[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
ហេលស៍ថាម សង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា ជាពិសេសមាតាដែលកំពុងតែពពោះគ្រប់រូបមានសុខភាពល្អ និងតាមដានរាល់ការវិវឌ្ឍរបស់ទារកក្នុងផ្ទៃពីសប្តាហ៍មួយទៅសប្តាហ៍មួយជាក់ជាមិនខាន។ យើងនឹងសុំបន្តលើកអត្ថបទវិវឌ្ឍរបស់ទារកក្នុងផ្ទៃបន្តពីអត្ថបទមុនមកចុះផ្សាយជូនដល់មិត្តអ្នកអានគ្រប់ៗគ្នាឲ្យបានជ្រាបកាន់តែច្បាស់ ......
សប្តាហ៍ទី៣០៖ ទារកជាច្រើនក្នុងសប្តាហ៍នេះ បានដាំក្បាលចុះក្រោម ដែលធ្វើឲ្យក្បាលរបស់គេស្ថិតនៅទីតាំងត្រៀមក្នុងការប្រសូត។ អ្នកអាចមានការឈឺចាប់ដោយសារតែ Haemorrhoids (Piles) ព្រោះសម្ពាធនៃការរីកខ្លួនរបស់ស្បូនក្នុងសរសៃឈាម។ អ្នកម្តាយត្រូវឧស្សាហ៍ទទួលទានអាហារមានសារធាតុសរសៃឲ្យបានច្រើន។ អ្នកអាចទទួលទានថ្នាំ និងលាបឡេការពារកន្លែងឈឺ។ ស្បូនរបស់អ្នកម្តាយស្ថិតនៅខ្ពស់ពីលើផ្នែកក្រោមនៃពោះ។ អ្នកអាចមានអាការៈរមួលក្រពើដែលកើតមាននៅពេលយប់។ បញ្ហានេះ បណ្តាលមកពីកង្វះជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ព្រោះទារកបានស្រូបយកដើម្បីការលូតលាស់របស់គេ។
ប្រព័ន្ធដំណើរឈាមរបស់អ្នកម្តាយធ្វើការធ្ងន់ពីរដង ដូចមុនពេលមានផ្ទៃពោះដែរ។ ខួរក្បាលរបស់ទារកមានផ្ទុកកោសិកាច្រើនជាងមុន។ ចំនួនកោសិកាហួស កម្រិតមានការចងធូររលុង និងត្រូវការផ្ទុកដើម្បីឲ្យដំណើរមុខងាររបស់វាដំណើរការទៅជាធម្មតា។ នៅក្នុងសប្តាហ៍ទី៣១ ចំនួនកោសិកាដែលលើសិនទាន់មានការកម្រើកនឹងចាប់ផ្តើមស្លាប់។
សប្តាហ៍៣២៖ អ្នកម្តាយមានអាម្មណ៍ថាធ្ងន់ពោះជាងមុននិងឡើងទម្ងន់ច្រើនជាងមុន។ដំណើរឈាមដែលឆ្លងកាត់សុកម្តាយធ្វើឲ្យទារកលូតលាស់កាន់តែឆាប់រហ័ស។ការធ្វើការងារលើសកម្លាំងឬមិនបានសម្រាកនឹងបង្អាក់ការលូតលាស់របស់ទារក។ ដូចនេះ អ្នកម្តាយត្រូវសម្រាកកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ចំពោះស្ត្រីដែលធ្វើការរហូតដល់សប្តាហ៍ទី៣៦នឹងធ្វើឲ្យពួកគេល្ហិតល្ហៃគ្មានកម្លាំង។វាមិនត្រឹមតែអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃប៉ុណ្ណោះទេ គឺវាអាចធ្វើឲ្យអ្នកប្រឈមនឹបញ្ហាក្នុងពេលសម្រាល៕
សប្តាហ៍ទី៣៣ ៖ នេះជាពេលដែលអ្នកម្តាយឡើងទម្ងន់លឿនជាងគេ។ អ្នកម្តាយអាចនឹងត្រូវធ្វើតេស្តឈាមដើម្បីត្រួតពិនិត្យកម្រិតជាតិដែកក្នុងរាងកាយ តើវាស្ថិតក្នុងសភាពធម្មតាដែរឬអត់? បើអ្នកម្តាយមានកង្វះឈាមចាប់ពីសប្តាហ៍នេះទៅ វាអាចធ្វើឲ្យកម្រិតថាមពលក្នុងរាងកាយអ្នកចុះខ្សោយកម្លាំង។ ប្រសិនបើយ៉ាងនេះមែន អ្នកម្តាយគប្បីបង្កើនការទទួលទានបន្លែពណ៌បៃតង និងសាច់សុទ្ធគ្មានជាប់ជាតិខ្លាញ់ ព្រមទាំងជាតិវីតាមីនដើម្បីជួយឲ្យរាងកាយស្រូបយកសារធាតុដែកបានសមរម្យ។ ទន្ទឹមនឹងនេះ អាការៈគេងមិនលក់អាចកើតមានឡើងជារឿងធម្មតា ព្រោះទារកក្នុងផ្ទៃកាន់តែធំធ្វើឲ្យអ្នកមានការលំបាកក្នុងការដេក។
អ្នកគួរចៀសវាងប្រភេទភេសជ្ជៈប៉ូវកម្លាំងមុនពេលចូលគេង និងព្យាយាមអនុវត្តតាមការណែនាំមួយចំនួនដូចខាងក្រោម ដើម្បីជួយឲ្យអ្នកអាចគេងលក់បានស្រួល៖
-ទទួលទានអាហារពេលល្ងាច ដែលស្រួលរំលាយ និងត្រូវញ៉ាំឲ្យបានឆាប់
-ម៉ាស្សាបន្តិចបន្តួចមុនចូលគេង
-ស្តាប់បទចម្រៀងអន្លង់អន្លោចដើម្បីឲ្យចិត្តស្ងប់
-ត្រាំក្នុងទឹកក្តៅឧណ្ឌៗដោយដាក់ក្លិនអាវែនឌើរពីរបីដំណក់។
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ