[សប្ដាហ៍ទី១០-១២] ដំណើរវិវឍ្ឍរបស់ទារកក្នុងផ្ទៃ
តោះ! បន្តស្វែងយល់ពីការវិវឍ្ឍរបស់ទារកក្នុផ្ទៃពីសប្ដាហ៍ទី១០ ដល់សប្ដាហ៍ទី១២ បន្ថែមទៀត ជាពិសេសមិត្តនារីទាំងឡាយត្រៀមធ្វើជាអ្នកម្ដាយ...(អត្ថបទមុន មាននៅខាងក្រោម)
សប្ដាហ៍ទី១០៖ ប្រព័ន្ធប្រសាទរបស់ទារកនៅក្នុងសប្ដាហ៍មានភាពពេញវ័យគ្រប់គ្រាន់ក្នុងការធ្វើការយ៉ាងសកម្មបាន។ ពោះវៀនរបស់គេអាចស្រូបយកសារធាតុគ្លុយកូសបញ្ចូនទៅខួរក្បាល។ ការលូតលាស់នៃក្រចកចាប់ផ្ដើមហើយមានដុះម្រាមដៃ និងម្រាមជើង ថ្លើមចាប់ផ្ដើមបង្កើតកោសិកាឈាមក្រហម។ រហូតមកទល់ពេលនេះ សរីរាង្គ និង amniotic sack នៃវត្ថុរាវលើរាងកាយរបស់ទារកចាប់ផ្ដើមកកើត និងទងផ្ចិតបានប៉ះចូលគ្នាជាមួយសុកម្ដាយ។ សុដន់របស់មាតាមានការផ្លាស់ប្ដូរក្នុងអំឡុងពេលមានផ្ទៃពោះ។
សប្ដាហ៍ទី១១៖ នៅក្នុងសប្ដាហ៍នេះ ទារកនៅក្នុងផ្ទៃបានបន្តការវិវឍ្ឍជាប្រក្រតី។ សរីរាង្គថ្លើមរបស់ទារកចាប់ផ្ដើមផ្គុំចូលគ្នាតាមលំដាបលំដោយ និងផលិតកោសិកាឈាមក្រហម។ ក្រលៀនចាប់ផ្ដើមបំពេញមុខងាររបស់ខ្លួន ហើយទឹកនោមក៏ចាប់ផ្ដើមមានដែរ។ កាលូតលាស់របស់ទារកក្នុងផ្ទៃមានល្បឿនលឿន និងមានប្រវែង 6.5សង់ទីម៉ែត្រនៅក្នុងសប្ដាហ៍ទី11នេះ។ ទម្រង់មុខចាប់ផ្ដើមផ្គុំគ្នាជាមួយចង្ការ និងថ្ងាស។ ទំហំនៃក្បាលមានការកើនឡើង ដើម្បីឲ្យសមាមាត្រទៅនឹងខួរដែលផ្គុំនៅខាងក្នុង។
សប្ដាហ៍ទី១២៖ មកទល់ពេលនេះ អ្នកឈានជិតដល់បំណាច់នៃត្រីមាសទីមួយទៅហើយ។ ហេលស៏ថាម សង្ឃឹមថាអាការៈចាញ់នៅពេលព្រឹករបស់អ្នកម្ដាយក៏បានបាត់ទៅវិញហើយដែរ(ប៉ុន្តែចំពោះស្ត្រីមួយចំនួននៅតែបន្តអាការៈចាញ់នេះដដែល)។ អ្នកចាប់ផ្ដើមឃ្លានចង់ទទួលទាន ចំណីអាហារដែលធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ។ ស្បូនចាប់ផ្ដើមធ្វើដំណើរចេញពីសាច់ត្រគាកព្រមជាមួយនឹងបេះដូងស្រូបយកឈាមបន្ថែមទៀត។ ទារកក្នុងផ្ទៃ លែងជាអំប៊្រីយ៉ុងទៀតហើយ។ វាបានក្លាយជាគភ៌ពេញលេញ។ នៅពេលនេះ ទារកទើបតែមានប្រវែងត្រឹមតែ ៨ សង់ទីម៉ែត្របណ្ដោយ ដែលនៅត្រូវការការលូតលាស់បន្ថែមទៀត។ ក្រចករបស់ពួកគេចាប់ផ្ដើមដុះចេញមក និងថ្គាមរបស់ពួកគេដុះពន្លយធ្មេញទាំង32 ហើយចាប់ផ្ដើមបឺតជញ្ចក់។ ស្បូនឬ លិង្គចាប់ផ្ដើមនៅខាងក្នុងរាងកាយ ទោះជាប្រដាប់ភេទខាងក្រៅមិនទាន់លូតលាស់ក៏ដោយ។ នៅក្នុងអំឡុងពេលនេះ អ្នកមិនគួរជឿពាក្យដែលស្ត្រីដទៃនិយាយពីទំហំពោះរបស់អ្នក មើលទៅឃើញធំពេក ឬតូចពេកនោះទេ បើប្រៀបធៀបនឹងចំនួនខែដែលអ្នកមានផ្ទៃពោះនោះទេ ព្រោះមនុស្សស្រីមានលក្ខណៈផ្សេងៗគ្នា៕
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ