ស្វែងយល់ពីជំងឺបាយភ្នែកជាមួយលោកវេជ្ជបណ្ឌិត ងី ម៉េង
អ្វីទៅជាបាយភ្នែក?
ជំងឺបាយភ្នែកកើតមានការស្រអាប់របស់កែវភ្នែក។ ជាធម្មតា កែវភ្នែកមានលក្ខណៈថ្លាធ្វើតួនាទីរួមពន្លឺ
ឲ្យចំលើសរសៃប្រសាទបាតភ្នែក។ ពេលកើតបាយភ្នែកសរសៃប្រសាទបាតភ្នែកទទួលពន្លឺបានមិនពេញល្អធ្វើឲ្យអ្នកជំងឺមានខ្សែភ្នែកស្រអាប់ដូចសំឡឹងឆ្លងកាត់កញ្ចក់ស្រអាប់ តែមិនមានអាការៈហើមរលាក ឬឈឺចាប់តែកែវភ្នែកស្រអាប់ឡើងការមើលឃើញក៏នឹងធ្លាក់ចុះ។
ការយល់ដឹងពីជំងឺបាយភ្នែក
បាយភ្នែកមិនមែនជាជំងឺឆ្លងហើយវានឹងមិនរាលដាលពីភ្នែកម្ខាងទៅម្ខាងទៀតទោះបីភាគច្រើននឹងកើតឡើងព្រមគ្នាទាំងសងខាងតែអាការៈអាចធ្ងន់ធ្ងរមិនស្មើគ្នា។ ការប្រើខ្សែភ្នែកច្រើនមិនមែនជាមូលហេតុរបស់បាយភ្នែក ឬធ្វើឲ្យអាការៈរបស់ជំងឺនេះធ្ងន់ធ្ងរឡើយ។
បាយភ្នែករមែងកើតឡើងយ៉ាងយឺតៗ ខ្សែភ្នែករបស់អ្នកជំងឺភាគច្រើននឹងស្រអាប់ស្រវាំងរហូតមើលឃើញមិនច្បាស់អាចប្រើពេលយូរ ឬច្រើនខែច្រើនឆ្នាំជាទូទៅបាយភ្នែកចាត់ទុកជាជំងឺដែលព្យាបាលបានផលល្អណាស់។
មូលហេតុរបស់បាយភ្នែក
មូលហេតុរបស់បាយភ្នែកដែលជួបភាគច្រើនបំផុត គឺវ័យ ភាពជរាដែលធ្វើឲ្យកែវភ្នែកស្រអាប់ ហើយឡើងរឹងដែលបាយភ្នែកប្រភេទនេះអាចកើតឡើងបានខ្លះចំពោះអ្នកជំងឺដែលមានអាយុ៤០ឆ្នាំឡើងទៅ។
ឧបទ្ទវហេតុ
បាយភ្នែកកើតឡើងបានជាមួយមនុស្សគ្រប់វ័យ ប្រសិនគ្រាប់ភ្នែកទទួលអន្តរាយពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដូចជារបស់មុត សារធាតុគីមី ឬពន្លឺកាំរស្មី។
មូលហេតុដែលបង្កឡើងដោយជំងឺផ្សេងៗ
ជំងឺបាយភ្នែកដែលបង្កឡើងដោយជំងឺទូទៅមួយចំនួនដូចជាការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការទទួលទានថ្នាំប្រភេទខ្លះ និងជំងឺភ្នែកខ្លះអាចជាមូលហេតុជម្រុញឲ្យកែវភ្នែកស្រអាប់។ លក្ខណៈតពូជ និងភាពខុសធម្មតាពីកំណើត៖ ក្នុងករណីអ្នកជំងឺនៅក្មេងខ្ចីបាយភ្នែកកកើតឡើងតាំងពីនៅក្នុងផ្ទៃពោះម្តាយដូចជាម្តាយមានជំងឺស្អូចក្នុងខណៈមានផ្ទៃពោះតែក្នុងប្រការខ្លះបាយភ្នែកក៏កើតឡើងដោយគ្មានមូលហេតុពិតដែរ។
អាការៈរបស់បាយភ្នែក
ខ្សែភ្នែកស្រវាំងដូចមានពពកបាំងហើយស្រវាំងលឿន ឬយឺតខ្លាំង ឬតិច អាស្រ័យទៅតាមកម្រិត និងទីតាំងរបស់ភាពស្រអាប់ក្នុងសាច់កែវភ្នែក ប្រសិនជាចំក្នុងបរិវេណខាងៗ អ្នកជំងឺនឹងនៅមើលឃើញបានច្បាស់តាមធម្មតា។
អ្នកជំងឺអាចឃើញវត្ថុបែកជាពីរជួរ Diplopia និងស៊ូពន្លឺមិនបានអាការៈលើកដំបូងរបស់បាយភ្នែកក្នុងប្រការខ្លះខ្សែភ្នែកអ្នកជំងឹ និងខ្លីឡើងនឹងធ្វើឲ្យត្រូវការប្តូរវ៉ែនតាញឹកញាប់ ពេលបាយភ្នែកឡើងខ្លាំងខ្សែភ្នែក នឹងស្រអាប់រហូតវ៉ែនតាជួយអ្វីក៏មិនបានកូនក្រមុំភ្នែកធម្មតាឃើញពណ៌ខ្មៅក្លាយជាពណ៌លឿង ឬស។
ពាក្យដាស់តឿន
ប្រសិនទុកចោលរហូតបាយភ្នែកទុំហួសទៅអាចកើតជំងឺទឹកដក់ក្នុងភ្នែកនិងជំងឺរលាកប្រស្រីភ្នែក ដែលធ្វើឲ្យភ្នែកឈឺឡើងក្រហមនិងអាចខ្វាក់បាន។
វិធីព្យាបាលបាយភ្នែក
ក្នុងករណីខ្លះវេជ្ជបណ្ឌិតខ្លះអាចប្រើថ្នាំបន្តក់ភ្នែក ដើម្បីព្យាយាមបង្អង់ភាពធ្ងន់ធ្ងររបស់បាយភ្នែក តែមិនមានថ្នាំប្រភេទណាមួយអាចកាត់បន្ថយ ឬបញ្ឈប់បាយភ្នែកបានទេ ពេលខ្សែភ្នែកស្រអាប់ស្រវាំងធ្វើឲ្យមានការពិបាកក្នុងការប្រើជីវិតប្រចាំថ្ងៃបាន។ ការវះកាត់ ឬការបំបែកបាយភ្នែកជាវិធីព្យាបាលដែលជួយធ្វើឲ្យកែវភ្នែករបស់អ្នកជំងឺថ្លាឡើង និងមើលឃើញបានដូចដើម។
ដំណាក់កាលព្យាបាល
វេជ្ជបណ្ឌិតឯកទេសភ្នែកនឹងត្រួតពិនិត្យវិនិច្ឆ័យគ្រាប់ភ្នែកយ៉ាងលំអិតដើម្បីញែកប្រភេទ ទីតាំង និងភាពធ្ងន់ធ្ងររបស់បាយភ្នែក ក្រៅពីនេះវេជ្ជបណ្ឌិតនៅត្រូវការវាស់សម្ពាធទឹកភ្នែក និងពិនិត្យទឹកចាហួយភ្នែកជាមួយសរសៃប្រសាទភ្នែកបាតភ្នែកយ៉ាងលំអិតដើម្បីឲ្យដឹងច្បាស់ថាបាយភ្នែកជាមូលហេតុមួយធ្វើឲ្យខ្សែភ្នែកស្រអាប់ស្រវាំង ឬមានជំងឺផ្សេងៗមកផ្សំជាមួយ។
វិធីបកបាយភ្នែក វិធីដែលនិយមប្រើជាទូទៅមាន២វិធីក្រោយពីការបញ្ចេញបាយភ្នែកហើយវេជ្ជបណ្ឌិតនឹងដាក់កែវភ្នែកសិប្បនិមិ្មតឲ្យចំពោះអ្នកជំងឺ ដើម្បីឲ្យមើលឃើញបានច្បាស់ជាធម្មតា។
វិធីបំបែកបាយភ្នែកដោយប្រើ Ultrasound (Phacoemulcification Machine)
ការរំលាយបាយដោយប្រើ Ultrasound គឺជាវិធីចុងក្រោយបំផុតដែលបានទទួលការនិយមយ៉ាងខ្លាំងហើយគ្លីនិកភ្នែក ម៉េង រត្ន័នីន ជាគ្លីនិកឯកជនដំបូងបំផុតក្នុងប្រទេសដែលនាំវិធីព្យាបាលនេះមកបម្រើសេវាអ្នកជំងឺ។
ក្នុងការប្រើវិធីនេះវេជ្ជបណ្ឌិតបើកចន្លោះតូចប្រមាណ ២.២មម កន្លែងជញ្ជាំងភ្នែកដើម្បីស៊កបញ្ចូលសម្ភារៈបំបែក និងកម្ទេចបាយភ្នែករហូតអស់ទុកតែសំបកក្រោយរបស់កែវភ្នែកដែលកើតពីការព្យាបាលវិធីនេះមានខ្នាតតូចណាស់ទើបជាសះបានដូចធម្មតាយ៉ាងលឿនដោយមិនត្រូវការដេរក្រោយពីការរំលាយបាយ។
អ្នកជំងឺអាចមើលឃើញយ៉ាងច្បាស់បានទាន់ពេលអ្នកជំងឺ អាចប្រើជីវិតប្រចាំថ្ងៃភាគច្រើនបានតាមធម្មតាតែគួរបន្ថែមការប្រុងប្រយត្ន័ក្នុងការថែរក្សា។ ត្រូវធ្វើការសំអាតគ្រាប់ភ្នែក ទទួលទានថ្នាំ និងដាក់បន្តក់ថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងហ្មត់ចត់។
ការវះកាត់ភ្នែកឡើងបាយបែបបើកមុខរបួសធំ
វេជ្ជបណ្ឌិតអាចប្រើវិធីនេះវះកាត់ដែលជាវិធីដើមដោយបើកមុខរបួសវែងប្រមាណ ១០មម តាមជួរស្នាមតភ្ជាប់រវាងកញ្ចក់ភ្នែកខ្មៅ និងជញ្ជាំងភ្នែកសបរិវេណពាក់កណ្តាលលើគ្រាប់ភ្នែក ដើម្បីយកគ្រាប់កែវភ្នែកដែលឡើងបាយចេញនៅសល់សំបកស្រោមកែវភ្នែកផ្នែកខាងក្រោយទុកជាថង់ ។
គ្រូពេទ្យនឹងដាក់កែវភ្នែកសិប្បនិមិ្មតចូលទៅជំនួសក្នុងថង់នេះក្រោយមកទើបដេរបិទមុខរបួសដោយចេសនីឡុងប្រភេទពិសេស។
ហេតុអ្វីត្រូវដាក់កែវភ្នែកសិប្បនិមិត? IOL (IntraOcular Lens)
ក្រោយពីការបញ្ចេញកែវភ្នែកដែលជាបាយភ្នែកអស់ហើយគ្រាប់ភ្នែកនឹងមិនមានកែវភ្នែកធ្វើតួនាទីបង្រួមពន្លឺដែលនាំឲ្យខ្សែភ្នែកនៅស្រវាំង។ ដូចនេះ ទើបគ្រូពេទ្យដាក់កែវភ្នែកសិប្បនិមិ្មត ដើម្បីឲ្យមើលឃើញបានជាធម្មតា។
កែវភ្នែកសិប្បនិមិ្មតមានអាយុកាលប្រើការបានយូររហូតអស់មួយជីវិត។ មកដល់បច្ចុប្បន្ននេះគេប្រើកែវភ្នែកសិប្បនិមិ្មតពណ៌លឿងដើម្បីជួយទប់នឹងពន្លឹព្រះអាទិត្យ និងការពារសសៃបាតភ្នែកព្រមទាំងធ្វើឲ្យគំហើញកាន់តែប្រសើរ។
ក្នុងករណីខ្លះក្រោយពីដាក់កែវភ្នែកសិប្បនិមិ្មតនេះរយៈពេលយូរខ្សែភ្នែកដែលធ្លាប់ឃើញច្បាស់ក៏នឹងស្រវាំងបន្តិចម្តងៗគ្រូរពេទ្យនឹងកែបញ្ហានេះបានយ៉ាងលឿនហើយងាយមិនឈឺចាប់ដោយប្រើ Laser (Yzag Laser) កំចាត់ភាពស្រអាប់នេះឲ្យអស់បានទាន់ពេលហើយមើលឃើញដូចធម្មតា។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ