[សប្ដាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
ឈានដល់សប្តាហ៍ទី៦ ជាវេលាដែលទារកចាប់ផ្តើមលូតលាស់នូវកោសិកាផ្សេងៗបន្ថែមទៀត ហើយក៏ជាវេលាមួយដែលស្រ្តីមានផ្ទៃពោះជាម្តាយត្រូវចាប់ផ្តើមយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ខ្លួនទាំងការសម្រាក និងការធ្វើលំហាត់ប្រាណតាមការណែនាំ ក៏ដូចជាដំបូន្មាននៃវេជ្ជបណ្ឌិតជំនាញ...
សប្ដាហ៏ទី៦ ៖ បណ្ដុំនៃកោសិកាដែលគេហៅថា Blastocyst បានក្លាយខ្លួនទៅជាអំប្រ៊ីយ៉ុង ដែលមានទំហំប៉ុនម្រាមដៃរបស់អ្នក ។ នៅពេលនោះ ចង្វាក់បេះដូងរបស់ទារកកន្រ្តាក់180ដងក្នុងមួយនាទី លឿនជាង២ដងនៃចង្វាក់បេះដូងរបស់អ្នកម្ដាយ ។ វាជាពេលលូតលាស់នៃត្របកភ្នែក ត្រចៀក ម្រាមដៃជើងរបស់ទារក ។
ក្នុងសប្ដាហ៏នេះ អ្នកអាចប្រាកដបានច្បាស់ថាអ្នកកំពុងតែមានផ្ទៃពោះ។ វាជាពេលដែលល្អបំផុតដែលសម្រាប់ការពិគ្រោះជាមួយគ្រូសម្ភពនឹងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យនូវវិធីរក្សាគភ៌។ អ្នកអាចកត់សម្គាល់ពីបំលាស់ប្ដូរនៃរាងកាយ និងភាពលឿននៃការរំលាយអាហាររបស់់អ្នក។
បើសិនជាអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួនឬអស់កម្លាំង អ្នកគួរតែអង្គុយសម្រាក ឬចូលគេងតាំងពីក្បាលព្រលប់។ អ្នកគួរតែព្យាយាមរកពេលឲ្យខ្លួនឯងបានសម្រាកយ៉ាងតិបាន៣០នាទីក្នុងមួយថ្ងៃ ដើម្បីបន្ធូរអារម្មណ៍ ។ បើសិនជាអ្នកតែងតែហាត់ប្រាណជាប្រចាំ អ្នកមិនគួរបង្ខំខ្លួនឯងពេកនោះទេ ជាពិសេសនូវពេលដែលអ្នកមានអារម្មណ៍មិនស្រួលក្នុងខ្លួន។
ជាទូទៅ នៅក្នុងត្រីមាសដំបូង ចង្វាក់បេះដូងមិនគួរលោតលើសពី140 ដងក្នុងមួយនាទី ការស្រាវជ្រាវបានបង្ហាញថា ចង្វាក់បេះដូងដែលលោតលើសពីនេះ អាចបង្កឲ្យមានកម្ដៅក្នុងខ្លួនច្រើន បើវានៅតែបន្តទៅមុខយូរទៀត វាអាចបំផ្លាញគភ៌បាន។ ដូចនេះ អ្នកគួរតែយកចិត្តទុកដាក់លើបញ្ហានេះ។
អ្នកគួរតែធ្វើលំហាត់ប្រាណងាយៗចំណាយកម្លាំងតិចដូចជាការដើរ ហែលទឹក យោគៈ ដែលអាចជួយឲ្យអ្នកមានសុខភាពល្អ ហើយមិនធ្វើឲ្យអ្នកចំណាយកម្លាំងច្រើនទៀតផង។ ម្យ៉ាងទៀត អ្នកគួរតែទទួលសារធាតុចិញ្ចឹមឲ្យបានជាប្រចាំ ទោះជាអ្នកមិនឃ្លានក៏ដោយ ព្រោះវាជាសារធាតុដែលទារកក្នុងផ្ទៃត្រូវការ ។
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ