Menu

មូលហេតុបង្កឲ្យទារកមានជំងឺរាករូស


មូលហេតុបង្កឲ្យទារកមានជំងឺរាករូស

លាមករបស់ទារកធម្មតា គឺទន់ ដោយសារតែហេតុផលទាំងនេះហើយ ធ្វើឲ្យមាតាបិតាច្រឡំថាទារករបស់អ្នកមានជំងឺរាករូស។ ការរាករូសសម្គាល់ដឹងតាមរយៈការបន្ទោបង់ដែលសភាពរបស់លាមកទន់ខ្លាំង  សុទ្ធតែទឹក ឬមានបែកពពុះ ព្រមទាំងបន្ទោបង់ច្រើនដងអាចលើសពី៨ដងក្នុងមួយថ្ងៃខុសពីធម្មតា ។

មូលហេតុនៃជំងឺរាករូស
ទារក មានជំងឺរាករូសត្រឹមតែរយៈខ្លីតែប៉ុណ្ណោះ ព្រោះវាបង្កដោយវីរុស។ ទារកអាចមានជំងឺរាករូសដោយសារ៖
-ការផ្លាស់ប្តូររបបអាហាររបស់ទារក ឬការផ្លាស់ប្តូររបបអាហាររបស់ម្តាយ (បំបៅដោះកូន)
-ការប្រើប្រាស់ថ្នាំ antibiotics
-ការឆ្លងមេរោគបាក់តេរី
-ការឆ្លងមេរោគប៉ារ៉ាស៊ីត

រោគសញ្ញាមួយចំនួន ដែលទារកមុននឹងមានជំងឺរាករូស ៖
-គ្រុនក្តៅ និងជំងឺរាករូស ដែលមានរយៈពេលលើសពី 2 ទៅ 3 ថ្ងៃ
-លាមកជាង ៨ដង ក្នុងរយៈពេល ៨ ម៉ោង
-ក្អួតច្រើនជាង 24 ម៉ោង
-ទារកមិនសូវលេងច្រើន
-ជំងឺរាករូសបណ្តាលឲ្យខ្សោះជាតិទឹក
ទារកនិងកុមារតូចអាយុក្រោម ៣ឆ្នាំ អាចខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស នៅពេលមានជំងឺរាករូស។ ការខ្សោះជាតិទឹកមានន័យថាទារករបស់អ្នកមិនមានទឹក ឬវត្ថុរាវគ្រប់គ្រាន់នៅក្នុងខ្លួន។ សញ្ញានៃការខ្សោះជាតិទឹក រួមមាន ៖
-ភ្នែកស្ងួត និងចេញទឹកភ្នែកតិចពេលយំ
-កន្ទបសើមជាងធម្មតា
-ល្ហិតល្ហៃដៃជើង
-ឆាប់ខឹង
-មាត់ស្ងួត
-ស្បែកស្ងួត
-ក្រឡង់ភ្នែកជ្រៅ

ការថែរក្សាទារក
-ការបំបៅដោះកូន អាចជួយការពារជំងឺរាករូស
-សាកល្បងឲ្យទារក 2 ស្លាបព្រាបាយ នៃ Pedialyte ជារៀងរាល់ ៣០ ទៅ ៦0 នាទី
-សាកល្បងឲ្យកូនរបស់អ្នក popsicle Pedialyte
-អ្នកមិនត្រូវមិនផ្តល់ថ្នាំរាកដល់ទារកដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យនោះទេ។

ការផ្តល់អាហារដល់ទារក

ប្រសិនបើទារកមានជំងឺរាករូស សូមផ្តល់អាហារមួយចំនួនដូចខាងក្រោម ៖
-ចេក
-នំបុ័ងអាំង
-Pasta
-ធញ្ញជាតិ

អ្នកមិនត្រូវផ្តល់អាហារឲ្យកូនរបស់អ្នក ដែលអាចធ្វើឲ្យជំងឺរាកកាន់តែអាក្រក់ដូចជា៖

-ទឹកផ្លែប៉ោម
-ទឹកដោះគោ
-អាហារចៀន ឬបំពង
-ទឹកផ្លែឈើ

អ្នកត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ក្នុងករណីដែលទារកមានអាយុ ៣ខែ មានរោគសញ្ញាដូចខាងក្រោម ៖
-មាត់ស្ងួត និងស្អិត
-គ្មានទឹកភ្នែកពេលយំ
-គ្មានសើមកន្ទបរយៈពេល ៦ ម៉ោង


Share:

អត្ថបទទាក់ទង