Week 26 to 27 Pregnancy
ហេលស៍ថាម បានព្យយាមដកស្រង់នូរអត្ថបទការវិវឌ្ឍរបស់គភ៌ក្នុងផ្ទៃអ្នកម្ដាយមកធ្វើការចុះផ្សាយជូនមិត្តអ្នកអានទាំងអស់គ្នា អស់ចំនួន២៥សប្ដាហ៍កន្លងទៅហើយ។ រយៈពេលនេះឃើញថារូបរាងទារកក្នុងផ្ទៃក៏បានវិវឌ្ឍស្ទើរគ្រប់សរីរាង្គ និងអវៈយវៈអស់ទៅហើយដែរ។ ទោះជាយ៉ាងណាក្ដី យើងខ្ញុំនៅតែបន្តលើកយកនូវដំណើរការវិវឌ្ឍនៅសប្ដាហ៍បន្តបន្ទាប់ មកបកស្រាយជូនមិត្តអ្នកអាន ដើម្បីជាចំណេះបន្ថែមទៀតរហូតដលសប្ដាហ៍នៃការប្រសូតទារកតែម្ដង។
សប្ដាហ៍ទី២៦៖ ទារកត្រូវបានគ្រប់ដណ្ដប់ដោយទឹកពណ៍សនៅក្នុងផ្ទៃដែលជួយចិញ្ចឹងស្បែកនឹងផ្ដល់ជាស្រទាប់ការពារសម្រាបគេ។ នៅពេលនេះពោះរបស់អ្នកម្ដាយឃើញថាមានការរីកធំណាស់ហើយ។ ខ្សែកាត់តាមបណ្ដោយពោះរបស់អ្នកកាន់តែច្បាស់ឡើង។ អ្នកអាចការពារមិនឲ្យឃើញស្នាមនេះបានដោយការទិញក្រែមលាបឲ្យស្បែកទន់មកលាបពីលើស្នាមនោះ។ ស្នាមនេះនឹងបាត់ទៅវិញនៅពេលដែលអ្នកម្ដាយសម្រាលកូនហើយ។ ការទទួលជាតិស័ង្កសី និងវីតាមីនC នឹងជួយថែរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អ។
សប្ដាហ៍ទី២៧៖ ការរមួលក្រពើច្រើនកើតមានក្នុងកំឡុងពេលត្រីមាសទី២នេះ ព្រោះដោយសារកង្វះខាតជាតិកាល់ស្យូម និងជាតិម៉ង់កាណែស ដែលជាតិទាំងនោះត្រូវបានទារកក្នុងផ្ទៃស្រូបយកពីអ្នកម្ដាយ ។ អ្នកគួរតែបង្កើនការទទួលទានបន្លែបៃតង និងឈីសឲ្យបានច្រើន ព្រោះអាហារប្រភេទនេះមានផ្ទុកជាតិកាល់ស្យូម និងម៉ង់កាណែសខ្ពស់។ ទារកក្នុងផ្ទៃមានទម្ងន់ធ្ងន់ជាងមុនរីឯអ្នកម្ដាយក៏កើនទម្ងន់ខ្លាំងណាស់ដែរ។
ខួរក្បាលរបស់ទារកកំពុងតែធ្វើការលូតលាស់ និងទាមទារឲ្យមានសារធាតុសំខាន់ៗដូចជា អាស៊ីតខ្លាញ់សម្រាប់ជំនួយក្នុងការលូតលាស់នេះ។ អ្នកអាចរកសារធាតុ DHA និងអាស៊ីតខ្លាញ់ Omega-3 បាននៅក្នុងវប្រេតត្រី។ បើសិនជាអ្នកមានការរមាស់ឥតឈប់ឈរអ្នកគួរតែប្រាប់ទៅគ្រូពេទ្យឆ្មប និងធ្វើតេស្តឈាមព្រោះវាជារោគសញ្ញមួយនៃអាការៈ Obstetric Cholestasis ដែលជួនកាលវាកើតឡើងក្នុងត្រីមាសទី៣ ជាលទ្ធផលនៃការហៀរទឹកមាត់ឆ្លងកាត់សុកម្ដាយ។ វាគឺជាអាការៈដែលមិនអាចធ្វេសប្រហែសបាននោះទេ។ វាកើតឡើងទន្ទឹមគ្នានឹងទឹកនោមដែលមានពណ៍លឿងខ្លាំង និងជំងឺខាន់លឿងជាដើម។
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ