។ បុគ្គលដែលប្រឈមខ្ពស់នឹងការកើតជំងឺរបើកសរសៃបាតភ្នែកនេះ មានដូចជា៖ • មនុស្សចាស់៖ សរសៃបាតភ្នែករបស់ពួកគាត់មានភាពខ្សោយស្តើង • អ្នកមានភ្នែកម៉្ញូបខ្ពស់ជាង៨០០៖ ភ្នែកម៉្ញូបជាប្រភេទភ្នែកមានប្រវែង វែងខុសពីភ្នែកធម្មតា ដូចនេះ វាធ្វើឲ្យមានការទាញទៅលើសរសៃបាតភ្នែក នាំឲ្យបាតភ្នែកស្តើង និងអាចមានប្រហោង • អ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលដិតដល់ បណ្តោយឲ្យស្ករឡើងខ្ពស់ពេក ធ្វើឲ្យមានកកខ្លាញ់នៅភ្នែក ឬមានសរសៃឈាមនៅបាតភ្នែក នាំឲ្យមានដុះកោសិកាថ្មី ដាច់រហែក បាតភ្នែក។ រោគសញ្ញានៃជំងឺរបើកសរសៃបាតភ្នែក ជំងឺនេះ កើតឡើងដំបូងស្ទើរមិនមានលេចចេញរោគសញ្ញា។ អ្នកជំងឺ ដែលមានជំងឺរបើកសរសៃបាតភ្នែកអាចមានរោគសញ្ញាដូចជា៖ • អ្នកជំងឺអាចឃើញមានដុំពណ៌ខ្មៅ ហោះចុះហោះឡើងនៅពីមុខហើយច្រើនទៅៗ • អ្នកជំងឺ ឃើញផ្លេកបន្ទោរពណ៌សពេលក្រឡេកឆ្វេងស្តាំនៅពេលយប់ • បើការរបើកទៅបាំងលើប្រស្រីភ្នែក អ្នកជំងឺនឹងមានអារម្មណ៍ថាមានផ្ទាំងខ្មៅមកបាំងនៅលើ ឬពីក្រោម ឬពីចំហៀងដែលផ្ទាំងនោះនឹងបិទបន្តិចម្តងៗ រហូតដល់បិទប្រស្រីភ្នែកទាំងស្រុងដែលធ្វើឲ្យអ្នកជំងឺមិនអាចមើលឃើញបាន។ យន្តការនៃជំងឺរបើកសរសៃបាតភ្នែក យន្តការនៃការធ្វើឲ្យរបើកសរសៃបាតភ្នែកនេះ គឺអាស្រ័យទៅតាមមូលហេតុដូចជា៖ • អ្នកជំងឺខ្លះនៅបរិវេណជុំវិញបាតភ្នែកមានចំណុចខ្សោយស្រាប់ ដែលធ្វើឲ្យសរសៃបាតភ្នែកស្តើងខ្លាំង ដូច្នេះពេលញីភ្នែក ឬប៉ះទង្គិចតិចតួច អាចបណ្តាលឲ្យប្រហោង និងរហែក • ការប៉ះទង្គិចខ្លាំងទៅលើភ្នែក អាចធ្វើឲ្យទាញសរសៃបាតភ្នែកដាច់ពីគ្នា ឬឲ្យប្រហោង និងរហែកចេញពីគ្នា។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរបើកសរសៃបាតភ្នែក អាចធ្វើរោគវិនិច្ឆ័យ ដូចជា៖ • វាស់ការមើលឃើញរបស់អ្នកជំងឺថាតើធ្លាក់ចុះ ឬនៅធម្មតា • វាស់សម្ពាធក្នុងភ្នែក៖   - ករណីសម្ពាធក្នុងភ្នែកគ្មានការប្រែប្រួលបង្ហាញថាអ្នកជំងឺទើបកើតជំងឺនេះ   - ករណីសម្ពាធក្នុងភ្នែកទាបខ្លាំង ឬទន់ខ្លាំង ជាងភ្នែកម្ខាងទៀត បញ្ជាក់ថាអ្នកជំងឺកើតជំងឺនេះយូរហើយ។ • ពិនិត្យមើលសរសៃបាតភ្នែកទាំងមូល ដើម្បីពិនិត្យមើលពី៖    - ទំហំរបើក   - កន្លែងរបើក   - ថាតើវាមានបាំងចំកន្លែងចាប់រូបភាព ឬអត់   - មានទឹកច្រើន ឬតិចក្នុងសរសៃបាតភ្នែក។ ការព្យាបាល ករណីអ្នកជំងឺមើលឃើញមានដុំពណ៌ខ្មៅហោះ ឬឃើញផ្លេកបន្ទោរនៅពេលយប់ នោះអ្នកជំងឺត្រូវប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញចក្ខុរោគ ដើម្បីពិនិត្យ និងទទួលការព្យាបាល។ ជំងឺរបើកសរសៃបាតភ្នែកនេះ អាចព្យាបាលឲ្យជាសះស្បើយបានប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលបានទាន់ពេលវេលា។ បើគ្រាន់តែដាច់រហែក ឬប្រហោង បញ្ជាក់ថានៅដំណាក់កាលដំបូង ការព្យាបាលត្រូវធ្វើដោយ ការបាញ់កាំរស្មីព័ទ្ធជុំវិញប្រហោងនោះ ដើម្បីការពារការរបើក។ បើប្រហោងនោះមានទឹកជ្រាបចូល វាជាជំងឺរបើកសរសៃបាតភ្នែកពិតប្រាកដ ការព្យាបាលត្រូវធ្វើ ដោយការវះកាត់ អាស្រ័យទៅតាមទំហំ ទីតាំង រយៈពេលរបើក ប្រើកងស៊ីលីកូនព័ទ្ធជុំវិញដើម្បីរឹតបន្តឹងកុំឲ្យដាច់ ឬចាក់ស៊ីលីកូន ឬហ្គាសចូលភ្នែកជាមួយការបាញ់កាំរស្មីទប់ ដើម្បីការពារការរបើកម្តងទៀត។ ផលវិបាក ជំងឺរបើកសរសៃបាតភ្នែក គឺជាជំងឺធ្ងន់មួយដែលអាចធ្វើឲ្យអ្នកជំងឺឈានដល់ការបាត់គំហើញទាំងស្រុង ប្រសិនបើទទួលការព្យាបាលមិនបានទាន់ពេលវេលា។ ម្យ៉ាងទៀត ការព្យាបាលអាចនឹងមិនទទួលបានលទ្ធផលល្អទេ ប្រសិនបើទំហំនៃការរបើកធំ និងមានរយៈពេលយូរ។ វិធីសាស្ត្រការពារ ជំងឺរបើកសរសៃបាតភ្នែក មិនមែនថាមិនអាចការពារបានទេ។ មានវិធីសាស្ត្រមួយចំនួនដែល​អាចធ្វើឲ្យអ្នកជំងឺចៀសពីជំងឺនេះបាន៖ • មនុស្សចាស់គួរមកពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់ • អ្នកមានបញ្ហាម៉្ញូបធំជាងលេខ៨០០ ត្រូវធ្វើការពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់ • អ្នកដែលមានហានិភ័យខ្ពស់ កុំញីភ្នែកខ្លាំងៗ ឬធ្វើសកម្មភាពណាប៉ះពាល់ដល់ភ្នែកខ្លាំង • អ្នកជំងឺទឹកនោមផ្អែមត្រូវទទួលការព្យាបាលឲ្យទាន់ពេលបើទុកដល់របើក ពិបាកព្យាបាល។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងគ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

និយមន័យនៃជំងឺ Macular Pucker Macular Pucker គឺជាជំងឺមួយកើតឡើងនៅនឹងស្រទាប់ខាងលើនៃរ៉េទីនផ្នែកកណ្តាល ដែលជាទីតាំង ទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែក អាចមើលឃើញ។ ករណីជំងឺនេះ បង្កឲ្យទៅជាស្នាមនៅខាងលើស្រទាប់រ៉េទីន និងធ្វើឲ្យរ៉េទីនវិវឌ្ឍ ទៅជាជ្រួញផងដែរ។ មូលហេតុ និងកត្តាប្រឈម បុគ្គលដែលងាយប្រឈមនឹងជំងឺនេះ រួមមាន៖ • អ្នកជំងឺម៉្ញូបខ្ពស់ • អ្នកជំងឺទឹកនោមផ្អែម • មនុស្សចាស់ មានវ័យចាប់ពីអាយុ៥០ឆ្នាំឡើងទៅ • អ្នកមានជំងឺភ្នែកមួយចំនួនដូចជា ជំងឺរលាកបាតភ្នែក ជំងឺរលាកកញ្ចក់ភ្នែក បញ្ហាសរសៃឈាម នៅស្រទាប់រ៉េទីន និងការប៉ះទង្គិចចំភ្នែកជាដើម។ រោគសញ្ញា និងយន្តការ រោគសញ្ញានៃ Macular Pucker ស្តែងឡើងតាមរយៈការប៉ះពាល់គំហើញ៖ • ស្រវាំងភ្នែក • មើលវត្ថុ ឬរូបភាពអ្វីមួយដូចជាទឹករលក • មិនសូវច្បាស់ត្រង់ចំណុចកណ្តាល។ យ៉ាងណាមិញ ចំពោះយន្តការរបស់ជំងឺ Macular Pucker គឺនៅពេលដែលអ្នកជំងឺមានអាយុ៥០ឆ្នាំ ឡើងទៅ ស្រទាប់ Vitreous gel ប្រែប្រួលពីលក្ខណៈចាហួយទៅជាទឹក ហើយរបូតចេញ ពីស្រទាប់រ៉េទីន ធ្វើឲ្យរ៉េទីនមានភាពជ្រួញ និងមានស្នាម ដែលជាហេតុបង្កឲ្យទៅជាជំងឺ Macular Pucker។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺ Macular Pucker គឺផ្អែកទៅលើកត្តាពីរយ៉ាង៖ • ការសាកសួរពីរោគសញ្ញារបស់អ្នកជំងឺដូចជា ស្រវាំងភ្នែក​ ឬការមើលឃើញរូបភាពជាទឹករលក ដូចបានរៀបរាប់ខាងលើ។ • គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺពិនិត្យស្រទាប់បាតភ្នែកដោយប្រើម៉ាស៊ីន Optical Coherence Tomography (OCT) ដើម្បីឲ្យដឹងថាស្រទាប់បាតភ្នែក ឬរ៉េទីនមានអ្វីនៅពីលើ ដោយចំណាយតែ១០នាទី ក្នុងការដឹងពីលទ្ធផលថាមានជំងឺ Macular Pucker ឬEpiretinal membrane។ ការព្យាបាល និងផលវិបាក ការព្យាបាលធ្វើឡើងក្រោយពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យច្បាស់លាស់ បើករណីអ្នកជំងឺមានរោគសញ្ញាស្រាល ឬគ្រាន់តែ ស្រវាំងភ្នែក នោះគាត់នឹង មិនតម្រូវឲ្យធ្វើការវះកាត់នោះទេ។ ដោយឡែក បើសិនគាត់មានលេចចេញជារោគសញ្ញា ធ្ងន់ធ្ងរ ឬប៉ះពាល់ទៅលើគំហើញខ្លាំង គ្រូពេទ្យនឹងធ្វើការវះកាត់តាមរបៀបម៉្យាងដែលហៅថា Vitrectomy ដោយវះយកចេញនូវ Vitreous gel និងជំនួសមកវិញដោយសេរ៉ូមប្រៃ។ បន្ទាប់មក គ្រូពេទ្យនឹង ធ្វើការកាត់យកនូវស្នាម នៅពីលើស្រទាប់បាតភ្នែកនោះចេញ ដែលវាជាមូលហេតុបង្កឲ្យមាន Macular Pucker នេះឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការព្យាបាល អ្នកជំងឺនឹងទទួលបានគំហើញតែពាក់កណ្តាល ប៉ុណ្ណោះ។ ដោយឡែក បើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា ឬយឺតយ៉ាវក្នុងការព្យាបាល គាត់នឹងអាច បាត់បង់គំហើញកាន់តែធំទៅៗ និងរហូតដល់មិនអាចធ្វើការព្យាបាលដោយជោគជ័យបាន។ វិធីសាស្រ្តការពារ ដើម្បីការពារពីជំងឺ Macular Pucker ចាំបាច់ត្រូវត្រួតពិនិត្យភ្នែកជាប្រចាំទាំងផ្នែកខាងក្នុង និងបាតភ្នែក ការពារមិនឲ្យមានការប៉ះទង្គិច រក្សាអនាម័យភ្នែកឲ្យបានត្រឹមត្រូវ និងបរិភោគអាហារមានវីតាមីន ឲ្យបានគ្រប់គ្រាន់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

តើអ្វីទៅជាមហារីកក្នុងគ្រាប់ភ្នែក? មហារីកក្នុងគ្រាប់ភ្នែក ឬដែលពាក្យបច្ចេកទេសហៅថា Retinoblastoma គឺជាប្រភេទមហារីក ក្នុងគ្រាប់ភ្នែក ដែលច្រើនកើតមកពីកោសិកាមិនធម្មតារបស់ស្រទាប់រ៉េទីន។ ភាគច្រើននៃជំងឺនេះ គេសង្កេតឃើញ មានលើកុមារអាយុក្រោម ៥ឆ្នាំ និង ក្រុមកុមារអាយុ១២ខែ ទៅ២៤ខែ ជាមធ្យម ១៨ខែ។ បច្ចុប្បន្ន ជំងឺមហារីកក្នុងគ្រាប់ភ្នែកមានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅលើពិភពលោក ហើយ ត្រូវបានគេសិក្សាថា វាកើតមានប្រហែលជា ១១ករណីក្នុងចំណោមកុមារ ១លាននាក់ដែលមានអាយុតិចជាង ៥ឆ្នាំ។ ដោយហេតុថាមិនទាន់ មានការសិក្សាណាមួយពីជំងឺនេះនៅក្នុងប្រទេសកម្ពុជា ទិន្នន័យពិតប្រាកដរបស់ជំងឺនេះក៏មិនទាន់ត្រូវបានគេដឹង ផងដែរ។ ប៉ុន្តែ បើយើងក្រឡេក​មើលទៅប្រទេសជិតខាងរបស់យើងដូចជា វៀតណាម និងថៃ យើងសង្កេតឃើញថា ប្រទេសវៀតណាមមាន១៨.៩ ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំ ខណៈពេលដែល ប្រទេសថៃមាន ១០ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំដូចគ្នា។ មូលហេតុ និងកត្តាប្រឈម មូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកក្នុងគ្រាប់ភ្នែក គឺវាបណ្តាលមកពីកត្តាបម្រែបម្រួលសេនេទិច របស់ក្រម៉ូសូមទី១៣ ហើយដែលវាអាចជាកត្តាតំណពូជ ឬមិនមែនតំណពូជ។ ករណីតំណពូជ ប្រហែល ៦% ទៅ១០% កុមារអាចនឹងឆាប់កើតមានជំងឺមហារីកក្នុងគ្រាប់ភ្នែក និងកើតលើភ្នែកទាំងសងខាង ប្រមាណប្រហែល៣០% ពិសេសប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង៥ឆ្នាំ។ រោគសញ្ញាជាក់ស្តែង អាការៈនៃជំងឺមហារីកគ្រាប់ភ្នែកដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖ • ប្រស្រីភ្នែកឡើងពណ៌ស ដូចជាភ្នែកសត្វឆ្មាពេលយប់ • ភ្នែកស្រលៀង • ឈឺភ្នែក ភ្នែកក្រហម និងទឹកដក់ក្នុងភ្នែក • គំហើញថយចុះ • ឈាមនៅថតមុខនៃភ្នែក រីកប្រស្រីភ្នែក និងភ្នែកលៀនជាដើម • លើសពីនេះក៏មានសញ្ញាមួយចំនួនដែលមានលក្ខណៈស្រដៀងនឹងរោគសញ្ញានេះមាន ភ្នែកឡើងបាយ  ទឹកចាហួយនៅក្នុងភ្នែកផ្នែកខាងមុខស្រអាប់ ជំងឺសរសៃបាតភ្នែក ក្មេងកើតមិនគ្រប់ខែ និងជំងឺតុសូការីយ៉ាស៊ីស។ យន្តការនៃជំងឺមហារីកក្នុងគ្រាប់ភ្នែក ហ្សែនទប់ដុំRB1 ស្ថិតនៅលើដៃក្រូម៉ូសូមទី១៣ ទៅតំបន់ទី១៤ មានតួនាទីធ្វើឲ្យមានរបៀបរៀបរយសម្រាប់ នុយក្លេអូប្រូតេអ៊ីននៃRB ដែលជាធម្មតាវាទប់ស្កាត់ទៅនឹងការបែងចែកកោសិកាមិនធម្មតា។ ដូចនេះ ប្រសិនបើ មានបម្រែបម្រួលខ្លះៗនៅក្នុងហ្សែនទប់ដុំRB1 វានឹងបង្កឲ្យទៅជាមហារីកក្នុងគ្រាប់ភ្នែកតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចបញ្ជាក់ថាជាជំងឺមហារីកក្នុងគ្រាប់ភ្នែក អ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដូចជា៖ • ពង្រីកប្រស្រីភ្នែក៖ ថត ឬឆ្លុះមើលសរសៃបាតភ្នែក ដោយឧបករណ៍ Indirect ophthalmoscopy ដើម្បីឲ្យដឹងថាវាជាដុំដែលបង្កឡើងដោយមហារីកក្នុងគ្រាប់ភ្នែក ឬក៏មិនមែន។ • Ultrasonography៖ ដើម្បីចង់ដឹងថាជាដុំរបស់មហារីកក្នុងគ្រាប់ភ្នែក។ • CT Scan៖ ឲ្យដឹងថាដុំមហារីក នឹងវិវឌ្ឍចេញនៅខាងក្នុង ឬនៅខាងក្រៅ ហើយអាចឲ្យយើងដឹងថា ដុំនេះមានរាលដាលទៅកោសិកាសរីរាង្គដទៃ ជាពិសេសពីប្រព័ន្ធសរសៃប្រសាទរហូតដល់ខួរក្បាល។ ការព្យាបាលត្រឹមត្រូវ ជំងឺមហារីកក្នុងគ្រាប់ភ្នែកត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាលនីមួយៗ ដោយត្រូវមានការចូលរួមពី គ្រូពេទ្យឯកទេសភ្នែក គ្រូពេទ្យវះកាត់សរសៃប្រសាទ និងគ្រូពេទ្យព្យាបាលជំងឺមហារីក ផងដែរ។ ករណីស្រាល ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងអាចជាសះស្បើយបាន ប៉ុន្តែបើជាដំណាក់កាលធ្ងន់ធ្ងរ នោះការព្យាបាល មិនសូវបានជោគជ័យទេ។ ជាទូទៅ ការព្យាបាលទាំងនោះរួមមាន៖ • ការប្រើវិទ្យុសកម្ម ដើម្បីបំផ្លាញដុំមហារីក • ការដុតនឹងធាតុត្រជាក់ ដើម្បីបំផ្លាញដុំមហារីក • ការបាញ់កាំរស្មីឡាស៊ែ និងការចាក់ថ្នាំគីមី ដើម្បីបំផ្លាញដុំមហារីក និងមិនឲ្យកោសិកាមហារីកដុះរាលដាល ទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងៗទៀត។ • ការវះកាត់យកគ្រាប់ភ្នែកចេញ ដើម្បីកុំឲ្យរីករាលដាលទៅសរីរាង្គដទៃទៀត ក្នុងករណី ធ្ងន់ធ្ងរ។ ផលវិបាក កុមារអាចនឹងត្រូវស្លាប់ដោយសារជំងឺមហារីកក្នុងគ្រាប់ភ្នែក ក្នុងអំឡុងអាយុ ២ទៅ៤ឆ្នាំ ប្រសិនបើ មិនមាន ការព្យាបាលទាន់ពេលវេលាទេនោះ។ ផ្ទុយមកវិញ អត្រានៃការជាសះស្បើយអាចរហូតដល់ ៩៥% បើអ្នកជំងឺ ឆាប់ទទួលបានការព្យាបាល និងត្រូវធ្វើការតាមដានឲ្យបានទៀងទាត់។ ទាក់ទងនឹងការតាមដានបន្ទាប់ពី ការព្យាបាលរួច ត្រូវធ្វើតាមដំណាក់កាល ដំបូង ៣ ទៅ ៤ខែម្តង បន្ទាប់មក ៦ខែម្តង ១ឆ្នាំម្ដង រហូតដល់៩ឆ្នាំក្រោយ ព្រោះដុំមហារីកប្រភេទនេះ វានឹងអាចបង្កឲ្យកើតឡើងវិញក្នុងករណីខ្លះ។ វិធីសាស្រ្តការពារ គ្មានវិធីសាស្ត្រណាមួយដើម្បីការពារពីមហារីកក្នុងគ្រាប់ភ្នែកនេះបាននៅឡើយទេមកដល់បច្ចុប្បន្ន ដោយហេតុថា វាជាជំងឺតំណពូជ ឬកើតពីកំណើត។ ប្រសិនបើឪពុកម្ដាយ ឬអាណាព្យាបាល សង្ស័យ ឬឃើញរោគសញ្ញាមហារីក ក្នុងគ្រាប់ភ្នែកដូចខាងលើ ឬសមាជិកគ្រួសារដែលមាន មហារីកក្នុងគ្រាប់ភ្នែកពីមុនមក ត្រូវតែមកពិនិត្យ និងព្យាបាលជាមួយនឹងគ្រូពេទ្យឯកទេសភ្នែក ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយ ឬការពារ ពីភាពពិការភ្នែក ឬប៉ះពាល់ដល់អាយុជីវិតផងដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ  និងឯកទេសជាន់ខ្ពស់សរសៃបាតភ្នែក មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

និយមន័យជំងឺ Macular Hole Macular Hole គឺសំដៅលើប្រហោងប្រស្រីបាតភ្នែកនៅពីក្រោយកូនក្រមុំភ្នែក ជាទីតាំងសំខាន់ដែលសរសៃប្រសាទភ្នែកទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែកអាចមើលឃើញ។ Macular Hole ត្រូវបានបែងចែកទៅតាមរូបរាង ដែលរួមមាន ២ធំៗខាងក្រោម៖ -Full Thickness Macular Hole៖ សំដៅទៅលើរន្ធប្រស្រីភ្នែកខូចទាំងស្រុងបង្កើតបានជាប្រហោង។ ពេលនោះគំហើញរបស់អ្នកជំងឺចាប់ផ្តើមធ្លាក់ចុះ ហើយមើលឃើញខ្មៅកណ្តាល ឬជួនកាល ឃើញដូចទឹករលកជាដើម។ -Partial-Thickness MacularHole៖ អ្នកជំងឺមិនទាន់មានការប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះទេ ដែលពួកគាត់អាចមើលឃើញច្បាស់នៅឡើយ ឬគំហើញអាចនឹងថយចុះប្រហាក់ប្រហែល ៥០ភាគរយ ឬក៏អាចឃើញរូបភាពវៀច។ មូលហេតុ និងកត្តាជំរុញ - ៨០ ភាគរយនៃ Macular Hole ទាក់ទងនឹងវ័យ ពិសេសចាប់ពី ៦០ ទៅ៧០ឆ្នាំ ដែលកើតលើស្រ្តី ច្រើនជាងបុរសពីរដង។ - អ្នកដែលមានជំងឺលើសរសៃឈាមបាតភ្នែកដូចជា អ្នកជំងឺលើសឈាម ទឹកនោមផ្អែម អ្នកជំងឺស្ទះសរសៃឈាមបាតភ្នែក ឬអ្នកជំងឺ AMD(ជំងឺខូចបាតភ្នែកម៉្យាងដោយសារវ័យចំណាស់)។ - ការប៉ះទង្គិចជាមួយវត្ថុទាលចំភ្នែក ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធភ្នែកខាងក្នុង។ - អ្នកជំងឺដែលធ្លាប់បានព្យាបាលដោយកាំរស្មីឡាស៊ែរ (ករណីកម្រ)។ សញ្ញាសម្គាល់ អ្នកជំងឺ Macular Hole មិនបង្ហាញជាសញ្ញាឈឺចាប់អ្វីនោះទេ ភាគច្រើន គាត់រកឃើញចៃដន្យដោយខ្លួនឯងនូវអាការៈ ដូចជាស្រវាំងផ្សែងៗពិបាកក្នុងការមើលជិត និងឆ្ងាយ ឃើញរូបភាពឬអក្សរតូចជាងភ្នែកម្ខាងទៀត ហើយអាចមានស្រមោលខ្មៅនៅចំកណ្តាល ឬទឹករលក។ ពេលខ្លះអ្នកជំងឺអាចសង្កេតឃើញថា ភ្នែកចាញ់ពន្លឺខុសធម្មតាជាដើម។   យន្តការនៃ Macular Hole - ទ្រឹស្តីពីមុន៖ កំណត់ថា កាលណាដល់អាយុ៦០ឆ្នាំឡើង សរសៃប្រសាទនៅត្រង់ប្រស្រីបាតភ្នែកចាប់ផ្តើមបង្កើតឲ្យមានកូនប្រហោងតូចដុះ យូរទៅក៏ក្លាយទៅជា Macular Hole។ - ទ្រឹស្តីបច្ចុប្បន្ន៖ ធម្មតា នៅផ្នែកខាងលើរបស់ស្រទាប់រ៉េទីន (សរសៃប្រសាទបាតភ្នែក) មានសរីរាង្គមួយហៅថា Vitreous body ស្ថិតជាប់នឹងផ្ទៃខាងលើនៃស្រទាប់រ៉េទីន។ នៅពេលអាយុកាន់តែច្រើន Vitreous body ចាប់ផ្តើមផ្លាស់ប្តូររូបរាងទៅជាមិនស្អិតតោងជាប់ ដែលបណ្តាលឲ្យទាញប្រស្រីបាតភ្នែកខូចទ្រង់ទ្រាយ។ ការធ្វើរោគវិនិច្ឆ័យនៃ Macular Hole ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យបាតភ្នែក(Fundoscopy) ហើយម៉្យាងវិញទៀត គ្រូពេទ្យអាចនឹងពិនិត្យដោយប្រើឧបករណ៍វិភាគឈ្មោះOptical Coherence Tomography(OCT)ដើម្បីដឹងពីទំហំនៃប្រហោង និងអាចសន្និដ្ឋានពីលទ្ធភាពក្នុងការព្យាបាល។ ការព្យាបាល និងការពារ អ្នកជំងឺ Macular Hole ត្រូវព្យាបាលដោយការវះកាត់បូមយក Vitreous body នេះចេញ បន្ទាប់មកចាក់ហ្គាសទៅភ្ជិតរន្ធនោះ ដែលអាចនឹងតម្រូវឲ្យអ្នកជំងឺគេងផ្កាប់មុខប្រហែល១០ថ្ងៃ។ ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវអាចប៉ះពាល់ដល់ទីតាំងគំហើញ នឹងអាចវិវឌ្ឍទៅជាគំហើញខ្សោយ ។    ដើម្បីការពារពី Macular Hole ចាំបាច់ត្រូវអញ្ជើញមកពិនិត្យភ្នែកជាប្រចាំ យ៉ាងហោចណាស់មួយឆ្នាំម្តងទោះបីគ្មានសញ្ញាអ្វីក៏ដោយ ជាពិសេសមនុស្សដែលមានវ័យចាប់ពី ៥០ឆ្នាំឡើង ឬក៏មានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម មានប្រវត្តិប៉ះទង្គិចភ្នែក ឬអ្នកមានកម្រិតម៉្ញូបខ្ពស់  (ចាប់ពី ៥០០ ដឺក្រេឡើង) …… សម្រាប់វេជ្ជបណ្ឌិតទូទៅ ប្រសិនបើមានអ្នកជំងឺត្អូញប្រាប់ថា គាត់មើលឃើញស្រមោលតូចខ្មៅធ្វើចលនាក្នុង ឬផ្នែកកន្ទុយភ្នែក សូមមេត្តាណែនាំអ្នកជំងឺឲ្យមកជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក និងជាប្រធានផ្នែកឯកទេសបាតភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Floaters ជាកំណកកករ ដែលកើតមានក្នុងទឹកបាតភ្នែក(Vitreous)។ ជាធម្មតា ទឹកបាតភ្នែក ជាសារធាតុរាវ ថ្លាគ្មានពណ៌ អន្ធិលៗដូចជែល ស្ថិតនៅផ្នែកខាងក្រោយភ្នែក។ សារធាតុរាវនេះមានប្រមាណជា ៨០%នៃគ្រាប់ភ្នែកទាំងមូល ហើយមានតួនាទីជួយការពារភ្នែក ព្រមទាំងរក្សាឲ្យបាននូវទ្រង់ទ្រាយគ្រាប់ភ្នែកផងដែរ។ មូលហេតុ និងកត្តាប្រឈម Floaters កើតឡើងដោយសារតែមានការប្រែប្រួលសភាពទឹកបាតភ្នែក បង្កើតបានជាសរសៃៗ ឬដុំកំណកបាំងនៅពីមុខរ៉េទីន ដែលអាចពាក់ព័់ន្ធនឹងកត្តាជាច្រើនដូចជា៖ •    វ័យចំណាស់ ៖ ដោយសារនៅពេលអាយុ ច្រើន Vitreous នឹងប្រែរាវជាងមុនបណ្តាលឲ្យរបើកចេញពីស្រទាប់បាតភ្នែក (Posterior  Vitreous Detachments) បង្កើតបានជាសរសៃៗ ឬដុំកំណកដែលអាចបាំងពន្លឺឆ្លងកាត់ភ្នែកបាន។ •    ការរលាកផ្នែកខាងក្រោយនៃបាតភ្នែក ៖ នៅពេលជាលិកាភ្នែក ផ្នែកខាងក្រោយរលាកទឹកនៅក្នុងបាតភ្នែកប្រែក្លាយជាល្អក់កករ ឬស្រអាប់។ •    ការហូរឈាមក្នុងភ្នែក ៖ ករណីនេះអាចកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម លើសឈាមស្ទះសរសៃឈាម និងរបួសជាដើម។ •    ការប្រើប្រាស់ថ្នាំមួយចំនួន៖ ស៊ីលីកូន ឬថ្នាំមួយចំនួនទៀតអាចនៅសេសសល់ក្នុង Vitreous  ក្រោយការចាក់បញ្ចូលអំឡុងពេលវះកាត់ បង្កើតបានជាពពុះដែលអាចជាស្រមោលបាំងពន្លឺចូលភ្នែកបាន។ •    ការរហែកស្រទាប់បាតភ្នែក ៖ អាចបណ្តាលមកពីការកន្រ្តាក់ខ្លាំងពីទឹកបាតភ្នែក ដែលនាំឲ្យរហែកស្រទាប់រ៉េទីន ហើយបង្កើតជាកំណក ឬការហូរឈាម។ បន្ថែមពីនេះ Floaters ក៏អាចកើតមានចំពោះអ្នកជំងឺដែលធ្លាប់វះកាត់ភ្នែក អ្នកមានភ្នែកម៉្ញូប អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺរលាកបាតភ្នែក ករណីមានការប៉ះទង្គិចភ្នែក ឬគ្រោះថ្នាក់ទៅលើភ្នែកជាដើម។ រោគសញ្ញា ជាទូទៅ អ្នកជំងឺតែងមើលឃើញស្រមោលខ្មៅៗហោះចុះឡើងក្នុងភ្នែក ហើយកាន់តែច្បាស់ នៅពេលមើលទៅតំបន់ដែលមានផ្ទៃភ្លឺ ដូចជាផ្ទៃមេឃពណ៌ខៀវ ឬជញ្ជាំងពណ៌ស។  លើសពីនេះ ក៏មានសញ្ញារួមផ្សំផងដែរដូចជា ការមើលឃើញជាសញ្ញាផ្លេកបន្ទោរ ភ្លឹបភ្លែត (Flash of Light or Photopia)  ។ ការកំណត់រោគវិនិច្ឆ័យ កាលណាមានបញ្ហានេះកើតឡើង គ្រូពេទ្យឯកទេសនឹងពិនិត្យភ្នែកដោយដាក់ថ្នាំពង្រីកប្រស្រីភ្នែក ដើម្បីឆ្លុះមើលបាតភ្នែក ហើយអាចនឹងឃើញជារង្វង់មូល កំណកសៗ ឬសរសៃ អណ្តែតក្នុងសារធាតុរាវបាតភ្នែក (Vitreous)។ សារធាតុទាំងអស់នេះហើយដែលចាំងស្រមោលទៅលើបាតភ្នែក ហើយបង្កើតបានជាស្រមោលខ្មៅដែលអ្នកជំងឺមើលឃើញ។ ការព្យាបាល Floaters មិនតម្រូវឲ្យមានការព្យាបាលនោះទេដោយហេតុថាវាមិនបានផ្តល់គ្រោះថ្នាក់ដល់គំហើញធ្ងន់ធ្ងរ ហើយយូរៗទៅ អ្នកជំងឺអាចនឹងសម្របជាមួយបញ្ហានេះដោយខ្លួនឯង។ ប៉ុន្តែករណីអ្នកជំងឺមានការប្រេះបាតភ្នែករហែកបាតភ្នែកនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ។ គួរបញ្ជាក់ថា ប្រមាណជា៤០%នៃ Floaters ស្រួចស្រាវ អាចមាន Posterior Vitreous Detachment ហើយក្នុងនោះ៩%ផ្សេងទៀតអាចមានដល់រហែកបាតភ្នែក។ ម៉្យាង ប្រសិនមិនមានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ អ្នកជំងឺ៥០% អាចប្រឈមនឹងការរបើកបាតភ្នែក។ វិធីសាស្រ្តការពារ •    បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ភ្នែក ដូចជា បន្លែបៃតង ការ៉ុត និងសាច់ •    ការពារភ្នែកពីពន្លឺខ្លាំង ដូចជាព្រះអាទិត្យ កុំព្យូទ័រ ទូរស័ព្ទ ឡាស៊ែរ ដោយពាក់វ៉ែនតា ការពារ ឬបន្ថយពន្លឺ •    ចៀសវាងពីការប៉ះទង្គិច ឬគ្រោះថ្នាក់ទៅលើភ្នែក •    ពិនិត្យភ្នែកជាប្រចាំ និងទទួលការព្យាបាលភ្នែកឲ្យបានត្រឹមត្រូវ •    បង្ការកុំឲ្យកើតជំងឺទឹកនោមផ្អែម និងលើសឈាម ជាដើម។ ករណីមានបញ្ហាភ្នែក គួរប្រញាប់មកទទួលការពិនិត្យ និងព្យាបាលដោយគ្រូពេទ្យឯកទេសភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយបញ្ហាធ្ងន់ធ្ងរដែលពិបាក ឬមិនអាចព្យាបាលបាន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង គ្លីនិកភ្នែកអូឡាំពិក ០១៧ ៥៧៥៥៦៧ ឬ ០៧៨ ៣៧៩៧៩៨ អ៊ីម៉ែល៖ longchhour@yahoo.com បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឈួរ ឡុង ឯកទេសចក្ខុរោគ និងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក មានតួនាទីជាអនុប្រធានផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកភ្នែកអូឡាំពិក ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

អី្វទៅជាជំងឺមុន? ជំងឺមុន​ កើតឡើងដោយសារមានការរលាកបណ្តុំ រន្ធរោម ​និងក្រពេញខ្លាញ់ “Pilosebaceous Unit”​​ ភាគច្រើនអាចឡើងនៅមុខ និង តំបន់ផ្នែកខាង លើនៃខ្នង និងទ្រូង​ ។ ​កន្លែងផ្សេងទៀតក៏អាចកើតបានដែរដូចជា តំបន់ ក និងដងខ្លួន ។ ​ជាទូទៅអាច​ចេញមុន អំឡុងពេលពេញវ័យ ហើយអាច​កើតរាំរ៉ៃ ជាបាត់ៗ រហូតដល់វ័យជំនាស់ក៏មានដែរ​​ ។ កត្តាអ្វីខ្លះធ្វើអោយកើតមុន? មូលហេតុបង្កអោយកើតមុនមានច្រើនកត្តា: +ការប្រែប្រួលខុសពីធម្មតា​នៃអរម៉ូន Androgen: Follicular Epidermal Hyperproliferation: ការលូតលាស់នៃកោសិកា ស្បែកលើសលប់​ធ្វើអោយកកស្ទះគល់រោម Excess Sebum Production: ក្រពេញខ្លាញ់ផលិតខ្លាញ់ច្រើនជាង ធម្មតា មេរោគពួកបាក់តេរី​​ Propionibacterium Acnes   (P. acnes) និង​ ការ​ប្រើប្រាស់ថ្នាំក្រុម Corticoides ។ +កត្តាតំនពូជ ​និង ប្រវត្តិគ្រួសារដែលកើតមុនអាចជាកត្តាធ្វើអោយអ្នក  កើតជំងឺមុនធ្ងន់ធ្ងរ និងរាំរ៉ៃ​ជាង​​អ្នកជំងឺធម្មតា ។ តើមុនមានប៉ុន្មានប្រភេទ? ជំងឺមុនចែកចេញជា២ប្រភេទធំៗ: មុនមិនរលាក​ ជាប្រភេទមុនកើតឡើងដោយសារមានការស្ទះរន្ធញើសកោសិការចាស់ៗរួមនឹងមានវិបត្តិក្រពេញខ្លាញ់ដែលយើងហៅថាជា មុនមានក្បាល​ (Comedone) មុនប្រភេទនេះបែងចែកជា ២ប្រភេទទៀតគឺ​: មុនក្បាលខ្មៅ រឺមុនបើកមុខ Blackheads (Open comedone) មុនក្បាលស​ រឺមុនបិទមុខ  Whiteheads (Closed comedone) មុនរលាក ជាប្រភេទមុនដែលមានច្រើនសណ្ឋានដូចខាងក្រោម: មុនកន្ទួលក្រហម​ Papules មុនខ្ទុះ Pustules មុនដុំពក Nodule មុនដុំគីស Cyst             តើមុនចែកចេញជាប៉ុន្មានកំរិត? ភាពធ្ងន់ធ្ងរនៃជំងឺមុន​បែងចែកជា 3 កម្រិត: កម្រិតស្រាល​ (Mild Acne) រួមមានការកើតមុនមានក្បាល​ Comedones រឺការមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនមិនលើសពី 10 គ្រាប់ ហើយគ្មានមុនដុំពក (Nodule)។ កម្រិតមធ្យម (Moderate Acne) កាលណាមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនចាប់ពី 10 គ្រាប់ឡើង អាចគ្មាន រឺមានមុនដុំពក (Nodule) មិនលើសពី 5 គ្រាប់ ។ កម្រិតធ្ងន់(Severe Acne​) រាប់ថាធ្ងន់ធ្ងរករណីមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ច្រើនខ្លាំង​ និងមានមុនដុំពក (Nodule) រឺ​មុនដុំគីស​ (Cyst)​​ ច្រើនឈានទៅដល់ការមានខ្ទុះហូរច្រើនដុំចូលគ្នា Sinus Tract ។ ជំងឺមុនអាចបន្សល់ទុកស្នាមក្រហម ស្នាមខ្មៅ ស្នាមខូង រឺខ្មូតមុខ និងផ្លែសាច់ក្រោយកើតមុនបាន ។​ កំរិតនៃការកើតមុន និងរយះពេលការឡើងមុនគឺជាកត្តាចំបងនៃការបន្សល់ទុកស្លាកស្នាមទាំងនេះ ។ ដូចនេះការទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាអាចការពារនូវស្នាមខាងលើបាន។ តើអាចព្យាបាលដោយវិធីណាខ្លះ?           ការព្យាបាលមានច្រើនវិធីអាស្រ័យលើប្រភេទមុន​ និងភាពធ្ងន់ធ្ងរនៃការកើតមុន និងទៅតាមអ្នកជំងឺផ្សេងៗគ្នា ។ ការព្យាបាលរួមមាន​ ការញិចសំអាតមុន ថ្នាំលាប ថ្នាំលេប​ ថ្នាំចាក់ ភៀលមុខ និងឡេសឺរ​​​ជាដើម ​។ ការប្រើថ្នាំលាប Topical Treatment Retinoids: Tretinoin, Adapalene, Isotretinoin Antimicrobials: Benzoyl Peroxide, Clindamycin, Erythromycin, Azelaic Acid, Salicylic Acid Adjunctive therapy ការព្យាបាលផ្សេងៗទៀត: ការលាងសំអាតមុខជាប្រចាំ ការប្រើផលិតផលថែទាំស្បែកអោយបានត្រឹមត្រូវតាមប្រភេទស្បែក​ដោយផ្តោតលើ​ Noncomedogenic, Non-acnegenic, Hypoallergic លាបឡេសំនើមមុខជាប្រចាំ ការញិចយកមុនចេញ​ Comedone Extraction ការព្យាបាលដោយការចាក់ទៅលើគ្រាប់មុន (Intralesional Steroid Injection) ភៀលមុខដោយទឹកថ្នាំ​ Chemical Peeling កំរិតធ្ងន់ធ្ងរប្រើថ្នាំលេប Systemic Treatment: Antibiotics: Tetracycline, Doxycycline, Minocycline, Erythromycin, Azithromycin…etc. Oral Contraceptives Oral Isotretnoin ការព្យាបាលដោយម៉ាស៊ីនឡេសឺរ: Pulsed Dye Laser (PDL), Blue Light, Red Light, Intense Pulse Light (IPL), Photodynamic therapy (PDT), Radiofrequency (RF) …etc. ជម្រើសនៃការព្យាបាល គឺស្ថិតទៅតាមករណីពិសេសផ្សេងៗរបស់អ្នកជំងឺជាក់ស្តែង ។ ជំរើសនីមួយៗមិនអាចទិញប្រើដោយខ្លួនឯងបានឡើយព្រោះ អាចគ្រោះថ្នាក់បាន ។ ការព្យាបាលនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ បើអ្នកជំងឺទទួលការព្យាបាល បាន​​​​ត្រឹមត្រូវ​ ទាន់ពេលវេលា និងជៀសវាងកត្តាបង្កផ្សេងៗ ។ រាល់ពេលមានបញ្ហាមុន និងចម្ងល់អាចទៅជួបគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការព្យាបាល​ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ។ ពត៏មានលំអិតសំរាប់អ្នកមានបញ្ហាមុន និង ជំរើសនៃការព្យាបាល អាចមកពិគ្រោះជាមួយ​គ្រូពេទ្យឯកទេសសើស្បែក​​ និងឡេសឺរ រៀបរៀងនិងរក្សាសិទិ្ធដោយវេជ្ជបណ្ឌិត ​សួងស៊ីណាត​ ស្ថាបនិកគ្លីនិកវីណាត​ Founder & CEO of VNAT Clinic

ថ្វីត្បិតថាកែងជើងច្រើនត្រូវបានបិទបាំង ឬមើលមិនសូវឃើញក៏ពិតមែន តែការថែទាំសុខភាព និងសម្ផស្សរបស់វា ពិតជាមិនអាចត្រូវបានមើលរំលងឡើយ។ ជាមួយនឹងរូបមន្តពីធម្មជាតិងាយៗ ខាងក្រោមនេះ អ្នកដែលមានបញ្ហាស្បែកជើងក្រិន ជាពិសេសនៅកែងជើងនឹងលែងមានកង្វល់ទៀតហើយ… អំបិល-ក្រូចឆ្មារ លាយអំបិល ១ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ នៅក្នុងទឹកក្តៅឧណ្ហៗ ហើយដាក់ជើងត្រាំប្រមាណ ១៥-២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសស្បែកជើងដែលក្រិន រួចជូតឲ្យស្ងួត ហើយលាបក្រែមបន្ថែមសំណើមដល់ស្បែក។ ប្រទាលកន្ទុយក្រពើ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ២-៣នាទី ហើយជូតជើងឲ្យស្ងួត មុននឹងដាក់សាច់ប្រទាលកន្ទុយក្រពើនៅលើជើង ដោយពាក់ស្រោមជើងពីលើ (ទុករយៈពេល ១យប់) រួចសឹមលាងសម្អាតចេញពេលព្រឹក។ ម៉ាស់ផ្លែឈើ កិនចេកទុំ២ផ្លែ សាច់ដូង២ស្លាបព្រាបាយ និងផ្លែប៊័រ១ចំហៀង ចូលគ្នារយៈពេល៥-១០នាទី (ទាល់តែចូលគ្នាសព្វ) ហើយយកវាទៅបិតលើកន្លែងដែលក្រិនដោយទុកចោល២-៣ម៉ោងរួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ប្រេងដូង ម៉ាស្សាស្បែកក្រិនជាមួយនឹងប្រេងដូង(១ស្លាបព្រាបាយ) ហើយពាក់ស្រោមជើង ១យប់ពេញដល់ព្រឹកឡើង សឹមដោះវាចេញវិញ។ ចេកទុំ កិនចេកទុំ២ផ្លែឲ្យម៉ដ្ឋ ហើយលាបលើជើងដោយទុករយៈពេល ២០នាទីរួចសឹមលាងសម្អាតជាមួយទឹកស្អាត។ ទឹកឃ្មុំ ចាក់ទឹកឃ្មុំ ១កែវលាយជាមួយទឹកក្តៅឧណ្ហៗ១ធុងតូច រួចដាក់ជើងត្រាំ ដោយធ្វើការម៉ាស្សាថ្នមៗប្រមាណ២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសពីលើ មុននឹងជូតជើងឲ្យស្ងួត ហើយលាបក្រែមផ្តល់សំណើម។ Vaseline-ទឹកក្រូចឆ្មារ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗប្រហែលជា២០នាទី រួចលាងសម្អាត និងជូតឲ្យស្ងួត។ លាយទឹកក្រូចឆ្មារ៣-៤ដំណក់ ជាមួយនឹងជែល Vaseline ១ស្លាបព្រាបាយឲ្យសព្វចូលគ្នា ហើយលាបទៅលើកែងជើង និងប្រអប់ជើងទាំងមូល រួចពាក់ស្រោមជើង (ពេញមួយយប់) ហើយសឹមលាងសម្អាតជើងចេញនៅពេលព្រឹក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ស្បែកជាផ្នែកមួយប៉ះផ្ទាល់ជាមួយបរិយាកាសខាងក្រៅ និងងាយទទួលរងប្រតិកម្មជាងផ្នែកផ្សេងទៀតនៃរាងកាយ។ អាការៈមួយចំនួនអាចមានភាពសាមញ្ញនិងអាចបាត់ទៅវិញដោយឯកឯង ប៉ុន្តែនៅពេលរោគសញ្ញាកាន់តែមានភាពប្រែប្រួល នោះដល់ពេលដែលអ្នកត្រូវស្វែងរកការប្រឹក្សាដើម្បីប្រាកដថាវាបណ្ដាលមកពីមូលហេតុជាក់លាក់ណាមួយ។ សំណួរ៖ នាងខ្ញុំ អាយុ ២៣ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ មុខរបរជានិស្សិត។ ខ្ញុំមានបញ្ហារោគសើស្បែកនៅលើខ្នងដៃ ដោយដំបូងមានរោគសញ្ញាចេញជាពងទឹកតូចៗ ថ្លា ពណ៌ស ហើយពេលខ្លះរមាស់ ដល់ពេលក្លាយជាដំបៅ វាមានលក្ខណៈរឹង លាបថ្នាំអ្វីក៏មិនបាត់ដែរ ហើយថែមទាំងរាលទៅកន្លែងផ្សេងទៀត។ តើអាការៈនេះបង្កឲ្យមានបញ្ហាអ្វីធ្ងន់ធ្ងរដែរទេ? ហើយអាចព្យាបាលឲ្យជាសះស្បើយបានដែរឬទេ?  ចម្លើយ៖ តាមរោគសញ្ញាដែលប្អូនបានរៀបរាប់នេះពុំអាចវិនិច្ឆ័យថាជាជំងឺណាមួយបាននោះទេ ព្រោះនៅមានសំណួរជាច្រើនទៀតដែលនឹងត្រូវសួរបន្ថែមរួមជាមួយការត្រួតពិនិត្យទីតាំងផ្សេងទៀតផងដែរ។ ករណីនេះ ប្រហែលប្អូនអាចមានប្រតិកម្មជាមួយនឹងពន្លឺថ្ងៃ ដែលវាអាចពាក់ព័ន្ធនឹងជំងឺឬបញ្ហាធំៗមួយចំនួន ដូចជា៖ • ជំងឺ Lupus ប្រភេទនៃជំងឺរ៉ាំរ៉ៃមួយ • ការប្រើប្រាស់ផលិតផលមួយចំនួនដែលអាចឲ្យស្បែកចាប់ពន្លឺថ្ងៃ ហើយវាបានបំប្លែងរូបភាពឲ្យទៅជាការស្រូបពន្លឺថ្ងៃបណ្តាលឲ្យស្បែកលេចចេញនូវពងបែក របក រមាស់។ • អាចបណ្តាលមកពីមេរោគ ដូចជាបាក់តេរី ឬក៏ផ្សិត។ ទោះវាបណ្តាលមកពីអ្វីក៏ដោយ ក៏អាចព្យាបាលបានដែរ ប៉ុន្តែចំពោះការព្យាបាលនឹងទទួលបានលទ្ធផលខុសៗគ្នា។ ប្រសិនវាបណ្តាលមកពីការប្រើផលិតផលណាមួយ ហើយបន្ថែមជាមួយការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ នោះអ្នកជំងឺនឹងអាចជាសះស្បើយ១០០%។ តែបើករណីនេះកើតឡើងដោយសារជំងឺ Lupus ពីក្នុងខ្លួនប្អូនដែលជាជំងឺរ៉ាំរ៉ៃប្រចាំកាយ ទោះបីព្យាបាលជាហើយ ក៏អាចកើតមានឡើងវិញដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ឯកទេសជំងឺសើស្បែក និងកាមរោគ ប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សម្លៀកបំពាក់បង្ហាញដើមដៃដែលស្អាត បែរជាត្រូវទុកចោល និងមិនហ៊ានពាក់ព្រោះស្បែកក្លៀកមិនស្អាតដូចគេសោះ។ អ្នកណាខ្លះជួបរឿងបែបនេះ? ភាគច្រើនបុគ្គលសឹងតែទាំងអស់កំពុងប្រឈមនឹងភាពរំខាននេះហើយវាកាន់តែជាបញ្ហាដ៏គួរឲ្យធុញទ្រាន់បំផុតសម្រាប់សុភាពនារីទាំងអស់។ បើទោះបីស្បែកក្លៀក ជាទីតាំងពុំសូវប្រឈមនឹងអាកាសធាតុ ឬកម្ដៅថ្ងៃខាងក្រៅក៏ដោយ តែលក្ខណៈធម្មជាតិ និងកត្តាបង្កមួយចំនួនអាចធ្វើឲ្យស្បែកនៅតំបន់នោះប្រែទៅជាខ្មៅ ឬមានស្នាមជាំដែលជារឿងគួរឲ្យរំខានជាខ្លាំង។ ជាក់ស្ដែង ស្នាមខ្មៅនៅតំបន់ក្លៀកនោះមិនមែនជាជំងឺនោះទេ តែវាបានបង្អាក់នូវទំនុកចិត្ត និងតម្លៃរបស់អ្នកក្នុងផ្នែកណាមួយ។ បើវាមិនមែនជាជំងឺ តើអ្វីដែលបង្កភាពខ្មៅនោះ? ហើយតើអាចដោះស្រាយបានឬទេ? តោះមកស្វែងយល់ជាមួយគ្នា! មូលហេតុធ្វើឲ្យស្បែកក្លៀកខ្មៅ មានមូលហេតុជាច្រើនដែលបង្កឲ្យស្បែកក្លៀកអ្នកខ្មៅរួមមាន៖ • ការប្រើប្រាស់សារធាតុគីមី • ការកោររោម និងការរលាកផ្សេងៗ • ការកកើតកោសិកាស្បែកងាប់ច្រើន • ការកកិតជាមួយសម្លៀកបំពាក់តឹង • ជំងឺមហារីកស្បែក • ការកើនឡើងនៃសារធាតុមេឡានីន • ជំងឺទឹកនោមផ្អែម ភាពធាត់ ឬកម្រិតអ័រម៉ូនមិនធម្មតា • ការឆ្លងមេរោគបាក់តេរី និងជំងឺផ្សេងៗ។ល។ ជាក់ស្ដែង ទម្លាប់មួយចំនួន និងហេតុផលដូចបានរៀបរាប់ខាងលើសុទ្ធតែជាកត្តាបង្កធ្វើឲ្យស្បែកក្លៀកខ្មៅ និងមិនរលោងស្អាតហេតុនេះអ្នកគួរផ្លាស់ប្ដូរនូវទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចធ្វើបានរួមមាន៖ ១. ផ្លាស់ប្តូរផលិតផលបំបាត់ក្លិន (Deodorant/Antiperspirant)៖ សារធាតុគីមីដែលមាននៅក្នុងផលិតផលប្រភេទនេះអាចធ្វើឲ្យស្បែកមានការរលាកនិងអាល្លែកហ្ស៊ី ដូចនេះអ្នកគួរប្រើប្រាស់ជម្រើសធម្មជាតិវិញដូចជា ម្សៅសូដា (Baking soda) ឬទឹកខ្មេះផ្លែប៉ោម (Apple cider vinegar) ជាដើម ២. បញ្ឈប់ការកោររោម៖ អ្នកអាចជ្រើសរើសយកការដករោម (Waxing) ឬឡាស៊ែរ (Laser removal) ជំនួសវិញ ព្រោះការកោររោមធ្វើឲ្យស្បែកមានការរលាកនិងមានសំណឹកដែលធ្វើឲ្យស្បែកខ្មៅ ៣. កាត់បន្ថយការខាត់ស្បែក៖ ការប្រើប្រាស់ផលិតផលខាត់ស្បែកច្រើនដងពេកក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់លើខ្លួន អាចធ្វើឲ្យស្បែកខ្មៅទៅវិញ ជាពិសេសស្បែកក្លៀក ៤. ស្លៀកសម្លៀកបំពាក់រលុង៖ ការស្លៀកសម្លៀកបំពាក់ដែលរឹបតឹងខ្លាំងពេកអាចធ្វើឲ្យមានការកកិតដល់ស្បែក។ រូបមន្តធម្មជាតិសម្រាប់ស្បែកក្លៀកស្អាត កុំឲ្យភាពខ្មៅនៃស្បែកក្លៀកកាន់តែបង្កការរំខាន អ្នកក៏អាចបន្ថែមការអនុវត្តជាមួយរូបមន្តធម្មជាតិខ្លះៗ ដើម្បីបង្កើនល្បឿននូវការប្រែជាសស្អាតឲ្យបានកាន់តែឆាប់ ដោយអ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ដំឡូង៖ អ្នកអាចកិនដំឡូងហើយច្របាច់យកទឹកចេញ រួចយកល្បាយដែលស្ងួតនោះទៅបិតលើក្លៀករបស់អ្នករយៈពេល ១០នាទី សឹមលាងចេញជាមួយទឹកត្រជាក់ • ត្រសក់៖ ចិតផ្លែត្រសក់ជាចំណិតក្រាស់ៗ ហើយយកវាមកដុសនៅទីតាំងដែលខ្មៅ ១០នាទី រួចលាងទឹកចេញជាការស្រេច • ក្រូចឆ្មារ៖ កាត់ចំណិតក្រូចឆ្មារក្រាស់ៗ រួចដុសទៅលើស្បែកក្លៀក។ បន្ទាប់ពីរយៈពេល ១០នាទី អ្នកអាចលាងទឹកត្រជាក់ចេញ រួចជូតស្បែកក្លៀកឲ្យស្ងួតហើយប្រសិនជាអាចអ្នកគួរប្រើផលិតផលផ្ដល់សំណើមតាមក្រោយ • ប្រេងដូង៖ អ្នកគ្រាន់តែធ្វើការម៉ាស្សាស្បែកក្លៀកជាមួយប្រេងដូង ២ ទៅ៣ដំណក់ឲ្យបាន ១៥នាទី បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយសាប៊ូដែលមានជាតិកាត់តិចដោយប្រើទឹកក្ដៅឧណ្ហៗ។ ការផ្លាស់ប្តូរទម្លាប់ដែលខុស និងព្យាយាមអនុវត្តវិធីសាស្រ្តណាមួយខាងលើឲ្យបានញឹកញាប់ អាចជាទុនមួយសម្រាប់កែប្រែស្ថានភាពស្បែកក្លៀករបស់អ្នកឲ្យត្រលប់មកវិញ ដែលមិនត្រឹមតែជាផ្នែកមួយនៃសម្រស់នោះទេ ថែមទាំងអាចផ្ដល់ទំនុកចិត្តដល់អ្នកបានទៀតផង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សក់ទន់រលោងជាផ្នែកទាក់ទាញមួយធ្វើឲ្យសម្រស់របស់អ្នកកើនឡើងទ្វេដង បើធៀបជាមួយផ្នែកផ្សេងៗនៃរាងកាយ ដែលពេលខ្លះវាទាមទារឲ្យមានការថែរក្សាស្ទើរស្មើនឹងផ្ទៃមុខរបស់អ្នក។ លើសពីនេះ ការមានទម្លាប់ល្អ និងចៀសវាងទម្លាប់អាក្រក់មួយចំនួនត្រូវបានណែនាំឲ្យអនុវត្តស្របគ្នាដើម្បីទទួលបានលទ្ធផលនៃការដែលមានសក់ស្អាតដូចការរំពឹងទុក។ តើអ្នកដឹងទេថាទម្លាប់មិនល្អដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសក់របស់អ្នកទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះ ជាកំហុសឆ្គងមួយចំនួន រួមចំណែកធ្វើឲ្យសក់ខូច ដែលអ្នកអាចនឹងកំពុង ឬធ្លាប់បានធ្វើ៖ កក់សក់ច្រើនដង៖ ការកក់សក់ញឹកញាប់អាចបិទសំណើមធម្មជាតិនៃសក់របស់អ្នកនិងធ្វើឲ្យសក់ប្រែទៅជាស្ងួតខ្លាំង ជាហេតុងាយនឹងធ្វើឲ្យបែកចុង។ អ្នកត្រូវប្រាកដថាបានកក់សាប៊ូសម្អាតសក់ ៣ដងក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកប្រើប្រាស់ផលិតផលច្រើនលើសក់ អ្នកគួរលាងសម្អាតសក់របស់អ្នករៀងរាល់ ២ថ្ងៃម្តង ដោយធ្វើការជ្រើសរើសសាប៊ូឲ្យបានសមស្របតាមប្រភេទសក់របស់អ្នក។ អបសក់ដល់ស្បែកក្បាល៖ ការប្រើសាប៊ូអបសក់រហូតដល់ស្បែកក្បាល និងទុកវាយូរពេក អាចបណ្តាលឲ្យស្ទះគល់សក់ និងចូលរួមបង្អាក់ការលូតលាស់នៃសក់។ ដូចនេះអ្នកគួរអបតែលើសរសៃសក់ពិសេសផ្តោតលើចុងសក់ ហើយរក្សាវាទុកយូរបំផុតត្រឹម ១ទៅ២នាទីប៉ុណ្ណោះ ទើបអ្នកអាចទទួលបានគុណប្រយោជន៍ដ៏ស័ក្តិសម។ សិតសក់ខុសពេល៖ ព្យាយាមកុំសិតសក់របស់អ្នកភ្លាមៗ បន្ទាប់ពីងូតទឹករួច ព្រោះការសិតសក់ទាំងដែលនៅសើមជាមូលហេតុចម្បងធ្វើឲ្យសក់ខូច កណ្តាញ់និងសំពោង។ អ្នកអាចទុកសក់របស់អ្នកឲ្យស្ងួតដោយជូតសម្ងួតជាមួយកន្សែងរួចយកម្រាមដៃទៅសិតជំនួស ឬសិតដោយប្រើក្រាស់ដែលមានធ្មេញធំៗ និងទន់ល្អ ទើបជាការប្រសើរ។ ងូតទឹកក្តៅញឹកញាប់ពេក៖ មនុស្សភាគច្រើនចូលចិត្តងូតទឹកក្តៅជាប្រចាំ ថែមទាំងលាងជម្រះសក់ក្បាល ក្នុងហេតុផលមួយចំនួននិងទម្លាប់ដែលមិនអាចអត់បាន។ ដោយភ្លេចថា ទឹកក្តៅអាចធ្វើឲ្យប្រែពណ៌សក់ និងបំផ្លាញក្រពេញផលិតប្រេងរបស់សក់ទៀតផង។ បើតាមការណែនាំរបស់អ្នកជំនាញដើម្បីរក្សាការផលិតប្រេងធម្មជាតិនៃស្បែកក្បាលគួរលាងសម្អាតសក់ ឬងូតទឹកក្តៅឧណ្ហៗ ត្រឹម២ដងក្នុងមួយសប្តាហ៍ជាការប្រសើរ។  ប្រើម៉ាស៊ីនសម្ងួត-គាប-រមូរ-កឹប សក់ជាប្រចាំ៖ តាមការស្រាវជ្រាវនៅឆ្នាំ២០១១បានរាយការណ៍ថាការប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ជាមូលហេតុចម្បងបំផ្លាញសក់ផ្នែកខាងលើ ជាងការធ្វើឲ្យសក់ស្ងួតបែបធម្មជាតិ។ ជាការពិត ការប្រើប្រាស់ម៉ាសុីនផ្លុំសក់ក្នុងប្រវែង ១៥សង់ទីម៉ែត្រពីសរសៃសក់ជាមួយចលនាទៅមកបន្តបន្ទាប់ អាចបំផ្លាញសក់ក្នុងកម្រិតតិចតួច។ ក្រៅពីនេះ ការធ្វើម៉ូតសក់ដូចជា គាប ឬរមូរសក់អាចជំរុញឲ្យសក់ងាយជ្រុះបានបើអ្នកអនុវត្តវាញឹកញាប់ហួសពេក ឬរាល់ថ្ងៃ។ បើអាចអ្នកគួរធ្វើវាត្រឹមតែ ៣ដងក្នុងមួយសប្តាហ៍ និងប្រើកម្តៅតិចៗទើបជាការល្អ ដើម្បីអាចកាត់បន្ថយបញ្ហាបែកចុងបានផងដែរ។ និយមហែលទឹកក្នុងអាងជាប្រចាំ៖ នៅឆ្នាំ ២០០០មានការសិក្សាមួយ បង្ហាញពីការស្រាវជ្រាវពិនិត្យទៅលើអ្នកជំនាញហែលទឹក៦៧នាក់ និងអ្នកមិនចេះហែលទឹក ៥៤នាក់ ហើយរកឃើញថា ៦១%នៃអ្នកចេះហែលទឹក និងចូលចិត្តហែលទឹកក្នុងអាងញឹកញាប់ប្រឈមជាមួយការប្ដូរពណ៌សក់ បើធៀបនឹងអ្នកមិនហែលទឹក។ ដូចនេះ ប្រសិនបើអ្នកចូលចិត្តការហែលទឹក ពិសេសក្នុងអាងហែលទឹក ទោះញឹកញាប់ ឬមិនញឹកញាប់ក្តីអ្នកគួរពាក់មួកការពារកុំឲ្យទឹកប៉ះសក់របស់អ្នកបាន។ ម៉្យាងអ្នកត្រូវប្រាកដថា បានងូតទឹកសម្អាតខ្លួន និងសក់ បន្ទាប់ពីអ្នកហែលទឹករួចភ្លាមៗដោយមិនត្រូវទុកឲ្យសក់របស់អ្នកដែលប៉ះជាមួយទឹកក្នុងអាងនោះស្ងួតខ្លួនឯងដោយមិនបានលាងសម្អាតឡើយ។ ផ្តល់អាហារឲ្យសក់មិនបានគ្រប់គ្រាន់៖ សក់របស់អ្នកត្រូវការបំផុតនូវសារធាតុចិញ្ចឹមសមស្របទាំងការទទួលទាននូវប្រភេទអាហារមានប្រូតេអុីន វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់។ ម៉្យាងទៀត ការផ្តល់ឲ្យដោយផ្ទាល់ពីការប្រើប្រេង ឬអាហារបំប៉នលើសរសៃសក់ផ្ទាល់ ក៏ជាភាពចាំបាច់មួយ ក្នុងគោលបំណងបង្កើនការការពារនិងរក្សាភាពស្រស់ស្អាតបានយូរអង្វែង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ផាត់មុខ លាបក្រែម ម្សៅ ឡេ ... នរណាមិនចង់ស្អាត មិនចង់ល្អ មិនចង់លើកតម្កើងសម្រស់ឲ្យកាន់តែស្រស់ស្អាតក្មេងជាងវ័យ និងគួរឲ្យទាក់ទាញនោះ? មនុស្សចាស់ក្មេង ស្រីប្រុសតែងតែចង់សាកល្បងចំណាយថវិកាប្រើផលិតផលជំនួយទៅតាមធនធានមិនថាគេមិនថាខ្ញុំនោះទេ។ ប៉ុន្តែតើគួរជ្រើសរើសផលិតផលបែបណាឲ្យសម និងត្រូវតាមប្រភេទស្បែកមុខ? ខាងក្រោមនេះ អ្នកនឹងបានដឹងអំពីជំហានសំខាន់ៗនៃការថែរក្សាស្បែកនិងប្រភេទផលិតផលដែលត្រូវប្រើទៅតាមស្បែកមុខរបស់អ្នក។ ពេលណាអ្នកគួរលាងសម្អាតស្បែកមុខ? អ្នកអាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួត ដោយការលុបលាងមុខច្រើនដងពេក។ ដូច្នេះការលាងសម្អាតមុខ (ដោយហ្វូមលាងមុខ) ត្រឹមតែម្តង ទៅពីរដងក្នុងមួយថ្ងៃគឺចាត់ទុកថាគ្រប់គ្រាន់ហើយ។ នាពេលព្រឹកត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ ប្រើកន្សែងពោះគោទន់ៗដើម្បីផ្ដិតជាតិទឹកចេញឲ្យស្ងួត។ នៅពេលយប់លាងសម្អាតជាមួយហ្វូម ឬទឹកសម្អាតស្បែកមុខដែលអាចជួយកម្ចាត់រាល់មេរោគ និងគ្រឿងសម្អាងបានយ៉ាងល្អ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ លេងកីឡា អ្នកអាចលាងសម្អាតម្តងទៀត បន្ទាប់ពីបញ្ចប់សកម្មភាពទាំងនោះដោយហ្វូមលាងមុខប្រភេទស្រាល។ ជាក់ស្ដែងការលាងសម្អាត និងប្រើប្រាស់ផលិតផលណាមួយលើស្បែកមុខ ក៏អាចប្រែប្រួលទៅតាមសភាពស្បែករបស់បុគ្គលម្នាក់ៗផងដែរ ដែលរួមមាន៖ ស្បែកមុខធម្មតា (Normal Skin) អ្នកដែលមានស្បែកមុខស្អាតគ្មានមុន គ្មានជាតិខ្លាញ់ពិតជាគិតថាមិនចាំបាច់ប្រើប្រាស់ផលិតផលសម្រាប់ការពារស្បែកនោះទេប៉ុន្តែការគិតបែបនេះគឺខុសហើយ។ ជាក់ស្តែង អ្នកគួរតែជ្រើសរើសការប្រើប្រាស់ផលិតផល ឬគ្រឿងសម្អាងសម្រាប់ការពារបន្ថែមដើម្បីការពារស្បែកមុខពីការកើតមុនធ្វើឲ្យស្បែកមុខមានសំណើម និងទន់រលោងរហូត។ សម្រាប់ករណីផ្ទៃមុខរបស់អ្នកមានសភាពធម្មតាបែបនេះ អ្នកគួរជ្រើសរើសផលិតផលដែលសមស្របនឹងស្បែកដូចជា ហ្វូម ឬជែលលាងសម្អាតមុខដែលមានផ្ទុកទឹកដោះគោ ថូនឺរដែលគ្មានផ្ទុកជាតិអាល់កុល (អេតាណុល) ក្រែមការពារសំណើម SPF ៤០ឡើង និងសេរ៉ូមជំនួយស្បែកប្រឆំាងអុកស៊ីតកម្មដែលផ្ទុកដោយសារធាតុវីតាមីន C ។ ស្បែកមុខស្ងួត (Dry Skin) ថែទាំស្បែកឲ្យសមស្របសម្រាប់អ្នកដែលមានមុខស្ងួត  ពួកគេតែងតែគិតថាតើគួរតែប្រើប្រាស់ផលិតផលអ្វី ដើម្បីឲ្យស័ក្តិសមជាមួយនឹងសាច់មុខរបស់ពួកគេ។ គន្លឹះសំខាន់ក្នុងការថែទាំស្បែកមុខដែលមានរន្ធរោមធំ ស្ថិតនៅលើការរក្សាអនាម័យ មិនឲ្យមានភាពកខ្វក់សេសសល់ក្នុងរន្ធរោមរួមទាំងការបន្ថែមជាតិសំណើមក្នុងកម្រិតដែលសមស្រប សុទ្ធតែអាចជួយឲ្យរន្ធរោមមើលទៅតូចជាងមុនបាន។ ជាពិសេសអាចជ្រើសរើសប្រើផលិតផលសម្អាតស្បែកមុខដែលមានសមាសធាតុផ្សំពីអាស៊ីតគ្លីកូលិក និងសាលីស៊ីលិក ផលិតផលបែបជែល ព្រោះជែលមិនត្រឹមតែជួយសម្អាតស្បែកមុខប៉ុណ្ណោះទេប៉ុន្ដែវាថែមទាំងជួយចិញ្ចឹមស្បែកមុខអ្នកទៀតផង។ លើសពីនេះវាជួយផ្ដល់ឲ្យស្បែកមុខអ្នកមានសំណើម និងមិនបណ្តាលឲ្យរលាក ហើយវាស័ក្តិសមចំពោះគ្រប់ប្រភេទស្បែកទាំងអស់ដូចជាស្បែកស្ងួត ស្បែកដែលមានជាតិខ្លាញ់ និងស្បែកឆាប់ប្រតិកម្ម។ បន្ថែមពីនេះ អ្នកត្រូវធ្វើការលាងសម្អាតឲ្យបានទៀងទាត់ មួយថ្ងៃ ២ដង ពេលព្រឹក និងយប់ ប្រើទឹករ៉ែសម្រាប់សម្អាតផ្ទៃមុខ សេរ៉ូមដែលមានសារធាតុ Retinol និងកម្ចាត់កោសិកាស្បែកចាស់ៗចេញជាដើម។ ស្បែកមុខខ្លាញ់ (Oily Skin) ស្បែកមានជាតិប្រេងមើលទៅមានសភាពរលើប មានខ្លាញ់ច្រើន ហើយក៏អាចមានរន្ធញើសធំៗដែរ ពិសេសនៅតំបន់អក្សរធី (T)។ អ្នកគួរប្រើហ្វូមលាងសម្អាតមុខដែលគ្មានជាតិប្រេង លាងសម្អាតដោយប្រើទឹកឲ្យច្រើន (ទឹកក្តៅឧណ្ហៗ)។ បន្ថែមពីនោះ អ្នកក៏អាចប្រើថូនឺរលាបមុខជាមួយសេរ៉ូមដែលមានសារធាតុ Retinol បន្ទាប់ពីសម្អាតមុខរួច ព្រោះវាអាចជួយកាត់បន្ថយជាតិប្រេង ប៉ុន្តែក៏ត្រូវប្រយ័ត្នដែរ ព្រោះស្បែករបស់អ្នកអាចនឹងមានអាការៈរមាស់បាន។ ស្បែកងាយរងប្រតិកម្ម (Sensitive Skin) ស្បែកងាយប្រតិកម្ម អាចនឹងឆាប់មានការឈឺចាប់រោល ឬរមាស់ បន្ទាប់ពីអ្នកបានប្រើផលិតផលផ្សេងៗព្រមទាំងមានលក្ខណៈស្តើង ហើយក្រហមឃើញសរសៃ។ ស្បែកបែបនេះគួរតែសម្អាតថ្នមៗ ជាមួយទឹកក្តៅតិចៗ ហើយត្រូវចាំជានិច្ចថារាល់ពេលធ្វើឲ្យស្ងួតគឺត្រូវផ្តិតមិនមែនជូតនោះទេ។ ការខាត់ស្បែកអាចធ្វើឲ្យស្បែករមាស់ ដូច្នេះគួរព្យាយាមកុំប្រើផលិតផលណាដែលមានជាតិអាល់កុល សាប៊ូ អាស៊ីត ឬក្លិន ហើយងាកមករកមើលផលិតផលណាដែលផ្សំពីប្រទាលកន្ទុយក្រពើ ជែលសម្អាតមុខ ឡេលាបមុខដែលមាន SPF៣០ឡើង ឬតែបៃតងវិញប្រសើរជាង។ សារធាតុផ្សំនៅក្នុងផលិតផលដែលអ្នកប្រើកាន់តែតិច គឺកាន់តែល្អសម្រាប់ស្បែករបស់អ្នក។ គួរបញ្ជាក់ផងដែរថា ការផ្តល់សំណើមប្រហែលជាអាចការពារស្បែកអ្នកបានមួយរយៈពីកម្តៅថ្ងៃ ប៉ុន្តែស្បែករបស់អ្នកអាចទ្រាំទ្រជាមួយកម្តៅថ្ងៃបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ បើលើសពីនេះវាពិតជាបំផ្លាញស្បែកអ្នកមិនខាន។ មិនថាអ្នកនៅក្មេង ឬជាមនុស្សចាស់នោះទេ កុំភ្លេចលាបឡេការពារកម្តៅថ្ងៃឲ្យសោះ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top