Menu

ញ៉ាំត្រីចំណេញអ្វីខ្លះដល់សុខភាពបេះដូង?


ញ៉ាំត្រីចំណេញអ្វីខ្លះដល់សុខភាពបេះដូង?

បេះដូង គឺជាសរីរាង្គយ៉ាងសំខាន់សម្រាប់មនុស្ស ដែលមានតួនាទីស្រោចស្រពឈាម ទៅគ្រប់ផ្នែកនៃសារពាង្គកាយ ដូច្នេះ ការថែទាំបេះដូងឲ្យមានសុខភាព ជារឿងសំខាន់បំផុតដែលមនុស្សគ្រប់គ្នាត្រូវធ្វើ។ លោកស្រី Elisa Zied អ្នកឯកទេសរបបអាហារ អតីតអ្នកនាំពាក្យឲ្យសមាគមរបបអាហារអាមេរិក នឹងជាករីនិពន្ធសៀវភៅ «Nutrition at your fingertips» បានកត់សម្គាល់ថា ត្រីមានលក្ខណៈមិនដូចសាច់គោនោះទេ ពីព្រោះវាផ្ទុកនូវខ្លាញ់ធ្វើឲ្យស្ទះនៅសរសៃអាក់ទែកម្រិតទាប។ លើសពីនេះទៅទៀត សារធាតុ ប៉ូតាស្យូម ម៉ាញ៉េស្យូ​ម និងសារធាតុ Niacin នៅក្នុងត្រីជួយបញ្ចុះ សម្ពាធឈាម និងបង្កើនកម្រិតកូឡេស្តេរ៉ូលល្អនៅក្នុងរាងកាយ។​ 

ទោះជាយ៉ាងណា គុណសម្បត្តិលើកកម្ពស់សុខភាពបេះដូងរបស់ត្រី គឺនៅក្នុងអាស៊ីតធាតុ Omega3។ ខ្លាញ់ត្រីប្រភេទនេះជំនួយដល់សុខភាពបេះដូងបានច្រើនវិធី ដូចជាវាមានប្រសិទ្ធភាព ការពារសរសៃអាក់ទែពីការបំផ្លាញដោយការរក្សាកោសិកា គ្មានអេម្ល៉ូក្លូប៊ីន ពីការជាប់ស្អិតគ្នា ម្យ៉ាងទៀត វាមានគុណប្រយោជន៏បង្កើនកម្រិត កូឡេស្តេរ៉ូលល្អ បញ្ចុះកម្រិតសម្ពាតឈាម  និងកម្រិត tirglyceride និងការពារចង្វាក់បេះដូង ដើរមិនទៀង ដែលអាចបណ្ដាលឲ្យស្លាប់មួយរំពេច។ ក្នុងការសិក្សាស្រាវជ្រាវធ្វើឡើងចំពោះមនុស្ស៣០០០នាក់ ចុះផ្សាយនៅខែឧសភា ឆ្នាំ២០០៧ របស់ទស្សនាវដ្ដី សារធាតុចិញ្ចឹមវេជ្ជសាស្ត្រអាមេរិក ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា «មនុស្សដែលទទួលទានត្រីចំនួន២ដងក្នុងមួយសប្ដាហ៏ ប្រឈមគ្រោះថ្នាក់នៃចង្វាក់បេះដូងដើរមិនប្រក្រតីគម្រាមកំហែងដល់អាយុកជីវិតក្នុងកម្រិត២៩% កម្រិតនេះទាបជាងមនុស្សដែលទទួលទានត្រីម្ដងម្កាល» ដោយសារមានភស្ដុតាងជាច្រើនបញ្ចាក់ថា ត្រីមានគុណសម្បតិ្តការពារបេះដូង ទើបសមាគមសុខភាពបេះដូងអាមេរិច ណែនាំមនុស្សឲ្យទទួលទានត្រី ឲ្យបាន២ដងក្នុងមួយសប្ដាហ៏៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង