Week 34 to 36 Pregnancy
អ្នកម្តាយគ្រប់រូប ប្រហែលជាកំពុងតែទន្ទឹងរងចាំមើលការវិវឌ្ឍជាបន្តបន្ទាប់របស់ទារកក្នុងផ្ទៃហើយមើលទៅ? យើងនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។ យើងនឹងបន្តពណ៌នាពីការរីកចម្រើនលូតលាស់របស់ទារកក្នុងគភ៌មាតានៅចុងត្រីមាសទី៣ ចាប់ពីសប្តាហ៍ទី៣៣ ដល់សប្តាហ៍ទី៣៦ ជូនដល់អ្នកអានជាទីស្រឡាញ់របស់ខ្លួន។ ដើម្បីកុំឲ្យលោកអ្នកទន្ទឹងរងចាំយូរ សូមបន្តខ្សែចក្ខុតាមដានការបរិយាយជាបន្តបន្ទាប់របស់យើងដូចខាងក្រោម៖
សប្តាហ៍ទី៣៤ ៖ ខួរក្បាលរបស់ទារក និងប្រពន្ធ័ប្រសាទរបស់គេមានការលូតលាស់ពេញលេញហើយ។ ក្នុងសប្តាហ៍នេះ ទារកមានប្រវែងបណ្តោយប្រហែល ៤៥សង់ទីម៉ែត្រ និងទម្ងន់ ១.៨គីឡូក្រាម។ អ្នកអាចកត់សម្គាល់បានថា ពោះរបស់អ្នកមានការផ្លាស់ប្តូរទ្រង់ទ្រាយខុសពីមុនខ្លះ។ ដែលវាជាសញ្ញាបញ្ជាក់ប្រាប់រាងកាយរបស់អ្នកចាប់ផ្តើមរៀបចំក្នុងការឆ្លងទន្លេនៅសប្តាហ៍ខាងមុខ។ ស្របពេលនេះដែល អ្នកម្តាយអាចធ្វើការម៉ាស្សាស្រាលៗត្រង់កន្លែងត្រង់នេះជាប្រចាំដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការសម្រាល និងទប់ស្កាត់ការដាច់រហែកខ្លាំង។
សប្តាហ៍ទី៣៥ ៖ នៅពេលនេះ ក្បាលរបស់ទារកបានបង្វិលចុះមកផ្លូវឆ្អឹងត្រគាកម្តាយ។ ទារកដែលកើតបញ្ជ្រាសអាចមានអត្រានៃការកើនឡើងត្រឹម ៣ទៅ៤ភាគរយប៉ុណ្ណោះក្នុងចំណោមស្ត្រីមានផ្ទៃពោះទាំងអស់។ ៥៧ភាគរយនៃស្រ្តីមានផ្ទៃពោះទារកបានបង្វែរក្បាលដោយខ្លួនឯងមកកាន់ឆ្អឹងត្រគាកបន្ទាប់ពីសប្តាហ៍ទី៣២ និងមាន២៥ភាគរយនឹងបែរក្បាលបន្ទាប់ពីសប្តាហ៍ទី៣៦។
សប្តាហ៍ទី៣៦ ៖ ក្នុងសប្តាហ៍នេះ សុករបស់អ្នកម្តាយស្ថិតនៅកម្រិតកំពូលដែលមានគុណប្រយោជន៍ខ្ពស់ក្នុងការដឹកជញ្ជូលអុកស៊ីសែន និងសារធាតុចិញ្ចឹមកម្រិតខ្ពស់បំផុតទៅដល់ទារក។ បរិមាណប្រហែល ៧០ភាគរយនៃការដឹកជញ្ចូននោះគឺសំដៅទៅរកខួរក្បាលរបស់ទារកតែម្តង។ ពេលនោះសុករបស់អ្នកម្តាយពេញរូបរាង និងឈប់មានការលូតលាស់ទៀតហើយ។ ជាតិធាត់កើនឡើងលើស្បែករបស់ទារកសើម្បីជួយសម្រួលដល់សីតុណ្ហភាពរបស់ទារក។ ពោះវៀនផលិតសារធាតុបៃតងចាស់ហៅថា meconium make up នៃកោសិកាងាប់។ អ្នកគួរតែជួបនឹងគ្រូពេទ្យឆ្មបរៀងរាល់សប្តាហ៍រហូតដល់ពេលសម្រាល។ ចលនារបស់ទារកចាប់ផ្តើមធ្វើការបន្ថយសកម្មភាពតែបន្តិចបន្តួចប៉ុណ្ណោះ៕
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ