បញ្ហាស្បែកដែលងាយកើតញឹកញាប់បំផុត
មុន
មុន គឺជាជំងឺរបស់ក្រពេញគល់រោម “Pilosebaceous“ វាកើតឡើងជាញឹកញាប់ មិនថាបុរស ឬស្រ្តី។ ជាទូទៅ គេឃើញថាមុនកើតឡើងក្នុងកំឡុងពេល អាយុពី ១០ ទៅ៤០ឆ្នាំ។មូលហេតុនៃការកើតមុន បណ្តាលមកពីការស្ទះ ក្រពេញបញ្ចេញក្រៅរបស់ក្រពេញ Sebaceous និងការកើនឡើងលើសលុបនូវ ការបញ្ចេញរបស់ក្រពេញនេះ។ រួមជាមួយបំរែបំរួលអ័រម៉ូន Aldosterone បន្ថែមពីលើនោះ គឺមានការប្រមូលផ្តុំ នូវពពួកបាក់តេរីទៀតផង។
មុនត្រូវបានបែងចែកជាច្រើនប្រភេទ ដែលបង្កឡើងដោយមូលហេតុច្រើនយ៉ាង បន្ថែមពីលើការកកស្ទះ និងការបញ្ចេញច្រើនលើសលុបរបស់ក្រពេញសេបាសេ ”Sebaceas” ដូចជា Acne vulgaris, Acne Cosmetica, Acne Occupational, Acne Senile Comedone, Acne Neonatorum, Acne Medicamentosa ជាដើម។
តែទោះជាយ៉ាងណា យើងធ្វើចំណាត់ថ្នាក់ មុន តែពីរប្រភេទធំៗ គឺ មុនគ្មានការរលាក (Acne non inflame), មុនមានការរលាក (Acne inflame) ។
• នៅក្នុងចំណាត់ថ្នាក់ Acne non inflame មានដូចជា Acne vulgaris ដែលចែកជា ពីរ ក្រុមទៀតគឺ ៖ comedone white head ( មុនគ្រាប់ស )និង comedone black head (មុនក្បាលខ្មៅ) ។
• រីឯចំណាត់ថ្នាក់ Acne inflame មានដូចជា Acne fulminance, Acne Conglobata ជាដើម។
បើនិយាយពីរោគវិនិច្ឆ័យ មុន (Acne) គឺតំរូវទៅតាម គ្លីនិក និងធ្វើការបែងចែកទៅតាមអាយុ ប្រភេទមុន និងចំណាត់ថ្នាក់ដើម្បីធ្វើការព្យាបាល។
ការព្យាបាល ក៏ដូចរោគវិនិច្ឆ័យដែរ គឺតំរូវទៅតាមប្រភេទ និងចំណាត់ថ្នាក់របស់មុនដូចគ្នា។
១. Topical Therapy
• Acne non inflame ៖ សំដៅលើមុនដែលមិនមានការរលាក
- Acne cream and Acne lotion ៖ សម្រាប់ធ្វើឲ្យមុខស្ងួត និង peeling effect
- Retinoic acid ៖ លាបដើម្បីកាត់បន្ថយការបញ្ចេញរបស់ក្រពេញ Sebaceas ។
• Acne inflame ៖ សំដៅលើមុនដែលមានការរលាក រួមនិងមានបណ្តុំនៃពពួកបាក់តេរី
-Benzoyl Peroxide : 2.5% 5% 10% ទៅតាមកម្រិតនៃការរលាក
-Erythromycine gel, ( Clindamycinegel )
២. Systemic therapy
• Antibiotic ដែលប្រើប្រាស់ជាញឹកញាប់មានដូចជា : Doxycycline, Erythromycine, Azithromycine, Cotrime (ពេលខ្លះ) ជាដើម ។
• Hormonal therapy
• Roaccutane “Isotretinoin”
ករណីមុនដែលធ្ងន់ធ្ងរ ការព្យាបាលកាន់តែពិបាក អាចតំរូវឲ្យចាក់ពពួក Anti-inflammatory ទៅក្នុងបណ្តុំមុនដែល មានគ្រាប់ធំ ហើយរឹង។
ជារួម “មុន” ជាជំងឺដែលសុំាញុំា ហើយពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយដាច់ណាស់។ បច្ចេកវិទ្យាបច្ចុប្បន្ន ដែលទាន់សម័យ ហើយទំនើបនៅប្រទេសជឿនលឿន គឺការព្យាបាលរបស់គេអាចរហូតដល់ប្រើប្រាស់ Laserនិងម៉ាស៊ីនឈ្មោះ ‘AGNESTM “ ទៅហើយ។ អាស្រ័យហេតុនេះ ដើម្បីព្យាបាលមុនឲ្យមានប្រសិទ្ធភាព សូមបណ្តាអតិថិជនទាំងអស់ ស្វែងរកការព្យាបាលដោយវេជ្ជបណ្ឌិតមានជំនាញ ចៀសវាងការព្យាបាលតាមបែប ប្រថុយប្រថាន ជាមួយផលិតផលក្នុងទីផ្សារសេរី ដោយមិនគោរពតាមវេជ្ជបញ្ជាច្បាស់លាស់។
ជាំ
ជាំ គឺជាការកើតឡើងនូវពណ៌លើស្បែកដែលបណ្តាលឲ្យពណ៌ស្បែកប្រែទៅជាពណ៌ក្រមៅជាងស្បែកធម្មតាកើតថ្មីៗ ហើយមានកម្រិតព្រំដែនច្បាស់លាស់។ គេសង្កេតឃើញថា «ជាំ» កើតមានលើស្រ្តីច្រើនជាងបុរស ហើយច្រើនកើតលើមនុស្សចាប់ពីអាយុលើសពី២០ឆ្នាំ តែមូលហេតុរបស់ជាំមិនត្រូវបានបញ្ជាក់ច្បាស់លាស់ទេ។ វាអាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង គ្រាន់តែអាចសំគាល់ឃើញថាវាមានទំនាក់ទំនងនឹងបម្រែបម្រួលរបស់អរម៉ូន និងកម្តៅថ្ងៃ។ ជាក់ស្តែង ការប្រមូលផ្តុំនូវកោសិកាពណ៌របស់ស្បែកឈ្មោះថា «មេឡានីន» ច្រើនលើសលុប បណ្តាលឲ្យជំងឺ «ជាំ» នេះកើតឡើង។
កន្លែងដែលកើតមានអាការៈជាំជាញឹកញាប់មានដូចជា៖ ថ្ងាស ថ្ពាល់ សៀតផ្កា ច្រមុះ និងចង្កា។ ជាទូទៅ គេសង្កេតឃើញថាជាំច្រើនចេញនៅពេលដែលស្រ្តីមានផ្ទៃពោះ ស្រ្តីដែលប្រើប្រាស់ថ្នាំពន្យារកំណើត ក្រុមពពួក Oestrogen ជាដើម។ កត្តាមួយចំនួនទៀតដែលជម្រុញឲ្យជាំកើតមានដែរ គឺជំងឺរ៉ាំរ៉ៃ ជំងឺស្រេ្តសជាដើម។
យ៉ាងណាមិញ ការព្យាបាលមានការលំបាកនឹងឲ្យជាដាច់ក្នុងរយៈពេលខ្លីណាស់ មានន័យថាការព្យាបាលត្រូវប្រើពេលយូរ ឬសឹងតែអស់មួយជីវិតទៅតាមដំណាក់កាលនីមួយៗ លើកលែងតែជាំដោយសារការមានផ្ទៃពោះជាទូទៅក្រោយពេលសម្រាលកូន៦ខែ ជាំអាចវិវឌ្ឍន៍ទៅជាសះស្បើយវិញដោយខ្លួនឯង។
រីឯជាំបណ្តាលមកពីការលេបថ្នាំពន្យារកំណើត ក្រោយពីបញ្ចប់ការលេបក៏ត្រឡប់មកធម្មតាវិញដូចគ្នាដែរ។ ជាទូទៅ ថ្នាំដែលប្រើក្នុងការព្យាបាលជាំមានដូចជា «Hydroquinone» លាយជាមួយ Tretinoin និងCorticoides។ ម្យ៉ាងវិញទៀត គេក៏អាចព្យាបាលជាមួយ Azelaic acid រួមបន្ថែមនូវគ្រីមការពារកម្តៅថ្ងៃ SPF 30-50 ផងដែរ។
Atopic Dermatitis
Atopic Dermatitis ជាជំងឺរលាកស្បែកម្យ៉ាងដែលមានរោគសញ្ញារមាស់ ជាចម្បង និងសើរើជាញឹកញាប់ (Recurrent) ដែលជាទូទៅការប៉ះទង្គិចកើតមាននៅលើផ្នែកទាំងសងខាងនៃដងខ្លួន (Symmetrical)
ជាពិសេស គឺតំបន់បត់ ឬគន្លាក់ ដូចជាគន្លាក់ដៃ គន្លាក់ជើង ថ្ពាល់ ហើយលក្ខណៈពិសេសរបស់ជំងឺនេះ គឺមាននៅទាំងសងខាង ដែលហៅថា Symmetrical។
ជាទូទៅ វាចាប់ផ្តើមនៅពេលទើបនឹងកើតភ្លាម និងច្រើនកើតមានមុនអាយុ២ឆ្នាំ ហើយច្រើនតែកែសម្រួលបានដោយជំងឺនេះថយចុះទៅតាមអាយុអាចថយចុះ មានន័យថាកាលណាអាយុ កើនឡើងជំងឺនេះ ប៉ុន្តែរោគសញ្ញាកាន់តែធ្ងន់ធ្ងរដោយសារការអេះ និងកកិត ។
រោគសញ្ញាចម្បងនៃជំងឺនេះ មានដូចជា ៖
• ការរមាស់ (Pruritus) មាននៅតំបន់គន្លាក់ចំពោះមនុស្សពេញវ័យនិង នៅមុខ ដៃ កំបេះគូថ សម្រាប់ក្មេង
• ជាប្រភេទជំងឺរ៉ាំរ៉ៃដែលសើរើជាញឹកញាប់
• មានប្រវត្តិជំងឺគ្រួសារដែលមានប្រតិកម្ម ៖ ស្បែក ច្រមុះ ទងសួត ដែលហៅថា Atopic Dermatitis, Allergic rhinitis, Asthma allergic conjonctivale (រលាកភ្នែកដោយប្រតិកម្ម)
រីឯរោគសញ្ញាបន្ទាប់បន្សំវិញរួមមានដូចជា ៖
• រលាកភ្នែកញឹកញាប់
• រលាកមាត់
• រលាកមុខរលាត់ៗ របកៗ
• ពុលចំណីអាហារ
• រលាកដៃ (បាតដៃ)ញឹកញាប់
• ស្បែកស្ងួតរបកៗ
• អង់ទីករ(IgE) ឡើងខ្ពស់
• រមាស់ រួមនឹងហើមៗ
• ឡើងកន្ទួលៗ គ្រាប់ៗ (Keratosis pilaris)
• គូសលើស្បែកឡើងពណ៌ស (White dermographism)
កន្លែងដែលចេញជាញឹកញាប់ (Morphology and distribution)៖
• អាយុពីកើតដល់២ឆ្នាំ ៖ ច្រើនកើតមានជាប្រភេទ Acute និង Sub acute eczema មាននៅមុខ ថ្ងាស ថ្ពាល់ ជុំវិញមាត់ ជុំវិញច្រមុះ ដៃ និងជើង។
• អាយុពី២ឆ្នាំដល់១២ឆ្នាំ ៖ ជាប្រភេទ Sub acute និង Chronic eczema រួមជាមួយ Secondary Infection ដោយពពួកបាក់តេរីច្រើនមាននៅតំបន់ខ្នងដៃ ខ្នងជើង កដៃ កញ្ចឹងក ក្បាលជង្គង់...។
• សម្រាប់មនុស្សពេញវ័យ ៖ កន្លែងដែលកើតមានច្រើននៅថ្ងាស ត្របកភ្នែក កញ្ចឹងក ខ្នងដៃ ខ្នងជើង កដៃ។ ជំងឺនេះកើតមានលើក្មេងប្រុស និងមនុស្សប្រុសច្រើនជាងក្មេងស្រី និងមនុស្សស្រី។
វិធីព្យាបាល និងបង្ការនៃជំងឺមួយនេះរួមមានដូចជា ៖
• ចៀសវាងនូវទង្វើមួយចំនួនដូចជា ៖ ការប៉ះទង្គិចជាមួយសារធាតុដែលនាំឲ្យមានប្រតិកម្មដូចជាប៉ះជាមួយទឹក ទឹកសាប៊ូ ឬជាតិកាត់ដូចជា សាប៊ូ មេសាប៊ូគ្រឿងក្រអូបមួយចំនួន។ បន្ថែមពីលើនេះ លោកអ្នកក៏គួរចៀសវាងការអេះ និងកកិត ភាពសើម ធូលី និងលំអងព្រមជាមួយនឹងភាពតានតឹង ឬធុញថប់ផងដែរ។
• ប្រើថ្នាំលាប (Topical Therapy) ៖ Topical Steroid រហូតដល់ស្បែកស្អាតល្អ ទើបប្រើគ្រីមដែលផ្តល់នូវសំណើម។
• ប្រើថ្នាំលាបប្រភេទ Antibiotic សម្រាប់ស្បែករលាកដែលមាន Secondary Infection ជាពិសេសថ្នាំ ដែលមានប្រសិទ្ធភាពលើពពួកStaphy lococcus aureus ដូចជា Erythromycine, Cephalexine, Cloxacilline ជាដើម។
• ថ្នាំប្រភេទ Anti-Histamine ដើម្បីការពាររមាស់។
• ថ្នាំប្រភេទ Systemic Corticosteroid ប្រសិនបើមានការរលាកខ្លាំង។
• ប្រើ PUVA or UVB phototherapy ក្នុងករណីដែលប្រើថ្នាំខាងលើមិនជោគជ័យ។
បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសជំងឺសើស្បែក និងកាមរោគ ម្ចាស់បន្ទប់ពិគ្រោះជំងឺរតនា និងជាវេជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ