[សប្ដាហ៍ទី១៥-១៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
មកទល់សប្ដាហ៍ទី១៥នេះ អ្នកម្ដាយត្រូវតែមានការប្រុងប្រយ័ត្នចំពោះចំណីអាហារណាដែលមិនមានផ្ដល់គុណប្រយោជន៍ដល់សុខភាពខ្លួន និងទារកក្នុងផ្ទៃ ព្រោះនៅក្នុងសប្ដាហ៍១៥ និង១៦នេះទារករបស់អស់លោកអ្នកចាប់ផ្ដើមមានការវិវឍ្ឍឆ្អឹងពីទន់ទៅរឹង គឺអាស្រ័យទៅលើចំណីអាហាររបស់អ្នក ដូច្នោះ អ្នកម្ដាយគ្រាប់រូបគួរតែទទួលទានអាហារដែលមានជាតិកាល់ស្យូម ដូចជា ផ្លែអាល់មុន ឬ ត្រីសូម៉ុងជាដើម......
សប្ដាហ៍ទី១៥៖ ដងខ្លួនរបស់គភ៌ក្នុងផ្ទៃមានការលូតលាស់លឿនជាងផ្នែកក្បាល និងមានភាពរឹងមាំច្រើនជាងមុន។ ឆ្អឹងនៅមានសភាពខ្ចី និងទន់នៅឡើយ។ ទន្ទឹមនឹងនោះ ឆ្អឹងចាប់ផ្ដើមរឹងបន្ទិចម្ដងៗ(ចាប់ផ្ដើមពីឆ្អឹងដងកាំបិត)។ អ្នកគួរទទួលទានចំណីអាហារណាដែលសម្បូរជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ដើម្បីជួយបង្កើតឆ្អឹងរបស់គភ៌ក្នុងផ្ទៃ។ សម្រាប់ការបន្ថែមកាល់ស្យូម អ្នកអាចទទួលទានផ្លែអាល់មុន ត្រីសាលម៉ុន។ ចំណែកសម្រាប់ម៉ាញ៉េស៊ីយ៉ូមរបស់អ្នកម្ដាយ អាចទទួលទានស្រូវសាឡី បាយ ស្ពៃក្ដោប និងត្រប់វែង។ អ្នកម្ដាយគួរតែឧស្សាហ៍ដើរទៅខាងក្ រៅដើម្បីស្រូបយកខ្យល់បរិសុទ្ ធនិងពន្លឺព្រះអាទិត្យ។
សប្ដាហ៍ទី១៦៖ នៅក្នុងសប្ដាហ៍នេះ ស្បែកពោះរបស់អ្នកចាប់ផ្ដើមលេចចេញនូវខ្សែបន្ទាត់ដិតពណ៌ខ្មៅមួយឆ្នូតចំពាក់កណ្ដាលពោះ កាត់ត្រង់ផ្ចិតពីលើចុះក្រោម។ អ្នកនឹងមានអារម្មណ៍ថាធូរស្រាលនៅត្រង់ប្លោកនោម រួមទាំងការលូតលាស់របស់ស្បូនចេញពីរន្ធត្រគាក។ ទម្រង់មុខរបស់គភ៌ ចាប់ផ្ដើមវិវឌ្ឍចេញជារូបរាងមនុស្ស ហើយដែលមានទម្រង់មុខធំទូលាយ ផ្នែកភ្នែក និងត្របកនៅបិទនៅឡើយ។ រោមទន់ៗចាប់ផ្ដើមដុះគ្រប់លើរាងកាយ និងមុខ។ អវៈយវៈដៃជើងបានលូតលាស់គ្រប់លក្ខណៈអស់ហើយ។ ស្រទាប់ខ្លាញ់ចាប់ផ្ដើមដុះគ្របដណ្ដប់លើផ្នេកប្រាសាទដែលផ្សាភា្ជប់ពីសាច់ដុំរបស់គភ៌ទៅខួរក្បាល។ នេះជាផ្នែកដ៏សំខាន់ ព្រោះថានៅពេលដែលបារតបានភា្ជប់រួចរាល់ហើយ សារអាចផ្ញើតទៅនឹងទទួលពីខួរក្បាលវិញបាន។ លំហូរឈាមដែលហូរកាត់សុកម្ដាយមានអត្រា27.5 លីត្រក្នុងមួយថ្ងៃ។ គភ៌ក្នុងផ្ទៃមានប្រវែងប្រហែល 16សង់ទីម៉ែត្រ និងទម្ងន់ប្រហែល150ក្រាម។
នេះជាពេលដែលលោកអ្នកគួរធ្វើតេស្ត AFP ដើម្បីវាស់អត្រាគ្រោះថ្នាក់របស់គភ៌ដែលអាចកើតមានភាពខ្វះចន្លោះនៃឆ្អឹងខ្នង។ កម្រិតខ្ពស់នៃ AFP អាចបង្កឲ្យឆ្អឹងខ្នងប្រេះជាពីរ និងកម្រិតទាបនៃ AFPអាចធ្វើឲ្យទារកមានជំងឺមិនគ្រប់ទឹក។ ប្រសិនបើអ្នកទទួលបានផល«វិជ្ជមាន»គភ៌ក្នុងផ្ទៃអាចធម្មតា ព្រោះការធ្វើតេស្តនេះបង្ហាញពីកម្រិតនៃអត្រាគ្រោះថ្នាក់ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ បើវាមានបញ្ហាកើតឡើងវិញ អ្នកនឹងត្រូវតម្រូវឲ្យធ្វើតេស្តមួយទៀតមានឈ្មោះថា Amniocentesis ដែលជាការយកចំណែកតូចនៃទឹកភ្លោះតាមរយៈសឺរ៉ាំងទៅពិសោធន៍។ លទ្ធផលនេះនឹងទទួលបានក្នុង៥សប្ដាហ៍ក្រោយ ។
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ