របបអាហាររបស់ទារក ដែលមានអាយុចន្លោះពី ៦ ទៅ ៨ខែ
នៅពេលទារកមានអាយុចាប់ពី៦ខែ ជាពេលវេលាមួយ ដែលមាតាគួរតែចាប់ផ្តើមផ្តល់ ឬណែនាំនៅរបបអាហារថ្មីសម្រាប់ពួកគេ ដើម្បីផ្តល់ឲ្យពួគគេទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ដូចនេះហើយ មាតា គួរតែស្វែងរកអាហារប្រភេទណាដែលធ្វើឲ្យទារកលូតលាស់បានល្អប្រសើរ។នៅខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលមាតាបិតាគួរអោយទៅទារក រួមមាន ៖
ធញ្ញជាតិ
មាតាគួរតែព្យាយាមឲ្យទារកបរិភោគអាហារមួយចំនួនដូចជា ស្រូវ ឬផ្លែប៊ើ។
ការបរិភោគផ្លែឈើ
សូមព្យាយាមចាប់ផ្តើមឲ្យទារកបរិភោគផ្លែឈើ ដែលកិនហើយឲ្យបានច្រើន ហើយនៅក្រោយពេលដែលទារកមានអាយុ ៨ ខែ មាតាគូរផ្តល់ផ្លែឈើឲ្យទារកបរិភោគតែម្តង។
បន្លែ
បន្លែ គឺជារបបអាហារមួយដ៏ល្អបំផុតសម្រាប់ទារកមានអាយុចន្លោះនេះ។ សូមប្រាកដថាបន្លែទាំងអស់គឹគ្មានសារធាតុគីមី មុនពេលចំអិនឲ្យទារកបរិភោគ។
ប្រូតេអ៊ីន
ពេលដែលកូនរបស់អ្នកបានឈានដល់អាយុ 8 ខែ សូមព្យាយាមផ្តល់ជូន តៅហ៊ូ ទៅដល់ទារកបរិភោគ ព្រោះវាសម្បូរទៅដោយវីតាមីនសម្រាប់ការលូតលាស់របស់ទារក។
ទឹកដោះគោ
អាយុប្រហែល 8 ខែ, អ្នកគួរតែអាចផ្តល់ជូននូវទឹកដោះគោជូរទឹកទៅកូនរបស់អ្នក។ អ្នកអាចលាយទឹកដោះគោជូរមួយចំនួនជាមួយនឹងផ្លែឈើ សម្រាប់អាហារពេលព្រឹករបស់ទារក។